Home Blog Page 1602

ស្ពាននៅតំបន់ Lat Krabang ក្នុងក្រុងបាងកកបាក់សង្កត់មនុស្ស និងរថយន្ត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងមក ស្ពាននៅតំបន់ Lat Krabang ទីក្រុងបាងកក ដែលគេកំពុងសាងសង់នៅឡើយបានបាក់ក្នុងប្រវែងជាង៣០០ម៉ែត្រ ធ្លាក់ចុះមកក្រោមបណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ។ ជាមួយគ្នានេះ ការធ្វើចរាចរណ៍នៅបរិវេណនេះបានកកស្ទះយ៉ាងខ្លាំង ព្រោះជាពេលដែលពលរដ្ឋចេញពីធ្វើការ និងធ្វើដំណើរត្រឡប់ទៅផ្ទះ។ ភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យការខូចខាត និងជួយសង្គ្រោះអ្នករងគ្រោះចេញពីគំនរបាក់បែក ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - The Pattaya News

គម្រោងស្ពានមានឈ្មោះជាផ្លូវការថា «គម្រោងសាងសង់ស្ពានពីផ្លូវ On Nut ទៅកាន់តំបន់ Lat Krabang» ។ គម្រោងនេះមានគោលដៅឱ្យការធ្វើចរាចរនៅលើផ្លូវឆាប់រហ័ស, គាំទ្រការរីកចម្រើនរបស់ទីប្រជុំជន និងអាកាសយានដ្ឋានសុវណ្ណភូមិ ក៏ដូចជាដោះស្រាយបញ្ហាការស្ទះចរាចរណ៍នៅតាមដងផ្លូវ ដើម្បីបង្កើនប្រសិទ្ធភាពបណ្តាញផ្លូវដឹកជញ្ជូនក្នុងតំបន់ Lat Krabang ហើយចម្ងាយផ្លូវរបស់គម្រោងនេះមានប្រវែងប្រមាណ៣.៣៦០ម៉ែត្រ ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - TPN National News

គេបានកំណត់រយៈពេលសាងសង់ស្ពានចំនួន៩០០ថ្ងៃ ហើយសង្ឃឹមថា នៅពេលគម្រោងនេះរួចរាល់ វានឹងជួយសម្រួលការធ្វើចរាចរណ៍នៅតាមដងផ្លូវ On Nut ទៅកាន់តំបន់ Lat Krabang ដោយសារមានការពង្រីកទីប្រជុំជននៅបរិវេណនេះ ។ ក្រៅពីនេះ វាក៏ជាផ្លូវមួយសម្រាប់ឱ្យរថយន្តធំៗដឹកទំនិញផងដែរ ។Bangkok Governor Says The Bridge Girder That Fatally Collapsed Is Not Force  Majeure

តាមការត្រួតពិនិត្យដំបូងឃើញថា គ្រោងដែកស្ពានដែលបាក់ធ្លាក់មកបានសង្កត់លើកម្មករនៅខាងក្រោម រួមទាំងកម្មករនៅខាងលើស្ពានដែលកំពុងធ្វើការ ក៏បានធ្លាក់ចុះមកក្រោមដែរ ។ លើសពីនេះ ស្ពានក៏បានបាក់សង្កត់លើអគារស្ថិតនៅក្បែរនោះ ព្រមទាំងសង្កត់លើរថយន្តជាច្រើនគ្រឿងទៀត ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - The Pattaya News

គេសង្កេតការណ៍ថា ហេតុការណ៍នេះបណ្តាលឱ្យមនុស្សចំនួន៤នាក់ស្លា.ប់នៅក្នុងរថយន្ត ចំណែកអ្នករងរបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។ អាជ្ញាធរបានត្រួតពិនិត្យនៅចំណុចកើតហេតុដើម្បីឱ្យដឹងថា តើតួស្ពាននឹងអាចបន្តបាក់ទៀតដែរឬអត់ ។ គួរបញ្ជាក់ថា ស្ពានដែលបាក់នេះចាប់ផ្តើមពីបរិវេណនៅមុខស្ថានីយចាក់ប្រេង រហូតដល់មុខហាងលក់ទំនិញ Lotus ៕ ប្រភព ៖ sanook

មុនថ្ងៃភ្ជុំបិណ្ឌ ព្រលានយន្តហោះអន្តរជាតិ​សៀមរាប-អង្គរ​ នឹងបើកដំណើរការជាផ្លូវការ

0

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បានសម្រេចការសាងសង់ប្រមាណជា៩៨ភាគរយហើយ ដោយនៅសេសសល់គឺជាការងាររៀបចំសម្អាត និងត្រៀមខ្លួនសម្រាប់ទទួលយន្តហោះចុះចតតែប៉ុណ្ណោះ។

ព្រលានយន្តហោះមួយនេះ អាចទទួលយន្តហោះប្រភេទខ្នាតធំ (Boeing) ប៊ូអ៊ីងចុះចតបានដោយរំពឹងថានឹងទទួលបានអ្នកដំណើរបន្ថែមរាប់លាននាក់ទៀតនៅឆ្នាំ២០២៤។ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ អាចនឹងបើកដំណើរការ នៅចុងឆ្នាំនេះ – DAP  News

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបង្ហាញថា៖”បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ កំពុងរៀបចំ ដើម្បីត្រៀមដាក់ដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្រុមហ៊ុនកំពុងទទួលយកបុគ្គលិកពីព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់មកព្រលានយន្តហោះថ្មី មុននឹងព្រលានយន្តហោះចាស់ត្រូវបានបិទ”។ព្រលានយន្តហោះអន្តរជាតិសៀមរាប​អង្គរ​  មាន​សមត្ថភាព​ឱ្យ​យន្ត​ហោះ​ខ្នាត​ធំ​ប្រភេទ​​ប៊ូអ៊ីង​ចុះចតបាន

