ទីបំផុតតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ចេញមុខសូមទោសជាសាធារណៈទៅកាន់ ស្រីនាង និងគ្រួសារនាងហើយដើម្បីបញ្ចប់រឿងក្នុងនាមជាកូនប្រុស ខណៈកាលពីប៉ុន្មានថ្ងៃមុនលោកបានដាក់កំហិត២ថ្ងៃឱ្យនារីធ្វើការនៅកូរ៉េរូបនោះចេញមុខសូមទោសជាសាធារណៈនិងលុបរាល់ការបង្ហោះពីលោកទាំងអស់មិនដូច្នេះទេនឹងដាក់ពាក្យបណ្តឹងចំនួន២ករណីទាមទារសងជំងឺចិត្ត។May be an image of 1 person

នៅម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ តារាចម្រៀង យឿន សូតអនុស្សាវរីយ៍បានចេញមុខសូមទោស ស្រីនាង និងគ្រួសារជាសាធារណៈហើយដើម្បីបញ្ចប់រឿងរ៉ាវទាំងអស់ដោយព្រមទទួលស្គាល់កំហុសរបស់ខ្លួន។ នៅក្នុងវីដេអូនោះ តារាចម្រៀងរូបនេះបាននិយាយទៀតថា លោកក៏សូមទោសមហាជនដូចគ្នាដែលនាំឱ្យមានការយល់ច្រឡំចំពោះលោក និង ស្រីនាង ព្រមទាំងសុំការអធ្យាស្រ័យលើកលែងពីសំណាក់មហាជនដែលលោកបានកុហកស្រីនាងធ្វើឱ្យមហាជនខឹងស្អប់លោក។May be an image of 1 person, smiling, car and text

ទន្ទឹមនឹងវីដេអូដែល តារាចម្រៀងរូបនេះ បានចេញមុខសូមទោសជាសាធារណៈនេះគឺលោកបានបញ្ជាក់ដែរថា ក្នុងនាមជាមនុស្សរបស់មហាជនលោកមិនចង់ឱ្យរឿងកាន់តែវែងឆ្ងាយទើបលោកចេញមុខមកបញ្ចប់រឿងតែម្តង និងភាពទទួលខុសត្រូវក្នុងនាមលោកជាមនុស្សប្រុសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDjdQDzKjzHrHqo_amcsUSe122YqBgL_A0Kp20ZDaVYhUFPtNw5vT9ADh2YmgD0o6KO_Lv7BFSUrKnhxkY1AojOcmWZZ3C_2z2O5Sbs1EAF6DCpI02wLFi8l9DxAPgUSd9j3Ju8g25vYzDfOBfFaeBtErL1eY1RrUcPY6iDQawKNiOns6xcn_Z-lY7t4/s720/image_2023-08-25_09-47-35.png

គួរបញ្ជាក់ផងដែរថាមុនពេលលោក អនុស្សាវរីយ៍ ចេញវីដេអូសូមទោស ស្រីនាង ជាសាធារណៈនេះ លោកបានដាក់កំហិត២ថ្ងៃឱ្យនាងចេញមុខសូមទោសជាសាធារណៈ និងលុបរាល់ការបង្ហោះទាំងអស់ដែលជាប់ទាក់ទងនិងលោក មិនដូច្នេះទេលោកនឹងធ្វើតាមប្រព័ន្ធផ្លូវច្បាប់ប្តឹងចំនួន២ករណីទាមទារសងជំងឺចិត្ត ដោយបានអះអាងយ៉ាងច្បាស់ថាទោះស្រីនាង នៅដល់ទីណាក៏មិនអាចរួចខ្លួនបានឡើយ។ ក្រោយពីលេងធម៌ក្តៅមិនបានផល អនុស្សាវរីយ៍ លេងធម៌ត្រជាក់វិញម្តងដោយព្រមចុះចាញ់ខាងស្រី៕