Home Blog Page 1604

ផ្អើលអស់មួយកោះសំរោង គូរស្នេហ៍វ័យចំណាស់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង

0

គូរស្នេហ៍វ័យចំណាស់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារពីប៊ូសស្រ្តងលេខរៀងទី7ផ្អើលអស់អ្នកភូមិទី7 ថ្ងៃទី7 ខែ7 ឆ្នាំ2023 នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVwYv62WTrz8OpcroEEt9y6P4h645Yum267IbslYAtqq_pNX1NppXDa5UWLlz-jYZWtr8PDpxgi4njDcb7s0_EI1EOUjJMmh-3Z01moQLOVkOBL1UKGnJgOb9_OKRr-VQAKrm_LS_FD51D39tY7aEC6o2tzimCqUb9sAupftPTOwHYNfthQEYObKs2vYk/s1280/2.jpg

គូរសេ្នហ័វ័យចំណាស់មហាមានលាភសំណាងពីប៊ូសស្រ្តង មានឈ្មោះ ទ្រី ងន់ ភេទប្រុស អាយុ 65ឆ្នាំ មុខរបរ ដំដែក និងភរិយាឈ្មោះ លុក យ៉ាន អាយុ 58ឆ្នាំ មានកូន 6នាក់ បច្ចុប្បន្នរស់នៅភូមិទីប្រាំពីរ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjrYAWsO2yYLU0-4KaMp-QWxQs_pHaCJKdZQveDpk7NJ1kq4IiUnv24XpzNcLooBRq_8SV4mnF3V2_XzUUq09M9IQJ2EzPIJZ_aIdZAL8HFURBXMas-jy5u_hASTSlp61_PlXf4JBeeAzED7tTGpRz-YbrfHjkmxpqpWPqpn02f1ywmG6Qr9livumnaZw/s1280/3.jpg

អ៊ុំប្រុស ទ្រី ងន់ បានប្រាប់ថា គាត់មកពីធ្វើការហត់អស់កម្លាំងពេក ក៏ប្រើកូនឱ្យយកក្រវិលកំប៉ុងទៅប្ដូរយកប៊ូសស្រ្តង 3កំប៉ុងមកវិញ ស្រាប់តែគាស់កំប៉ុងទី1មកញុំាឱ្យមានកម្លាំងក៏ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ មិនអស់ចិត្តស្រែកហៅប្រពន្ធឱ្យមកជួយមើលគ្នា ក៏ឃើញថាត្រូវឡានថ្មីខ្លាញ់គោលេខរៀងទី7ពិតមែន។ ទាំងអ៊ុំប្រុស និងអ៊ុំស្រី មានការរំភើបជាខ្លាំង ក៏ស្រែកប្រាប់បងប្អូនអ្នកជិតខាងថាពួកគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពិតៗពីប៊ូសស្រ្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2E7puS-Oe90AWIt-YDm3UFOK3mhH0_SGvky3A3uXHLUn0U8Iil8Dl4Ugfzq5oyA5QiIeGDuNkXSNbe4iGEbAiR9Fk4bR9A7SzKgNmmW4S9y550rjvRVz_3f_RIiJOlOed6xuQdO-Z3W4tGeIpEWkFsimVTgR4XMXlr08oPm_OtybruhJ36t_btWFEY2Y/s1280/4.jpg