ដោយឡែកសម្រាប់បុគ្គលិកដែលបម្រើការនៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នឹងមកបម្រើការនៅព្រលានថ្មីនឹងត្រូវរក្សាតួនាទីដូចមុនដដែល ឬអាចប្រសើរជាងមុន អាស្រ័យលើការវាយតម្លៃពីសមត្ថភាព។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានសមត្ថភាពទទួលយន្តការហោះចុះចតធុនធំប្រភេទប៊ូអ៊ីង ដែលមានចំនួនរហូតដល់ជិត៤០ចំណត អាចទទួលបានអ្នកដំណើរបានពី៧លាននាក់ក្នុងឆ្នាំនេះ និង ១០,៥លាននាក់នៅក្នុងឆ្នាំ២០២៣ និង២០៤០ ខាងមុខ ក៏ដូចជាអាចទទួលជើងហោះហើរបានពី ៥ម៉ឺន ៨ពាន់ជើងក្នុងមួយឆ្នាំ (២០២៣) ទៅ ៨ម៉ឺន ៦ពាន់ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣០ ទៅឆ្នាំ២០៤០៕

ទីប្រឹក្សាជាតិអាមេរិក ប្រៀបធៀប រវាងហានិភ័យគ្រាប់បែកចង្កោម និងគ្រោះថ្នាក់ពីការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរងនូវការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋាននានា នៅលើពិភពលោក ជាពិសេស ក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ ជុំវិញការផ្គត់ផ្គង់គ្រាប់បែកចង្កោម ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ សេតវិមាន ក៏បានចេញមុខ មកការពារនូវការសម្រេចចិត្តរបស់ខ្លួន។

សារព័ត៌មាន Defense News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថ្មីៗនេះ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់គ្រាប់បែកចង្កោម ទៅដល់ប្រទេអ៊ុយក្រែន ដោយបានប្តេជ្ញា ថា សហរដ្ឋអាមេរិក នឹងមិនទុកឱ្យអ៊ុយក្រែន នៅដោយគ្មានកិច្ចការពារនោះឡើយ។ រីឯរដ្ឋាភិបាលក្រុងកៀវ ក៏បានសន្យា ថា នឹងប្រើប្រាស់គ្រាប់បែកដ៏ចម្រូងចម្រាស ដោយការប្រុងប្រយ័ត្នបំផុត។How Jake Sullivan, Biden's Future NSC Chief, Wants to Reshape U.S. Foreign  Policy

ការសម្រេចចិត្តផ្ដល់ជំនួយយោធាលើកទី៤២របស់សហរដ្ឋអាមេរិក រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមនោះ បានកើតឡើង នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី ខណៈលោកប្រធានាធិបតី ចូ បៃដិន ទំនងជាប្រឈមមុខនឹងសំណួរជាច្រើន មកពីសម្ពន្ធមិត្ត ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក បញ្ជូនអាវុធបែបនេះ ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ ជាង២ភាគ៣ បានចូលរួមនៅក្នុងអនុសញ្ញា ហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាអាចបណ្តាលឲ្យជនស៊ីវិលស្លាប់ច្រើន។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែប្រឈមមុខជាមួយនឹងប្រតិកម្មផ្សេងៗគ្នា មកពីសភា ដោយសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ខ្លះ រិះគន់ ខណៈសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ខ្លះ បានគាំទ្រ។

លោក ជេក ស៊ូលលីវ៉ាន់ ទីប្រឹក្សាសេតវិមាន បានគាំទ្រដល់ការសម្រេចចិត្តនេះ ដោយបាននិយាយ ថា សហរដ្ឋអាមេរិក នឹងបញ្ជូនគ្រាប់បែកចង្កោម ដែលជាប្រភេទមានគ្រាប់បែកតូចៗតិចជាងមុន នឹងមិនអាចផ្ទុះបាន។ គ្រាប់មិនទាន់ផ្ទុះ ជាញឹកញាប់ នៅសមរភូមិប្រយុទ្ធ និង តំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើន បានសម្លាប់មនុស្ស ដោយអចេតនា។Russia-Ukraine war: List of key events, day 503 | Russia-Ukraine war News |  Al Jazeera

លោកទីប្រឹក្សា រូបនេះ បានបញ្ជាក់ ថា «យើងទទួលស្គាល់ ថា គ្រាប់បែកចង្កោម បង្កហានិភ័យនាំឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈវាមិនទាន់ផ្ទុះ។ ប៉ុន្តែអ្វីដែលមានហានិភ័យដ៏ធំជាងនេះ សម្រាប់គ្រោះថ្នាក់ដល់ជនស៊ីវិល ប្រសិនបើកងទ័ព និង រថក្រោះរបស់រុស្ស៊ី វាយលុកចូលមកលើទីតាំងរបស់អ៊ុយក្រែន ហើយដណ្តើមយកទឹកដីអ៊ុយក្រែន បន្ដទៀត ហើយបណ្តេញជនស៊ីវិលរបស់អ៊ុយក្រែន ចេញបន្ថែមទៀត ព្រោះអ៊ុយក្រែន មិនមានកាំភ្លើងធំគ្រប់គ្រាន់។ ដូច្នេះ យើងក៏មិនអាចអត់ឱនឲ្យ សម្រាប់សកម្មភាពបែបនេះដែរ»។

លោក ខូលីន ខល (Colin Kahl) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន នឹងផ្ដល់គ្រាប់បែកចង្កោមដ៏ទំនើបយ៉ាងច្រើន ដែលមានកម្រិតគ្រោះថ្នាក់ទាប ទៅអ៊ុយក្រែន។ គ្រាប់បែកទាំងនេះ បានតេស្ដសាកល្បង ចំនួន៥លើករួចមកហើយ ចន្លោះពីឆ្នាំ១៩៩៨ និង ២០០០ ហើយសហរដ្ឋអាមេរិក មានទំនុកចិត្ត លើអត្រាការមុនផ្ទុះក្រោម២,៣៥ភាគរយ។Russia-Ukraine war: List of key events, day 498 | Russia-Ukraine war News |  Al Jazeera

រហូតមកដល់ពេលនេះ មានប្រទេសជាង១២០ បានចូលរួម នៅក្នុងអនុសញ្ញា ពាក់ព័ន្ធនឹងការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដោយបានព្រមព្រៀង មិនប្រើប្រាស់ ផលិត ផ្ទេរ ឬ ស្ដុកអាវុធបែបនេះ។ ដោយឡែក សហរដ្ឋអាមេរិក រុស្ស៊ី និង អ៊ុយក្រែន គឺស្ថិតក្នុងចំណោមប្រទេសមិនចុះហត្ថលេខា។Russia plans to continue its 'operation' in Ukraine till achieving all goals

