លោក ង៉ែត លាភ ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យបានពន្យល់យ៉ាងច្បាស់ពីភាពខុសគ្នារវាងការលើកលែងពន្ធ និងការអនុគ្រោះពន្ធ ចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យតាមរយៈ កម្មវិធីពន្ធដារកម្ពុជា ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook page) របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះដោយបានលើកឡើងថា ៖ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា

ករណីលើកលែងពន្ធ ៖
ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅដ្ឋាន ឬនិងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មលក្ខណៈគ្រួសារ។
ខ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ ៖
១. ការធ្វើសន្តតិកម្ម (សន្តតិកម្ម គឺជាការផ្ទេរសិទ្ធិ និងករណីយកិច្ចរបស់ មតកជនឱ្យសន្តតិជន ម្នាក់ ឬច្រើននាក់តាមឆន្ទៈតាមបណ្តាំ ឬតាមច្បាប់)
– រវាងឪពុក-ម្តាយនិងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
ពីឪពុក-ម្ដាយបង្កើតទៅឱ្យកូនបង្កើត និងកូនប្រសារ (ជាសហព័ទ្ធ ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)ពន្ធដារ |

២. ការធ្វើប្រទានកម្មលើកទី១
– រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
– ពីឪពុក-ម្ដាយបង្កើតទៅឱ្យកូនបង្កើត និងកូនប្រសារ (ជាសហព័ទ្ធ ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
– ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារ (ជាសហព័ទ្ធ ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
គ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ។
ឃ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសកកម្ម ការទូតឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។ចំណេះដឹងអំពីពន្ធប្រថាប់ត្រាស្ដីពីការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ | Harbor  Property

ករណីការអនុគ្រោះពន្ធ ៖
– រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ
– រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត
ចំពោះសន្តតិកម្ម អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ២០០ លានរៀល ចំពោះប្រទានកម្ម និងប្រទានកម្មលើកទី២តទៅអនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ១០០ លានរៀលពីតម្លៃមូលដ្ឋានគិតពន្ធសម្រាប់ការផ្ទេរ៖
– រវាងឪពុក-ម្ដាយបង្កើតនិងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
– ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើតនិងកូនប្រសារ (ជាសហព័ទ្ធជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
– ពីយាយ-តាបង្កើតទៅឱ្យចៅបង្កើតនិងចៅប្រសារ (ជាសហព័ទ្ធជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
ដោយការការអនុញ្ញាតនេះ ត្រូវមានឯកសារជាភស្តុតាងបញ្ជាក់៕