ជឿហើយ ញុំាប៊ូសស្រ្តង មិនត្រឹមតែជួយធ្វើឱ្យស្រឡះបំពងក និងប៉ូវកម្លាំងទេ ថែមទាំងត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពិតៗដោយគ្មានការរៀបចំពីក្រុមហ៊ុនឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-dmkFLbh0TfBgGPvcxNdUCpNalcM7GQW2C5G5n0Rmy7Ln9p31cZISssCopyFBJGWNnquanJv72BgMEv7GqQZ2F67BuEc8cTZpbZzekpCP5AMxKL8G2DHgXbs8mIt9wf1Jn2y4wbu9w92EK715ThWkAMvxgSwaos4YgGQ1nyB4lYvtQGMnMXFQW9BqRZM/s1280/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg114I2PZZAcJzUQHQjMLTHRzMpV3yWoJVlnQKZHI000wMWPyGzcloHXMB_bXWt4k30IpoGY8yvSeBmtuHC0L6-el-TS2GOy2GOjZMGXpT7qFk_zoEeSQWfwhH9uXjXz7vwdF_QG-CVp5BHzvwVHP8Z1nlTazjUC3Jqzbfvt8W20qQxBREa_O_i60EZbo/s1280/7.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMbxCReGmJ4ANB49CGRNwqo7BlNcGzJBbVLlMqnalznEaqSrsNEoqD6oTyufHiPCPhhQ29f4SK6HQ4E8Vzmx1VvdKsvzeLdJdVzeRDhcA5IInYbwlZZV-bsrp_CjcUgHhk35e7bDlJcNlgAdO3z02rdGJNxSD34cd55gauue6Z72ikapzEMFlrgA7Mrs/s1280/8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigSEU73WpI_uoc_XuZctrfJ-ZgpGX0xAMZgTbVZ3UcY_YV4mEuiX7DTX0fXSZafh5rN-Q6mjD1Pq0JSmD2RdNywvs3TpaQfjcNPpy4O9_4KGlECPOsByoVgXJM5gH-xVI57n35JdIx9CzeL3GQdRObCYsg7ur6G1jrdxMv8ebscq29V_BJcj6Ps4PPcn8/s1280/6.jpg

ពេជ្រ សោភា នឹងបង្រៀនកូនក្រុមទាំង១៥នាក់ពីការសរសេរ Melody និងទំនុកច្រៀង ទុកធ្វើទុនថ្ងៃមុខ

0

តារាចម្រៀង ពេជ្រ សោភា និងជាគ្រូបង្វឹកម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ បានបង្ហើបប្រាប់នៅលើបណ្តាញសង្គមថានាងនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនឱ្យកូនក្រុមទាំង១៥នាក់ រៀនចេះសរសេរ Melody និងទំនុកច្រៀងដោយខ្លួនឯងទុកជាទុនទៅថ្ងៃក្រោយទោះបីជាពួកគេមានលទ្ធផលបែបណានៅក្នុងវិធីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXgszyiViySvHazrZrwmPUHjnAPRy2hLNsaEzEayAWMo_F5zbLLZRPl8MGSfu132SNGjIaFYt12749ScrS3sWqTR0vR7Y_IhSflKO4vsqY5YEK7SLpzuaCHcIs9ncQquX48VXiYCTn9RL5vLP93g9GTBfsAl8LMW6P-vYuoOKVikcAL1ndxPYeF1FX5G0/s1440/351137234_276540894821618_5703705984567015450_n.jpg

វគ្គ Blind Auditions បានបញ្ចប់ហើយនាយប់ថ្ងៃទី៩ ខែកក្កដា ដោយគ្រូបង្វឹកទាំង៤រូបនៅក្នុងកម្មវិធីមានកូនក្រុមនីមួយៗចំនួន១៥នាក់រៀងៗខ្លួនហើយពួកគេនឹងប្រកួតជាមួយគ្នាក្នុងTeam តែមួយក្នុងវគ្គ The Battles ដើម្បីដណ្តើមជ័យជម្នះអាចប្រកួតក្នុងវគ្គ Live Show។ ជាមួយឱកាសនេះគ្រូបង្វឹក ពេជ្រ សោភា បានឱ្យដឹងថានាងនឹងចែករំលែកបទពិសោធន៍កូនក្រុមរបស់នាងទាំង១៥នាក់ឱ្យចេះនិពន្ធបទចម្រៀងដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixHbhgFARYbAbkIIGqu2ZHbh8cFciqWRgm1TM--4NDfqZycqwibPbPt6T0kXiTP5xBYAdTT3-POXgGo3bHx21DHxwpCPis-MFJiDrltLo7WnMrZ2PehTRoIPCy3EsqzEVlgLpEHUfhRFNPgq5xY1oUdGiAyi8ya9Onj8cSoGmi6RO9Yz0WEDqzFi-9JbY/s1440/354950822_832083144955782_4657469924804176178_n.jpg