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ជំនួយថ្មីរបស់សហរដ្ឋអាមេរិក ចំនួន៨០០លានដុល្លារ ក៏រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម រថពាសដែក Bradley (Bradley) រថចម្បាំងដឹកកងទ័ព ហើយគ្រាប់រំសេវសម្រាប់កាំភ្លើងផ្លោង Howitzer និង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាយម៉ាស ផងដែរ។ បើគិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាដល់ក្រុងកៀវ មានទំហំទឹកប្រាក់ ជាង៤០ពាន់លានដុល្លារ៕

តម្លៃស្លឹកម្រេះព្រៅធ្លាក់ចុះពាក់កណ្តាលនៅប្រទេសថៃ

0

ប្រទេសថៃ ៖ ភ្លៀងធ្លាក់ញឹកញាប់នៅស្រុកមឿង ខេត្តខនគែន ប្រទេសថៃ បានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែតម្លៃរបស់វាបានធ្លាក់ចុះខ្លាំងនាពេលបច្ចុប្បន្ន ។ កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុនេះ កសិករបានងាកមកដាំននោងវិញ ប៉ុន្តែពួកគេបារម្ភថា ខ្លាចមានគ្រោះទឹកជំនន់ដូចនៅឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-y6wiWwL8Z3zqJ2g5-kDIw-ouylkMai5l1jBlgYEvAFofVzL6SDLQVQt9divWEBLumJts8tBfo3H97vdbQTsZgvQScb4p3RDuRCb--pOCJT7sKpQ06ulExhoHPqkV-JomDCdfC6lo127X_8VUelYdwpVw3IEWGOm0yvaDw8rhKvtJxftJc4EGudBnoB8/s1280/photo_2023-07-10_11-24-20.jpg

ស្រុកមឿង គឺជាស្រុកដាំដុះបន្លែជាច្រើនប្រភេទនៅក្នុងខេត្តខនគែន ។ នៅដើមខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់នៅខេត្តខនគែន ជាពិសេស នៅស្រុកមឿង ហើយបានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែបែរជាតម្លៃធ្លាក់ចុះខ្លាំងទៅវិញ ។

អ៊ំស្រី រ៉ាក់បល ដេតផែង អាយុ៦៨ឆ្នាំ ជាកសិករដាំម្រេះព្រៅនៅស្រុកមឿង និយាយថា ការដាំដំណាំនេះមិនពិបាកទេ ហើយពេលភ្លៀងធ្លាក់កន្លងមក វាបានដុះលូតលាស់ល្អ ប៉ុន្តែធ្វើឱ្យតម្លៃធ្លាក់ចុះដល់ពាក់កណ្តាល ។ អ៊ំស្រីបន្តថា កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុផលធ្វើឱ្យតម្លៃធ្លាក់ចុះនាពេលនេះ ដោយសារសម្បូរម្រេះព្រៅលក់នៅលើទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHOA1Vh0aRi4bh5yy46x4ewtKudXKag0ZTJ0HYIZGPUUFPxPXBCLlUPSI_6tNNGRFYu2ZbljqKn5Vcd8LcbmMvPXZBc8MSLdYOQtAddvdQ0jp9PLe9pTHwXy1jzcOBIv6uEoW7l1mcasAFt4sGK6UWwreBB5dgysYfsi8vxuVhyWqwGbOW57ISTQ7IBc/s1280/photo_2023-07-10_11-24-24.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង រៀបរាប់ថា ៖ «ម្រេះព្រៅមានតម្លៃខ្ពស់ចាប់ពីខែមីនា ដល់ខែឧសភា ព្រោះមានទិន្នផលផលិតតិច ប៉ុន្តែតម្រូវការស្មើដើម ។ ដូច្នេះ ធ្វើឱ្យតម្លៃម្រេះព្រៅពេលនោះលក់បានថ្លៃ ហើយដាំលក់មិនទាន់ ព្រោះវាជាបន្លែដែលហាងលក់ម្ហូបទាំងអស់ទិញយកទៅធ្វើម្ហូបជាចម្បង ។ កសិករមើលឃើញថា ម្រេះព្រៅជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ក្នុងខេត្តភាគឦសានដែលមិនអាចខ្វះបាន» ។

អ៊ំស្រីបន្តថា ៖ «ក្នុងចម្ការរបស់ខ្ញុំតែងមានអាជីវករបោះដុំបន្លែធំៗក្នុងខេត្តភាគឦសានមកទទួលទិញម្រេះព្រៅជាប្រចាំ និងមានការបញ្ជាទិញបន្លែតាមរដូវកាលផងដែរ ។ ដូច្នេះ គ្រួសារខ្ញុំបានត្រៀមផ្ទៃដីដាំដុះបន្លែតាមរដូវកាលពេញមួយឆ្នាំតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLPDmAXn8mCKsVQS6rsKybOOrOAhLfdN6okMAWzzWq6jGXpmNSY2xX0mGZ_os-gN_Vj77DDBzl7ZV7hjSP1KwiBt91jjauRDMau25KoolMrv2FCPfr6xR0HG0_GywRDKI-mk2tVCQhObXCdZHuJYoqy3sJV4f2vppMzN10jNbEpS8VZXuRM-M7rKAdog/s1080/photo_2023-07-10_11-24-32.jpg

ចំណែកលោក ប៊ុនកែវ សួនជិក អាយុ៦២ឆ្នាំ ជាកសិកររស់នៅស្រុកមឿង រៀបរាប់ថា នៅឆ្នាំ២០២៣ ផ្លែម្ទេសលក់បានថ្លៃជាងឆ្នាំ២០២២ ហើយពេលនេះ លោកបានត្រៀមផ្ទៃដីដាំដុះននោង ប៉ុន្តែលោកបារម្ភថា ខ្លាចមានទឹកជំនន់ដូចឆ្នាំ២០២២ ។ ទោះយ៉ាងណា លោកមិនអាចធ្វើអ្វីបានទេ គឺអាស្រ័យលើទឹកភ្លៀង និងការបង្ហូរទឹកពីខេត្តជ័យភូមិ និងខេត្តណងបួឡាំភូ ។

