ជប៉ុន៖ មនុស្សជាង ៥០,០០០ នាក់ ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានជប៉ុន ដោយសារឥទ្ធិពលនៃព្យុះទីហ្វុង ដែលធ្វើឱ្យអ្នកទេសចររាប់រយនាក់ត្រូវស្នាក់នៅមួយរយៈនៅអាកាសយានដ្ឋាន Kansai ប្រទេសជប៉ុន ជាមួយនឹងស្ថានភាពមិនល្អ។Hong Kong tourists in Japan face flight and rail disruption caused by  Typhoon Lan | South China Morning Post

យោងតាមប្រភពព័ត៌មាន Nikkei Asia ដែលបានរាយការណ៍នៅថ្ងៃទី១៧ ខែសីហាថា ព្យុះទីហ្វុងបានបោកបក់ភាគខាងលិចនៃប្រទេសជប៉ុន ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់សេវាកម្មផ្លូវអាកាស និងរថភ្លើងក្នុងអំឡុងថ្ងៃឈប់សម្រាកនារដូវក្តៅ។ ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេពីររបស់ប្រទេសជប៉ុនគឺ Japan Airlines និង All Nippon Airways បានលុបចោលជើងហោះហើរជាង ៥៦០ ទៅកាន់ភាគខាងលិចនៃប្រទេស ដែលប៉ះពាល់ដល់អ្នកដំណើរជាង ៥០,០០០ នាក់។Exodus begins for over 10,000 stranded at Narita airport - Nikkei Asia

ការលុបចោលជើងហោះហើរដែលមិនរំពឹងទុកនេះបានធ្វើឱ្យមនុស្សប្រហែល ៦៥០ នាក់ត្រូវបានបង្ខំឱ្យស្នាក់នៅមួយរយៈក្នុងអាកាសយានដ្ឋាន Kansai ។ ពួកគេជាប់នៅទីនេះ ដោយសារសេវាផ្លូវដែក និងផ្លូវថ្នល់ត្រូវបានរំខាន។ កត្តានោះបានជំរុញឱ្យក្រុមគ្រប់គ្រងព្រលានត្រូវចែកថង់ដេក និងទឹកដល់អ្នកដែលខកខានជើងហោះហើរ។An Unexpected Night's Sleep at Narita Airport, Tokyo – Why Waste Annual  Leave?

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុង នឹងបន្តបោកបក់នៅខេត្ត Wakayama ដោយរំកិលទៅភាគខាងជើងកាត់តាមកោះសំខាន់របស់ Honshu ។ ដោយសារភ្លៀងធ្លាក់ខ្លាំង រដ្ឋាភិបាលទីក្រុង Tottori បានចេញសេចក្តីប្រកាសអាសន្នខ្ពស់បំផុតសម្រាប់អ្នកស្រុក ១៨០,០០០ នាក់ឱ្យការពារខ្លួន ជាពិសេស ស្ថានភាពនេះអាចនាំឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់មួយចំនួន៕ ប្រភព៖cafef.com