Home Blog Page 1603

ថ្ងៃបោះឆ្នោត កម្មការ កម្មការិនី បានឈប់៣ថ្ងៃ និងទទួលបានការដឹកជញ្ជូនទៅបោះឆ្នោតនៅខេត្តដោយឥតគិតថ្លៃ

0

នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុនសែន បានផ្ញើសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ អភិបាលរាជធានីភ្នំពេញ និងជូនចំពោះកម្មករ កម្មការិនីទាំងអស់ ដោយសម្តេចអនុញ្ញាតឱ្យកម្មករ កម្មការិនី បានឈប់សម្រាលរយៈពេល៣ថ្ងៃ ដើម្បីធ្វើដំណើរទៅចូលរួមធ្វើការបោះឆ្នោត។Hun Sen and CPP Tighten Their Grip on Cambodia Politics | WPRក្នុងសារសណលេងនោះ សម្តេចបានមានប្រសាសន៍ថា៖” ដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហា ដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោបាយ ឬការដំឡើងថ្លៃជាដើម”។តស់ទៅសៀមរាប! ឡានក្រុងរដ្ឋ ១៥ គ្រឿង ត្រៀមដឹកអ្នកទៅសៀមរាបថ្ងៃភ្ជុំ  ឥតគិតលុយមួយរៀលទេ – Popular Magazine

សម្តេច បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួនពី៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោត ដោយមិនមានការយកលុយកាក់ នឹងប្រកាន់និន្នាការនយោយ ឬមុនឡើងឡានសួរថាទៅបោះឆ្នោតឪ្យគណបក្សណាមួយឡើយ ពិសេសត្រូវមានភាពទទួលខុសត្រូវនៅពេលធ្វើដំណើរទាំងថ្ងៃទៅ និងថ្ងៃត្រលប់មកវិញ គឺថ្ងៃទី២២ដឹកទៅ ថ្ងៃទី២៤ដឹកត្រលប់មកវិញ និងត្រូវរៀបចំយ៉ាងណាឱ្យអ្នកបើករបរយន្តក្រុង ត្រូវតែបានទៅបោះឆ្នោតទាំងអស់គ្នាមិនត្រូវឲ្យខកខានឡើយ ៕

 

មេដឹកនាំគណបក្សកាវក្លៃផ្ញើសារទៅកាន់សមាជិកសភា និងព្រឹទ្ធសភា

0

ប្រទេសថៃ ៖ នៅថ្ងៃទី១១ ខែកក្កដា លោក Pita Limjaroenrat ក្នុងឋានៈជាមេដឹកនាំគណបក្ស និងបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ បានបង្ហោះវីដេអូមួយថា មុនពេលបោះឆ្នោតនាយករដ្ឋមន្ត្រី នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សូមផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលទទួលបានសំឡេងភាគច្រើនស្របតាមឆន្ទៈរបស់ពលរដ្ឋ និងប្រជាធិបតេយ្យ ។

លោក Pita Limjaroenrat បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃដែលបងប្អូនពលរដ្ឋបង្ហាញពីឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដោយបានជ្រើសយកគណបក្សកាវក្លៃក្នុងសំឡេងឆ្នោតដ៏ច្រើនលើសលប់ ហើយធ្វើឱ្យយើងក្លាយជាគណបក្សលំដាប់ទី១ ក្នុងសភាតំណាងរាស្ត្រ និងមានសមាជិកសភាតំណាងរាស្ត្រចំនួន១៥២នាក់ ។Thailand's Prime Ministerial frontrunner Pita tested positive for Covid-19

នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋនៅទូទាំងប្រទេសត្រូវការឱ្យប្រទេសថៃមិនដូចពេលមុន ហើយខ្ញុំ និងគណបក្សកាវក្លៃបាននាំមុខបង្កើតរដ្ឋាភិបាល ។ យើងបានរួបរួមគណបក្សនយោបាយចំនួន៨ ឬស្មើ៧២% នៃអ្នកមានសិទ្ធិបោះឆ្នោត ។ ជាធម្មតា រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សកាវក្លៃនឹងបានដឹកនាំប្រទេស និងដោះស្រាយបញ្ហារបស់ពលរដ្ឋ ប៉ុន្តែមកដល់ថ្ងៃទី១១ ខែកក្កដា គឺរយៈពេលជិត២ខែហើយក្រោយការបោះឆ្នោត ដែលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទើបតែមកដល់ ហើយយើងត្រូវរង់ចាំការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាថា តើការបង្កើតរដ្ឋាភិបាលនឹងស្របតាមឆន្ទៈរបស់ពលរដ្ឋដែរឬអត់ ?