លោកបន្តថា ភូមិរបស់យើងជាតំបន់ទទួលទឹក ហើយសព្វថ្ងៃនេះ អ្នកភូមិបានធ្វើស្រែចម្ការទាំងប្រថុយ ព្រោះពេលខ្លះ យើងដាំដំណាំរួច ស្រាប់តែមានទឹកជំនន់ភ្លាមៗ ។ ប៉ុន្តែការដាំបន្លែ គឺជាមុខរបរសម្រាប់ចិញ្ចឹមគ្រួសារ មិនថាទទួលបានផលល្អ ឬមិនល្អ មានទឹកលិច ឬគ្មានទឹកលិច ក៏ពួកយើងត្រូវតែប្រកបមុខរបរនេះដូចដើម ។ បើទោះជាមិនទទួលបានប្រាក់ចំណេញ ខណៈយើងបានចំណាយដើមទុនច្រើនក្តី ប៉ុន្តែវាប្រសើរជាងមិនទទួលបានអ្វីមកវិញ ។ ចំណែកការឧបត្ថម្ភប្រាក់ជំនួយផ្សេងៗអាស្រ័យលើរដ្ឋាភិបាល ៕ ប្រភព ៖ Thairath

នាវាផ្ទុកយន្ដហោះអាមេរិក ត្រឹមមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី Zircon មិនអាចបាញ់ពន្លិចបានទេ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាផ្ទុកយន្ដហោះដ៏ទំនើប ដើរដោយថាមពលនុយក្លេអ៊ែរ រហូតដល់១១គ្រឿង សម្រាប់ចល័តកងទ័ព នៅពាសពេញពិភពលោក ប៉ុន្ដែឥឡូវនេះ ក្រុមអ្នកវិភាគជាច្រើន បានលើកឡើង ថា មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី ប្រភេទ Zircon នឹងមិនងាយបាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក បាន ដោយងាយៗនោះឡើយ។USS Theodore Roosevelt (CVN-71) - Wikipedia

សារព័ត៌មាន Bulgarian Military បានចេញផ្សាយ កាលពីដើមខែកក្កដា ថា ព្រឹត្តិការណ៍ក្នុងរយៈពេល១៣ខែចុងក្រោយ នៅតំបន់អឺរ៉ុប បានផ្តល់ឱកាសដល់ក្រុមអ្នកវិភាគជាច្រើន ផ្តល់យោបល់ លើលទ្ធភាព និង សមត្ថភាពរបស់ប្រទេសមហាអំណាចសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន។ បើទោះជាបច្ចុប្បន្ន មិនមានការចង្អុល បង្ហាញអំពីការប្រឈមមុខគ្នា ដោយផ្ទាល់ រវាងប្រទេសមហាអំណាចទាំងនេះក្ដី ក៏ក្រុមអ្នកជំនាញ កំពុងតែស្វែងរកចម្លើយ សម្រាប់សំណួរជាច្រើន។ ប្រទេសមហាអំណាចមួយ នៅក្នុងចំណោមចំណោមមហាអំណាចទាំងនេះ គឺជាសមត្ថភាពរបស់នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក។

ចម្ងល់តែងតែកើតមានឡើង ជាហូរហែ នាពេលកន្លងម នៅត្រង់ ថា តើមីស៊ីលប៉ុន្មានគ្រាប់ ទើបអាចបាញ់ពន្លិចនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក បាន? បញ្ហានេះ ពាក់ព័ន្ធជាច្រើន តែងតែលើកឡើងជារៀងរាល់ឆ្នាំ។ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់កងទ័ពជើងទឹករបស់ប្រទេសមហាអំណាចកំពូលមួយនេះ។ រហូតមកដល់ពេលនេះ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាផ្ទុកយន្តហោះចំនួន១១គ្រឿង ហើយត្រូវបានគេចាត់ទុក ថា ជាកងនាវាចម្បាំងដ៏ធំបំផុត នៅក្នុងពិភពលោក ខណៈសហរដ្ឋអាមេរិក កំពុងតែសម្លឹងមើលលើគម្រោងថ្មី សម្រាប់ការបង្កើតនាវាផ្ទុកយន្ដហោះចម្បាំងថ្មីបន្ថែមទៀត។Aircraft carrier - Wikipedia

សហរដ្ឋអាមេរិក បានប្រើប្រាស់នាវាផ្ទុកយន្តហោះរបស់ខ្លួន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ នៅក្នុងការប្រយុទ្ធទ្រង់ទ្រាយធំដ៏ពិតប្រាកដ។ ដូច្នេះហើយ ទើបសហរដ្ឋអាមេរិក ដឹងពីបទពិសោធន៍ផ្ទាល់ខ្លួន អំពីអ្វីដែលសំខាន់ ចំពោះការរស់រានមានជីវិតរបស់នាវាផ្ទុកយន្តហោះ រួមមាន ទី១-នាវាផ្ទុកយន្តហោះ ត្រូវបានការពារដោយបន្ទះដែកធន់នឹងកម្លាំងវាយប្រហារដ៏ខ្លាំង។ តួនាវាត្រូវធ្វើពីដែកសន្លឹក។ ទី២-ដោយសារទំហំរបស់វា ទើបធ្វើឲ្យនាវាផ្ទុកយន្តហោះ មានរឹមដ៏អស្ចារ្យ ហើយស្ទើរតែមិនអាចបាញ់ពន្លិចបាន។ ទី៣-ប្រព័ន្ធការពារសំខាន់ៗទាំងអស់ ត្រូវបានចម្លង នៅលើនាវាផ្ទុកយន្តហោះ ដូចជា ការគ្រប់គ្រងជាដើម។ ទី៤-រោងចក្រថាមពលនុយក្លេអ៊ែរ និង សព្វាវុធមានទីតាំងនៅជ្រៅ ក្នុងផ្នែកក្រោមទឹក ហើយវាត្រូវបានការពារដោយគ្រឿងសឹកដ៏មានឥទ្ធិពលបំផុត។Russian Zircon hypersonic missile. Real threat or a PR stunt? - Robert  Lansing Institute

