Home ព័ត៌មានជាតិ មកស្គាល់ប្រាសាទមួយ ដែលបន្សល់ទុកដោយមនុស្សរស់នៅក្នុងព្រៃមួយពួក នាសម័យអង្គរ

មកស្គាល់ប្រាសាទមួយ ដែលបន្សល់ទុកដោយមនុស្សរស់នៅក្នុងព្រៃមួយពួក នាសម័យអង្គរ

180
0

ប្រាសាទបន្ទាយសំរែ ស្ថិតនៅបារាយណ៍ខាងកើត ចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវព្រះដាក់ទៅភ្នំបូក។ប្រាសាទបន្ទាយសំរែ ជាអតីតអារាមហិណ្ឌូសាសនា សង់នៅពាក់កណ្ដាលសតវត្សរ៍ទី១២ - YouTube

ប្រាសាទនេះ កសាងឡើងនៅពាក់កណ្តាលសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍ ។
បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែកសំរែ​ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែ​នេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរ៉ែរស់នៅទីកន្លែងនេះ ។ប្រាសាទបន្ទាយសំរែ (Banteay Samre Temple) - Tovtrip
ឈ្មោះបន្ទាយសំរែ​នេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ព្រះដាក់ ដែលកាលដើមឡើយ គឺមានជនជាតិសំរែ​រស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅភូមិព្រះដាក់នេះមានជីដូនជីតា ជាជនជាតិសំរែ​ ដែលគេយកមកឱ្យយាមប្រាសាទ ។ប្រាសាទបន្ទាយសម្រែ​ - Banteay Samre - YouTube
ជាពិសេស ពួកសំរែ​នៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែ​នេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំរែ​នេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់ទីតាំងរូបរាងរបស់ប្រាសាទនេះ៕