ថ្ងៃនេះ ច្បាស់លាស់ថា ប្រទេសថៃស្ថិតក្នុងនយោបាយមិនប្រក្រតី ហើយអំណាចជាអ្នកតំណាងឱ្យពលរដ្ឋតាមរយៈការបោះឆ្នោតបានរលំម្តងហើយម្តងទៀត ដោយសារផ្លូវច្បាប់ ។ ភាពមិនប្រក្រតីនេះបណ្តាលមកពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ហើយនៅថ្ងៃនេះ វានៅជាមួយយើងដោយមិនអាចបដិសេធបាន ។ ប៉ុន្តែនេះជាឱកាសរបស់ប្រទេសថៃ ដែលពួកគេនឹងត្រឡប់មករកភាពប្រក្រតីខាងនយោបាយម្តងទៀត ដោយផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលស្របច្បាប់ និងឈានទៅដោះស្រាយបញ្ហាប្រទេសថៃតាមតម្រូវការរបស់ពលរដ្ឋ ដោយផ្តល់ឱកាសឱ្យប្រទេសថៃវិលមកកាន់មាគ៌ានយោបាយសភាដែលពលរដ្ឋជឿទុកចិត្ត និងអាចដាក់ក្តីសង្ឃឹមបាន ។This is Thailand's opportunity,' Pita urges in run-up to PM vote | Coconuts

យើងត្រូវផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅរកលទ្ធភាពថ្មីៗ ប្រាក់ឈ្នួលសមរម្យ សេដ្ឋកិច្ចរីកចម្រើន បង្កើតសង្គមមួយដែលមនុស្សមានសិទ្ធិស្មើគ្នា និងមានច្បាប់គ្រប់គ្រងសិទ្ធិសេរីភាព ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នឹងប្រព្រឹត្តនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលវាមិនមែនជាការជ្រើសរើសលោក Pita Limjaroenrat ហើយមិនមែនជាការជ្រើសរើសគណបក្សកាវក្លៃ ប៉ុន្តែជាការជ្រើសរើសដើម្បីបញ្ជាក់ថា ប្រទេសថៃត្រូវឆ្ពោះទៅមុខតាមបែបប្រជាធិបតេយ្យ ដូចគ្នានឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក ។

នេះជាភារកិច្ចរួមគ្នារបស់យើងទាំងអស់ក្នុងឋានៈជាសមាជិករដ្ឋសភា អ្នកកាន់អំណាចជំនួសពលរដ្ឋថៃនៅទូទាំងប្រទេស ។ ក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើទៅកាន់សមាជិកសភា និងសមាជិកព្រឹទ្ធសភាគ្រប់រូបថា លោកអាចមិនចូលចិត្តគោលនយោបាយរបស់យើង ប៉ុន្តែពួកលោកអាចពិនិត្យមកលើខ្ញុំបាន វាយប្រហារខ្ញុំបាន ហើយអាចបោះឆ្នោតទម្លាក់ខ្ញុំចេញពីតំណែងក៏បាន ប៉ុន្តែការបោះឆ្នោតឱ្យរដ្ឋាភិបាលមានសំឡេងភាគច្រើន គឺជាការផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅមុខ ។Thai coalition leader Pita rallies supporters ahead of PM vote | The Japan  Times

ក្នុងឱកាសនេះ ខ្ញុំសូមផ្តាំទៅកាន់ពលរដ្ឋថា យើងបានឆ្លងកាត់ការបោះឆ្នោតរួចហើយ ប៉ុន្តែបេសកកម្មមិនទាន់បញ្ចប់ទេ ។ ហេតុនេះ ការផ្លាស់ប្តូរប្រទេសមិនអាចកើតឡើងទេ បើគ្មានរដ្ឋាភិបាលទទួលសំឡេងភាគច្រើន ដែលនឹងដឹកនាំប្រទេសទៅថ្ងៃអនាគត ។ ខ្ញុំត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីថៃរបស់អ្នកគ្រប់គ្នា មិនថាលោកនឹងជ្រើសរើសគណបក្សណា មានគំនិតផ្នែកនយោបាយបែបណា និងចង់បានសង្គមបែបណា គឺខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីគ្រប់គ្រងប្រទេសថៃ ដើម្បីសម្រេចក្តីសុបិនរបស់ពលរដ្ឋគ្រប់គ្នា ។

បើនេះជាអ្វីដែលលោកចង់ឃើញ សូមផ្តល់ឱកាសឱ្យប្រទេសថៃបានឆ្ពោះទៅមុខគ្រប់គ្រងដោយរដ្ឋាភិបាលចម្រុះចំនួន៨គណបក្ស ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឈ្មោះ Pita Limjaroenrat ៕ ប្រភព ៖ matichon

មួយសប្តាហ៍កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តសរុបជាង២៨ម៉ឺននាក់ ខណៈភ្ញៀវបរទេសមានចំនួនជាង៣ម៉ឺននាក់

0

តាមរបាយការណ៍ពីក្រសួងទេសចរណ៍នាថ្ងៃទី១១ ខែកក្កដា នេះបានឱ្យដឹង ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបមានចំនួន ២៨៦ ៩៥៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥០ ៨៨៧ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣៦០៧២ នាក់ ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស។

ក្រសួងបានបញ្ជាក់ទៀតថាគោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅកម្សាន្តរួមមាន៖
− ខេត្តព្រះសីហនុ ៦១.៣៨០ នាក់
− ខេត្តបាត់ដំបង ៣៤.០៨០ នាក់
− រាជធានីភ្នំពេញ ៣២.៧២៧ នាក់
− ខេត្តកំពត ២៨.១៣៧ នាក់
− ខេត្តសៀមរាប ២០.២៦៨ នាក់
− ខេត្តកណ្តាល ២០.៥៤១ នាក់

