នៅក្នុងឆ្នាំ ២០០៥ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាស ផ្លាស់ប្តូររាជធានីរបស់ខ្លួន ពីទីក្រុងយុាំងហ្គូន (Yangon) ទៅទីក្រុងថ្មីមួយនៅកណ្តាលប្រទេស គឺទីក្រុងថ្មី ណៃពិដោរ (Naypyidaw)។5 reasons why Yangon in Myanmar is the new top destination for a summer getaway | South China Morning Post

រូបភាពទីក្រុងយុាំងហ្គូន(Yangon)

គ្រានោះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ទីក្រុង ណៃពិដោរ (Naypyidaw) ដែលត្រៀមធ្វើជារាជធានីថ្មី។Life in Myanmar's Yangon after COVID and a coup – DW – 03/24/2023

រូបភាពទីក្រុងយុាំងហ្គូន(Yangon)

កាលដែនាំឱ្យ មានការផ្លាស់ប្តូររជាធានីយុាំងហ្គូន(Yangon) មកទីក្រុង ណៃពិដោរ (Naypyidaw) នេះ ក៏ដោយសារតែវិបត្តិគ្រោះធម្មជាតិ។ ដោយកាលនោះ យោង​​តាម​​ទិន្នន័យ​ចេញ​ផ្សាយ​ពី ADB និង​ក្រសួង​ធនធាន​ទឹក​មីយ៉ាន់ម៉ា បាន​បង្ហាញ​​ថា​ ទីក្រុង​ចាស់ (យុាំងហ្គូន) ស្ថិត​នៅ​ក្រោម​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​ ​ចាប់​ពី ២,១ ម៉ែត្រ​(ទាប​បំផុត) និង ៥ ម៉ែត្រ(ខ្ពស់​បំផុត) ​បណ្ដាលឱ្យ​ទីក្រុងនេះ​តែង​តែ​លិច​ទឹក​ស្ទើរ​រាល់​ឆ្នាំ​។Nay Pyi Taw (Naypyidaw) information | Go-Myanmar.com

រូបភាពទីក្រុងណៃពិដោរ (Naypyidaw)

សូមជម្រាបផងដែរថា កាលគ្រាដើម ទីក្រុង ណៃពិដោរ (Naypyidaw) ត្រូវបានគេរំពឹងថា នឹងក្លាយជាទីក្រុងទំនើបបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលសាងសង់រួច ក៏ប៉ុន្តែបន្ទាប់ពីសាងសង់ ១៨ឆ្នាំក្រោយមកទីក្រុងនេះ មិនមានមនុស្សរស់នៅ ប្រៀបបានដូចជាវាលរហោស្ថាន ដែលជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ទៅលើការផ្លាស់ប្តូររាជធានី៕Naypyidaw Map - Central Myanmar, Myanmar - Mapcarta

រូបភាពទីក្រុងណៃពិដោរ (Naypyidaw)Nay Pyi Taw (Naypyidaw) information | Go-Myanmar.com

រូបភាពទីក្រុងណៃពិដោរ (Naypyidaw)

ប្រភព៖ The Financial