តារាចម្រៀងរូបនេះបានរៀបរាប់នៅល្ងាចថ្ងៃទី១០ ខែកក្កដានេះថា «មិនថាកូនក្រុមខ្ញុំទទួលលទ្ធផលបែបណា ក្នុងនាមនាងខ្ញុំជា Coach ដែលបង្វឹកពួកគាត់ក្នុងរដូវកាលទី៣នេះ ខ្ញុំនឹងចែកបទពិសោធន៍របស់ខ្ញុំឱ្យគាត់រៀនចេះសរសេរ Melody នឹងទំនុកច្រៀងទុកជាទុនទៅថ្ងៃក្រោយឱ្យគាត់អាចរឹងមាំបានដោយខ្លួនឯង។ កូនក្រុមរបស់ខ្ញុំ ខ្ញុំនឹងសរសេរបទចម្រៀងឱ្យគាត់ច្រៀងនាថ្ងៃមុខ នេះហើយជាក្តីស្រមៃខ្ញុំ បញ្ជាក់នៅពេលដែលចប់ The Voice Cambodia Season3»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUn2ANoVE6rO6xT8Qnd_gT3exJZM4ehYGkmTLRHDIyOmUIFaBu4XT53YXwzlQG5Nmp1MYdvHjlK0krUM7MRv9f_-ty6x45jvuEgWlZKbAjuqwxPjhWizhvrEvRM1LyjISCWOziAdNzalppwJ7HB_rsVdLM08sAedav2Vh1ToDvRQ3vpHP9bLLEQp7K34o/s1440/358600503_846894583474638_222638557846321382_n.jpg

ពេជ្រ សោភា បានបន្ថែមទៀតថា ការធ្វើបែបនេះគឺតាមបណ្តាំកវីនិពន្ធស្លាបប៉ាកានាគ ជុំ ប៊ុនធឿន ធ្វើជាមនុស្សត្រូវចេះចែករំលែក។
គួរបញ្ជាក់ផងដែរថា ពេជ្រ សោភា ត្រូវអ្នកគាំទ្រសង្កេតឃើញថានាងជាគ្រូបង្វឹកម្នាក់ដែលផ្តល់ឱកាសច្រើនដល់បេក្ខភាពចូលរួម ខណៈរដូវកាលនេះនាងមានគ្រាប់ពេជ្រជាច្រើននៅក្នុងដៃហើយគេរំពឹងថា Coach រូបនេះកាន់តែមានលទ្ធផលល្អសម្រាប់រដូវកាលទី៣នេះ៕” alt=”” />

ទីបំផុត តារាចម្រៀង ខាយ និង ស្រីស្អាត មុន្នីនាថ បើកចំហចំណងស្នេហ៍ហើយ

0

កន្លងមកនេះមានពាក្យចចាមអារ៉ាមថាតារាចម្រៀងខាយ ម្ចាស់បទ «ម៉ាស្ការ៉ាទឹកភ្នែក» មានទំនាក់ទំនងស្នេហ៍ជាមួយស្រីស្អាត មុន្នីនាថ ជាអ្នកខេត្តសៀមរាមនិងជា Influencer ម្នាក់បន្ទាប់ពីមានរូបភាពមួយចំនួនដែលហ្វេនៗចាប់បាន។ ទោះយ៉ាងណាពេលនេះអ្នកទាំងពីរបើកចំហចំណងស្នេហ៍ហើយគឺពួកគេពិតជាទាក់ទងគ្នាពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV6inGGq0nVY-CZOi4ikpgYawDThxSD6TytTuu0gpMXnGXpR50jXZBGcyV--zSH7FnAnRlD3O593dgQeHM4VlM4cFfQmtBGtHj1T6l0rdVTlr58mQ5ThzRfp0UMzBAJpKcCSaFjjU4HJwxRfy1bBT-13a2RSRTQnohi8-xG48CKTBc9WxEO28-1kYgQxQ/s2048/358076063_1989088941452396_8757588523697779869_n.jpg

រយៈពេលចុងក្រោយមកនេះឃើញថាជីវិតស្នេហារបស់តារានៅប្រទេសកម្ពុជាកាន់តែហ៊ានបើកចំហច្រើនទោះបីជាចំណងស្នេហ៍ភេទដូចគ្នាក៏ពួកគេសម្រេចចិត្តជ្រើសប្រាប់មហាជនវិញដែរ។ ជាក់ស្តែងដូចជាគូស្នេហ៍ វណ្ណដា ជាដើមទោះបីជាតារាចម្រៀងល្បីប្រចាំប្រទេសយ៉ាងណាក្តីលោកសុខចិត្តបើកចំហជាសាធារណៈ។ ក្រោយពី វណ្ណដា ប្រកាសចំហចំណងស្នេហ៍តារាចម្រៀង ខាយ និង ស្រីស្អាត មុន្នីនាថ ក្លាយជាមុខព្រួញរបស់អ្នកលេងបណ្តាញសង្គមដោយពួកគេចាប់ផ្តើមសង្ស័យអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាក្រោយពីចាប់បាននូវរូបភាពខ្លះៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8eXxv8sisN4IZa0vMNeR3xUkFesa4vccjvzSpVHUBUwettE27UeW17cB3537ilzTePuZJ0zfBpmaWfQ9iBVrIBRjGE10Gb_H0U7AP09xA_LW1iYsreMdt9ank3TJFw0bXgbUKbKs-Sf_wDw7IuaKfbE1Yr4JyhUqeJA1Ua8lxS7QdI06RzZgDjM-1yAY/s1800/image_2023-07-11_13-48-14%20(2).png