គួរបញ្ជាក់ថា តាមការឱ្យដឹងពីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។ ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZZ8uIAk50ShSSr5pl0O1oBpxmItziWbCYJEIhTp2he7TN1-L1TmDkb-jxEGzE_fh4-Hd5xdaBv_lWztwSahVpWsnnFHYn7cea_hg5AXjYPGdjB3qWBXLDYGdN7-vKb2JptcmaqsjPKCWStaphiB-gMAyQx7ymSmyAO7d029fbocgQxfg5mISFzCsx0A/s1280/image_2023-07-11_16-09-59.png

សោម ស្រីនាថ បង្ហាញអារម្មណ៍បែបនេះក្រោយតំណាងកម្ពុជាឈ្នះមកុដលេខ១ពីប្រទេសចិន

0

ពិធីការិនី សោម ស្រីនាថ បានសម្រេចលទ្ធផលយ៉ាងល្អជូនប្រទេសកម្ពុជាបន្ទាប់ពីតំណាងប្រទេសឈ្នះបានមកុដលេខ១ពីប្រទេសចិនក្នុងកម្មវិធី Bird’s Nest Division(បវរកញ្ញាត្រចៀកកាំ) ។ ព្រមជាមួយលទ្ធផលប្រសើរនេះកញ្ញាស្រីនាថបានបង្ហាញអារម្មណ៍រំភើបនិងទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធីខណៈមិនចេះភាសាចិនហើយអ្នកចូលរួមប្រកួតមិនសូវនិយាយភាសាអង់គ្លេសទៀតតែនាងអាចធ្វើបានដើម្បីប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha6i4EaifvL84E3Z5s9YxRcyFqqiQ7rSUvx6ROsYJs-wI8b9RUNw6MEFOP4qRmRa0j-XHd6xhvYb9wXG_48tkS6UdGl-fql63V0B3Z63as-V09BtbyKfp1nY9ld01UAJCg4LODE6Lw2WecHlBiU4NSyggNXtp5QBurB6jwctFVbUXTqRfxwV3VpuH7La0/s1280/image_2023-07-11_14-45-10%20(2).png

នៅលើបណ្តាញសង្គមរបស់ សោម ស្រីនាថ នាថ្ងៃទី១១ ខែកក្កដា នេះនាងបានរៀបរាប់យ៉ាងដូច្នេះថា «អបអរសាទរ កម្ពុជាgo go Cambodia ក្នុងនាមនាងខ្ញុំតំណាងឱ្យសមាគមន៍នាំចេញ សំបុកត្រចៀកកាំកម្ពុជា និងតំណាងឱ្យសមាគមន៍ Cambodia super model នាងខ្ញុំពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលកម្ពុជាទទួលបាននូវមកុដលេខ១នាំកតិ្តយលត្រឡប់ទៅមាតុប្រទេសវិញ នាងខ្ញុំសប្បាយចិត្តណាស់ដែលបានបង្ហាញអ្វីដែលជាវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaAQ4dQvqcnbAeMJpxXGeHV7pupPU9VtXTbY_AkUi83C9RXVZjHgti6az2SJfiSQHey8AcbGHuPMLG-di3upXv8coQ-6Ah_kCXylx28m8Tq4krTPMhXrQMlmjOr3DHQbCkDSchUw_iQBj623vw5w0FNg2N1GJllhuEqFkYTAxrSDR8EpnEGR3y6GG1HY4/s1280/image_2023-07-11_14-45-12%20(2).png

ពិធីការិនីប្រចាំហង្សមាសរូបនេះបន្តទៀតថា «កម្មវិធី មួយនេះធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនណាស់អត់ចេះភាសាចិន អ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេស តែខ្ញុំអាចធ្វើបាន ក្នងនាមជាស្រ្តីខ្មែរ ទន់ភ្លន់មិនមែនមានត្រឹមតែភាពស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និងត្រូវមាន business ផ្ទាល់ខ្លួន អរគុណកម្ពុជាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការជូនពរមកកាន់នាងខ្ញុំ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2M4ZCnzxYWchWaIYjx6hOlGYpaYD3E1-ejJI1EElin01mEp77doqaWBhrIablbNImjfIqpGqejuWbqrlDIbV-WIfd3Ivt01WjHz8ouk_Ihnd8YJ69kC-DTLVpoFbYqLTbW1iBaBbOEGQJsjW4mWOk1QeUMIfo6o6XKwueyhUHlMfDNbceOR7pPjJZck/s1280/image_2023-07-11_14-45-12.png

