សារព័ត៌មានមួយផ្សាយថា Lisa សមាជិកក្រុម BLACKPINK មានភាគរយខ្ពស់ចេញពីទ្រនំ YG ខណៈខាងផលិតកម្មតបខ្លីបែបនេះ
នៅលើសារព័ត៌មានកូរ៉េបានចុះផ្សាយយ៉ាងក្តៅគគុកនៅព្រឹកថ្ងៃទី១២ ខែកក្កដា នេះដោយបានដកស្រង់ពីសារព័ត៌មានមួយឈ្មោះថា Munhwa Ilbo ដោយបាននិយាយថា Lisa សមាជិកក្រុម BLACKPINK មានភាគរយខ្ពស់ចេញពីទ្រនំ YG មិនបន្តកុងត្រាឡើយ។ ខណៈសមាជិក៣រូបផ្សេងទៀតមានការពិភាក្សាយ៉ាងរលូនដែលមានភាគរយខ្ពស់បន្តកុងត្រាជាមួយផលិតកម្ម។ រឿងក្តៅគគុកនេះខាងក្រុមហ៊ុន YG បានឆ្លើយតបយ៉ាងខ្លីចំពោះការផ្សាយរបស់សារព័ត៌មាននោះផងដែរ។
បណ្តាញព័ត៌មាន Koreaboo , soompi បានចុះផ្សាយថា នៅថ្ងៃទី១២ ខែកក្កដា សារព័ត៌មានMunhwa Ilbo បានរាយការណ៍ថាមានឱកាសខ្ពស់ដែល Lisa នឹងចាកចេញពីក្រុមហ៊ុនបន្ទាប់ពីផុតកំណត់នៃកិច្ចសន្យាផ្តាច់មុខរបស់សមាជិក BLACKPINK នៅក្នុងខែសីហា។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ទោះបីជា Lisa និង YG បានពិភាក្សាអំពីការបន្តកុងត្រារបស់នាងក៏ដោយ ក៏ពួកគេមិនបានឈានដល់កិច្ចព្រមព្រៀងដែរ។ ជាមួយគ្នានេះ បើយោងតាមអ្នកតំណាងឧស្សាហកម្ម ដំណើរការបន្តកិច្ចសន្យាសម្រាប់សមាជិកបីនាក់ផ្សេងទៀតគឺ Jennie , Jisoo និង Rosé បានពិភាក្សាដំណើរការយ៉ាងរលូនប្រៀបធៀបនឹងLisa ។
លើសពីនេះ ទីភ្នាក់ងារចិនអនាមិកមួយបានរាយការណ៍ប្រាប់សារព័ត៌មាន Munhwa Ilbo ថា ពួកគេបានពិភាក្សាអំពីការបង្ហាញខ្លួនរបស់ Lisa [ក្នុងកម្មវិធី] ខណៈពេលដែលកំពុងសម្របសម្រួលជាមួយកាលវិភាគរបស់ YG និង Lisa ប៉ុន្តែត្រូវបានគេប្រាប់ថាពិបាកក្នុងការរៀបចំសកម្មភាពដែលបានគ្រោងទុកបន្ទាប់ពីខែសីហាជាកិច្ចសន្យារបស់ពួកគេព្រោះការបន្តជាមួយ Lisa គឺមិនប្រាកដប្រជា។
ជាការឆ្លើយតបទៅនឹងសារព័ត៌មាន Munhwa Ilbo ប្រភពពីផលិតកម្ម YG Entertainment បានបំភ្លឺថា «[កាលវិភាគមិនច្បាស់លាស់] គឺដោយសារតែកាលវិភាគការប្រគំតន្រ្តីទេសចរណ៍ BORN PINK ក៏ដូចជាសកម្មភាពដែលបានកំណត់ពេលផ្ទាល់ខ្លួនរបស់Lisa វាមិនពាក់ព័ន្ធនឹងការបន្តកុងត្រានោះទេ»។
គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង BLACKPINKជាក្រុមចម្រៀងនារី K-POP ដែលក្រសោបភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោកថ្នាក់ដឹកនាំកំពូលៗក៏ស្គាល់ក្រុមចម្រៀងដ៏មានឥទ្ធិពលនេះផងដែរ ហើយពួកគេបានបង្ហាញសកម្មភាពក្រុមនៅខែសីហា ឆ្នាំ២០១៦ នៅក្រោមទ្រនំYG ៕











ក្នុងសារសណលេងនោះ សម្តេចបានមានប្រសាសន៍ថា៖” ដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហា ដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោបាយ ឬការដំឡើងថ្លៃជាដើម”។







.png)
.png)

.png)






ជាមួយតារាថៃផ្សេងទៀតក្នុងបទចម្រៀង «Run The Town » ខណៈកាលពីខែមិថុនា វណ្ណដា ក៏បានទៅប្រទេសវៀតណាម ថែមទាំង Add Story នៅក្នុងបន្ទប់សំឡេងធ្វើឱ្យហ្វេនសង្ស័យថា តារាចម្រៀងនេះអាចចេញបទចម្រៀងជាមួយតារារ៉េបវៀតណាមមិនខានដូចនេះ វណ្ណដា កាន់តែឡើងកម្រិតមួយទៀតហើយនៅលើវិស័យតន្រ្តីរបស់លោក៕
.jpg)
:max_bytes(150000):strip_icc()/seo_skillet_corn_001_0-1-9ef0b4017b8a4ac6a97a10de113645a0.jpg)


ប្រភព៖sanook


ប្រភព៖phuntoday.com

