អ្នកចូលចិត្តសាកថ្មទូរស័ព្ទពេលយប់ត្រូវបញ្ឈប់ជាបន្ទាន់ ពីព្រោះក្រុមហ៊ុន Apple បានប្រកាសហាមឃាត់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone គួរចៀសវាងការសាកថ្មទូរស័ព្ទនៅលើគ្រែគេងពេលយប់ ដោយសារវាអាចបង្កគ្រោះថ្នាក់ ។ លើសពីនេះ ការអង្គុយ និងគេងសង្កត់លើទូរស័ព្ទ ក៏មានគ្រោះថ្នាក់ដូចគ្នាដែរ ។

កន្លងមក មានការចុះផ្សាយព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការផ្ទុះថ្មទូរស័ព្ទស្មាតហ្វូនក្នុងអំឡុងពេលសាកថ្មនៅលើគ្រែគេង ហើយភាគច្រើនវាបណ្តាលមកពីឧបករណ៍សាកថ្ម និងឌុយភ្លើងគ្មានស្តង់ដារ ដោយសារមនុស្សភាគច្រើនមិនប្រុងប្រយ័ត្ន ហើយពួកគេនៅតែបន្តសាកថ្មពេលយប់ ។ ប៉ុន្តែក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការថា វានឹងបង្កឱ្យមានគ្រោះថ្នាក់ បើទោះជាឆ្នាំងសាកថ្មនោះមានស្តង់ដារក្តី ។iPhone battery at risk if charging overnight

សេចក្តីណែនាំសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone បានបញ្ជាក់យ៉ាងច្បាស់ថា ការគេងសង្កត់លើទូរស័ព្ទដែលកំពុងសាកថ្ម វាអាចបណ្តាលឱ្យមានភ្លើងឆេះ, ឆក់ខ្សែភ្លើង, រងរបួស និងខូចខាតទូរស័ព្ទ ឬទ្រព្យសម្បត្តិផ្សេងៗ ។ ហេតុនេះ Apple ណែនាំថា គួរសាកថ្មទូរស័ព្ទនៅទីកន្លែងណាមានខ្យល់ចេញ-ចូលល្អ ព្រោះឆ្នាំងសាកអាចក្តៅខ្លាំងពេក ប្រសិនបើសាកវានៅក្រោមភួយ ឬខ្នើយ ។ ក្រុមហ៊ុននេះបញ្ជាក់ថា ៖ «កុំគេងសង្កត់លើឧបករណ៍ភ្ជាប់ជាមួយចរន្តអគ្គិសនី ឬសាកថ្មទូរស័ព្ទនៅក្រោមភួយ, ខ្នើយ ឬសាកថ្មទូរស័ព្ទនៅលើខ្លួនប្រាណ» ។

ក្រៅពីនេះ Apple បានណែនាំថា ពេលកំពុងសាកថ្មទូរស័ព្ទ គួរសាកថ្មនៅទីកន្លែងណាមានខ្យល់អាកាសចេញ-ចូលគ្រប់គ្រាន់ ទាំងទូរស័ព្ទ iPhone និងឧបករណ៍សាកថ្មឥតខ្សែ គឺត្រូវប្រុងប្រយ័ត្នជាពិសេស ។ លើសពីនេះ គេពុំគួរសាកថ្មទូរស័ព្ទនៅក្បែរវត្ថុរាវណាមួយឡើយ និងត្រូវបោះចោលឆ្នាំងសាកមានសភាពមិនល្អ ព្រោះការប្រើប្រាស់ឆ្នាំងសាក ឬខ្សែខូច វាអាចបណ្តាលឱ្យមានភ្លើងឆេះ, ខ្សែភ្លើងឆក់, រងរបួស ឬធ្វើឱ្យទូរស័ព្ទ iPhone និងទ្រព្យសម្បត្តិផ្សេងទៀតខូចខាត ៕iPhone battery at risk if charging overnight ប្រភព ៖ Bangkok biznews