អ្វីៗក៏ក្លាយជាការពិតមិនចង់លាក់បាំងពីមហាជនតទៅទៀតទីបំផុតតារាចម្រៀង ខាយ ដែលមហាជនស្គាល់ច្រើនតាមបទចម្រៀង គេង និង ម៉ាស្ការ៉ា ទឹកភ្នែក និងស្រីស្អាត មុន្នីនាថ បានដាច់ចិត្តបើកចំហស្នេហាជាសាធារណៈហើយដោយនៅលើបណ្តាញសង្គមអ្នកទាំងពីរបានបង្ហោះរូបភាពគូជាមួយគ្នាកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8GJB_PruGtWix_tDrQnLcGmdZIZs5UEo5cXJ-34d7bgS7zGwUXb2Gc4QHlWtljTcb7gFF0_fYtTAj4l8Oa5sZsji46-NEfCbkYGcvSpCsXewK6wkFBm-jUeupaIqhCkNj3_3ofsd9g3W33S2q4blcXlMBSZoBO5m8ftfhAuNbNnUd443metyYyiZlss/s960/image_2023-07-11_13-48-13.png

ក្រោយពីគូស្នេហ៍ថ្មីថ្មោងមួយគូនេះបើកចំហចំណងស្នេហ៍បានធ្វើឱ្យហ្វេនៗចូលរួមអបអរសាទរពួកគេយ៉ាងច្រើនព្រមទាំងបានលើកឡើងថាមួយគូនេះពិតជាសមគ្នាណាស់តារាចម្រៀង ខាយ ក៏ស្រស់សង្ហា ចំណែកឯ មុន្នីនាថ វិញក៏ស្រស់ស្អាតដូចទេពធីតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3Wo9-enlw-8g_PLgYmsWwDtvy_xPRYAm4QHFsjBUrQcU2XymlaJGLhKHJBUbL0-tkKhSwUeDJqk-VhzjKjNulBxwwlu66AhfDRReMBg-_NUY0jncCsanDoOqOhaMEvkYxaZoeO9aosxuVzhg6p2zIKdcNNt7pqgVG1cFfRYmbm0frs_p0CbaQC79sM0/s808/Capture%20(37).PNG

ឥណ្ឌូណេស៊ីបង្កើនការនាំចេញផ្លែម្នាស់ទៅកាន់ទីផ្សារចិន

0

ប្រទេសឥណ្ឌូណេស៊ី ៖ ពន្លឺព្រះអាទិត្យក្តៅ និងអាកាសធាតុអំណោយផលពេញមួយឆ្នាំ បានធ្វើឱ្យចម្ការម្នាស់ផ្អែមរបស់ Great Giant Pineapple (GGP) ជាក្រុមហ៊ុនឯកជនផលិតម្នាស់កំប៉ុងដ៏ធំមួយអាចប្រមូលផលបានប្រមាណ២០ម៉ឺនផ្លែក្នុង១ថ្ងៃ ។ ផ្លែម្នាស់របស់ក្រុមហ៊ុន GGP ប្រមាណ៥០% ត្រូវបាននាំចេញទៅកាន់ប្រទេសជាង៦០ ។ ក្រៅពីការផលិតម្នាស់កំប៉ុង ក្រុមហ៊ុននេះក៏បានវេចខ្ចប់ម្នាស់ស្រស់ៗ ចាហួយម្នាស់ ទឹកម្នាស់ខាប់ និងផ្លែឈើចម្រុះដាក់កំប៉ុងផងដែរ ។Feature: Indonesia actively promoting pineapple export to China-Xinhua

