Home Blog Page 1616

អេស្ប៉ាញគ្រោងផលិតស្បូនសិប្បនិម្មិតសម្រាប់ទារកមិនគ្រប់ខែ

0

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មាន Reuters កាលពីថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថា អ្នកជំនាញកំពុងធ្វើការដើម្បីបង្កើតស្បូនសិប្បនិម្មិតសម្រាប់ទារកមិនគ្រប់ខែ បន្ទាប់ពីការធ្វើតេស្តដោយជោគជ័យទៅលើសត្វ។
នៅក្នុងការធ្វើតេស្តនោះ គំរូសុកសិប្បនិម្មិតបានបង្កើតឡើងវិញនូវបរិយាកាសការពារជាមួយនឹងធុងថ្លាដែលធ្វើពីវត្ថុធាតុដើមដែលឆបគ្នានឹងជីវសាស្រ្ត ដោយនៅខាងក្នុងសួត ពោះវៀន និងខួរក្បាលរបស់ទារកអាចបន្តអភិវឌ្ឍបាន។ កុងតឺន័រទាំងនោះបានតភ្ជាប់ទៅនឹងប្រព័ន្ធឈាមរត់សារធាតុរាវ amniotic ដើម្បីរក្សាទារកឱ្យនៅដាច់ដោយឡែកពីការរំញោចខាងក្រៅ ប៉ុន្តែនៅតែអាចចូលដំណើរការបានសម្រាប់ការត្រួតពិនិត្យអ៊ុលត្រាសោន។Parents can look at their foetus in real time': are artificial wombs the  future? | Pregnancy | The Guardian

គោលបំណងនៃការបង្កើតស្បូនសិប្បនិម្មិតនេះ គឺដើម្បីថែរក្សាអាយុជិវិតរបស់ទារក ព្រោះកន្លងទៅយោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ទារកភាគច្រើននៅលើពិភពលោកបានបាត់បង់ជីវិត ឬពិការ ដោយសារហានិភ័យនៃការកើតមិនគ្រប់ខែ។We may one day grow babies outside the womb, but there are many things to  consider first ដូច្នេះហើយបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ BCNAtal និង Fundacion La Caixa កំពុងព្យាយាមបង្កើតប្រព័ន្ធដែលអនុញ្ញាតឱ្យទារកត្រូវបានរក្សាទុកនៅខាងក្រៅរាងកាយរបស់ម្តាយ ប៉ុន្តែនៅតែស្ថិតក្រោមលក្ខខណ្ឌគភ៌ ដូចជាបន្តដកដង្ហើមតាមទងផ្ចិត ការញ៉ាំតាមរយៈទងផ្ចិត រុំព័ទ្ធដោយសារធាតុរាវនៅសីតុណ្ហភាពថេរ។ ក្រុមអ្នកជំនាញក៏បានធ្វើការសិក្សាលើសត្វចៀម និងរក្សាទារកក្នុងផ្ទៃរយៈពេល ១២ ថ្ងៃ ដោយពួកគេក៏មានគម្រោងធ្វើការពិសោធន៍ជាមួយសត្វជ្រូកផងដែរ មុនពេលណែនាំការសាកល្បងនេះទៅឱ្យមនុស្សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Kelly Werner សាស្ត្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យ Columbia បាននិយាយថា គម្រោងនេះគឺពិតជាស្មុគស្មាញណាស់ ពាក់ព័ន្ធនឹងឯកទេសវេជ្ជសាស្ត្រផ្សេងៗគ្នា ហើយត្រូវការវិស្វករមកពីគ្រប់វិស័យទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលវិជ្ជមានរបស់ក្រុមអេស្ប៉ាញត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ក្នុងការសាកល្បងព្យាបាលមនុស្សដើម្បីវាយតម្លៃសុវត្ថិភាព និងផលប៉ះពាល់។ លោកក៏បានបន្តទៀតថា “នេះគឺជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយ ប៉ុន្តែសុកសិប្បនិម្មិតមិនមានបំណងជំនួសសុកធម្មជាតិនោះទេ៕ ប្រភព៖vnexpress

មហាជនហួសចិត្ត! តើបុរសម្នាក់នោះមានចេតនាអ្វីឱ្យប្រាកដទៅលើ វណ្ណដា ទោះបីដឹងច្បាស់ថាជាខ្មែរហើយ តែមិនព្រមបកស្រាយ

0

មហាជនសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងទៅលើបុរសម្នាក់ដែលមានហ្វេកប៊ុកថា Heng-Creator បានធ្វើវីដេអូដើរសួរជនជាតិថៃនៅប្រទេសថៃមានប៉ុន្មានភាគរយដែលស្គាល់តារាចម្រៀងរ៉េប វណ្ណដា ប៉ុន្តែបែរជាមិនបកស្រាយថា វណ្ណដា ជាជនជាតិអ្វីដែលគេចោទសួរជាជនជាតិមីយ៉ាន់ម៉ាឬសិង្ហបុរី សុខចិត្តដើរចេញទៅវិញ ព្រមទាំងមិនបានបកស្រាយរឿង ភ្លេងបុរាណខ្មែរទាំងគេនិយាយថាជាភ្លេងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8s2a_Gj1SKgF5n3i0CxgWT9brvxmZriAd_FdZyGMcgjXvlzz_sdkEY7Jp4HKcidwjWNT1s6u-eZ2mb5VyNNNdo3s1tNlgZ3-VDWR4z9yo4SBA5VFBnj6W6yFwdOZpk5uq-ABbKM_WmwqddqWCA6fA9T0Q1vAJ86dRjKFCFJaQ5L-V9YhDy9Q7HzxaVu0/s960/326545377_737479590953310_3265812862668984881_n.jpg

