ប្រទេសថៃ ៖ នៅថ្ងៃទី១១ ខែកក្កដា លោក Pita Limjaroenrat ក្នុងឋានៈជាមេដឹកនាំគណបក្ស និងបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ បានបង្ហោះវីដេអូមួយថា មុនពេលបោះឆ្នោតនាយករដ្ឋមន្ត្រី នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សូមផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលទទួលបានសំឡេងភាគច្រើនស្របតាមឆន្ទៈរបស់ពលរដ្ឋ និងប្រជាធិបតេយ្យ ។

លោក Pita Limjaroenrat បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃដែលបងប្អូនពលរដ្ឋបង្ហាញពីឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដោយបានជ្រើសយកគណបក្សកាវក្លៃក្នុងសំឡេងឆ្នោតដ៏ច្រើនលើសលប់ ហើយធ្វើឱ្យយើងក្លាយជាគណបក្សលំដាប់ទី១ ក្នុងសភាតំណាងរាស្ត្រ និងមានសមាជិកសភាតំណាងរាស្ត្រចំនួន១៥២នាក់ ។Thailand's Prime Ministerial frontrunner Pita tested positive for Covid-19

នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋនៅទូទាំងប្រទេសត្រូវការឱ្យប្រទេសថៃមិនដូចពេលមុន ហើយខ្ញុំ និងគណបក្សកាវក្លៃបាននាំមុខបង្កើតរដ្ឋាភិបាល ។ យើងបានរួបរួមគណបក្សនយោបាយចំនួន៨ ឬស្មើ៧២% នៃអ្នកមានសិទ្ធិបោះឆ្នោត ។ ជាធម្មតា រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សកាវក្លៃនឹងបានដឹកនាំប្រទេស និងដោះស្រាយបញ្ហារបស់ពលរដ្ឋ ប៉ុន្តែមកដល់ថ្ងៃទី១១ ខែកក្កដា គឺរយៈពេលជិត២ខែហើយក្រោយការបោះឆ្នោត ដែលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទើបតែមកដល់ ហើយយើងត្រូវរង់ចាំការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាថា តើការបង្កើតរដ្ឋាភិបាលនឹងស្របតាមឆន្ទៈរបស់ពលរដ្ឋដែរឬអត់ ?

ថ្ងៃនេះ ច្បាស់លាស់ថា ប្រទេសថៃស្ថិតក្នុងនយោបាយមិនប្រក្រតី ហើយអំណាចជាអ្នកតំណាងឱ្យពលរដ្ឋតាមរយៈការបោះឆ្នោតបានរលំម្តងហើយម្តងទៀត ដោយសារផ្លូវច្បាប់ ។ ភាពមិនប្រក្រតីនេះបណ្តាលមកពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ហើយនៅថ្ងៃនេះ វានៅជាមួយយើងដោយមិនអាចបដិសេធបាន ។ ប៉ុន្តែនេះជាឱកាសរបស់ប្រទេសថៃ ដែលពួកគេនឹងត្រឡប់មករកភាពប្រក្រតីខាងនយោបាយម្តងទៀត ដោយផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលស្របច្បាប់ និងឈានទៅដោះស្រាយបញ្ហាប្រទេសថៃតាមតម្រូវការរបស់ពលរដ្ឋ ដោយផ្តល់ឱកាសឱ្យប្រទេសថៃវិលមកកាន់មាគ៌ានយោបាយសភាដែលពលរដ្ឋជឿទុកចិត្ត និងអាចដាក់ក្តីសង្ឃឹមបាន ។This is Thailand's opportunity,' Pita urges in run-up to PM vote | Coconuts

យើងត្រូវផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅរកលទ្ធភាពថ្មីៗ ប្រាក់ឈ្នួលសមរម្យ សេដ្ឋកិច្ចរីកចម្រើន បង្កើតសង្គមមួយដែលមនុស្សមានសិទ្ធិស្មើគ្នា និងមានច្បាប់គ្រប់គ្រងសិទ្ធិសេរីភាព ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នឹងប្រព្រឹត្តនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលវាមិនមែនជាការជ្រើសរើសលោក Pita Limjaroenrat ហើយមិនមែនជាការជ្រើសរើសគណបក្សកាវក្លៃ ប៉ុន្តែជាការជ្រើសរើសដើម្បីបញ្ជាក់ថា ប្រទេសថៃត្រូវឆ្ពោះទៅមុខតាមបែបប្រជាធិបតេយ្យ ដូចគ្នានឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក ។

នេះជាភារកិច្ចរួមគ្នារបស់យើងទាំងអស់ក្នុងឋានៈជាសមាជិករដ្ឋសភា អ្នកកាន់អំណាចជំនួសពលរដ្ឋថៃនៅទូទាំងប្រទេស ។ ក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើទៅកាន់សមាជិកសភា និងសមាជិកព្រឹទ្ធសភាគ្រប់រូបថា លោកអាចមិនចូលចិត្តគោលនយោបាយរបស់យើង ប៉ុន្តែពួកលោកអាចពិនិត្យមកលើខ្ញុំបាន វាយប្រហារខ្ញុំបាន ហើយអាចបោះឆ្នោតទម្លាក់ខ្ញុំចេញពីតំណែងក៏បាន ប៉ុន្តែការបោះឆ្នោតឱ្យរដ្ឋាភិបាលមានសំឡេងភាគច្រើន គឺជាការផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅមុខ ។Thai coalition leader Pita rallies supporters ahead of PM vote | The Japan  Times

ក្នុងឱកាសនេះ ខ្ញុំសូមផ្តាំទៅកាន់ពលរដ្ឋថា យើងបានឆ្លងកាត់ការបោះឆ្នោតរួចហើយ ប៉ុន្តែបេសកកម្មមិនទាន់បញ្ចប់ទេ ។ ហេតុនេះ ការផ្លាស់ប្តូរប្រទេសមិនអាចកើតឡើងទេ បើគ្មានរដ្ឋាភិបាលទទួលសំឡេងភាគច្រើន ដែលនឹងដឹកនាំប្រទេសទៅថ្ងៃអនាគត ។ ខ្ញុំត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីថៃរបស់អ្នកគ្រប់គ្នា មិនថាលោកនឹងជ្រើសរើសគណបក្សណា មានគំនិតផ្នែកនយោបាយបែបណា និងចង់បានសង្គមបែបណា គឺខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីគ្រប់គ្រងប្រទេសថៃ ដើម្បីសម្រេចក្តីសុបិនរបស់ពលរដ្ឋគ្រប់គ្នា ។

បើនេះជាអ្វីដែលលោកចង់ឃើញ សូមផ្តល់ឱកាសឱ្យប្រទេសថៃបានឆ្ពោះទៅមុខគ្រប់គ្រងដោយរដ្ឋាភិបាលចម្រុះចំនួន៨គណបក្ស ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឈ្មោះ Pita Limjaroenrat ៕ ប្រភព ៖ matichon