សព្វថ្ងៃនេះ មានម៉ាក និងរូបមន្តផ្សំផ្សេងៗគ្នាជាច្រើននៃសាប៊ូកក់សក់ ដែលធ្វើឱ្យសក់ក្បាលរបស់យើងខុសប្រក្រតី ដោយអ្នកខ្លះគិតថាមកពីយើងមិនបានថែទាំឱ្យបានល្អ ទាំងដែលយើងកក់សក់ជាប្រចាំ។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាព្រមានមួយចំនួនបញ្ជាក់ថាអ្នកកំពុងអាឡែស៊ីនឹងសាប៊ូកក់សក់៖

១.រមាស់ស្បែកក្បាល និងមានកន្ទួល៖ ប្រសិនបើអ្នកប្រើសាប៊ូកក់សក់មានអារម្មណ៍ថារមាស់នៅលើស្បែកក្បាលតាំងពីប្រើលើកដំបូង មានន័យថា អ្នកកំពុងអាឡែស៊ីនឹងសាប៊ូកក់សក់នេះហើយ។ ព្រោះសាប៊ូកក់សក់អាចមានសារធាតុគីមីមួយចំនួនដែលធ្វើឱ្យស្បែកក្បាលរលាករហូតក្លាយជាស្នាមក្រហម ឬកន្ទួលនៅលើជុំវិញស្បែកក្បាល។Why Is My Scalp So Itchy? - 10 Ways to Treat a Dry, Itchy Scalp

២.ជ្រុះសក់៖ សាប៊ូកក់សក់គឺជាមូលហេតុមួយដែលបណ្តាលឱ្យមានការបាត់បង់សក់ ដោយសារសារធាតុស៊ីលីកូនច្រើនពេក។ លើសពីនេះ ការជ្រុះសក់ក៏អាចបណ្តាលមកពីមូលហេតុផ្សេងទៀតផងដែរ ដូចជា អាឡែស៊ីអាហារ ការគេងយឺត ឬអាកប្បកិរិយាដែលជះឥទ្ធិពលអវិជ្ជមានដល់សក់។How stress causes hair loss | National Institutes of Health (NIH)

៣.មានអង្គែ៖ អង្គែអាចបណ្តាលមកពីមូលហេតុជាច្រើន រួមទាំងស្បែកក្បាលស្ងួត និងការរលាក ឬការឆ្លងមេរោគផ្សិត។ ដូច្នេះយើងត្រូវសង្កេតមើលប្រសិនបើប្រើសាប៊ូកក់សក់ណាមួយមានអង្គែគួរតែបញ្ឈប់ជាបន្ទាន់។Dandruff Causes and Treatments

៤.ឡើងមុន៖ សាប៊ូកក់សក់ដែលមិនល្អអាចប៉ះពាល់ដោយផ្ទាល់នៅលើផ្ទៃមុខរបស់យើងដូចជា លើថ្ងាស គល់សក់ និងតំបន់ថ្គាម ព្រោះសាប៊ូកក់សក់មានផ្ទុកសារធាតុស៊ីលីកូនច្រើន។ ស៊ីលីកូន គឺជាមូលហេតុចម្បងនៃការកើតមុន ដែលមានក្នុងសាប៊ូកក់សក់ ហើយវាកកកុញនៅក្នុងឫសសក់។4 Signs You Are Experiencing Hormonal Acne - DermaBlue

៥.សក់ស្ងួត និងផុយ៖ វាច្បាស់ណាស់ថាអ្នកកំពុងអាឡែស៊ីជាមួយសាប៊ូកក់សក់ ព្រោះសាប៊ូកក់សក់ទាំងអស់គឺមានរូបមន្តផ្សំខុសៗគ្នា ដែលធ្វើឱ្យសក់របស់អ្នកស្តើង ស្ងួត និងផុយ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរសាប៊ូកក់សក់ដើម្បីការពារស្បែកក្បាល និងសសៃសក់របស់អ្នកឱ្យមានសុខភាពល្អឡើងវិញ៕ ប្រភព៖sanook