ប្រទេសថៃ ៖ សារព័ត៌មានថៃបានចុះផ្សាយថា ប្រទេសថៃបានស្នើចុះឈ្មោះទីក្រុងបុរាណឧទ្យានជាតិប្រវត្តិសាស្ត្រស៊្រីទេព ដែលមានទីតាំងស្ថិតក្នុងខេត្តពេជ្រឆាប៊ូន ធ្វើជាបេតិកភណ្ឌពិភពលោក ជាមួយអង្គការយូណេស្កូ ។ នាពេលបច្ចុប្បន្ន ទីក្រុងបុរាណនេះបានបញ្ចូលក្នុងបញ្ជីឈ្មោះបឋមរបស់អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ អស់រយៈពេលជិត១០ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSpQA3mkKWnM4kY93jRmphE__FKe5uSJ3e5NA2-rNMiCSMQ97YMIllHJQkUZ5aHkJwPZbHuPXWTzefzGBSveeMmGtqglq2ff8qfCu2kNoPEKYfieA7ulMpos7eJHDN1RFqyoiPAJe22SdnxsO-FhV6KAMQsiSqfjK8GYWmBCBqEoKVvyUPF1XnVVVtUk/s1000/photo_2023-08-18_14-12-30.jpg

មន្ត្រីតំណាងអង្គការយូណេស្កូ (UNESCO) បានចុះមកត្រួតពិនិត្យនៅទីក្រុងបុរាណនេះ ដើម្បីវាយតម្លៃអំពីសក្តានុពល និងការត្រៀមខ្លួនគ្រប់ផ្នែករបស់ប្រទេសថៃ ។ ចំណែកឯកសារដាក់ពាក្យសុំចុះឈ្មោះទាំងអស់ គឺទទួលបានការវាយតម្លៃ និងឆ្លងកាត់ការត្រួតពិនិត្យសម្រាប់ការអនុម័តលើកចុងក្រោយ ព្រមទាំងមានការនាំមន្ត្រីទូតមកទស្សនាការអនុវត្តការងារនៅប្រទេសថៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1vbFSdYFA9DAsyntQAA6DLch-_ly0H4Hws-zqBlru8X--Q6Hnfb6EnUiEEzWi4pvoWY3bwe15-5-yzIieKrp6Gnwei1nmb5qZpW5ccZZpXE_QrFhf_wzbI0IDcrkLlGqvnMv0SfgDpQUGsj8JD1fE_ntHdRMb-OQ3ylyCFq-fJrTueo5XMXSMieQ200/s1000/photo_2023-08-18_14-12-31%20(2).jpg

ប្រទេសថៃសង្ឃឹមថា នឹងទទួលបានដំណឹងល្អក្នុងការពិចារណាឱ្យប្រទេសថៃទទួលបានការចុះបញ្ជីទីក្រុងបុរាណស៊្រីទេព ធ្វើជាបេតិកភណ្ឌពិភពលោកថ្មី នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក លើកទី៤៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអូឌីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK8gg7OFfd9wNEMqxqw4P2wzB3bvJklZIZ-f7yraQCzFnPVg5vuGE1N38U_gAzz6PGF0wVqvrJ3iHgN8hKpxFduJ1RrDVHc0SPP8r7ENRD7EhwrYTmUX6Fvsq9oQrWrr5SIJQWlumKvm9HaXeS0SKJeL8Om-0JGXtIDLQcZNTx2I7K9Re_sTJmKtbD_Vs/s1280/photo_2023-08-18_14-12-31.jpg

ប្រទេសថៃបានអញ្ជើញមន្ត្រីទូតចំនួន៧ប្រទេសជាសមាជិក ដូចជា អាហ្សង់ទីន, បែលហ្ស៊ិក, អេហ្ស៊ីប, ឥណ្ឌា, អ៊ីតាលី, ម៉ិកស៊ិក និងនីហ្សេរីយ៉ា មកទស្សនាទីកន្លែងពិតប្រាកដ ដើម្បីបង្ហាញថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់អស់ហើយតាមការណែនាំរបស់ក្រសួងការបរទេស ។ ប្រទេសថៃចាត់ទុកថា នេះគឺជាឱកាសដ៏សំខាន់មួយក្នុងការសុំសំឡេងគាំទ្រការចុះបញ្ជីទីក្រុងបុរាណនេះជាមួយអង្គការយូណេស្កូ ៕ ប្រភព ៖ Thailand and Neighbours