រដ្ឋធានីមូស្គូ៖ នៅក្នុងរយៈពេលចុងក្រោយ នៃសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ មានការកត់សម្គាល់ជាច្រើ គឺដ្រូនប្រយុទ្ធ បែរជាហោះទៅវាយប្រហារ ចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី ហើយឥឡូវនេះ ចៅហ្វាយក្រុងមូស្គូ បានអះអាង ពីការបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន នៅក្នុងរដ្ឋធានីជាបេះដូង នៃមហាអំណាចកំពូលនុយក្លេអ៊ែររបស់ពិភពលោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៨ ខែសីហា ថា ដ្រូនយោធារបស់អ៊ុយក្រែន បានធ្លាក់ នៅលើអគារ នៅក្នុងទីក្រុងមូស្គូ ក្រោយពេលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់ នៅក្នុងវាយប្រហារចុងក្រោយនេះ។Drone attack on Moscow takes Ukraine war closer to Russian capital |  Financial Times

លោក ស៊ើរហ្គេ ស៊ូបយ៉ានីន (Sergei Sobyanin) អភិបាលទីក្រុងមូស្គូ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តាមបណ្ដាញសង្គមតេឡេក្រាម ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់ដ្រូនមួយគ្រឿង កាលពីព្រឹក ថ្ងៃសុក្រ ហើយកម្ទេចកម្ទេបានធ្លាក់ទៅលើអគារជាច្រើន នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងរដ្ឋធានីមូស្គូ ដែលមានចម្ងាយត្រឹមតែប្រហែល៥គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។Three Ukrainian drones downed over Moscow, shutting airport, damaging  buildings | The Times of Israel

ឃ្លីបវីដេអូមួយ ត្រូវបានគេបង្ហោះ នៅលើបណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី បានបង្ហាញ ពីផ្សែងក្រា ហុយឡើងទៅលើអាកាស នៅចន្លោះអគារកប់ពពក នៅក្នុងរដ្ឋធានីមូស្គូ។ អ៊ុយក្រែន បានបើកការវាយប្រហារ នៅវេលាម៉ោង៤ព្រឹក វេលាព្រឹក វេលាក្នុងតំបន់៕Russia says 'Ukraine' drones hit two Moscow buildings; Vnukovo airport  closed | World News - Hindustan Times