ក្រុមអ្នកជំនាញ អ្នកវិភាគ និង អ្នកវិទ្យាសាស្រ្ដនយោបាយជាច្រើន បាននិយាយ ថា ប្រសិនបើមានតម្រូវការវាយប្រហារ ទៅលើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នោះ នឹងមានន័យ ថា សង្រ្គាមនុយក្លេអ៊ែរ បានចាប់ផ្តើមឡើងហើយ។ សព្វថ្ងៃនេះ យើងមើលឃើញ ថា វាមិនងាយស្រួលប៉ុន្មានទេ នៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមទស្សនៈភូមិសាស្ត្រនយោបាយ។Russia's hypersonic missile-armed ship to patrol global seas - Los Angeles  Times

យើងមិនត្រូវភ្លេចការពិតមួយបន្ថែមទៀតនោះ គឺនៅលើនាវាផ្ទុកយន្តហោះ មានគ្រាប់បែក និងយន្តហោះរាប់សិបគ្រឿង ផ្ទុកដោយប្រេងឥន្ធនៈ ហើយនៅពេលមានការបំផ្ទុះគ្រឿងយុទ្ធភណ្ឌទាំងអស់នោះ កប៉ាល់ពិតជានឹងរងនូវការខូចខាត។ បើទោះយ៉ាងណាក៏ដោយ នាវាផ្ទុកយន្តហោះ ក៏មានប្រព័ន្ធពន្លត់អគ្គិភ័យដ៏មានទំនើបបំផុតផងដែរ។ បន្ថែមពីលើនេះ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក មិនដែលនៅម្នាក់ឯងនោះទេ ព្រោះវាត្រូវអមដំណើរដោយនាវាបំពាក់ដោយប្រព័ន្ធប្រឆាំងនឹងយន្តហោះ។ រីឯមីស៊ីលជាច្រើន នឹងត្រូវបាញ់ទម្លាក់ នៅតាមផ្លូវរបស់ពួកគេ មុនពេលនឹងវាមកប៉ះនឹងនាវាផ្ទុកយន្តហោះនោះ។What are the likely differences in the way Russia's Kinzhal and Zircon  hypersonic missiles will be deployed? - Quora

បើតាមលោក អាឡិកសេ ឡែនកូវ (Alexei Lenkov) ជាអ្នកជំនាញខាងយោធា និង ជាអ្នកវិភាគរបស់រុស្ស៊ី បានឲ្យដឹង ថា មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី Zircon ត្រឹមតែចំនួន១០គ្រាប់ ឬ ច្រើនជាងនេះ ក៏មិនអាចបាញ់ពន្លិចនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក បាននោះដែរ។ នាវាចម្បាំង អមដំណើរនាវាផ្ទុកយន្តហោះ នឹងបាញ់ទម្លាក់មីស៊ីល Zircon នៅតាមផ្លូវ មុនពេលវាទៅដល់គោលដៅសំខាន់ៗ ត្រូវបានកំណត់៕

ដែលដឹងអត់! ប្រទេសអាស៊ានណាខ្លះ ដែលមានយន្តហោះចម្បាំង

0

នាបច្ចុប្បន្ននេះ កងកម្លាំងទ័ពអាកាសដើរតួយ៉ាងសំខាន់នៅក្នុងវិស័យយោធា មិនថានៅលើបណ្តាលប្រទេសមហាអំណាច ឬប្រទេសណានោះទេ ហើយយន្តហោះចម្បាំង គឺតែងតែឈរជួរមុខ នៅពេលមានបញ្ហា ឬសម្រាប់ធ្វើសង្គ្រាមជាដើម។

បើក្រលេក មកមើលនៅក្នុងតំបន់អាស៊ានយើងវិញ ប្រទេសមួយចំនួន បានបញ្ជាទិញយន្តហោះចម្បាំងពីប្រទេសមហាអំណាច ដើម្បីពង្រីកឥទិ្ធពលក្នុងតំបន់ ដោយក្នុងនោះមិនមែនប្រទេសទាំងអស់នៅតំបន់អាស៊ានសុទ្ធតែមានយន្តហោះចម្បាំងនោះទេ។

  • មីយ៉ាន់ម៉ា៖ នៅប្រទេសមីយ៉ាន់ម៉ាយន្តហោះចម្បាំងដែលកំពុងប្រើប្រាស់ជាច្រើន ក្នុងនោះរួមមានប្រភេទ MiG-29 របស់រុស្សុី, Q-5 របស់ចិន, ប្រភេទ J-7 របស់ចិន, ប្រភេទ J-6 របស់ចិន,JF-17 របស់ចិន និងSu-30 របស់រុស្សុី សរុបប្រមាណជា១០០គ្រឿង។Despite brutality, Myanmar regime retains access to a powerful arsenal —  Radio Free Asia
  • សិង្ហបុរី៖ យន្តហោះចម្បាំងរបស់ពួគេទាំង៣ប្រភេទ F-15 ,F-16 និង F-35 ប្រមាណជា១០០គ្រឿង សុទ្ធសឹងតែបញ្ជាទិញពីអាមេរិកទាំងអស់។Singapore Air Force Unveils Jubilee Celebration Plans | Defense News:  Aviation International News
  • វៀតណាម៖ យន្តហោះចម្បាំងរបស់ពួគេទាំង៣ប្រភេទ Su-22,Su-27 និងSu-30 ប្រមាណជា៩០គ្រឿង សុទ្ធតែជាផលិតផលរបស់អតីតសហភាពសូវៀត និងចិន។Why Russia Is Sending 24 Su-35 Fighter Jets to Iran
  • ម៉ាឡេសុី៖ ប្រទេសមួយនេះ ក៏មានយន្តហោះចម្បាំងប្រមាណជា៧០គ្រឿងផងដែរ សម្រាប់ការពារដែនអធិបេតយ្យភាពរបស់ពួក ដោយក្នុងនោះរួមមានSu-30,F-18,BAE HawkនិងMiG-29 ដែលជាផលិតផលរបស់លោកខាងលិចទាំងអស់។Malaysia keen on buying Kuwait's Hornet fighter jets
  • ហ្វីលីពីន៖ ប្រទេសដែនកោះ ដែលមានយន្តហោះចម្បាំងតិចជាងគេត្រឹមតែ១២គ្រឿង ប្រភេទT-50 ដែលជាផលិតផលកូរ៉េខាងជើង។Japanese fighter jets land in Philippines for first time since WWII | The  Japan Times
  • ឥណ្ឌូនេសុី៖ ប្រទេសដែនកោះ ធំជាងគេលើលោកនេះ ក៏មានយន្តហោះចម្បាំងផងដែរ ដោយមានប្រមាណជា ១២០គ្រឿង រួមមានប្រភេទF-16,Su-27,Su-30,Hawk 200,T-50,Rafale និងT-50។indonesian air force f 16 - Shop The Best Discounts Online OFF 50%
  • ថៃ៖ ប្រទេសដែលមិនធ្លាប់ស្ថិតក្រោមអណានិគមនេះ មានយន្តហោះចម្បាំងប្រមាណជា៦០គ្រឿង រួមមានប្រភេទ F-5 ,JAS 39 Gripen និង F-16 ដែលជារបស់ស៊ុយអ៊ែត និងអាមេរិក។Thailand Shows Off Tiger Fighter Upgrade | Defense News: Aviation  International News

