ប្រទេសថៃ ៖ ក្រុមកសិកររស់នៅស្រុកប្រាវ ខេត្តឈៀងម៉ៃ ប្រទេសថៃ បានសហការគ្នាធ្វើការជាក្រុមដើម្បីដាំដើមមៀនមានគុណភាពខ្ពស់កម្រិត AA និង A រហូតដល់៧០% ។ កសិករដាំមៀននិយាយថា តម្លៃផ្លែមៀននៅឆ្នាំ២០២៣ បានកើនឡើងខ្ពស់ ក្នុងនោះផ្លែមៀនកម្រិត AA មានតម្លៃ៣៨បាតក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំ២០២២ វាមានតម្លៃត្រឹមតែ៩បាតប៉ុណ្ណោះ ។Longan fruit in the farmer's farm which has a lot of fruit on the longan  tree in Chiang Mai THAILAND 7672918 Stock Photo at Vecteezy

ការកាត់មែកដើម្បីឱ្យដើមមៀនមានកម្ពស់ទាប បានជួយឱ្យកសិកររស់នៅស្រុកប្រាវ ខេត្តឈៀងម៉ៃ ងាយស្រួលក្នុងការប្រមូលផលផ្លែមៀន និងឆាប់រហ័ស ព្រមទាំងជួយកាត់បន្ថយការជួលកម្លាំងកម្មករផងដែរ ។ កសិករចំនួន៣៦នាក់បានសហការគ្នាដាំដើមមៀននៅលើផ្ទៃដី៣៦រ៉ៃ និងប្រមូលផលលក់អស់រយៈពេលជាង៣ឆ្នាំហើយ ដោយផ្លែមៀនរបស់ពួកគេមានគុណភាពខ្ពស់ និងមានការថែទាំបច្ចេកទេសដាំដុះពីសាកលវិទ្យាល័យមេជោ ។ ការដាំដុះតាមបច្ចេកទេសត្រឹមត្រូវអាចជួយកាត់បន្ថយការចំណាយដើមទុន ហើយទិន្នផលដែលទទួលបានចាប់ពី៦៥% ដល់៧០% គឺជាផ្លែមៀនមានទំហំធំៗ និងលក់បានតម្លៃខ្ពស់ ចំណែកឈ្មួញទទួលទិញ ក៏ពុំហ៊ានសុំបញ្ចុះថ្លៃដែរ ។THAILAND'S BUMPER LONGAN CROP Prices ease with heavy volume | Produce Report

លោក អាន់ណុប ខាំមួន ជាសមាជិកចម្ការមៀនប្រចាំស្រុកប្រាវ ខេត្តឈៀងម៉ៃ និយាយថា ៖ «ពួកយើងបានធ្វើការជាក្រុម ហើយពួកយើងអាចចរចាតម្លៃមៀននៅលើទីផ្សារបានខ្លះ ។ ឧទាហរណ៍ ពេលយើងប្រមូលផលផ្លែមៀនបានចំនួនប៉ុន្មានតោន គឺយើងបានចរចាតម្លៃជាមួយអ្នកទិញ ភាគច្រើន យើងចរចាតម្លៃជាមួយអ្នកទិញជាមុនសិន» ។No photo description available.

នៅឆ្នាំ២០២៣ ផ្លែមៀនមានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ក្នុងនោះផ្លែមៀនកម្រិត AA មានតម្លៃ៣៨បាតក្នុង១គីឡូក្រាម រីឯកម្រិត A តម្លៃ៣០បាតក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំ២០២២ ផ្លែមៀនកម្រិត AA មានតម្លៃត្រឹមតែ៩បាតក្នុង១គីឡូក្រាម ។ ហេតុនេះ កសិករនៅខេត្តឈៀងម៉ៃអាចរកប្រាក់ចំណេញបានខ្ពស់បំផុតពីការលក់ផ្លែមៀន ។ លោក ថងឌី តាក់សៃ ជាប្រធានក្រុមកសិករដាំមៀន និយាយថា ៖ «ក្រុមកសិករបានដាក់គម្រោងដាំមៀននៅឆ្នាំបន្ទាប់ទៀត ដើម្បីទប់ស្កាត់បញ្ហាតម្លៃផ្លែមៀនធ្លាក់ចុះ» ។Premium Photo | Fresh longan fruit at the fruit market stall traditional  fruits of thailand

កសិករនៅខេត្តឈៀងម៉ៃអាចប្រមូលផលផ្លែមៀនបានចំនួន១២០តោននៅឆ្នាំ២០២៣ និងទទួលទិញផ្លែមៀនពីកសិករជាង២៤០នាក់ ដែលមានផ្លែមៀនសរុបចំនួន១.០០០តោន ។ ទិន្នផលផ្លែមៀនក្នុងខេត្តចំនួន៨ ស្ថិតនៅភាគខាងជើងប្រទេសថៃ ស្មើនឹង៩សែន៧ម៉ឺនតោន និងធ្លាក់ចុះប្រមាណ៥% បើធៀបនឹងឆ្នាំ២០២២ ដោយសារអាកាសធាតុក្តៅខ្លាំង និងបរិមាណទឹកមិនគ្រប់គ្រាន់ ។ រីឯផ្លែមៀនតាមរដូវកាល គេបានលក់នៅតាមទីផ្សារច្រើនបំផុតក្នុងខែសីហា ៕ ប្រភព ៖ Thai PBS