នៅលើបណ្តាញសង្គមកំពុងរិះគន់យ៉ាងចាស់ដៃទៅលើបុរសម្នាក់ដែលមានហ្វេកប៊ុកផេក Heng-Creator ធ្វើវីដេអូខំហោះពីប្រទេសកម្ពុជាទៅប្រទេសថៃសួរជនជាតិថៃគេស្គាល់វណ្ណដាដែរឬអត់ដោយសារតែ វណ្ណដា ជាតារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងធ្លាប់ទៅប្រគំតន្រ្តីនៅប្រទេសថៃ និងសហការណ៍ចេញបទចម្រៀងជាមួយជនជាតិថៃដូចជាបទ «Run The Town» និង «BONG » ជាដើម។ នៅក្នុងវីដេអូនោះ អ្នកធ្វើវីដេអូនោះបានដើរសម្ភាសសួរជាច្រើននាក់តែមិនមានអ្នកស្គាល់ វណ្ណដា ទេ ហើយលោកបានព្យាយាមដើរសួរបន្តទៀតរហូតបានជួបអ្នកបានស្គាល់តារាចម្រៀង វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_khWt-nWeWUhQPR7mYhPOO4Q4BW12BWpSn0zoriWc7t8hQEYKUMe4mvoDVMtJHtWtL2ZSftu_FDWH2V41GKysOm4iIZkjbBw4vKaxM0VFukypez-NMELQF5whdLgj802SygkFlG1XGdT4inGJgVd1lNzXYPmKKhaLwecEUhIubSL9aMPrHkxDiq4xcmA/s2048/293395499_104961465625271_1072337574235950316_n.jpg

អ្វីដែលធ្វើឱ្យមហាជនខកចិត្តនិងរិះគន់បុរសរូបនោះដោយសារតែពេលប៉ះអ្នកស្គាល់ វណ្ណដា ហើយគេមិនដឹងថាជាជនជាតិខ្មែរនោះទេផ្ទុយមកវិញគេបានសួរទៅ Heng-Creator វណ្ណដា ជាជនជាតិមីយ៉ាន់ម៉ា ឬសិង្ហបុរី ហើយថែមទាំងនិយាយទៀតថា វណ្ណដា ធ្វើបទចម្រៀងលាយជាភ្លេងបុរាណថៃ ខណៈអ្នកធ្វើវីដេអូរូបនេះសុខចិត្តដើរចេញដោយមិនពន្យល់ថា វណ្ណដា ជាជាតិអ្វីព្រមទាំងមិនប្រាប់ថាឧបករណ៍នោះជាភ្លេងបុរាណខ្មែរទាល់តែសោះ។May be an image of 3 people

អ្នកលេងបណ្តាញសង្គម លើកឡើងថា តើ Heng-Creator មានចេតនាអ្វីឱ្យពិតប្រាកដបានជាមិនព្រមបកស្រាយពេលគេយល់ច្រលំ វណ្ណដា ជាជនជាតិផ្សេង ថែមទាំងមិនពន្យល់ថាភ្លេងក្នុងបទចម្រៀងរបស់ វណ្ណដា ជាភ្លេងបុរាណខ្មែរមិនមែនជាភ្លេងថៃហើយសុខចិត្តដើរចេញដោយមិនបកស្រាយទៅវិញ។ អ្នកខ្លះទៀតក៏លើកឡើងទៀតថា ចេះដើរសួរគេតែមិនចេះបកស្រាយទៅវិញ និងផ្សេងទៀតថា ជនជាតិថៃមួយចំនួនទោះស្គាល់ វណ្ណដា ក៏និយាយថាមិនស្គាល់ដែរ៕

គណបក្សឆ្ពោះទៅមុខនិងគណបក្សភឿថៃ បន្ដឈ្លោះគ្នារឿងតំណែង ដល់ថ្ងៃជ្រើសរើសប្រធាន

0

រាជធានីបាងកក៖ ស្របពេលការបោះឆ្នោតជ្រើសរើសតំណែងប្រធានសភាថ្មី នៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ប៉ុន្ដែគណបក្សប្រឆាំង ចំនួន២ ដែលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា នៅតែមិនទាន់ត្រូវរ៉ូវគ្នា លើការដណ្ដើមកាន់កាប់តំណែងកំពូល នៅក្នុងស្ថាប័ននីតិប្បញ្ញត្ដិមួយនេះ ប៉ុន្ដែតំណាងសម្ពន្ធភាពគណបក្សចម្រុះទាំង៨របស់ពួកគេ នៅតែមានសង្ឃឹម ថា នឹងអាចសម្របសម្រួល បញ្ចប់នូវការជាប់គាំងនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែកក្កដា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party ) ហៅកាត់ MFP ជាអ្នកទទួលបានអាសនៈច្រើនជាងគេ និង គណបក្សភឿថៃ (Pheu Thai) ជាអ្នកទទួលបានសំឡេងលំដាប់លេខ២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្ដែរហូតមកដល់ពេលនេះ គណបក្សទាំង២ នៅក្នុងចំណោមសម្ពន្ធភាពទាំង៨គណបក្ស នៅតែមិនអាចបញ្ចប់នូវការជាប់គាំង អំពីជម្លោះតំណែងប្រធានសភា នៅក្នុងកិច្ចប្រជុំរបស់ពួកគេ ជាមួយគណបក្សជាដៃគូចំនួន៦ផ្សេងទៀត កាលពីថ្ងៃអាទិត្យ។Pita Limjaroenrat: Thailand's Move Forward Party leader says he will  'demilitarize' country | CNN