ដោយឡែកកម្ពុជា ឡាវ និងប្រុយណេ មិនទាន់មានយន្តហោះចម្បាំងប្រើប្រាស់នៅឡើយនោះទេ៕

ប្រភព៖ military 

តើអ្នកដឹងទេ? គំនូរម៉ូណាលីសាដ៏ល្បីល្បាញ គូរដោយអ្នកណា?

0

រូបគំនូរម៉ូណាលីសា (Mona Lisa) គឺជារតនសម្បត្តិដ៏មានតម្លៃមួយក្នុងសម័យរ៉ឺណេស្សង់ (Renaissance) ហើយទោះកន្លងទៅអស់រយៈពេលជាង ៥០០ ឆ្នាំទៅហើយក្ដី ក៏រូបគំនូរដ៏ល្អវិចិត្រនេះនៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ដូច្នេះហើយតើគំនូរម៉ូណាលីហ្សាត្រូវបានគូរឡើងនៅឆ្នាំណា ដោយវិចិត្រកររូបណា?What Made Leonardo da Vinci a Genius?

វិចិត្រករដែលមានសមត្ថភាពអាចគូរគំនូរម៉ូណាលីហ្សាដ៏ល្អប្រណីតនេះ គឺមានឈ្មោះថា លេអូណាដូ ដាវិនស៊ី (Leonardo DaVinci)។ លោកកើតនៅគ្រិស្ដសករាជឆ្នាំ ១៤៥២ ក្នុងបុរីរដ្ឋហ្វ្លរ៉ង់ (Republic of Florence)។ ដាវិនស៊ី ចូលចិត្តគូររូបតាំងពីកុមារភាពមកម្លេះ ហើយគំនូរដែលលោកគូរ ភាគច្រើនសុទ្ធតែដូចរូបពិតៗតែម្តង។ ទេពកោសល្យនេះបានជួយឱ្យលោកបានក្លាយជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការកសាងវឌ្ឍនភាពជូនសង្គមក្នុងសតវត្សទី ១៤-១៧។Mona Lisa - Wikipedia

លោកបានចាប់ផ្ដើមការងារគូរគំនូរម៉ូណាលីសា ក្នុងគ្រិស្ដសករាជឆ្នាំ ១៥០៣ ដោយរូបគំនូរនេះត្រូវបានគេចាត់ទុកថាជាគំនូរដ៏ល្បីល្បាញបំផុតក្នុងចំណោមស្នាដៃទាំងអស់របស់លោក ដាវិនស៊ី ដោយលោកបានចំណាយពេលដល់ទៅបួនឆ្នាំ ក្នុងការគូរគំនូរដ៏ល្អវិចិត្រមួយនេះ មានន័យថា រហូតដល់គ្រិស្ដសករាជ ១៥០៧ ទើបលោកបានបញ្ចប់ការគូរគំនូរនេះ។
គួរបញ្ជាក់ដែរថា រូបគំនូរម៉ូណាលីសា គឺជាគំនូរដែលមានទ្រង់ទ្រាយ ការតុបតែងប្រកបដោយភាពប៉ិនប្រសប់គួរឱ្យស្ងើចសរសើរក្រៃលែង។ ភាពអស្ចារ្យមួយទៀតរបស់គំនូរនេះ គឺបានបង្កប់នូវអាថ៌កំបាំងជាច្រើន សូម្បីតែអ្នកស្រាវជ្រាវបច្ចុប្បន្នក៏មិនទាន់ដោះប្រស្នានោះបានដែរ៕

កីឡាបាល់ទាត់នារីទាំង ៥ ដែលមានជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ២០២៣

0

យើងគ្រប់គ្នាប្រហែលជាធ្លាប់ដឹងមកហើយថា កីឡាករបាល់ទាត់បុរសដែលមានជាងគេបំផុតលើលោកនោះគឺ Ronaldo, Messi និង Neymar…ជាដើម។ ចុះចំណែកបាល់ទាត់នារីវិញ តើលោកអ្នកដឹងទេ? កីឡាបាល់ទាត់នារីរូបណាខ្លះ ដែលមានជាងគេបំផុតលើពិភពលោកប្រចាំឆ្នាំ២០២៣?

១.Marta Vieira Da Silva៖ វីរនារីរបស់ប្រេស៊ីលរូបនេះ រកចំណូលបាន ៤០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិ ១៣ លានដុល្លារ គឺជាកីឡាករស្រីដែលមានជាងគេបំផុតនៅលើពិភពលោក។ Marta ត្រូវបានគេប្រដូចទៅនឹង “មហាក្សត្រយានី” ក្នុងកីឡាបាល់ទាត់នារី ដោយបានឈ្នះ Ballon d’Or ចំនួន ៦ ដង។ នាងក៏ត្រូវបានគេចាត់ទុកជាកីឡាការិនីដែលមានជំនាញបច្ចេកទេសខ្ពស់បំផុតក្នុងការស៊ុតបញ្ចូលទីចំនួន ១១៥ គ្រាប់ និងលេងបាន ១៧៤ ប្រកួត។ ប៉ុន្តែសមិទ្ធផលដ៏ល្អបំផុតរបស់ខ្សែប្រយុទ្ធរូបនេះ គឺតំណែងជើងឯករងនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០៧។World Cup 2019: There's Not Going to Be a Marta Forever | The New Yorker

២.Wendie Renard៖ កីឡាករសញ្ជាតិបារាំង វ័យ ៣២ ឆ្នាំ រូបនេះរកចំណូលបាន ៤០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១០ លានដុល្លារ ។ ក្នុងកម្រិតជម្រើសជាតិ នាងលេងបាន ១៤៥ ប្រកួត និងស៊ុតបាន ៣៤ គ្រាប់ ហើយបច្ចុប្បន្នជាប្រធានក្រុមជម្រើសជាតិបារាំង។Wendie Renard: "I always want to stay among the world's best" - FIFPRO  World Players' Union

៣.Amandine Henry៖ កីឡាករបារាំងម្នាក់ទៀត វ័យ ៣៤ ឆ្នាំ រកចំណូលបាន ៣៩ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ៧ លានដុល្លារ។ Henry បាន
ឈ្នះពាន Women’s World Cup ជាលើកដំបូងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាការប្រកួតចុងក្រោយក្នុងអាជីពរបស់នាង។Amandine Henry, catastrophe confirmée !

