នៅថ្ងៃទី២៤ ខែសីហា អ្នកនិយមលេងបណ្តាញអ៊ីនធឺណិតមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលទទួលបានដំណឹង អំពីការបរិច្ចាគរបស់ Jimin បានបង្ហាញនៅលើវេទិកាអនឡាញហើយអ្នកបង្ហោះត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនម្នាក់នៅក្នុងតំបន់ Chungbuk ដែលបានសម្តែងការស្ញប់ស្ញែង និងមោទនភាពចំពោះការបរិច្ចាគរបស់ Jimin ។Jimin album: BTS Jimin creates history, becomes the first Korean solo  artist to debut atop US Billboard Hot 100 with 'Like Crazy' - The Economic  Times

បន្ថែមពីលើការបង្ហោះ រូបភាពនៃលិខិតបរិច្ចាគដែលពួកគេបានទទួលគឺមានឈ្មោះថា ឯកសារសាធារណៈទូទាំងប្រទេស’ត្រូវបានបញ្ជូនដោយការិយាល័យប្រជាពលរដ្ឋ និងសិទ្ធិមនុស្សនៃការិយាល័យអប់រំខេត្ត Chungbuk ទៅកាន់សាលារៀន និងបណ្ណាល័យអប់រំទាំងអស់នៅទូទាំងខេត្ត។ លិខិតបរិច្ចាគបានកំណត់អត្តសញ្ញាណ Jimin សមាជិកក្រុម BTS បាន ជូនដំណឹងដល់ស្ថាប័ននានាថា មួយស្ថាប័នៗនឹងទទួលបានប្រមាណ ១០ លានវ៉ុន (ខ្ទង់៧,៥៣៣ ដុល្លារ) សម្រាប់ការទិញសៀវភៅ (មូលនិធិអភិវឌ្ឍន៍សាលារៀន)។BTS Star Jimin's Fashion Moments Through the Years, PHOTOS – WWD

យោងតាមប្រភពដដែលត្រូវបានបង្ហាញថា Jimin សមាជិកក្រុម BTS បានបរិច្ចាគប្រាក់សរុបចំនួន១០០ លានវ៉ុន ខ្ទង់ ៧៥,៣៣១ ដុល្លារដោយការបរិច្ចាគ ១០ លានវ៉ុនដល់ស្ថាប័នអប់រំចំនួន ១០ នៅក្នុងខេត្ត រួមទាំងសាលារៀន និងបណ្ណាល័យផងដែរ។ ជាមួយគ្នានេះដែរ ការិយាល័យអប់រំខេត្តមានបំណងប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីជំរុញការទិញសៀវភៅសិស្ស និងដាក់ឱ្យដំណើរការកម្មវិធីទាក់ទងនឹងការអប់រំការអាន។BTS: Jimin beats Jungkook to clock fastest 1 billion streams on Spotify as  a K-pop soloist

កាលពីមុន Jimin ក៏បានធ្វើការបរិច្ចាគយ៉ាងសប្បុរសផងដែរ ដូចជាអាហារូបករណ៍ដែលបានបរិច្ចាគទៅសមាគមអាហារូបករណ៍ Gangwon Education របស់ការិយាល័យអប់រំខេត្ត Gangwon ដែលមានតម្លៃប្រហែល ១០០ លានវ៉ុន។ លើសពីនេះ គេបានបរិច្ចាគជាបន្តបន្ទាប់ដល់អង្គការនានា ដែលជាទង្វើដ៏ល្អនិងគំរូបំផុតក្នុងនាមជាមនុស្សរបស់មហាជន៕