គួរបញ្ជាក់ផងដែរថា សោម ស្រីនាថ បានហោះពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៧ កក្កដា ចេញទៅប្រកួតនៅទីក្រុងគ័ងចូវ ប្រទេសចិន នៅថ្ងៃទី១០ និង១១ កក្កដា។ ការប្រកួតនេះ សោម ស្រីនាថ បាននាំយកសំលៀកបំពាក់ហូលខ្មែរស្ទើរគ្រប់ឈុត ក្បាច់រាំប្រជាប្រិយខ្មែរ និង កាយវិការទន់ភ្លន់ជានារីខ្មែរទៅប្រកួតនៅលើឆាកប្រកួតអន្តរជាតិនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJ4eJ3BWHy8CS5RuL4rp6s1IQo6dRtm20K9IHNds3EKnpjX-M3RJ-ZmpkeBcHV2A72TWRDYwzQKnSjs4cw554MVV9aQrk0dbxFg5fNrWZU2mDu81PguBAXJehLWVkiu2JlXozbbZeqwsQBH0l44uMYoy2XrjS2l3kP2mVGyuCivCw0nidg31YfCpuHPI/s1280/image_2023-07-11_14-45-13%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDPMHR4WYpqZg_uusqgrHgVWDHmgoFw-BIU0pKFzs_wroWGdH2Cr16KMTDHJe8tfzDEnPNb047AuL8FL-X9N0Li7eusWfbsX9tgF5rIU47mJKN9nAek3F2CiseGbB4KDaJNlaWjcwDRL71LtpePCx0Qivwg7OXOipVkuQyBwiDKOGOlkwDTslzyWD1Z_M/s1280/image_2023-07-11_14-45-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKeclShcicjSoefp3lK9p9u4yVz-rdKPGkakpf68dC9HsrM2PH-omTseweQwzibf0Qx_Bj0-kr0KJH7x_13-4-U8_RlS4la-Hzn1pbVHwnM2u1VVOWkbz88VDHRALlk5o01JmFWHNFya0l8yU-ZvGQXxVmpkBbm6RTKOpZXGCrScL8-Zwr-7add-tc84Y/s761/Capture%20(38).PNG

អ្នកលេងបណ្តាញសង្គមលើកសរសើរ វណ្ណដា អាចនាំខេមរៈភាសាឮតាមសាធារណៈនៅប្រទេសថៃបាន

0

អ្នកលេងបណ្តាញសង្គមម្នាក់លើកសរសើរតារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ដែលអាចនាំឱ្យភាសាជាតិឮតាមសាធារណៈបាននៅប្រទេសថៃខណៈរូបគេទៅប្រទេសថៃ៨ឆ្នាំហើយមិនដែលឮប្រទេសនេះចាក់បទតារាខ្មែរច្រៀងនោះទេ។May be an image of 1 person and suit

ដូចមហាជនជ្រាបច្បាស់មកហើយថា វណ្ណដា គឺជាតារាចម្រៀងកម្ពុជាម្នាក់ដែលនាំជាតិសាសន៍ដទៃស្គាល់ប្រទេសខ្មែរលើវិស័យតន្រ្តីកាន់តែបានច្រើនហើយតារាចម្រៀងរូបនេះក៏ត្រូវកាសែតបរទេសចុះផ្សាយជាហូរហែផងដែរ។ កេរ្តិ៍ឈ្មោះតារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុ កាន់តែមានភាពល្បីល្បាញនិងសាងកំណត់ត្រាជាច្រើនដែលតារាចម្រៀងកម្ពុជាមិនធ្លាប់ទទួលបាន។May be an image of 1 person, beard and wrist watch

ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមទិកតុកមានបុរសម្នាក់បានបង្ហោះវីដេអូមួយនៅប៉ាតាយ៉ា ប្រទេសថៃបានឮបទដែល វណ្ណដាច្រៀង ដែលប្រទេសនេះកម្រនឹងចាក់បទដែលតារាខ្មែរបកស្រាយណាស់តែ វណ្ណដា អាចឱ្យថៃចាក់បទដែលមានតារាខ្មែរច្រៀងនៅតាមទីសាធារណៈនេះ។May be an image of 3 people

ភ្ជាប់ជាមួយវីដេអូដែល វណ្ណដា ច្រៀងអ្នកលេងបណ្តាញសង្គមរូបនោះបានសរសេរបន្ថែមថា «កុំតែ វណ្ណដា ទេកុំអីគ្មានបានឮសំលេងតារាយើងច្រៀងតាមសាធារណ:ចឹងទេ៨ឆ្នាំហើយទៅថៃមិនដែលឮ បើឮគ្រាន់តែឮអ្នកខ្មែរចាក់ស្តាប់តាមតូប»។May be an image of 3 people and crowd

គួរបញ្ជាក់ថា បទរបស់ វណ្ណដា ដែលឮតាមសាធារណៈនៅប្រទេសថៃខាងលើនេះគឺជាបទមានចំណងជើងថា «Bong» ដែលសហការជាមួយតារាចម្រៀងរ៉េបថៃ OG BOBBY ដែលបានចេញកាលពីខែតុលា ឆ្នាំ២០២២។ ក្រៅពីបទចម្រៀងនេះ វណ្ណដា ក៏បានសហការMay be an image of 1 person and aircraftជាមួយតារាថៃផ្សេងទៀតក្នុងបទចម្រៀង «Run The Town » ខណៈកាលពីខែមិថុនា វណ្ណដា ក៏បានទៅប្រទេសវៀតណាម ថែមទាំង Add Story នៅក្នុងបន្ទប់សំឡេងធ្វើឱ្យហ្វេនសង្ស័យថា តារាចម្រៀងនេះអាចចេញបទចម្រៀងជាមួយតារារ៉េបវៀតណាមមិនខានដូចនេះ វណ្ណដា កាន់តែឡើងកម្រិតមួយទៀតហើយនៅលើវិស័យតន្រ្តីរបស់លោក៕

អាហារ ៦ មុខដែលជួយដល់ការបញ្ចេញចោល សម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំបន្លែ-ផ្លែឈើ