៤. Alex Morgan៖ កីឡាបាល់ទាត់នារី វ័យ ៣៤ ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធប្រហែល ៤ លានដុល្លារ។ នាងគឺជាកីឡាករស្រីដ៏ល្បីបំផុតនៅលើពិភពលោក ដោយសារសមត្ថភាពស៊ុតបញ្ចូលទីដ៏ល្អ និងរូបរាងដ៏ស្រស់ស្អាតរបស់គាត់។ បច្ចុប្បន្ន Morgan គឺស្ថិតនៅលំដាប់ទី ១០ ក្នុងការបង្ហាញខ្លួន (២០៦) និងជាគ្រាប់បាល់ទី ៥ ក្នុងការស៊ុតបញ្ចូលទី (១២១) ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមនារីអាមេរិក។Alex Morgan affirms there's 'still work to be done' despite recent  'progress' being made in Women's soccer | Marca

៥. Megan Rapinoe៖ កីឡាបាល់ទាត់នារីរបស់អាមេរិក វ័យ ៣៨ ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធប្រហែល ៣.៧ លានដុល្លារ។ Rapinoe គឺជារូបតំណាងក្នុងកីឡាបាល់ទាត់នារី ដោយឈ្នះមេដាយមាសអូឡាំពិកឆ្នាំ ២០១២ ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៥ និង ២០១៩ រួមជាមួយបាល់មាសនារីផងដែរ។ Rapinoe បានប្រកាសចូលនិវត្តន៍របស់នាងបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣ បានបញ្ចប់ ហើយមកទល់នឹងពេលនេះ ខ្សែបម្រើដែលកើតក្នុងឆ្នាំ ១៩៨៥ លេងបាន ១៩៩ ប្រកួត ស៊ុតបញ្ចូលទីបាន ៦៣ គ្រាប់ឱ្យក្រុមនារីអាមេរិក៕ USWNT legend Megan Rapinoe makes shock retirement announcement just days  before start of Women's World Cup | Goal.com USប្រភព៖vnexpress

កោះនេះមានទំហំតូច និងមានដុំពពកជារបស់កោះផ្ទាល់

0

ប្រទេសដាណឺម៉ាក ៖ «Lithla Diman» គឺជាឈ្មោះកោះមួយមានទំហំតូចបំផុតក្នុងចំណោមកោះចំនួន១៨ នៅប្រជុំកោះ Faro ហើយវាស្ថិតនៅភាគខាងជើងនៃប្រទេសដាណឺម៉ាក ។ អ្វីដែលធ្វើឱ្យកោះនេះល្បីល្បាញជាងកោះផ្សេងទៀត គឺមានដុំពពកអណ្តែតនៅលើកំពូលកោះ និងមានរូបរាងដូចក្រែមដាក់លើនំខេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt0ZHHNBodLzddwQ64en-FeyPXnr4W4dzpzFXZS-15IqnO8CuSDXr6CwxkChURFvrzxeIa0b7Sdy-GqYW9Y9BwVmi_sdeuWCUANkxVlR99PPs0dJ1A0aRBUwnsBiU1i21uhWFrT1y_RbampTEKftxbkV4sj80-IqyX6cs5S9j7_w8O6zbxa_brg-5_rmk/s790/photo_2023-07-10_14-52-53.jpg

ការពិត ដុំពពកអណ្តែតនៅពីលើកោះនេះមានរូបរាងដូចគ្នានឹងកញ្ចក់កែវ ។ វាកើតឡើងពីខ្យល់សើមបក់ពីលើកំពូលភ្នំខ្ពស់ ហើយបណ្តាលឱ្យកើតលំហូរនៃខ្យល់សំណើម និងមានរលកជាច្រើន ។ នៅពេលសីតុណ្ហភាពធ្លាក់ចុះ វាក៏បំបែកខ្លួន និងក្លាយជាបាតុភូតនេះ ។Lítla Dímun - Secret World

ដុំពពកនៅលើកំពូលកោះ Lithla Diman នឹងបង្ហាញខ្លួនបែបនេះជាញឹកញាប់ ហើយពេលខ្លះ វាមានទំហំធំរហូតដល់ប៉ះនឹងផ្ទៃសមុទ្រផងដែរ ។ បើទោះជាមានដុំពពកបង្ហាញនៅលើកំពូលកោះញឹកញាប់ក្តី ប៉ុន្តែមិនមានន័យថា មនុស្សគ្រប់គ្នានឹងមានឱកាសបានឃើញទិដ្ឋភាពបែបនេះទាំងអស់ទេ ។The Cloud Covered Island of Litla Dimun – Around The World - YouTube

គួរឱ្យសោកស្តាយ កោះនេះមិនបើកទទួលភ្ញៀវទេសចរមកកម្សាន្តទេ ហើយមូលហេតុសំខាន់ គឺនៅលើកោះមិនមានដីរាបស្មើច្រើនឡើយ ហើយវាពោរពេញទៅដោយច្រាំងថ្មចោតដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗបាន ។ ប៉ុន្តែភ្ញៀវទេសចរទាំងឡាយអាចទៅកាន់កោះស្ថិតនៅក្បែរនោះ ដើម្បីទស្សនាពពកអណ្តែតនៅលើកំពូលកោះ Lithla Diman ដែលវាមានរាងដូចនំខេកនៅលើកំពូលភ្នំ ៕ ប្រភព ៖ Chiang Mai News

