Home ព័ត៌មានអន្តរជាតិ តុលាការកាត់ទោ.សអតីតស្ត្រីទី១កូរ៉េខាងត្បូងដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទស៊ីសំណូ.ក

តុលាការកាត់ទោ.សអតីតស្ត្រីទី១កូរ៉េខាងត្បូងដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទស៊ីសំណូ.ក

88
0

ប្រវត្តិសាស្ត្រថ្មីមួយទៀតបានចារនៅលើនយោបាយប្រទេសកូរ៉េខាងត្បូង! អតីតស្ត្រីទី១ ដ៏មានឥទ្ធិពល លោកស្រី Kim Keon Hee ត្រូវបានតុលាការប្រកាសសាលក្រមជាផ្លូវការដោយបញ្ជូនខ្លួនទៅកាន់ពន្ធនាគាររយៈពេល ៧ឆ្នាំបន្ថែមទៀត នៅក្នុងសំណុំរឿងពុករលួ.យដ៏រញ្ជួយជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd7jw-ySFIiba267Rx_8t-l9Vlt9moBFAQ4C9dvS-b7_lziTRoBQOEm7wm7L464qSfN4TSqweRM7zWkfHnn6KRgwgmdEY2nVS7s9p1mJ5YHEkTvq-LHj4SINb0YJlyGPdqs2vCw5ykdbAKvxr0gE_zzhnh3EwxPMgSlFuPJ5O2JkVQU4mk0gLeotwMivw/s1020/photo_2026-06-26_16-49-16.jpg

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ តុលាការទីក្រុងសេអ៊ូល បានកាត់ទោសអតីតស្ត្រីទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦៤.៨លានវ៉ុន (ស្មើប្រហែល ៤២,០០០ដុល្លារ) បន្ទាប់ពីរកឃើញលោកស្រីទទួលយកអំណោយដ៏មានតម្លៃថ្លៃសម្រាប់ជាថ្នូរនឹងការធ្វើអន្តរាគមន៍ និងជ្រៀតជ្រែកការតែងតាំងតំណែងមន្ត្រីក្នុងជួររដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំរបស់ស្វាមី គឺលោក Yoon Suk Yeol អតីតប្រធានាធិបតីកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgFB_ZIezzkt6zmQHY4Ckr8tEEeDM6gGfawNtqRcvzrQG5GO3RpsclGY9KtyZVQ8L3GrOu4zW2Uxj0PnhniftvbLGmOcp5b8G3Hm4mYnCEiaBW2RfVKkeuqGTgiD0F4jQ8juk9zf9Dx6yvA-QDiTtclc46meJ-dJNtVt5J176sxSar6q3mwMiCm101ziw/s1280/photo_2026-06-26_16-49-17%20(2).jpg

តាមការស៊ើបអង្កេតរបស់តុលាការ លោកស្រី Kim បានប្រើប្រាស់ឥទ្ធិពលជាភរិយាប្រធានាធិបតី ដោយទទួលយកសំណូកជាច្រើនលើកកាលពីឆ្នាំ២០២២ និង២០២៣ រួមមាន៖ គ្រឿងអលង្ការ រូបចម្លាក់ នាឡិកាដៃ កាបូបប្រណីត និងផ្ទាំងគំនូរ។ តុលាការចាត់ទុកទង្វើនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការតែងតាំងមន្ត្រីរាជការ និងភាពស្មោះត្រង់របស់ស្ថាប័នរដ្ឋ ដោយតុលាការបញ្ជាក់ថា ក្នុងនាមជាភរិយាប្រធានាធិបតី លោកស្រីគួរតែប្រុងប្រយ័ត្ន និងអត់ធ្មត់បំផុត ប៉ុន្តែបែរជាយកប្រើប្រាស់ឥទ្ធិពលអំណាចស្វាមីមកដោះដូរយកអំណោយ និងផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLjNrAOWjhDcfe4KJQw9ha_O-vVMtEhdxVTUKol7_ycQRPLn0OOh7WmBpR_cJ1LVmocir1KhSJwki2FoIOgiQ0A7wdfo0JF2D3eVPpdXLwXvfQjIFaWkWpRw01NTd1HBr-QYSo8kGvRbyNkWq8tz7bnsM20juyNdcr8xWdvxk8h2yF1RPT3nVZBzU9atU/s1200/photo_2026-06-26_16-49-17.jpg

លោកស្រីបានទទួលយកវត្ថុមានតម្លៃដោយគ្មានការស្ទាក់ស្ទើរ ដែលវត្ថុទាំងនោះមានតម្លៃយ៉ាងខ្លាំង រហូតដល់ពលរដ្ឋធម្មតាគ្មានលទ្ធភាពទិញបាន ឬមិនអាចប៉ះពាល់ម្តងសោះក្នុងមួយជីវិតពួកគេ។ ការជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំនេះ គឺជាទោសបន្ថែមថ្មីមួយទៀត ខណៈកាលពីខែមេសា កន្លងទៅ លោកស្រីទើបតែត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ រួចទៅហើយ។

ទោះជាយ៉ាងណា មេធាវីការពារក្តីរបស់លោកស្រី បានប្រកាសថា នឹងប្តឹងទៅកាន់តុលាការឧទ្ធរណ៍ដើម្បីប្រឆាំងនឹងសាលក្រមដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងចោទប្រកាន់ថា ចៅក្រមនិយាយបំផ្លើសភស្តុតាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz_IzaqMKGUbQXljrj5wQTWMVzWC2J1E5ffqp3sk6RZYYP3iQEo6CKKBqmfwdF-NTub0tRkqZcsNEqkTCNGQID7WT6BFfrJAGJt82tQq32cvBhSUz9TCXSwsiLi1uUPWoEYBExX7BkrfXuCSmDet_-0bdWvloZwwyWqZdNdObQgyshldfZoLYBCzFifUw/s1280/photo_2026-06-26_16-49-18.jpg
សូមបញ្ជាក់ថា ការប្រកាសសាលក្រមនេះ បានធ្វើឱ្យលោកស្រី Kim អាយុ ៥៣ឆ្នាំ ក្លាយជាភរិយាប្រធានាធិបតីដំបូងគេក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារទាំងកំពុងស្ថិតក្នុងកន្លែងឃុំឃាំង។ ជាមួយគ្នានេះ ស្វាមីលោកស្រី គឺអតីតប្រធានាធិបតី លោក Yoon ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទក្បត់ជាតិ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ២០២៤៕