0

មនុស្សជាច្រើនប្រហែលជាធ្លាប់មានអាការឈឺក្រពះដោយសារការទល់លាមក ជាពិសេសអ្នកដែលកម្រទទួលទានបន្លែ និងផ្លែឈើ ដែលធ្វើឱ្យរាងកាយមិនទទួលបានជាតិសរសៃគ្រប់គ្រាន់ ដូច្នេះបញ្ហានៃការទល់លាមកអាចនឹងកើតមានជាញឹកញាប់។ ខាងក្រោមនេះគឺជាអាហារ ៦ ប្រភេទដែលជួយដល់ការបញ្ចេញចោល សម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំបន្លែ-ផ្លែឈើ៖

១.គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនមានជីវជាតិខ្ពស់ និងងាយស្រួលក្នុងការញ៉ាំ ជាពិសេសវាមានប្រូតេអ៊ីនល្អ ខ្លាញ់ល្អ និងជាតិសរសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។9 Evidence-Based Health Benefits of Almonds

២.គ្រាប់ជី៖ គ្រាប់ជីសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាម រួមទាំងប្រូតេអ៊ីន ជាតិសរសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ហើយក៏មានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារផងដែរ។បរិភោគគ្រាប់ជីរញឹកញាប់! មានដឹងអត់ថា វាផ្តល់គុណវិបត្តិអ្វីខ្លះដល់សុខភាព? -  សុខក្រម

៣.ពោតលីង៖ ក្រៅពីមានជាតិសរសៃខ្ពស់ ពោតលីងក៏មានផ្ទុកអាស៊ីត phenolic ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ លើសពីនេះទៀតពោតលីងគឺស្ថិតក្នុងប្រភេទគ្រាប់ធញ្ញជាតិទាំងមូល និងជាក្រុមអាហារដ៏សំខាន់ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ថែមទាំងសម្រួលដល់ការបន្ទោបង់ឱ្យល្អទៀតផង។Southern Fried Corn Recipe

៤.ស្រូវសាលី៖ ការទទួលទានស្រូវសាលី អាចជួយដល់ការបញ្ចេញចោលបានយ៉ាងមានប្រសិទ្ធភាពបំផុត ព្រោះវាមានជាតិសសៃច្រើន នឹងល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។All You Need to Know About Wheat

៥.គ្រាប់ល្ង៖ គ្រាប់ល្ងត្រូវបានចម្អិនជាមួយអង្ករដើម្បីជួយបន្ថែមជាតិសរសៃដល់រាងកាយ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។Sesame | Description, Uses, & Facts | Britannica

៦.គ្រាប់សណ្តែក៖ គ្រាប់សណ្តែក ឬសណ្តែកដីគឺជាអាហារសម្រន់ដ៏ពេញនិយមរបស់មនុស្សជាច្រើន។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ សណ្តែកដីក៏ជាអាហារដែលមានប្រូតេអ៊ីនល្អសម្រាប់ជំនួយដល់ក្រពះ ពោះវៀន ឱ្យដំណើរការបានល្អទៀតផង៕Are Beans Vegetables? ប្រភព៖sanook

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទាំង ៥ ដែលស៊ីភ្លើងខ្លាំងបំផុត

0

មនុស្សភាគច្រើនប្រហែលជាគិតថា ម៉ាស៊ីនត្រជាក់ស៊ីភ្លើងខ្លាំងបំផុត ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតនោះទេ។ មានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀតដែលស៊ីភ្លើងខ្លាំងជាងម៉ាស៊ីនត្រជាក់ទ្វេដង ដែលឧបករណ៍ទាំងនោះមានដូចជា៖

១.ចង្ក្រានអគ្គិសនី៖ ការប្រើចង្ក្រានអគ្គិសនីជាមួយនឹងពេលវេលាប្រើប្រាស់ប្រហែល ៣ ម៉ោង/ថ្ងៃ រយៈពេល ១ ខែ នោះអ្នកនឹងប្រើប្រាស់អគ្គិសនីរហូតដល់ ១៧០-១៩០ គីឡូវ៉ាត់ ក្នុងមួយចង្រ្កាន។VEVOR 35.4 in. x 20.5 in. Built-in Induction Electric Stove Top with  5-Burners Ceramic Cooktop with Child Safety Lock QRSCKDC36240V3UB4V4 - The  Home Depot

២.ទូរទស្សន៍៖ ប្រសិនបើអ្នកមើលទូរទស្សន៍ ៥ ម៉ោងក្នុងមួយថ្ងៃ (សម្រាប់ទូរទស្សន៍ LCD សមត្ថភាព ១៥០W) បរិមាណអគ្គិសនីប្រើប្រាស់ជាមធ្យមក្នុងមួយខែគឺ ២០-២៥ គីឡូវ៉ាត់។What Does TV Mean to You? – Samsung Global Newsroom

៣.មីក្រូវ៉ែវ៖ ជាទូទៅមីក្រូវ៉វមានសមត្ថភាព ១,០០០ W ហើយនឹងត្រូវចំណាយ ១០-២០ គីឡូវ៉ាត់ ក្នុងមួយខែប្រសិនបើប្រើ ៣០ នាទីក្នុងមួយថ្ងៃ។convection microwave oven: Best Convection Microwaves in India - The  Economic Times