បើទោះជាយ៉ាងនេះក្ដី ក្រុមតំណាងគណបក្សទាំងនេះ បានអះអាង ថា ពួកគេសង្ឃឹម ថា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នឹងអាចដោះស្រាយបញ្ហាទាំងនេះរួចរាល់ នៅថ្ងៃចន្ទ នេះ។

សម្ពន្ធភាពគណបក្ស ចំនួន៨ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ បានចូលរួម នៅក្នុងកិច្ចប្រជុំ នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សឆ្ពោះទៅមុខ នៅក្នុងមានគោលបំណង ដោះស្រាយជម្លោះ អំពីការការប្រជែងតំណែងប្រធានសភា។ សម្ពន្ធភាពរបស់គណបក្សទាំង៨នេះ កាលពីមុនដំបូងឡើយ បានឯកភាពគ្នា គាំទ្រដល់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ ជានាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ។Suit seeks Pheu Thai's dissolution

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ក្រោយកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ថា ដៃគូគណបក្សចម្រុះទាំង៨ បានពិភាក្សាគ្នា លើបញ្ហាតំណែងប្រធានសភា។ រីឯការចរចានេះ បានបង្ហាញ អំពីសញ្ញាវិជ្ជមានជាច្រើន។ បើទោះជាយ៉ាងណាក៏ដោយ លោកប្រធាន បានអះអាង ថា គណបក្សរបស់គាត់ នឹងនៅតែរង់ចាំចម្លើយដ៏ជាក់លាក់ មកពីគណបក្សភឿថៃ។

លោកប្រធានគណបក្សឆ្ពោះទៅមុខ ភីថា បានសង្កត់ធ្ងន់ ថា «ប្រសិនបើប្រជាជនបដិសេធ យើងត្រូវតែសុំទោសដល់ពួកគាត់។ យើងមានគោលបំណងដ៏សំខាន់បំផុត ត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ហើយរួបរួមគ្នា ដោះស្រាយគ្រប់បញ្ហារបស់ប្រជាជន»។Pheu Thai: No early coalition deal

លោក ភីថា លីមចារឿនរ៉ាត បានបន្ថែម ថា គាត់បដិសេធនូវការធ្វើអត្ថាធិប្បាយ អំពីលទ្ធភាពបេក្ខជនផ្សេងទៀត សម្រាប់ទទួលតំណែងប្រធានសភា។ ចំណែកការរំពឹងទុកថ្មីផ្សេងទៀត នឹងមិនត្រូវទទួលយកនោះឡើយ ព្រោះវានាំឲ្យប៉ះពាល់ ដល់ការបង្កើតរដ្ឋាភិបាល និង ធ្វើឲ្យប្រជាជន មានការយល់ច្រឡំ។

លោក ឆូលណាន ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃ បានអះអាង ក្រោយកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ថា គណបក្សភឿថៃ នឹងពិគ្រោះយោបល់ជាមួយនឹងសមាជិកទាំងអស់របស់គណបក្ស នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ នៅថ្ងៃចន្ទនេះ។ បើទោះជាយ៉ាងណាក៏ដោយ គាត់នៅតែសង្ឃឹម ថា បញ្ហានេះ នឹងត្រូវតែមានដំណោះស្រាយមួយដ៏សមស្រប។ ប្រសិនបើលទ្ធផល ខុសពីការរំពឹងទុករបស់ប្រជាជន វានឹងប៉ះពាល់ដល់សម្ពន្ធមិត្ត និង ការបង្កើតរដ្ឋាភិបាល។ ប៉ុន្ដែគាត់សង្ឃឹម ថា បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយបាន នៅថ្ងៃត្រង់ នាថ្ងៃចន្ទ។Explainer: Challenges ahead as Thailand's reformist party eyes PM post |  Reuters

លោក ឆូលណាន ស្រីកែវ មេដឹកនាំបក្សភឿថៃ បានថ្លែង កាលពីដំបូង ថា គណបក្សឆ្ពោះទៅមុខ គួរនឹងទទួលបានកៅអីរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងនាយករដ្ឋមន្រ្ដី ហើយគណបក្សភឿថៃ គួរនឹងទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងប្រធានសភា។

លោក វ៉ាន់ មូហាម៉ាដ ណ័រម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាចាឆាត ( Prachachat) ជាសម្ពន្ធភាពមួយ នៅក្នុងចំណោម៨គណបក្ស បានអះអាង កាលពីថ្ងៃអាទិត្យ ថា គាត់នៅតែសង្ឃឹមយ៉ាងមុតមាំ ថា គណបក្សឆ្ពោះទៅមុខ (MFP) និង ភឿថៃ (Pheu Thai) នឹងប្រើប្រាស់ រយៈពេល៤០ម៉ោងបន្ទាប់ពីនេះ សម្របសម្រួលគ្នា ព្រោះវាជាពេលវេលា សម្រាប់ជ័យជម្នះរបស់ប្រជាជន។

