បរទេស៖ ក្នុងឆ្នាំ ២០២៣ នេះ Barbie បានក្លាយជាភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងទីផ្សារសហរដ្ឋអាមេរិកដែលវ៉ាដាច់ Super Mario Bros។
យោងតាមគេហទំព័រ Deadline Hollywood បានឱ្យដឹងថា Barbie ចំណាយពេលត្រឹមតែ ៣៤ ថ្ងៃប៉ុណ្ណោះដើម្បីរកលុយ ខណៈដែល Super Mario Bros ចំណាយពេល ១៣៨ ថ្ងៃដើម្បីរកលុយ។ ភាពយន្ត Barbie នេះរកចំណូលបាន ៥៧៥.៤ លានដុល្លារនៅសហរដ្ឋអាមេរិក ចាប់ពីការចេញផ្សាយដល់ថ្ងៃព្រហស្បតិ៍ ទី២៥ សីហា ខណៈដែល Super Mario Brothers រកបាន ៥៧៤.២ លានដុល្លារអាមេរិក។
Barbie មិនត្រឹមតែក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៣ ប៉ុណ្ណោះទេភាពយន្តនេះក៏បានបំបែកឯតទគ្គកម្មជាច្រើនផងដែរ រួមទាំងជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតចុងសប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៣ ដោយរកបាន ១៥៥ លានដុល្លារ និងជារឿងដែលរកចំណូលបានច្រើនបំផុតសម្រាប់ភាពយន្តដែលដឹកនាំដោយស្ត្រី។
Barbie ក៏ជាភាពយន្តរកចំណូលបានច្រើនជាងគេរបស់ Warner Bros. Discovery ដែលលើសពី The Dark Knight ដែលបានចេញក្នុងឆ្នាំ ២០០៨ ផងដែរ។ សប្ដាហ៍មុន Barbie រកចំណូលបានជាង ១.២ ពាន់លានដុល្លារក្នុងការចេញផ្សាយទូទាំងពិភពលោក បន្ទាប់ពីទទួលបាន ១ ពាន់លានដុល្លារកាលពីបីសប្តាហ៍មុន៕