៤.ម៉ាស៊ីនទឹកក្តៅ៖ ម៉ាស៊ីនកម្តៅទឹកចំណុះ ២០លីត្រ ប្រសិនបើវាបើកត្រឹមតែ ១ ម៉ោងក្នុងមួយថ្ងៃ ការប្រើប្រាស់អគ្គិសនីប៉ាន់ស្មានក្នុងរយៈពេល ១ ខែគឺ ៧០-៨០ គីឡូវ៉ាត់ ។ ប៉ុន្តែបើថ្មត្រូវបានបើកពេញមួយថ្ងៃ ២៤/២៤ នោះបរិមាណអគ្គិសនីប្រើប្រាស់ក្នុងមួយខែគឺ ៣២០-៣៤០ គីឡូវ៉ាត់។Cello Black 1000 Watt Electric Kettle

៥.ទូរទឹកកក៖ ទូរទឹកកកគឺជាឧបករណ៍ដែលតែងតែបើក ២៤/២៤ នៅគ្រប់គ្រួសារ ដូច្នេះវាអាចត្រូវបានចាត់ទុកថាជាឧបករណ៍ប្រើប្រាស់ថាមពលដ៏ធំបំផុត។ យោងតាមស្ថិតិបង្ហាញថាការប្រើប្រាស់អគ្គិសនីនៃទូទឹកកកខ្នាតមធ្យមគឺប្រហែល ៣០-៤៥ គីឡូវ៉ាត់ ក្នុងមួយខែ ជាមួយនឹងទូខ្នាតធំ ៥០-៦៥ គីឡូវ៉ាត់/ខែ និងទូទឹកកកខ្នាតតូចប្រើប្រាស់ ១០-១៥ គីឡូវ៉ាត/ខែ៕ 48" Built-in French Door Refrigerator | Signature Kitchen Suiteប្រភព៖phuntoday.com

ពលរដ្ឋចិនផ្អាកធ្វើដំណើរទៅក្រៅប្រទេសក្រោយសេដ្ឋកិច្ចងើបឡើងវិញយឺត

0

ប្រទេសចិន ៖ ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍បានពឹងផ្អែកលើភ្ញៀវទេសចរចិន ដើម្បីទទួលបានប្រាក់ចំណូលផ្នែកទេសចរណ៍ ជាពិសេស ប្រទេសទាំងនេះរំពឹងថា សេដ្ឋកិច្ចនឹងងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែការរំពឹងទុកបានធ្លាក់ចុះ នៅពេលពលរដ្ឋចិនផ្អាកការធ្វើដំណើរទៅក្រៅប្រទេស ក្រោយសេដ្ឋកិច្ចចិនងើបឡើងវិញយឺតជាងការរំពឹងទុក ។

សារព័ត៌មាន Bloomberg រាយការណ៍ថា កាលពីខែឧសភា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្មើប្រមាណពី១៤% ទៅ៣៩% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ឬមុនពេលផ្ទុះជំងឺកូវីដ ។ ដូច្នេះ តួលេខនេះដោយសារពលរដ្ឋចិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើការធ្វើដំណើរទៅក្រៅប្រទេស ។Chinese Tourists Defy Slowing Economy to Travel Abroad

ក្រុមហ៊ុនឥណ្ឌូណេស៊ីឈ្មោះ Bahana Sekuritas បញ្ជាក់ថា កោះបាលី គឺជាកន្លែងសម្រាប់សម្រាកលំហែកាយដ៏ពេញនិយមបំផុត និងមានចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតនៅប្រទេសឥណ្ឌូណេស៊ី បានប្រឈមនឹងការធ្លាក់ចុះនៃតម្រូវការបន្ទប់សណ្ឋាគារប្រណីត ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៣ ។

ដូចគ្នានេះ ប្រទេសសិង្ហបុរី ក៏ប្រឈមនឹងបញ្ហាដូចគ្នាដែរ ។ បើតាមទិន្នន័យរបស់ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីបង្ហាញថា ចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅសិង្ហបុរី ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ស្មើត្រឹមតែ៣១០.៩០១នាក់ប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ សិង្ហបុរីទទួលបានភ្ញៀវទេសចរចិនចំនួន១,៥៥លាននាក់ ។Japan to tighten borders for travelers from China on Dec. 30 | The Japan  Times

បើទោះជាភ្ញៀវទេសចរចិន គឺជាក្រុមបង្កើតប្រាក់ចំណូលផ្នែកទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុនក្តី ប៉ុន្តែការធ្លាក់ចុះរបស់ភ្ញៀវទេសចរចិនបានធ្វើឱ្យប្រទេសជប៉ុនទទួលបានក្រុមអតិថិជនទិញផលិតផលថ្មី ។ ចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួនការលក់ផលិតផលនៅជប៉ុនទៅឱ្យអតិថិជន (មិនមែនជាជនជាតិចិន) បានកើនឡើង៧០% នៃចំនួនការលក់ផលិតផលឱ្យភ្ញៀវទេសចរទាំងអស់ ខណៈក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ការលក់ផលិតផលស្មើត្រឹម២០% ប៉ុណ្ណោះ ។

សេដ្ឋកិច្ចចិនងើបឡើងវិញយឺត មិនមែនជាឧបសគ្គតែមួយក្នុងវិស័យទេសចរណ៍ទេ ព្រោះចំនួនជើងហោះហើររវាងប្រទេសចិន និងតំបន់ផ្សេងៗស្ថិតក្នុងកម្រិតទាបជាងមុនពេលផ្ទុះជំងឺកូវីដ ហើយការហោះហើរទៅក្រៅប្រទេសបានងើបឡើងវិញយឺតផងដែរ ។ ហេតុនេះ វាបានក្លាយជាកត្តាមួយរាំងស្ទះដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ចិន ។Analysis: Airlines face hurdles to cashing in on China reopening - FM

