ពិតណាស់ មនុស្សភាគច្រើនតែងប្រឈមទៅនឹងបញ្ហាភ្នែកដូចជា ម៉្ញូប ឬព្រិលភ្នែកជាដើម ដោយសារការប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទក្នុងរយៈពេលយូរ។ ដូច្នេះដើម្បីកាត់បន្ថយអាការៈភ្នែកព្រិល ឬម៉្ញូប អ្នកអាចសាកល្បងអាហារបំប៉នភ្នែកទាំង ៧ មុខនេះដូចខាងក្រោម៖

១.ស៊ុត៖ ស៊ុត គឺជាអាហារសម្បូរសារជាតិ lutein និង zeaxanthin ដែលមានសមាសធាតុដ៏សំខាន់មួយក្នុងការជួយការពារភ្នែកងងឹតនៅពេលយប់ និង ភ្នែកស្ងួត។How to Tell if Eggs Are Bad—And How to Keep them Fresh | Epicurious

២.សូកូឡាខ្មៅ៖ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុ flavonoids ដែលជួយដល់លំហូរឈាមនៃភ្នែក និងធ្វើឱ្យភ្នែករបស់អ្នកច្បាស់ និងភ្លឺជាមុន។Is Milk Chocolate or Dark Chocolate Healthier? | Food Network Healthy Eats:  Recipes, Ideas, and Food News | Food Network

៣.ការ៉ុត៖ គឺជាបន្លែដែលមានវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឱ្យភ្នែកមានសុខភាពល្អ និងមើលឃើញច្បាស់ជាងមុន។Are Carrots A Fruit Or Vegetable? Here's Why - AZ Animals

៤.ត្រីធូណា៖ ត្រីធូណាសម្បូរទៅដោយវីតាមីន B complex ដែលជួយការពារភ្នែកពីកាំរស្មីយូវី និងធ្វើឱ្យភ្នែកមានសុខភាពល្អ។Why Tuna Is So Important To The Maldives

៥.ខាត់ណា៖ ខាត់ណាគឺជាបន្លែបៃតងដែលសម្បូរទៅដោយសារធាតុ beta-carotene នឹងជួយបង្ការកុំឱ្យភ្នែកខ្សោយ និងកាត់បន្ថយការកើនទ្បើងនៃកម្រិតភ្នែកម៉្ញូប។ខាត់ណាផ្កាស

៦.ផ្លែប្លូបឺរី៖ ប្លូបឺរីសម្បូរទៅដោយវីតាមីន C ដែលវាជួយបង្កើនប្រព័ន្ធភាពសុំាក្នុងរាងកាយ និងបង្កើនភាពធន់នៃភ្នែក។Bluberry Stock Photos, Royalty Free Bluberry Images | Depositphotos

៧.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិគឺសម្បូរទៅដោយវីតាមីន E ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រតិកម្មផ្សេងៗ និងថែរក្សាភ្នែកឱ្យមើលឃើញកាន់តែច្បាស់៕ Do we have seeds for one Million Home Gardens? - Ejusticeប្រភព៖sanook