ស្របគ្នានេះដែរ លោក ឆៃថាវ៉ាត ទូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ បានអះអាង ថា គណបក្សរបស់គាត់ នឹងសម្របសម្រួល ជាមួយនឹងគណបក្សភឿថៃ លើបញ្ហាងនេះ នៅថ្ងៃចន្ទ ព្រោះការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មី នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ ៕

បែកធ្លាយរូបរាង iPhone 15 ដែលគ្រោងបញ្ចេញនាប៉ុន្មានខាងមុខនេះ

0

ក្រុមហ៊ុន Apple ត្រូវបានរំពឹងថា នឹងចាប់ផ្តើមផលិត iPhone15 នៅក្នុងខែមិថុនានេះ ហើយនឹងគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញា តាមទម្លាប់រាល់ដង។Is the iPhone's 'Made in India' era beginning as Apple breaks with China? | CNN Business

នាថ្មីៗនេះ មានព័ត៌មានចរាមអារ៉ាមមួយចំនួនបានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។

batch_10-15-15plus-backs-fronអ្វីដែលគេសង្ស័យថាទៀតនោះគឺថា Apple ប្រហែលជាត្រូវបង្ខំចិត្តផ្លាស់ប្តូររន្ធសាក មកខ្សែ Type C វិញ ដើម្បីអាចលក់នៅទ្វីបអឺរ៉ុបបាន។

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងគ្នាលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C ៕
The iPhone 14 with USB C and no Lightning port? Europe votes yes - Market Research Telecast

ប្រភព៖ sanook

 

ផ្លែស្រកានាគងាយស្រួលដាំ និងផ្តល់ទិន្នផលឆាប់រហ័ស

0

ស្រកានាគ គឺជាដំណាំមួយប្រភេទងាយស្រួលដាំដុះជាមួយសណ្ឋានដីស្ទើរទាំងអស់ និងឆាប់ធំលូតលាស់ ។ លើសពីនេះ វាអាចធន់នឹងភាពរាំងស្ងួត និងធំលូតលាស់ល្អនៅក្នុងដីមានសារធាតុសរីរាង្គខ្ពស់ និងមានប្រព័ន្ធទឹកស្រោចស្រពសមស្រប ។ វានឹងចេញផ្លែផ្កាក្រោយពីការកាត់មែករយៈពេលពី៨ខែ ទៅ១០ខែ ។ផ្លែស្រកានាគសាច់ក្រហមខេត្ត Son La (វៀតណាម) ត្រៀមខ្លួននាំចេញទៅកាន់ប្រទេសជប៉ុន

វិធីដាំដុះដើមស្រកានាគ ៖
១-ត្រូវត្រៀមផ្ទៃដីដាំដុះ និងពង្រាបដីឱ្យស្មើគ្នា
២-ធ្វើបង្គោលឱ្យដើមស្រកានាគតោង ដោយយើងអាចយកបង្គោលថ្ម ឬបង្គោលឈើរឹងមាំល្អ ហើយបង្គោលនេះត្រូវមានកម្ពស់ចាប់ពី១,៥ម៉ែត្រ ទៅ២ម៉ែត្រ ។ ផ្នែកខាងលើបង្គោល ត្រូវធ្វើជាធ្នើរដើម្បីឱ្យមែកស្រកានាគដុះរាយប៉ាយ ។ រីឯការដាំស្រកានាគ គឺត្រូវមានគម្លាតគ្នាពីបង្គោលចំនួន៣ម៉ែត្រ
៣-ជីករណ្តៅចំនួន៤នៅជុំវិញបង្គោល ហើយរណ្តៅនីមួយៗមានជម្រៅប្រមាណ៣០សង់ទីម៉ែត្រ បន្ទាប់មក ត្រូវដាក់ជីចូលក្នុងរណ្តៅទាំងនោះ
៤-យកមែកស្រកានាគមកដាំចំនួន១មែកក្នុង១រណ្តៅ
៥-ស្រោចទឹកឱ្យបានជាប្រចាំ និងគួរប្រើប្រាស់ចំបើង ឬយកស្មៅស្ងួតមកគ្របពីលើដីដើម្បីឱ្យដីមានសំណើម ។ បន្ទាប់មក យើងត្រូវដាក់ជីសរីរាង្គបន្ថែមសារធាតុចិញ្ចឹមដល់ដើមរបស់វា ។ នៅក្រោយពេលប្រមូលផល គួរដាក់ជីបន្ថែមទៀតសម្រាប់ផ្តល់សារធាតុចិញ្ចឹមដើមស្រកានាគ ។ដើម្បី​ដាំ​ស្រកានាគ បាន​ទិន្នផល​ល្អ តើ​កសិករ​គួរ​ធ្វើ​បែបណា​?| Thmey Thmey  25

