តារាចម្រៀង K-pop រាងតូចស្រឡូនកញ្ញា Wonyoung សមាជិក IVE បានបង្ហាញពីរបៀបសម្រកទម្ងន់ និងហាត់ប្រាណ ដែលគ្រប់គ្នាអាចធ្វើតាមបានយ៉ាងងាយស្រួល ចង់បានរាងស្អាតដូចនាង វាមិនពិបាកដូចអ្នកគិតទេ។ Wonyoung ត្រូវបានគេស្គាល់ថាជាតារាដ៏មានទេពកោសល្យក្នុងការច្រៀង រាំ និង មានមន្តស្នេហ៍បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៌កំបាំងសម្រកទម្ងន់ និងហាត់ប្រាណ របស់ Wonyoung IVE៖Find Out How Ive's Jang Wonyoung Achieved Flexible Body | IWMBuzz

១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍ ៥ ដង។

២.ជ្រើសរើសលំហាត់ Cardio ជំនួសឱ្យការហ្វឹកហាត់ដូចជា treadmills, Pilates, យូហ្គាហោះ, និងលើកទម្ងន់។

៣.ចម្អិនម្ហូបដោយខ្លួនឯងដើម្បីគ្រប់គ្រងបរិមាណ គុណភាពនៃអាហារ ដោយផ្តោតលើប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់រាងកាយ។IVE Jang Wonyoung Diet and Workout 2022 — Here's How to be as Fit as Former  IZ*ONE Member | KpopStarz

៤.ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។

៥.កាត់បន្ថយការញ៉ាំពេលល្ងាច ឬជ្រើសរើសភេសជ្ជៈដែលគ្មានកាឡូរី ដូចជាកាហ្វេខ្មៅជាដើម។

៦. Wonyoung តែងតែទទួលទានអាហារ ១-២ ដងក្នុងមួយថ្ងៃ។

៧.អនុញ្ញាតឱ្យខ្លួនអ្នកញ៉ាំអាហារដែលអ្នកចូលចិត្ត Wonyoung នៅតែញ៉ាំ teokbokki ដំឡូងបារាំង និងការ៉េម ប៉ុន្តែប្រយ័ត្នកុំញ៉ាំច្រើនពេក ហើយកុំបរិភោគនៅពេលយប់។

៨.ប្រើថាមពលរបស់អ្នកឱ្យបានច្រើនបំផុតពេញមួយថ្ងៃ ដូចជាការហាត់រាំ ការដើរជាដើម ដើម្បីដុតបំផ្លាញកាឡូរីបន្ថែមទៀត៕Jang Won-young proves how she is born to be an idol, showing off her visual  even while doing pilates
ប្រភព៖sanook