បរទេស៖ ក្រោយពីបានបញ្ចប់ការផ្ទេរពី PSG ទៅ Al Hilal ខ្សែប្រយុទ្ធប្រេស៊ីល Neymar Júnior បានទទួលលាភសំណាងយ៉ាងធំពីអារ៉ាប៊ីសាអូឌីត និងជាកីឡាករដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅលើពិភពលោក នេះបើយោងតាម Transfer New Live។ ដូច្នេះអត្ថប្រយោជន៍ដែល Neymar ទទួលបានពីអារ៉ាប៊ីសាអូឌីតមានដូចជា៖Neymar Jr's First Day at Al-Hilal - YouTube

• ភូមិគ្រឹះមួយដែលមានបន្ទប់គេងចំនួន ២៥។
• អាងហែលទឹកទំហំ ៤០x១០ ម៉ែត្រ និងសូណាចំនួន ៣។
• បុគ្គលិកពេញម៉ោងចំនួន ៥ នៅក្នុងភូមិគ្រឹះ។
• ឡាន Bentley Continental GT ចំនួនមួយគ្រឿង, Aston Martin DBX មួយគ្រឿង, និង Lamborghini Huracán ចំនួនមួយគ្រឿងទៀត សរុបទាំងអស់ ៣ គ្រឿង។
• មានអ្នកបើកបរផ្ទាល់ខ្លួន ២៤ ម៉ោង។
• រាល់វិក្កយបត្រសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗក្នុងអំឡុងពេលថ្ងៃសម្រាករបស់ Neymar នឹងត្រូវបានផ្ញើទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្លឹបដែលត្រូវបង់។
• យន្តហោះឯកជនមួយសម្រាប់គាត់ក្នុងការធ្វើដំណើរ។
• សម្រាប់ការបង្ហោះតាមប្រព័ន្ធសង្គមនីមួយៗដែលផ្សព្វផ្សាយពីអារ៉ាប៊ីសាអូឌីតនឹងទទួលបាន ៥០០.០០០ អឺរ៉ូ (ជាង ៥៤០,០០០ ដុល្លារ)។
•ចំពោះប្រាក់បៀវត្សរ៍ប្រចាំឆ្នាំវិញគឺជាង ១០០ លានដុល្លារ។Neymar no Al-Hilal foi única solução para fim do vínculo com PSG; veja  bastidores | futebol saudita | ge

គួរបញ្ជាក់ដែរថា Al Hilal គឺជាក្លឹបដែលជោគជ័យបំផុតនៅអារ៉ាប៊ីសាអូឌីត ដូច្នេះខ្សែប្រយុទ្ធប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះនឹងបង្ហាញខ្លួនដំបូងជាមួយនឹងការប្រកួតទល់នឹង Al Fayha នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ៕