មូលហេតុធ្វើឱ្យដើមស្រកានាគមានជំងឺ គឺដោយសារយើងស្រោចទឹកច្រើនពេក ។ ហេតុនេះ គួរស្រោចទឹកក្នុងបរិមាណសមស្រប និងអាចជីកដីមើល បើឃើញដីមានសំណើមហើយ យើងមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកទេ ។ ម្យ៉ាងទៀត បើដើមរបស់វាកើតជំងឺ យើងត្រូវកាត់ដើមស្អុយចេញ រួចយកកំបោរក្រហម (កំបោរស្លា) មកលាបពីលើដំបៅ ឬលាបថ្នាំការពារមេរោគក៏បាន ។ ចំណែកសត្រូវធំបំផុតរបស់ដើមស្រកានាគ គឺស្រមោចភ្លើងស៊ីត្រួយរបស់វា ។ ដូច្នេះ យើងអាចប្រើប្រាស់ថ្នាំសម្លា.ប់ស្រមោច ឬថ្នាំបាញ់មូសនៅបរិវេណសំបុកស្រមោច ។ដំណាំស្រកានាគ ងាយស្រួលដាំ ងាយស្រួលថែទាំ និងមានទីផ្សារល្អ

គួរបញ្ជាក់ថា ផ្លែស្រកានាគសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលជំនួយដល់ប្រព័ន្ធរំលាយអាហារ ។ លើសពីនេះ វាមានជាតិដែក, កាត់បន្ថយភាពស្លេកស្លាំង, ផ្តល់នូវវីតាមីន B1 B2 B3, វីតាមីន C, ផូស្វ័រ ប្រូតេអ៊ីន និងកាល់ស្យូម ។ ផ្លែស្រកានាគមានគុណសម្បត្តិជួយការពារជំងឺបេះដូង, លើសឈាម, ថ្លើម, ទឹកនោមផ្អែម និងមហារីកពោះវៀនធំ ៕យុវជនហេង សេងហ៊ាត អាចរកចំណូលបានពីការដាំផ្លែស្រកានាគក្នុងមួយរដូវជាង  ៨០០០ដុល្លារអាមេរិក - ក្រសួងព័ត៌មាន ប្រភព ៖ Kaset Go

លោកជំទាវ ហ៊ុន ស៊ីណាត ផ្តាំទៅ ចំប៉ីខ្មៅ ក្នុងរឿងជំទាវ ចន ច័ន្ទ និងការជ្រើសប្រធានសមាគមសិល្បករខណៈ ចំប៉ីខ្មៅ តបបែបនេះ

0

មហាជនជ្រាបខ្លះៗមកហើយសំឡេងគាំទ្ររបស់ចំប៉ីខ្មៅស្នើឱ្យជំទាវ ចន ច័ន្ទលក្ខណា ហៅអ្នកហូបទុរេនដៀលអ្នកស្រែមកLive សូមទោសមានច្រើនយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត ខណៈប្រធានសមាគមសិល្បករកម្ពុជារក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាមិញលោកជំទាវហ៊ុន ស៊ីណាត បានលូកដៃក្នុងរឿងនេះនិងផ្តាំទៅចំប៉ីខ្មៅថាបើចង់ហៅបុគ្គលនោះមកLive សូមទោសគឺខាងក្រសួងវប្បធម៌ខណៈអ្នកនាង ចន ច័ន្ទ គ្មានសិទ្ធិរឿងនេះទេ។ លោកជំទាវ បានផ្តាំទៀតថាការជ្រើសប្រធានសមាគមមានឈ្មោះ៤ទៅ៥នាក់ហើយមិនបាច់Present អ្នកណាទេ អ្នកណាថ្លៃថ្នូរគេបោះឆ្នោតឱ្យហើយ។May be an image of 1 person, flower and dais

នាពេលថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត បានផ្តាំទៅលោក យិន ហេង ហៅចំប៉ីខ្មៅ ថា បើចង់ហៅបុគ្គលស៊ីទុរេនដៀលអ្នកស្រែមកLive សូមទោសជាសាធារណៈគឺមិនមែនជាតួនាទីអ្នកនាង ចន ច័ន្ទ ឡើងគឺបើចង់ស្នើគឺទៅខាងក្រសួងវប្បធម៌ជាអ្នកចាត់ចែងលើរឿងនេះទាំងក្នុងរឿងថតវីដេអូអាសភាសជាដើមគឺខាងក្រសួងវប្បធម៌ ហើយ ចន ច័ន្ទលក្ខណាមិនមានសិទ្ធិហៅបុគ្គលនោះមកLiveសូមទោសនោះទេ។ លោកជំទាវ បានសង្កត់ធ្ងន់ថា លោកជំទាវមិនបានកាន់ជើងអ្នកនាង ចន ច័ន្ទលក្ខណា ឡើយហើយកាលៈទេសៈកាលពីមុនជារឿងផ្សេង ហើយឥឡូវនេះគឺជារឿងផ្សេង។May be an image of 1 person and smiling