ផ្គើនក្រសួងខ្លាំង! ក្រុមសម្តែងមួយនេះហ៊ានថតរឿងខ្លីបញ្ចេញភាពស៊ិ.ចស៊ីមិនសមភ្នែកដូចរឿងក្តៅសាច់

0

ចំណាត់ការការព្រមានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញរួមមកហើយថាសកម្មភាពថតវីដេអូបង្កប់រូបភាពមិនសមរម្យបំផ្លាញប្រពៃណីទំនៀបទម្លាប់ខ្មែរ តម្លៃស្រ្តី និងកុមារ និងប្រឈមតាមផ្លូវច្បាប់។ តែក្រុមសម្តែងមួយនេះផ្គើននឹងការប្រកាសរបស់ក្រសួងខ្លាំងណាស់ហ៊ានថតរឿងខ្លីតួសម្តែងលេងខ្លួនស៊ិចស៊ីមិនសមភ្នែកទាល់តែសោះដូចទៅនឹងរឿងក្តៅសាច់ទៅហើយ ព្រមទាំងមិនកោតខ្លាចការប្រកាសក្តែងៗរបស់ក្រសួងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigSZWcEH56DfV-LGLQvTaNk5V2_ikJ1b9MoMHlEjRRHkqOejPDQy4xeGVxwJLdnmTvg4FYO9LrCzokhk910-i9H-YHFDx9IsuO3fmstW7tOvg5JgwanvYURrWZUk1wrQMJHib3Z5XSnbqSZQjSwcKkt2iSXp1jA88P0uICfEwmLSueA1V-Fd6jnnOUZN8/s2048/320598943_1347477715790668_6875305721087057964_n.jpg

នាពេលបច្ចុប្បន្ននៅលើបណ្តាញសង្គមគេសង្កេតឃើញថា ក្រុមផលិតវីដេអូមួយចំនួននៅបន្តសម្តែងរឿងអប់រំបង្កប់រូបភាពមិនសមរម្យបាត់បង់សេចក្តីថ្លៃថ្នូរ ត្រូវក្រសួងហៅទៅព្រមាន និងរងការរិះគន់ពីមហាជនក្តីនៅតែមានអស់ពីមួយក្រុមចូលមួយក្រុមមិនចេះអស់។ ជាក់ស្តែង នៅលើផេកមួយឈ្មោះថា «Kdey Gaming» បានផលិតវីដេអូរឿងខ្លី មួយមានចំណងជើងថា «មិត្តឬស្សា» តែតួអង្គសម្តែងស្រីបានស្លៀកពាក់មិនសមទំនងបញ្ចេញភាពស៊ិចស៊ីមិនសមភ្នែកទាល់តែសោះយកមកសម្តែងទៅវិញ។ ទង្វើនេះប្រៀបដូចជាបំផ្លាញសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ បាត់បង់តម្លៃស្រ្តីដែលមហាជនមិនអាចទទួលយកបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLTdr0e1QmVs_rEti-vy245UeJFT3doSlXenwh25kpEk9SCZLxOSN2ioFT_wRGxQcNdagzOLJXqC6uCUngy3xxCFKJZ5O0l8gkDF4-N8uPxbhxA5BaOQj9QOh5VpfwBqVbhQwuARgyd4YFDlkZch2NYfnbdx4DNYA5M0rIX3hap-ltgBubz5XuLgt9vO4/s876/%E1%9E%84%E1%9E%84%20(2).jpg

អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិប្រតិកម្មចំពោះវីដេអូនោះដោយបានលើកឡើងថាតួអង្គមិនមែនមកសម្តែងរឿងទេតែមកបញ្ចេញដើមទ្រូងកណ្តាលវាលដាក់នៅលើប្រព័ន្ធផ្សព្វផ្សាយ។ អ្នកខ្លះបានលើកឡើងថា ការសម្តែងរបស់ក្រុមនេះដូចរឿងក្តៅសាច់ មិនមែនរឿងអប់រំអីនោះទេ ដើម្បីលុយអ្វីក៏ហ៊ានធ្វើទោះបីលះបង់កត្តិយសក៏ដោយ និងអ្នកខ្លះស្នើឱ្យក្រសួងមានចំណាត់ការទៅលើក្រុមផលិតនេះផងកុំឱ្យមកបំពុលសង្គមពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho_jjJnCnnu_tdHTReygWMoa2emA7pOm0d5cUFkJhXpCcIaSLP3iuXgzc2Fk5qvpUWa4PKzMvvVDxNr625QCKgKWxzpk3YgzHCEhgbhHDSKd6JFRIDYOkHnBQ29fCI3h67KuDpciutfGbEf3oWPR4gsFVzwtDyt5tzmXKxsjAUvoutMJsR_YaqU2TxJuE/s747/%E1%9E%84%20(3).jpg

គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចេញសេចក្តីណែនាំ និងព្រមានដល់ក្រុមផលិតមាតិកាកម្សាន្តទាំងឡាយដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ ក្នុងចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ឱ្យបញ្ឈប់ជាបន្ទាន់បើនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានក្រសួងនឹងចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាមិញការព្រមានរបស់ក្រសួងហាក់មិនបានធ្វើឱ្យក្រុមផលិតវីដេអូខាងលើនេះព្រឺឆ្អឹងខ្នងទាល់តែសោះមិនដឹងជាអាងអ្វីហ៊ានផ្គើននឹងក្រសួងបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiiisjgpeoYNqdaIFCCugPGZc5DBPonsN6WTRbzKQrj_iC4pxG9f4yKrZRciYqdB__m7azQTZpyFvOCM444W_1CUiE68HGhkPFHoWkw-a9uXDSae5VY4C-cgFP152TO0BSjH1sllxbYK8o7RENpISEkevboEtzPjJa8Ou4OjZTLDvI0tIvI4XsUkTEYEo/s1045/%E1%9E%9C.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNgZAbIeLraJqPOA_Sk7Z_yC5sUwFcIaK4lks2VUXiJoZbmxCgXSTKFEmnrDobduJ904ea2uayzQQCyT_ek3p2sG2Q71eZnB3OOZODRRBZNBg0Q9HbuocZPSLS5qjU7H1fXy60usy9F_npkAFSoF05GebCwGDEmnOom3ZNeUUghXBsGbmipVL8PPa4RaA/s1041/%E1%9E%99%E1%9E%99.jpg