Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ ធ្វើព្យុះភ្លើងដាក់សហរដ្ឋអាមរិក បន្ដរឹបអូសកប៉ាល់នៅឈូងសមុទ្រពែក្ស

អ៊ីរ៉ង់ ធ្វើព្យុះភ្លើងដាក់សហរដ្ឋអាមរិក បន្ដរឹបអូសកប៉ាល់នៅឈូងសមុទ្រពែក្ស

84
0

រាជធានីម៉ាណាម៉ា(Manama)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញស្ថានការណ៍នៅក្នុងដែនទឹកអន្ដរជាតិ ពាក់ព័ន្ធនឹងនាវាធ្វើសកម្មភាពរត់ពន្ធ ប៉ុន្ដែកងទ័ពរបស់ប្រទេសមហាអំណាចកំពូលមួយនេះ ក៏មិនបានចេញធ្វើអន្ដរាគមន៍ ចំពោះសកម្មភាពរបស់អ៊ីរង់ ស្ទាក់កប៉ាល់ពាណិជ្ជកម្មមួយនោះឡើយ។Iranian Navy Temporarily Seizes Vessel, Sparking Persian Gulf Alert - WSJ

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាន ស្ថិតក្នុងប្រទេសបារ៉ែន បានបញ្ជាក់ ថា កម្លាំងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ បានរឹបអូសដោយបង្ខំលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ស្ថិតក្នុងដែនទឹកអន្ដរជាតិ នៃឈូងសមុទ្រពែក្ស ដោយការសង័្សយជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ។

កងនាវាទី៥ នៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាន ស្ថិតក្នុងប្រទេសបារ៉ែន ( Bahrain) បានសរសេរ នៅក្នុងសេចក្ដីថ្លែការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ថា «កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែតាមដាននូវឧបទ្ទវហេតុ នៃការចាប់កប៉ាល់ ត្រូវបានធ្វើឡើង ដោយកម្លាំងអ៊ីរ៉ង់ ប៉ុន្ដែបានវាយតម្លៃតាមកាលៈទេសៈនោះ ដោយមិនធានាឲ្យមានការឆ្លើយតបនោះឡើយ»។Iran seeks to grow naval power as it prioritizes asymmetric warfare

លោក ធីម ហ័រឃីនស៍ (Tim Hawkins) អ្នកនាំពាក្យ មេបញ្ជាការកងនាវាទី៥ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមខ្លួនរួចជាស្រេច ការពារសិទ្ធិធ្វើនាវាចរណ៍ សម្រាប់ចរាចរណ៍តាមផ្លូវសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ ស្ថិតក្នុងដែនទឹកដ៏សំខាន់ នៅតំបន់មជ្ឈិមបូព៌ា»។

បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងហេតុការណ៍ចាប់កប៉ាល់ពាណិជ្ជកម្មនោះឡើយ។Iran navy's largest ship sinks after fire in Gulf of Oman - Al-Monitor:  Independent, trusted coverage of the Middle East

ក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Ambrey (អាមប្រេ) របស់អង់គ្លេស បានបញ្ជាក់ ថា ក្រុមហ៊ុនបានដឹង អំពីករណីដែលកងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ ប៉ុនប៉ងរឹបអូសកប៉ាល់ដឹកប្រេងតូចមួយគ្រឿង មានដាក់ទង់ជាតិរបស់តង់ហ្សានី នៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នាភាគឦសាន ពីទីក្រុងកំពង់ផែដាមម៉ាម (Dammam) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់តែងតែស្ទាក់ចាប់នាវាតូចៗ ដោយសារតែសង័្សយ អំពីការរត់ពន្ធ។

បើតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Vortexa (វ័រតេក្សា) បានអះអាង ថា ការផ្គត់ផ្គង់ប្រេងឆៅ និង ផលិតផលប្រេងរបស់ពិភពលោក ប្រហែល១ភាគ៥ ត្រូវបានឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាចំណុចដ៏តូចមួយ រវាងឆកសមុទ្ររបស់អ៊ីរ៉ង់ និង អូម៉ង់។ ប៉ុន្ដែកាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានចោទប្រកាន់គ្នា ពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏តានតឹងជាបន្តបន្ទាប់ នៅតាមផ្លូវទឹកឈូងសមុទ្រមួយនេះ។Iran Conducts Naval Drill in Persian Gulf - Caspian News

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កងទ័ពសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍ សម្រាប់រារាំងដល់អ៊ីរ៉ង់ បញ្ចៀសពីការរឹបអូសនាវាដឹកប្រេងចំនួន២គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់។

ដោយឡែគ អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា កងឆ្មាំបដិវត្ដន៍ មានដីការបស់តុលាការ ចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលបើកក្នុងដែនទឹកឈូងសមុទ្រ កាលពីថ្ងៃមុន ក្រោយពេលកប៉ាល់នោះ បានបើកបុកជាមួយនាវារបស់អ៊ីរ៉ង់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងចំនួន២គ្រឿងផ្សេងទៀត នៅក្នុងខែឧសភា រួមទាំងកោះ កប៉ាល់មានដាក់ទង់ជាតិរបស់កោះ Marshall ត្រូវបានជួលដោយក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក Chevron ផងដែរ៕