លោក ជំទាវ ហ៊ុន ស៊ីណាត ផ្តាំទៅ ចំប៉ីខ្មៅ ទៀតថាការជ្រើសប្រធានសមាគមសិល្បករកម្ពុជា គេមានឈ្មោះ៤ទៅ៥នាក់ដែរ អ្នកណាថ្លៃថ្នូរគេបោះឱ្យអ្នកនោះហើយ មិនចាំបាច់ប្រេសិនឈ្មោះអ្នកណាទេ។
ទន្ទឹមនឹងការផ្តាំផ្ញើរបស់លោកជំទាវ ហ៊ុន ស៊ីណាត នៅលើបណ្តាញសង្គម ចំប៉ីខ្មៅ វិញបានឆ្លើយតបនៅយប់ថ្ងៃទី១ ខែកក្កដា ថា « សូមគោរពអ្នកម្ដាយអ៊ំ ក្មួយសូមគោរពទទួលអនុសាសន៍ និងដំបូន្មានពីអ្នកម្ដាយអ៊ំ ចាប់ពីពេលនេះតទៅក្មួយបញ្ឍប់សកម្មភាពរឿងស៊ីទុរេនប្រមាថប្រជាជនខ្មែរទៀតហើយ ។ ក្មួយសូមលើកម្រាមដៃដប់សំពះគោរពអរគុណអ្នកម្ដាយអ៊ំ រួមជាមួយបងប្អូនមហាជនខ្មែរដែលអាណិតស្រលាញ់ខ្ញុំបាទទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4RcrfQwPXlqqdeNdYmVtkWRAo1AIAetfFz0aQhwL8WwXMfsj5F5uYiEQwdUspXfQJYVIjgg3YVbdc7PcLrOjGkhy8F_6AApmW7PnnTJNWBMtdJlY_ULWJECqXS_z4BHYT9fqXLHuQgYSYbgLFLqQyfNuJvCNme5N-1UBUry59fYWKKU18-v9C6Ndq_Oc/s744/Capture%20(28).PNG

ក្រោយពីឃើញ ចំប៉ីខ្មី សន្យារឿងនេះហើយលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ទៀតថា « ចា៎ចំប៉ីខ្មៅ ក្មួយអ៊ំបានសួរទៅក្រសួងវប្បធម៌ គេមាននាយកដ្ឋានពិន័យ និងលើកទឹកចិត្ត អញ្ចឹងរឿងទាំងអស់ដែលកើតឡើងក្រសួងវប្បធម៌ត្រូវហៅអ្នកទាំងនោះទៅអប់រំ បើក្មួយលើកឡើងគេថាក្មួយមានគុំនំ ក្មួយរៀនចេះដឹងត្រូវបើកចិត្តឱ្យទូលាយអហោសិកម្មទៅទើបល្អ ទុករឿងនេះឱ្យក្រសួងគេដោះស្រាយទៅណាក្មួយវាប្រសើជាង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC0UN3Th3GrE3f6CgJU98Zt4-NgZZl5iHbMgbfSZtal8jH_opbJhHrmXSxknOy133RFlBXpzQpc38TB648UBjB4QNahXiLlIjS2VHUFyp2HQetbfcPRQ7chJ4Q5HOOQSRvBWlNUI0MkDKsJVO_AmHlvG9E9UdrP7FpqSYuxehnSFcAKqmKi_waSQV6W9E/s778/tt.PNG

 

គន្លឹះ ៥ យ៉ាងដើម្បីគ្រប់គ្រងក្រពះកុំឱ្យឃ្លានសម្រាប់អ្នកដែលចង់សម្រកទម្ងន់

0

ការគ្រប់គ្រងក្រពះកុំឱ្យឃ្លានគឺជាឧបសគ្គដ៏ធំមួយនៅពេលដែលអ្នកកំពុងព្យាយាមសម្រកទម្ងន់។ ដូច្នេះហើយដើម្បីគ្រប់គ្រងក្រពះកុំឱ្យចេះតែឃ្លានផ្តេសផ្តាស ចូលអ្នកអនុវត្តគន្លឹះទាំង ៥ នេះដូចខាងក្រោម៖

១.ញ៉ាំយឺតៗ៖ ពិតណាស់ ការទទួលទានអាហារយឺតៗ អាចធ្វើឱ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែត និងការបរិភោគតិចជាមុន។

២.ផឹកទឹកឱ្យបានច្រើន៖ ទឹកមិនមានជាតិកាឡូរីទេ ដូច្នេះការផឹកទឹកឱ្យបានច្រើននឹងជួយបំពេញចន្លោះនៅក្នុងក្រពះរបស់អ្នក។How Much Water Should You Drink In a Day?

៣.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចទប់ស្កាត់អ័រម៉ូនឃ្លាន ដែលជួយគ្រប់គ្រងចំណង់អាហាររបស់អ្នកបាន។

៤.បរិភោគផ្លែឈើជាមុនសិន៖ ការទទួលទានផ្លែឈើមុនពេលបរិភោគអាហារគឺជារឿងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះការទទួលទានផ្លែឈើអាចធ្វើឱ្យក្រពះរបស់អ្នកឆាប់ឆ្អែត និងមានសុខភាពល្អ។Eating Fruit at Night: Is It a Healthy Choice? - Manadr

៥.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់ជួយឱ្យអ្នកមានអារម្មណ៍ល្អ ស្រស់ស្រាយ និងកាត់បន្ថយការស្រេកឃ្លាន៕ ប្រភព៖sanook

អា.យុ.ខ្លីណាស់! សត្វនេះ មានវដ្តជីវិ.តរស់មិនដល់មួយថ្ងៃ

0

ជា​ទូទៅ​លោក​អ្នក​តែង​តែ​ចាប់​អារម្មណ៍​​លើ​អាយុកាល​របស់​​ពពួក​សត្វ​ធំ​ៗ​ដូច​ជា​ដំរី អណ្ដើក ​ត្រី​បាឡែន ត្រីឆ្លាម​ ​ដែល​អាច​រស់​នៅ​បាន​អាយុ​​រាប់​សិប​ឆ្នាំ ប៉ុន្តែ​បើ​និយាយ​ពី​អំបូរ​សត្វ​​អាយុ​ខ្លី​វិញ អាច​មិន​សូវ​មាន​មនុស្ស​ច្រើន​បាន​ដឹង។Insect declines: new alarm over mayfly is 'tip of iceberg', warn experts | Insects | The Guardian