នាយកប្រតិបត្តិក្រុមហ៊ុន GGP លើកឡើងថា ក្រោយពីម្នាស់ស្រស់របស់ឥណ្ឌូណេស៊ីទទួលបានការអនុញ្ញាតឱ្យនាំចូលទីផ្សារចិនជាផ្លូវការ ហេតុនេះ ក្រុមហ៊ុនលោកបានចាប់ផ្តើមដាំម្នាស់បន្ថែមទៀតដើម្បីជំរុញការផលិត ។ កាលពីខែសីហា ឆ្នាំ២០២២ ការិយាល័យគយប្រទេសចិនបានអនុម័តការនាំចូលម្នាស់ពីឥណ្ឌូណេស៊ី ដែលបានឆ្លងកាត់ការត្រួតពិនិត្យរួច ព្រោះការដាំម្នាស់នៅចិនមានចំនួនកំណត់ ដែលធ្វើឱ្យម្នាស់នាំចូលពីក្រៅប្រទេសមានឱកាសច្រើន ។Pineapple Farming: How To Start Your Own Pineapple Plantation |  AftonVilla.com

ក្រុមហ៊ុន GGP បានចាប់ផ្តើមនាំចេញម្នាស់ស្រស់ទៅចិនក្រោយទទួលបានការអនុម័តភ្លាមៗ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះបាននាំចេញម្នាស់ជាង៥៨០តោន តាមរយៈកុងទឺន័រចំនួន៤២ទូ ចេញពីខេត្ត Lampung ទៅកាន់កំពង់ផែនៅភាគខាងត្បូងចិន ។ ការដឹកជញ្ជូនម្នាស់ទៅចិន គេបានចំណាយពេលពី៨ថ្ងៃ ទៅ១០ថ្ងៃ ដោយរក្សាសីតុណ្ហភាពមិនលើសពី១០អង្សារសេដើម្បីការពារកុំឱ្យវាស្អុយ ។ ខេត្ត Lampung ស្ថិតនៅភាគខាងត្បូងកោះស៊ូម៉ាត្រា មានផ្ទៃដីដាំម្នាស់ជាច្រើនកន្លែងដើម្បីផ្គត់ផ្គង់ឱ្យរោងចក្រផលិតម្នាស់កំប៉ុង ។

ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Sewu Segar Nusantara លោក Zinyanto Christian លើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងអាស៊ាន បានជួយជំរុញការនាំចេញម្នាស់ទៅប្រទេសចិន ។ លោកបន្តថា នីតិវិធីនៅគយឆាប់រហ័សបានធ្វើឱ្យការដឹកជញ្ជូនម្នាស់របស់ឥណ្ឌូណេស៊ីមានតម្លៃល្អ ទៅដល់ដៃអតិថិជនយ៉ាងឆាប់រហ័ស និងជួយឱ្យផលិតផលនេះអាចបង្កើនសមត្ថភាពប្រកួតប្រជែង ។Now That's Good Fruit! The Great Taste of Taiwan Pineapples - Taiwan  Panorama

បើតាមការស្ទង់មតិនាពេលមុននេះបង្ហាញថា អតិថិជនចិនរីករាយនឹងចំណាយប្រាក់បន្ថែមទៀតដើម្បីទិញផ្លែឈើមានគុណភាព ហើយពួកគេចូលចិត្តផ្លែឈើស្រស់ជាងផ្លែឈើកំប៉ុង ។ ដូច្នេះ ម្នាស់ឥណ្ឌូណេស៊ីមានក្លិនក្រអូប ពណ៌ស្រស់ និងមានរសជាតិផ្អែមឆ្ងាញ់ គឺជាកត្តាទាក់ទាញអតិថិជនចិនយ៉ាងខ្លាំង ៕ ប្រភព ៖ agrinews thai

ប្រយ័ត្ន! ជនណា ដែលណែនាំប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល នឹងត្រូវផ្តន្ទាទោសតាមច្បាប់

0

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីជនណា ដែលហ៊ានណែនាំឱ្យ មហាជនគូសសន្លឹកឆ្នោតចោល ឬធ្វើឱ្យខូចសន្លឹកឆ្នោតនោះ​នឹងត្រូវផ្តន្ទាទោសតាមច្បាប់។

នៅក្នុងសេចក្តីថ្លែងការរបស់គ.ជ.ប ដែលបានចេញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ​បានលើកឡើងថា៖ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។

មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
– ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។
– ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
– ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើ ទុច្ចរិតរបស់ជន អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន នឹងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់៕

 

 

អ្នកប្រើប្រាស់កម្មវិធី Threads កើនឡើងដល់១០០លាននាក់ត្រឹម១សប្តាហ៍

0

Threads បានក្លាយជាកម្មវិធីបណ្តាញសង្គមមួយរីកចម្រើនឆាប់រហ័សបំផុតនៅលើពិភពលោក ។ វាជាកម្មវិធីរបស់ក្រុមហ៊ុន Meta ដែលបង្កើតឡើងមកសម្រាប់ទប់ទល់ជាមួយកម្មវិធី Twitter ។ Quiver Quantitative ដែលផលិតឧបករណ៍តាមដានកម្មវិធី Threads បង្ហាញថា ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់១០០លាននាក់ត្រឹមរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ខណៈគេមិនទាន់អនុញ្ញាតឱ្យតំបន់អឺរ៉ុបប្រើប្រាស់កម្មវិធីនេះទេ ដោយសាររាំងស្ទះផ្នែកច្បាប់ទិន្នន័យផ្ទាល់ខ្លួន ។Threads app: Meta officially launches Twitter rival | CNN Business

កម្មវិធី Threads មានអ្នកប្រើប្រាស់ចំនួន១០លាននាក់ក្នុងរយៈពេល៧ម៉ោងដំបូងក្រោយពីគេដាក់ឱ្យប្រើប្រាស់ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់ ។ កម្មវិធីថ្មីនេះជាការតភ្ជាប់គណនីអ្នកប្រើប្រាស់ Instagram ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ក្នុង១ខែ ។

ទោះយ៉ាងណា កម្មវិធី Threads មិនទាន់មានលក្ខណៈសម្បូរបែបទេ ហើយមានចំណុចជាច្រើនដែលមហាជនរិះគន់ ដូចជា គ្មាន Hashtags ដើម្បីស្វែងរក, លក្ខណៈពិសេសមូលដ្ឋាន ដូចជា alt text ដែលជួយឱ្យអ្នកមានបញ្ហាភ្នែកអាចអានចំណងជើងពីរូបភាព ក៏បាត់ដែរ, វាមិនអាចប្រើប្រាស់តាមរយៈគេហទំព័របានទេ ហើយកម្មវិធីនេះបានបង្ហាញតែមនុស្សដែលអ្នកប្រើប្រាស់មិនបានចុច Follow គឺមានតែតារាសម្តែង និងផលិតផលម៉ាកល្បីៗប៉ុណ្ណោះ ។How to sign up for Threads, Meta's new Twitter competitor

មុននេះ លោក Adam Mosseri ប្រធានផ្នែក Instagram បានបង្ហោះក្នុងបណ្តាញសង្គមថា កម្មវិធី Threads មិនមែនសម្រាប់ជំនួស Twitter ទេ ។ ដូច្នេះ វាចៀសមិនរួចទេ ដែល Threads feed នឹងបង្ហាញនូវព័ត៌មាននយោបាយ ប៉ុន្តែយើងនឹងមិនធ្វើអ្វីដើម្បីគាំទ្រ content ទាំងនេះទេ ។ វាបានបង្ហាញព័ត៌មានកីឡា និងការកម្សាន្តដើម្បីលំហែអារម្មណ៍ ដោយមិនចាំបាច់មានព័ត៌មាននយោបាយ ៕ ប្រភព ៖ TODAY Bizview

សាំងធម្មតារក្សាតម្លៃដដែល ខណៈ ម៉ាស៊ូតឡើងដល់១លីត្រ ៤០០០រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើង ដោយសាំងធម្មតារក្សាតម្លៃដដែល និង ប្រេងម៉ាស៊ូត ឡើងថ្លៃ៥០រៀលក្នុង១លីត្របើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤០០០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែកក្កដា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibZPi3zI_Za_fZCu0qnfFjYOIY8Zs-PrcrNEX1Le13uqLb4fLbKwcNmLC9zSYG8dOBN8I6FEu9FtLWBeekMaON1JNuDlK8coMPu3clAyfStOFcOaVKCZLLMeUxeL-uOHscZFqJV-awpdbTKgln9vG15YPn18dYxSZAjG_Y_m-oFslEiwYbu4-hHS2w4fs/s1280/photo_2023-07-11_10-59-00.jpg