ទោះយ៉ាងណា អ្នកវិភាគជាច្រើននាក់សម្លឹងឃើញថា វិស័យទេសចរណ៍ចិនក្នុងឆមាសទី២ ឆ្នាំ២០២៣ នឹងល្អប្រសើរឡើងវិញ ។ អ្នកវិភាគមកពីធនាគារសិង្ហបុរីរំពឹងថា ស្ថានភាពសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន វាលឿនពេកសម្រាប់ឱ្យពលរដ្ឋចិនធ្វើដំណើរទៅក្រៅប្រទេស ប៉ុន្តែនៅឆមាសទី២ ឆ្នាំ២០២៣ នេះ ភ្ញៀវទេសចរចិននឹងទៅកម្សាន្តនៅប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ម្តងទៀត ហើយប្រទេសទាំងនេះត្រូវប្រជែងគ្នាទាក់ទាញភ្ញៀវទេសចរចិនឱ្យមកប្រទេសខ្លួន ៕ ប្រភព ៖ beartai BRIEF

មានរឿងអ្វី? ហ្វេនសង្កេតឃើញ Jennie ស្រក់ទឹកភ្នែកអំឡុងពេលសម្តែងបទ «Tally» នៅទីក្រុងឡុងដ៍

0

នៅលើបណ្តាញសង្គមអ្នកគាំទ្រតារាចម្រៀង K-Pop កំពុងជជែកជាច្រើនបន្ទាប់វីដេអូខ្លីមួយបង្ហោះនៅលើបណ្តាញអ៊ីនធឺណេតដោយគេប្រទះឃើញ Jennie ស្រក់ទឹកភ្នែកអំឡុងពេលសម្តែងបទ «Tally» នៅ BSTទីក្រុងឡុងដ៍។ ការស្រក់ទឹកភ្នែកនេះកំពុងធ្វើឱ្យហ្វេនៗចោទសួរថា Jennie មានបញ្ហានិងសម្ពាធអ្វីបានជាជំរុញឱ្យនាងស្រក់ទឹកភ្នែកបែបនេះ។That's my choice and there's no one I'm hurting,” Fans notice Jennie's tears during 'Tally' performance at BST | allkpop

Jennie ជាសមាជិកម្នាក់របស់ BLACKPING ដែលរងការរិះគន់ច្រើនជាងសមាជិកដទៃមិនថាការតុបតែងខ្លួន ការសម្តែងនៅពេលប្រគំតន្រ្តី និងរឿងជាច្រើនទៀតខណៈ ពេលចុងក្រោយនេះគឺការសម្តែងរបស់នាងនៅក្នុងរឿង«The Idol» ដោយសារតែឈុតសម្តែងភាពភាពស៊ិចស៊ីនិងទឹកមុខបញ្ចេញភាពរោលរាល។ បន្ថែមពីលើនេះក៏មានការរិះគន់ផងដែរដែលនាងបានដើរចេញពីការប្រគំតន្រ្តី។ ទោះយ៉ាងណាទន្ទឹមនឹងមានមតិអវិជ្ជមាន ច្រើនក្តីតែនាងក៏ជាសមាជិកលេចធ្លោមានអ្នកគាំទ្រច្រើនដូចគ្នា ដែលមតិទាំងនោះមិនបានរាំងស្ទះភាពល្បីល្បាញរបស់នាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7NpD350am7QNBw_g_xdp0UIq4FYA_Hvhjx-KAJlYdjaomBlstFhEDxe3JmTbynNSBYTBTZ7uKnOI1trOa9HWE_a3qukqbpuWK1uEmaOf5KRHHx3KOeJKyFG3eJJLDhQF7lsXVaNS5bbUROYUY2XmUwHD3QbSafvw2x_S8x83LsHmRmgvKHdqmwAcdvE/s441/1688940989-image.png

ដោយឡែកថ្មីៗនេះ Jennie ត្រូវបានគេចាប់អារម្មណ៍ថា នាងស្រក់ទឹកភ្នែកក្នុងពេលដែលក្រុមសម្តែងបទ “Tally” នៅក្នុងការប្រគំតន្ត្រី BST ក្នុងទីក្រុងឡុងដ៍នៅត្រង់ឃ្លា « That’s my choice and there’s no one I’m hurting។ ការស្រក់ទឹកភ្នែកនេះមានអ្នកគាំទ្រជាច្រើនកំពុងចង់ដឹងមូលហេតុនៃការស្រក់ទឹកភ្នែករបស់នាង។
អ្នកលេងបណ្តាញសង្គមបានលើកឡើងថា ឃ្លាខាងលើដែលមានន័យជាភាសាខ្មែរថា”នោះជាជម្រើសរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់ដែលខ្ញុំឈឺចាប់” បានរៀបរាប់ពីនារីម្នាក់ដែលកំពុងដណ្តើមអត្តសញ្ញាណ និងទីកន្លែងរបស់នាងនៅក្នុងពិភពលោក ដែលនាំឱ្យអ្នកខ្លះគិតថាបារ៉ូនេះអាចជាឥទ្ធិពលជំរុញចិត្ត Jennie ឱ្យហូរទឹកភ្នែកបែបនេះ។ អ្នកផ្សេងទៀតបានប៉ាន់ស្មានថា រលកនៃថាមពលមហាជន ឬការងារដ៏គួរឱ្យភ័យខ្លាចក្នុងការសម្តែងដោយសារតែមានមនុស្សច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrNKtmaZ6Y5bAEvv6HOfNzjPJWA9SVWpjKefBG-FgnofFwIfw3l7n1pGosvdzBNBqJ99hErHklNnGmw9dDVk_Ml4XvBFaA5UIKBytafCe1VK_z6vovRlLsUUfxGF3QE-mOOkpGhS_FUNLHXIpWKpY0kzTJvHQ02mcu2Nzd5_qXQRe6HelT2nRO5uf0jvY/s1398/344570334_792874665533951_1282484394377335770_n.jpg

