នៅថ្ងៃទី២៤ ខែសីហា ប្រភពពីផលិតកម្ម YG Entertainment បានចែករំលែកថា “ព្រឹត្តិការណ៍ ‘BORN PINK Finale in Seoul’ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ១៧ ខែកញ្ញា នៅកីឡដ្ឋានជាតិ Gocheok Sky Dome ក្នុងសង្កាត់ Gocheok ក្នុងទីក្រុងសេអ៊ូល។ ថ្ងៃទីពីរនៃការប្រគំតន្ត្រីក៏នឹងអាចទស្សនាតាមអ៊ីនធឺណិតផងដែរ ខណៈការដណ្តើមយកកីឡដ្ឋានប្រគំតន្ត្រីក្នុងផ្ទះដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ២៥,០០០នាក់ BLACKPINK នឹងបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាតារាស្រី K-pop ដំបូងគេដែលអាចរៀបចំការប្រគំតន្ត្រីនៅកីឡដ្ឋានជាតិរបស់កូរ៉េនេះ។
ប្រភពពីផលិតកម្ម YG Entertainment បានចែករំលែកថា«យើងបានបង្កើនទំហំដើម្បីតបស្នងនូវក្តីស្រលាញ់របស់អ្នកគាំទ្រសម្រាប់ការគាំទ្រដ៏អស្ចារ្យរបស់ពួកគេ និងចំណាយពេលជាមួយទស្សនិកជនកាន់តែច្រើនដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយដែល BLACKPINK នឹងជួបជុំជាមួយអ្នកគាំទ្រក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលប្រហែលមួយឆ្នាំពួកគេនឹងបង្ហាញពីការសម្តែងដ៏អស្ចារ្យបំផុត»។
អស់រយៈពេល ១១ ខែកន្លងមកនេះ សម្រាប់ដំណើរទេសចរណ៍ពិភពលោកការប្រគំតន្រ្តីរបស់ពួកគេនៅក្នុងទីក្រុងចំនួន៣៤ នៃ២៤ប្រទេស រួមទាំងអាម៉េរិកខាងជើង អឺរ៉ុប អាស៊ី អូសេអានី មជ្ឈិមបូព៌ា និងជាច្រើនទៀត។ ការប្រគំតន្រ្តី BORN PINK នេះបានបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យសម្រាប់ពួកគេនិងអ្នកគាំទ្រ ខណៈនឹងបញ្ចប់ការប្រគំតន្រ្តីនៅលើទឹកដីកូរ៉េផ្ទាល់តែម្តង។.jpg)
ទន្ទឹមនឹងមានការប្រគំតន្រ្តីនៅប្រទេសកូរ៉េនៅខែកញ្ញា រួមទាំងថ្ងៃគម្រប់ខួប៧ឆ្នាំសមាជិក BLACKPINK បាននិយាយ BLACKPINK Forever ដូច្នេះធ្វើឱ្យមានការលើកឡើងថាកុងត្រាបន្តរបស់ក្រុមចម្រៀងនេះជាមួយYG កាន់តែហុចសញ្ញាវិជ្ជមានចំពោះពួកគេទាំងសងខាង។
គួរបញ្ជាក់ផងដែរថា Gocheok Sky Dome គឺជាកីឡដ្ឋានដ៏ធំទូលាយ និងល្បីល្បាញ របស់កូរ៉េខាងត្បូង លើសពីនេះវាក៏ត្រូវបានប្រកាសផងដែរថា កន្លែងនេះនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកពិភពលោក League of Legends ឆ្នាំ ២០២៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំនេះ៕