មេយ៍ហ្លាយ គឺជាប្រភេទសត្វកន្ទុំរុយម្យ៉ាង ដែលមានជីវិតខ្លីជាងគេបំផុត លើផែនដីយើងនេះ គឺសត្វប្រភេទនេះអាចរស់នៅបានត្រឹមតែ១ថ្ងៃ ឬ២៤ម៉ោងប៉ុណ្ណោះ។ មេយ៍ហ្លាយ ក៏ត្រូវបានគេហៅថា “សត្វល្អិតដែលរស់នៅបានតែ១ថ្ងៃ​” ក៏ព្រោះតែអាយុរស់នៅដ៏ខ្លីរបស់ពួកវា។ យ៉ាងហោចណាស់ មានពួកមេយ៍ហ្លាយ ២៥០០ប្រភេទផ្សេងៗគ្នា នៅលើពិភពលោកយើងនេះ ហើយលើសពីនេះ សមាជិកខ្លះរបស់មេយ៍ហ្លាយ ងាប់ទៅវិញភ្លាមបន្ទាប់ពីកើតបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ។Mayflies | National Wildlife Federation

ពេលកើតមកភ្លាម មេយ៍ហ្លាយ ចំណាយពេលហើរលេងសប្បាយប្រៀបបីដូចជាអារក្ខទេវី នៅតាមដើមឈើអញ្ចឹង។ យ៉ាងណាក៏ដោយ មេយ៍ហ្លាយ ក៏ផ្តល់ផលប្រយោជន៍ដែរ គឺវាជាចំណីអាហារសម្រាប់សត្វប្រភេទខ្លះទៀត ហើយពួកវាក៏ជាប្រភេទសត្វបន្តពូជ។ អំឡុងពេលមានជីវិតដ៏ខ្លីនេះ មេយ៍ហ្លាយ បង្កើតជាក្រុម ហើយហើររាំលេងជាមួយគ្នា គ្រប់ទីកន្លែងទាំងអស់ដែលវាទៅដល់ រហូតដល់ពេលវាស្លាប់ទៅវិញ៕

ប្រភព៖ Wikipedia

​ដឹងការពិតហើយ! ផ្ទះមួយខ្នងដែលកំពុងល្បីនៅក្នុងបណ្តាញសង្គមហ្វេកប៊ុក

0

ថ្មីនេះ​ មានផ្ទះមួយខ្នង ដែលបានសាងសង់នៅតំបន់ស្ទឺងមានជ័យ បានបង្កការងឿងឆ្ងល់ និងអស់សំណើចជាខ្លាំង ពីសំណាកមហាជនអ្នកលេងបណ្តាញសង្គម ដោយអ្នកខ្លះថាចេះតែសាងសង់ឱ្យបានផ្ទះនៅ មិនខ្វល់ពីសុវត្ថិភាព អ្នកជិតខាង។

ទាក់ទងនឹងរឿងនេះសាលាសង្កាត់ស្ទឹងមានជ័យ ​និងម្ចាស់​ដី បាន​បកស្រាយ​បំភ្លឺថា៖”នៅពេល​មានគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់​បាន​សម្រេច​បរិច្ចាគជូនគម្រោង ហើយ​ដែល​នៅសល់ ម្ចាស់ដីបាន​សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ៕No photo description available.No photo description available.May be an image of 2 people and fire escapeប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

កសិករថៃរីករាយនឹងការលក់គោ-ក្របីឱ្យវៀតណាម បើទោះជាតម្លៃថោក

0

ប្រទេសថៃ ៖ កសិករចិញ្ចឹមគោ និងក្របីនៅប្រទេសថៃបានសម្តែងក្តីរីករាយ ក្រោយពីវៀតណាមយល់ព្រមឱ្យឈ្មួញអាចនាំចេញសត្វគោ និងក្របីថៃទៅលក់នៅប្រទេសរបស់ខ្លួន ប៉ុន្តែការលក់ចេញមានតម្លៃទាប ។ ហេតុនេះ កសិករថៃបានស្នើទៅកាន់រដ្ឋាភិបាលថ្មីឱ្យជួយស្វែងរកទីផ្សារនាំចេញ និងដោះស្រាយបញ្ហាតម្លៃចំណីសត្វផងដែរ ដើម្បីកាត់បន្ថយដើមទុនក្នុងការចិញ្ចឹមសត្វរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4UqdWDx9ZOlSA57zyVYqX2tvZAJDO2JtyjrryaXPjrKLxr8pPcJ8IWLS7bbfbAejzSg_LXv54GWScwGXUkOADQD1wjtOEmUSrmOgpKlByTw0e8XDIVo9_17fgghotSwULIJRstkDWlFHBNn706mUfzT8a8Mrcr6QLNyfT7kyTyud7tQNCQnAFqMkbXmc/s1280/photo_2023-07-03_11-27-53.jpg

