Home ព័ត៌មានសេដ្ឋកិច្ច វិនិយោគិន និងធុរជនចិននៅកម្ពុជា គ្រោងនឹងរៀបចំពិព័រណ៍ឧស្សាហកម្មធំមួយ នៅពាក់កណ្ដាលខែក្រោយនេះ

វិនិយោគិន និងធុរជនចិននៅកម្ពុជា គ្រោងនឹងរៀបចំពិព័រណ៍ឧស្សាហកម្មធំមួយ នៅពាក់កណ្ដាលខែក្រោយនេះ

131
0

ភ្នំពញ ៖ ក្រុមវិនិយោគិននិងធុរជនជនជាតិចិន នៅកម្ពុជាមួយក្រុម បានប្រកាសពីការរៀបចំសន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ ២០២៦ នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្ររាជធានីភ្នំពេញ ។ នេះបើតាមការបញ្ជាក់របស់សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជាកាលពីពេលថ្មីៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbU9LBUXgI4MObt-HryJpXiPP-pZNRdGeaLKIVYMYRSC9MSPcyv979OV2No3CHA1MaEXnMi17aeC91-zc5FOU3F1Nnx5S4TkQS0ORv0BSWkP82hJZzTb2USgtA1U_JLFMXWiMxaBhdMd9aEd3xzs3CWkUIyqkKKFNJr-fgKmNyqkmhN3Ox4dIId52_HQg/s2560/photo_2026-06-27_11-04-06.jpg
នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ ២០២៦ លោកហៃ ស៊ីន ប្រធានប្រតិបត្តិនៃសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្ម កម្ពុជា បានប្រសាសន៍ថា ពិព័រណ៍ដែលនឹងរៀបចំនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៦ខាងមុខនេះ គ្រោងនឹងរៀបចំលើផ្ទៃដីសរុបលើសពី៦.០០០ម៉ែត្រការ៉េ និងមានស្ដង់ដាក់តាំងបង្ហាញចំនួន២០០ស្ដង់ ដែលធ្វើឱ្យពិព័រណ៍នេះ ក្លាយជាពិព័រណ៍ឧស្សាហកម្មថ្នាក់ជាតិដ៏ធំ និងមានលក្ខណៈវិជ្ជាជីវៈខ្ពស់បំផុតមួយនៅកម្ពុជាក្នុងឆ្នាំ ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNT6d1TxnRrpGFJli6qNPBpu9YMwGWh-ZrT1MPTkci3RScStse2tI0AltbZshYSLIDUq-jHqD1JKuNa9nQXNT_YtdfdWrkFRyzWz_QLgG5rc6-dBOuETU8N45_q3WRwYR1s3VFj1YPqjpu6uPe92JRc2ugEhyphenhyphenfrNAuEX_iF1QmJrIT_TH7_Ui-ueLeAs/s1280/photo_2026-06-26_15-37-02.jpg
លោកបន្តថា នៅក្នុងឱកាសនោះដែរ នឹងមានសហគ្រាសចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេស រួមទាំងប្រទេសចិនសរុបចំនួនប្រមាណ១០០ក្រុមហ៊ុន/សហគ្រាស ក្នុងវិស័យឧស្សាហកម្ម ។
លោកបន្ថែមថា តាមរយៈសន្និសីទអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍នេះ លោករំពឹងថានឹងចូលរួមក្នុងការជំរុញនិងអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាបន្ថែមទៀត និងជាពិសេស នឹងអាចទាក់ទាញវិនិយោគិនមកពីប្រទេសចិនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuub2ZorhiF1i1T16c5dPtkvwdFwpPQK9HvLNA0CoJuN7c7-Mk_iXxwCuhnk8tZSQUKwVtd8g3Y5kAFVNkZGILKzIW7fT_8OOppObvLT3OehXDRVbYWGsFn_eem3kXiEMnRJGKoRIDOIzcvRnYG4P6wpJOBh1CvaGjSxn5DP-PNkvTjSU-YmF_OtPQhQg/s2560/photo_2026-06-26_15-37-31.jpg
លោកផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ នៃការធ្វើបរិវត្តកម្ម និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ប្រែក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqbkqdHE4Tydg51mu4vgRE8wVpv-I61wlG9xwHkQQ4URLjICAWKzFmcOMysaFwoSfEue-dgN6l2-tIsPii9al7LfrS_Hkx69D1OwTw8tGXx2smO5MsNsBaN5tzYF-HxWXmPw190PLIrNIJxu8YKF__akbnicT2hQIk-4udz3ni_owIc8rtLtUBjWQMZ2E/s2560/photo_2026-06-26_14-05-37.jpg ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងការធ្វើឱ្យប្រសើរឡើង នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន ដែលមានគុណភាពខ្ពស់ឱ្យចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfV9Ks9hBImlTUwRBFWoOT1C6VfwmKZnRgjNH9nKTXQl7hag1GPDjWkuPolMXaX-Y9QaiLTBgjvgzXP1dRqzcjeAnUvs3qWMAzwj7gOi0BDYOmf7_AKsPx9R8o8E4IBzWS_RLH_ALwO51E4azapJqJxEwamm3_g6CrxbR8TydYSqwiOVAn-ngZzZ_lVuI/s2560/photo_2026-06-27_11-04-05%20(2).jpg
លោកបន្តថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងក្លាយជាវេទិកាឧស្សាហកម្មដ៏មានសារសំខាន់ ដែលនឹងបង្កើតឱកាសសម្រាប់សហគ្រាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកធនធាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_n6NprLfugSVVDqF6GaKAabg2mmOv3oIe7367lQCy2t0xX_lj4YH-ntxvsHMdFjbxTpFMp70KbIjyAnuBBOI7PKYpehmXjHWGRV334Ei9q8V08G3Qt9EtVFbLWaUPMgYDVzVCsAC0s_d3RQ8O0qrwtZp2NpGiQ2VAtTlGVxmSgBNqcd7_wQL8CuFMUtQ/s2560/photo_2026-06-27_11-04-05%20(3).jpg ទន្ទឹមនឹងនេះ វាក៏នឹងរួមចំណែកលើកកម្ពស់តួនាទីនិងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ផងដែរ ។ ក្រសួងឧស្សាហកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍នេះ និងសូមលើកទឹកចិត្តដល់សហគ្រាសទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមយ៉ាងសកម្ម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwp1kufqb_5Cgj930-XdiDoSxd1a060pofu38JQctZfiWK3YSNSIlcNFTpjEO1AJgekG3Xi70C3VFTXKwLnXYV7avWQKcHh-NXkcmdiNJLG37GwWNsrje6iVCz7oyBCITGP9Eo34EMnHyzEOGNZLBYe4rwytUQVMLrgz2X2N-ObMiD1NNHsQWy-_y6Hf4/s2560/photo_2026-06-27_11-04-05.jpg
លោកជឿជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ សមាគម និងការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន ពិព័រណ៍នេះ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមចំណែកបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ៕