គម្រោងផលិតបន្ទះឈីបតម្លៃជាង ១៩ ពាន់លានដុល្លាររបស់ឥណ្ឌាបានដួលរលំ

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់ Foxconn កាលពីថ្ងៃទី ១០ ខែកក្កដា បានប្រកាសដកខ្លួនចេញពីការបណ្តាក់ទុនចំនួន ១៩.៥ ពាន់លានដុល្លារជាមួយ Vedanta Group របស់ប្រទេសឥណ្ឌា។
ការបណ្តាក់ទុនរួមគ្នានេះបានកើតឡើងនៅក្នុងបរិបទដែលឥណ្ឌាមានបំណងចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល។ ទន្ទឹមនឹងនោះ Foxconn ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីល្បាញ និងជាអង្គភាពក្រៅប្រព័ន្ធសម្រាប់ Apple ក៏ចង់ពង្រីកទៅផ្នែកថ្មីៗដើម្បីធ្វើអាជីវកម្មរបស់ខ្លួនផងដែរ។India has ambitious plans to be a global semiconductor hub

មូលហេតុនៃការដកខ្លួនចេញរបស់ Foxconn ពីឥណ្ឌាគឺអាចមកពីការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ។ Foxconn មិនពេញចិត្តនឹងការពន្យារពេលក្នុងការអនុម័តការលើកទឹកចិត្តរបស់រដ្ឋាភិបាលទេ ខណៈដែលប្រទេសឥណ្ឌាទាមទារការប៉ាន់ស្មានតម្លៃពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដើម្បីផ្តល់ការលើកទឹកចិត្ត។Why We Can't Build Our Way Out of the Semiconductor Shortage | Extremetech

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Vedanta Group របស់ប្រទេសឥណ្ឌាបានបញ្ជាក់ថាទោះបី Foxconn បានដកខ្លួនចេញពីការបណ្តាក់ទុនចំនួន ១៩.៥ ពាន់លានដុល្លារក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តចំពោះគម្រោងផលិតបន្ទះឈីបរបស់ខ្លួនដើម្បីបង្កើតគ្រឹះដំបូងជាមួយទឹកប្រាក់ ៨២៥ លានដុល្លារ ទោះពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងឧបសគ្គខ្លាំងប៉ុណ្ណាក៏ដោយ។

យោងតាម ក្រសួងព័ត៌មាននៃប្រទេសនេះបាននិយាយថាកិច្ចសហប្រតិបត្តិការឬអត់គឺជាបញ្ហារបស់ក្រុមហ៊ុនទាំងពីរការសម្រេចចិត្តរបស់ Foxconn មិនប៉ះពាល់ដល់ផែនការផលិតបន្ទះឈីបរបស់ឥណ្ឌាទេ៕ ប្រភព៖vnexpress

កូរ៉េខាងជើងគំរាមបាញ់យន្តហោះអាមេរិកឈ្លានពានដែនអាកាស

0

ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន KCNA របស់រដ្ឋាភិបាលកូរ៉េខាងជើងបានចុះផ្សាយក្នុងគេហទំព័រថា យន្តហោះស៊ើបការណ៍របស់អាមេរិកបានហោះចូលមកក្នុងដែនអាកាសរបស់ប្រទេសកូរ៉េខាងជើង ។ ហេតុនេះ កូរ៉េខាងជើងចាត់ទុកថា វាជារឿងមិនសមគួរ ហើយកូរ៉េខាងជើងក៏បានព្យាយាមអត់ធ្មត់ និងមិនបាញ់យន្តហោះនេះទម្លាក់ទេ ។North Korean leader's powerful sister says warplanes repelled U.S. spy plane  - The Globe and Mail

សារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ដែរថា ការប្រព្រឹត្តរបស់អាមេរិកនេះចាត់ទុកថា គឺជាការបង្កហេតុខាងកងទ័ព និងធ្វើឱ្យបញ្ហាជម្លោះនៅបរិវេណឧបទ្វីបកូរ៉េកាន់តែខ្លាំងក្លាឡើង ហើយវាអាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរផងដែរ ។US to face 'dear price' for air espionage in North Korea