កាលពីថ្ងៃទី២ ខែកក្កដា កន្លងមក នៅបរិវេណទិញ-លក់គោ និងក្របីមួយកន្លែងនៅស្រុកមឿង ខេត្តខនកែន ដែលបានបើករៀងរាល់ថ្ងៃអាទិត្យ គេសង្កេតឃើញថា មានឈ្មួញមកពីខេត្តជាច្រើនក្នុងតំបន់ឦសានបានយកគោ និងក្របីមកលក់នៅទីនេះយ៉ាងអ៊ូអរ ក្រោយពីប្រទេសវៀតណាមយល់ព្រមឱ្យថៃអាចនាំចេញសត្វគោ និងក្របីទៅលក់នៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTB6adT5I4S-zChWJ7gQfNypQAZWbQhPdhbAc0xrsVLy5kFkmux_QLZohKnM2AfdQxp3Ado0mzgs1m1Qfyb8vGcYelS4wcSAKVPU-9EXHChxgwSt7iCaLCfVMokwd7951797BLY8qBNh-72Kk-zvdb_cyxfLM5sxNRkrthWveISFBcQdDby1laNgl1iE/s1280/photo_2023-07-03_11-27-54%20(2).jpg

លោក ប៊ុនម៉ា ស្រ៊ីឈុំឈឺន អាយុ៥៨ឆ្នាំ ជាអ្នកស្រុករស់នៅស្រុកក្រាក់ណួន ខេត្តខនកែន និយាយថា ការលក់ដូរគោនាពេលនេះបានកប់កបជាបន្តបន្ទាប់ ហើយបើទោះជាការជួញដូរល្អប្រសើរឡើងក្តី ប៉ុន្តែតម្លៃលក់ចេញថោកដូចមុនអីចឹង ។ លោករៀបរាប់ថា ៖ «ពេលនេះ តម្លៃគោ១ក្បាលស្មើជាង២ម៉ឺនបាតប៉ុណ្ណោះ ខណៈកាលពីមុន គោ១ក្បាលមានតម្លៃចាប់ពី៣ម៉ឺនបាត ទៅ៤ម៉ឺនបាត ហើយដោយសារតម្លៃគោថោក ទើបធ្វើឱ្យកសិករអាចលក់គោបានលឿនជាងមុន ។ ថ្ងៃនេះ ខ្ញុំយកគោ៧ក្បាលមកលក់ ហើយខ្ញុំអាចលក់ដាច់បាន៦ក្បាល ។ នេះចាត់ទុកថា លក់ដាច់បានគួរសមដែរ ប៉ុន្តែបើពេលមុនពិធីបុណ្យផ្សេងៗវិញនឹងអាចលក់ដាច់ជាងនេះ និងបានតម្លៃខ្ពស់ជាង ដូចជា ពេលចូលឆ្នាំថ្មី ឬពេលច្រូតស្រូវ ព្រោះពួកឈ្មួញដណ្តើមគ្នាទិញសាច់គោយកទៅលក់ពេលបុណ្យ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2am1FlH8godcmQLs4JMtqgcc2tf-SZ1gTXezktBjL6UZLpShOKlHUJ2-OMkHr_BA6AUxBTbCsFeODP_qRyxViF20XTvFcd6pYQ0t_rfKD3r_CgxsH924FDD8weMM7-NScaUUPgMNBYEACZn1SpGuWwJtDtUb1EDNFu6YYP0_NTjvGM6yiHInxXkQa9t0/s1280/photo_2023-07-03_11-27-54%20(3).jpg

កសិកររូបនេះបន្តថា ៖ «ពេលខ្លះ គោនៅក្នុងភូមិស្រុកមិនគ្រប់គ្រាន់សម្រាប់តម្រូវការទិញទៀតផង ។ ហេតុនេះ ខ្ញុំសូមផ្តាំទៅកាន់រដ្ឋាភិបាលថ្មីដែលនឹងដឹកនាំប្រទេស ត្រូវជួយអន្តរាគមន៍តម្លៃគោ, ស្វែងរកឈ្មួញ និងស្វែងរកទីផ្សារនាំចេញនៅក្រៅប្រទេសឱ្យបានច្រើនជាងនេះ ដើម្បីជួយកសិករចិញ្ចឹមគោ ។ លើសពីនេះ ខ្ញុំចង់ឱ្យតម្លៃចំណីសត្វធ្លាក់ចុះផងដែរ ដើម្បីកាត់បន្ថយការចំណាយដើមទុន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvY_oDDjVr2Nk6lYKqXAjGFA1Hdd0JcVGVbwS2smH7lfnbHJfXLvz7KoLj0OyY7Ewh1UoUBJDuVctWNEpNTF-wW0zHCMODYhFSEkNFzriHCScGjoRc8Om3L1nvVQZ-_hgg7NogFPs_bfkaIST-KVjiFyzwP1yxLLe7F5S1zuCnpF8HjNPpvz3vgghk0e0/s1280/photo_2023-07-03_11-27-54.jpg

ចំណែកលោក ផានុផុង សាំងកេតឈុន អាយុ២៣ឆ្នាំ ជាឈ្មួញជួញដូរគោមកពីខេត្តណងប៊ួឡាំភូ និយាយថា តម្លៃគោមិនទាន់ឡើងថ្លៃទេ គឺវាមានតម្លៃថោកដូចមុន ។ បច្ចុប្បន្ន វៀតណាមបានអនុញ្ញាតឱ្យថៃលក់គោទៅប្រទេសរបស់ខ្លួន ប៉ុន្តែតម្លៃនៅតែថោកដដែល ៕ ប្រភព ៖ Thairath