អ្នកខ្លះទៀតបានលើកឡើងថា ជារឿងធម្មតាទាំងស្រុងសម្រាប់សិល្បករ ក្នុងការជួបប្រទះនូវអារម្មណ៍រំជួលចិត្តកំឡុងពេលសម្តែង ជាពិសេសនៅពេលបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅ។ លើសពីនេះទៅទៀត ឧបទ្ទវហេតុនេះបានជំរុញឱ្យមានការសន្ទនាកាន់តែទូលំទូលាយជុំវិញសម្ពាធដែលឡោមព័ទ្ធតារាក្នុងឧស្សាហកម្មនេះ។ អ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភអំពីតារាដែលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជារឿយៗប្រឈមមុខ និងរបៀបដែលការយកចិត្តទុកដាក់ដែលមិនឈប់ឈរនេះអាចបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5l-xDjJrwKSrrw3FEn1BdPEfn8bxL4bGhwKeC87EPsf8d0LoppGnhVgd3Y3OdqCdamAZs75DyZGpjIYhkd1qFuvABviVAMmi7vU9TCMc2PgyZVt4SYtEviRcdKvKJo_0zxtgI24z_0a-f-0LvHItwM5vQslAN2KcCTLAs9AktQTCiSfutS7LFoaydAQ/s2048/k%20(2).jpg

យ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់អ្នកលេងបណ្តាញអ៊ីនធឺណេតប៉ុណ្ណោះ ព្រមជាមួយការព្រួយបារម្ភពីផ្លូវចិត្តរបស់ Jennie ព្រោះនាងជាសមាជិកម្នាក់ដែលឆាប់ភ័យស្លន់ពេលមានសំឡេងខ្លាំង និងមានសុខភាពខ្សោយជាងគេនៅក្នុងក្រុម៕

អ្នកជំនាញបច្ចេកទេសរៀបចំប្រព័ន្ធទំនាក់ទំនងសង្គម ចែករំលែកពីក្បួនបោករបស់ពួកជនអនាមិក (Hacker)

0

មួយរយៈចុងក្រោយនេះ​ យើងសង្កេតឃើញថា មានការបោកបញ្ឆោតនៅតាមបណ្តាញសង្គមជាច្រើនករណី មិនថានៅលើហ្វេកប៊ុក តាម messenger ជាពិសេសគេតាមប្រព័ន្ធតេលេក្រាមតែម្តង ដែលបានធ្វើឱ្យជនរងគ្រោះខ្លះខាតបង់លុយកាក់ និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គមថែមទៀតផងដែរ។

ដោយមើលឃើញពី ហេតុការណ៍នេះជាច្រើនករណីបានកើតឡើង លោក ទួង យីន អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំប្រព័ន្ធ Social Media បានចែករំលែក ពីក្បួនបោកបញ្ចោតរបស់ពួក Hacker នៅលើបណ្តាញសង្គម។

លោក ទួង យីន បានលើកឡើងថា៖”ជាធម្មតានៅលើបណ្តាញសង្គម មិនមែនសុខៗ គេមកលួចគណនី ឬផេក របស់យើងបានដោយស្រួលៗនោះទេ លុះត្រាតែយើងចាញ់ល្បិចកលគេ ដូចជាការ ចុចនៅលើលីងណាមួយជាដើម”។

លោកបានសង្ក់ត់ធ្ងន់ថា៖” ថ្មីៗនេះ Hacker បានបង្កើតល្បិចមួយទៀត ដោយពួកគេបានបង្កើតផេកបន្លំខ្លួនជាក្រុមការងារ ហ្វេសប៊ុក ដោយ Mention ឈ្មោះផេកជាច្រើន ថាខុសគោលការណ៍របស់ហ្វេសប៊ុក ដោយទាមទារអោយចុចលីងដែលគេបានដាក់ ក្នុងករណីនេះបើបងប្អូនចុចទៅលើលីងនោះហើយបំពេញព័ត៌មានចូល គេអាចលួច គណនី និងផេកបានផងដែរ”។What is the difference between a fraud and a scam?】

ជាមួយនឹងបទពិសោធន៍រៀបចំប្រព័ន្ធ Social Media ថ្មីៗនេះ លោក ទួង យីន បានជួយស្នើសុំ Blue Verified នៅលើ Social Media ដូចជា Facebook page, Instagram និង TikTok ជូន Influencers សិល្បៈករ និង កីឡាករបាល់ទាត់ ជាច្រើនអ្នកគួរអោយកត់សម្គាល់ផងដែរ៕