ពាក្យចាស់ពោលថា «ធ្វើល្អទទួលបានផលល្អ» មិនខុសនោះទេ ជាក់ស្តែងទង្វើល្អៗរបស់ក្រុមនិស្សិតបា្លស្ទិចដែលតែងតែគិតគូរពីបរិស្ថានចូលរួមប្រមូលសំរាមនៅតាមប្រឡាយនានានៅទីក្រុងភ្នំពេញពេលនេះត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយក្រសួងបរិស្ថានដែលបានរៀបចំឡើងនៅប្រទេសឡាវកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9MxtBJ1HbG51F9fYa23Jph08LiftpjEtdQ9MTzH46QiNPzS7so9kQwexMRNhBPPTNjTwdWjvXsXQNcZqKG1E6fLYdehr_Gk_33FIbXJ3dpLgKXaTB4nWJwT_B5uLRSuTVW6iw-w4TI0f_8OqVEICdD_gtgxzFoXLXI0kSo9bi-m43azgC6PZ6TKUvlzE/s2048/369349510_269867009154760_7448085123643095089_n.jpg

លោក ហែម សុភេម ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក ត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយ ក្រសួងបរិស្ថាន (The 2nd ASEAN Youth co-Champions Award Junior) ដែលបានរៀបចំឡើងនៅប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែសីហា។ពានរង្វាន់នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA) សម្រាប់ពលរដ្ឋវ័យក្មេងរបស់សមាជិកអាស៊ាន (AMS) អាយុពី១៨ ដល់ ៣៥ឆ្នាំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nOz8OqBP3PPnp2JrFea9MmHhCZeuEMfg_E87_bZPozK12SGrB4iAjmR_XfSIMxSpJTo7ZqFUpwqMWOWxk4KdXoPGtQK64A7Qag_2RXf3Qg8omaXSlmntbzmCqTJisRQWNwH0UjfuIaSa1xxSw4z_kI5N3Du1QBLPM7SZnhndHpMNGf1Ku2p19SD9zg0/s1280/369844034_269866965821431_5779815452856402673_n.jpg

ទន្ទឹមនឹងទទួលបានពានរង្វាន់នេះ ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាពានរង្វាន់នេះគឺមិនមែនកើតចេញពីលោកម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀតដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មភាពក្នុងកិច្ចការពារបរិស្ថានជាមួយនិស្សិតប្លាស្ទិចនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuathOSqStgbbEVWBLueZ7v0K8J-TWCEr3zhEX4V2g_f2QQI1nC8P9lp0Q1_ifsEUSXyOHDrkHALXWcs0SV47_jjHxjRmqNotQ1r0nW9GuIeHDpZJQ59bI7LLIpsSGi7Hb8CiXhvrrtvJBB_spCwVfY54oLUcsJZ2pvHA4-02cz1_GaL-k-P-ltLAxxg/s2048/369379688_269866925821435_6000038612170637330_n.jpg

បន្ទាប់ពីទទួលបានពានរង្វាន់នេះប្រជាពលរដ្ឋបានចូលរួមអបអរសាទរលោកយ៉ាងច្រើន ព្រោះក្រុមរបស់លោកគឺជាធនធានល្អសម្រាប់សង្គមជាតិរួមចំណែកយ៉ាងសំខាន់ក្នុងការងារសង្គមមិនខ្លាចពីភាពនឿយហត់ចុះទឹកស្អុយយ៉ាងណានៅតែមិនរាថយ។ មិនត្រឹមតែទទួលបានការកោតសរសើរពីមហាជនទេ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរទៅដល់លោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuvHfiCYFL68r6GnQIhi8HBGaWO97fBJzVjtBEsDjoRicf9X2HUT0T6Mof3J8j44NLf1Qc-KuOhPlwo-qtjwkS6PSsJJMPHUqHm-ZslqVWNasa3BKy5mgrRU38Af1y7I66wNuDscL4rcxiECjP0fWzDvksiem1reNFBkwWsM7HhZPAkWuDh1u6aNQZVc/s960/369931689_269863719155089_6151180296904427021_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJWRSGFsLeo8lP_0DbnEgYTpy1QIm8NaFk0yLS5ZbsYSzxkATfF1Er_T1QhQxHyadDUUaqtc3OQ5odebSl_eHLKlo4JWz5mPSTguc0JOhBv_Pbnh4v7wl6darqAnIUD6e-4-pfyYfmfTwyvLkJe9MilZPjSGh_lUbXRjayAf_tP7QxRKwd8kri0rDOQg/s1349/370536381_630483165879535_3192224741458533581_n.jpg