ក្រៅពីនេះ ប្រទេសកូរ៉េខាងជើងក៏បានបញ្ជាក់ពីករណីដែលអាមេរិកធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ដោយសារអាមេរិកបានបញ្ជូននាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែរមកប្រចាំការនៅក្បែរឧបទ្វីបកូរ៉េ ។North Korea says US surveillance aircraft violated its airspace, warns of  shoot down | Stars and Stripes

ទោះយ៉ាងណា អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានលើកឡើងថា រឿងដែលកូរ៉េខាងជើងអះអាងថា មានការឈ្លានពានដែនអាកាសរបស់ខ្លួននោះ មិនមែនជាការពិតទេ ហើយអ្នកនាំពាក្យរូបនេះបញ្ជាក់ថា យន្តហោះស៊ើបការណ៍របស់អាមេរិកបានហោះល្បាតនៅបរិវេណក្បែរៗឧបទ្វីបកូរ៉េតាមធម្មតាប៉ុណ្ណោះ ។ ប្រទេសកូរ៉េខាងត្បូង និងអាមេរិកបានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ដែលបង្កឡើងដោយកូរ៉េខាងជើង ៕ ប្រភព ៖ TNN World

រកឃើញលំហតូចៗនៅក្នុងសមុទ្រដែលគេសង្ស័យថាជាបច្ចេកវិទ្យារបស់មនុស្សក្រៅភព

0

បរទេស៖ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក និង អ៊ីស្រាអែល បានរកឃើញគ្រាប់តូចៗដែលធ្លាក់ពីលំហចូលទៅក្នុងសមុទ្រចំនួន ១០ ដែលមានរចនាសម្ព័ន្ធ និងល្បឿនមិនធម្មតានៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។
យោងតាមប្រភព Business Insider កាលពីថ្ងៃទី ៨ ខែកក្កដា បានឱ្យដឹងថា ដំបូងឡើយ លោក Avi Loeb ដែលជាសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រធានាធិបតី នៅសកលវិទ្យាល័យ Harvard បានរកឃើញភស្តុតាងនៃបច្ចេកវិទ្យា alien ពីអាចម៍ផ្កាយ IM1 ដែលបានធ្លាក់នៅឆ្នេរសមុទ្រ Papua New Guinea កាលពីឆ្នាំ២០១៤។A microscopic metal ball glitters with various elements

បន្ទាប់មកថ្មីៗនេះ ក្រុមរបស់លោក Loeb បានធ្វើការជាមួយអាជ្ញាធរដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីអាចម៍ផ្កាយ និងបង្កើតជួរចម្ងាយ ១០ គីឡូម៉ែត្រដែលអាចម៍ផ្កាយអាចចុះចតបាន ហើយពួកគេក៏បានទៅតំបន់នោះដើម្បីស្វែងរកដោយផ្កាយប្រាក់។ ជាមួយគ្នានេះដែរ អ្នកជំនាញក៏បានប្រើមេដែកដើម្បីស្កែនបាតសមុទ្រ ហើយក៏បានប្រទះឃើញវត្ថុចម្លែកៗចំនួន ១០ ដែលលោក Loeb ជឿថាអាចជាបច្ចេកវិទ្យាពីភពក្រៅ។ បញ្ជាការអវកាសអាមេរិកបាននិយាយថា វាស្ទើរតែប្រាកដណាស់ថា កំទេចកំទីទាំងនេះមានប្រភពមកពីប្រព័ន្ធផ្កាយមួយផ្សេងទៀត។

លោក Loeb ក៏បានបន្តទៀតថា យើងបានគណនាល្បឿនរបស់គ្រាប់តូចៗដែលបានធ្លាក់ពីលំហនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរហូតដល់ ៦០ គីឡូម៉ែត្រក្នុងមួយវិនាទី។ ពួកវាត្រូវបានផលិតពីវត្ថុធាតុខ្លាំងជាងអាចម៍ផ្កាយដែកសំខាន់ៗដទៃទៀត ហើយធ្វើដំណើរបាន ៩៥ ភាគរយលឿនជាងផ្កាយទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ដូចនេះយើងសន្មត់ថាគ្រាប់តូចៗដែលធ្លាក់ពីលើលំហនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យចូលទៅក្នុងសមុទ្រនេះគឺជាបច្ចេកវិទ្យារបស់មនុស្សក្រៅភព។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែបន្តការសិក្សាស្រាវជ្រាវអំពីវត្ថុចម្លែកៗទាំងនេះបន្ថែមទៀត៕ ប្រភព៖vnexpress