BTS ពិតជាក្រុមចម្រៀងបុរសដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូង ដែលបានជំរុញឱ្យឧស្សាហកម្មតន្ត្រីពិភពលោកជួបព្យុះភ្លៀងជាមួយក្រុមចម្រៀងនេះ មិនថាការសម្តែងដ៏មានថាមពល ទឹកដមសំឡេង និងអត្ថន័យរបស់ពួកគេ ទោះបីជាឆ្នាំនេះសមាជិកខ្លះបានបំពេញកាតព្វកិច្ចហ្វឹកហាត់ទាហានក្តី តែក៏នៅអាចបង្កើតប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ពួកគេ។BTS Military Service: BTS members to enlist in military by end of 2023, ARMYs get emotional on Twitter - The Economic Times

ក្រៅពីទទួលបានជោគជ័យដ៏អស្ចារ្យ សមាជិកក្រុម BTS ក៏បានបោះជំហានមិនគួរឱ្យជឿក្នុងនាមជាសិល្បករទោលផងដែរជាមួយសមិទ្ធិផលដ៏អស្ចារ្យពីសកម្មភាពផ្សេងទៀតគឺសមត្ថភាពរបស់ពួកគេនោះគឺសមាជិកម្នាក់ៗបានឈរឈ្មោះនៅលើតារាង Billboard Hot 100 ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិកពេលបញ្ចេញបទទោលរៀងៗខ្លួន។BTS Military Service Schedule, When Members Will Go, Come Back: Suga – StyleCaster

បន្ទាប់ពីដំណឹងនៃសកម្មភាពក្រុមរបស់ពួកគេបានផ្អាក សមាជិកម្នាក់ៗបានប្រឡូកក្នុងអាជីពចម្រៀងទោលរបស់ពួកគេ ខណៈដែលពួកគេបានចេញបទចម្រៀងរៀងខ្លួនដោយ ចាប់ផ្តើមពីសមាជិក Jin ដែលបានបញ្ចេញបទទោលមុនគេក្នុងចំណោមសមាជិកទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6L4_URwwOvGNQ95g9umeJvvtnV45XPEp6id-44tHeypHFpg4UakNdGJPuEj17n0aaTgBGlzwZsdPB5NN9JFcghmlnmNCbjA-7Q5sWSLFuoZAvCjNRWpqR5mRajZGmGYm2h8488ucFfUp9KvlAQBHyFi-yh0DBmJe5T8mbrH8tzyy4TugRlxZuCNjwxI/s900/F4ONualXMAAHvb0.jpg

មិនត្រឹមតែប៉ុណ្ណោះ ក្រុមចម្រៀងនេះបានឈរជាក្រុមអាស៊ីតែមួយគត់សមាជិកគ្រប់រូបមានឈ្មោះនៅលើតារាង HOT 100 របស់ Billboard ដោយបទចម្រៀងរបស់សមាជិក Jin ឡើងដល់លេខ ៥១ក្នុងតារាង ចំណែកឯប្រធានក្រុម RM បទលោកនៅលេខ៨៣ សមាជិក J-Hope នៅលេខ ៦០ និងបទរបស់ SUGA នៅលេខ៥៨ ។ លើសពីនេះបទ “Like Crazy” របស់ Jimin និង seven របស់ Jungkook បានឈរនៅលេខ១ក្នុងតារាង ខណៈ V បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៩៦ នៅលើតារាង Billboard ជាមួយនឹងបទ “Love Me Again” ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjCXDWQhb0Sq3RkXqQK1oqjd-RTS69yQT-62CN4usfHAQXiAhLbr565EiBcDkkFDgIffaGVA15euhSA3eL3fguEmeRm2qnxUthqKJ7pYFx7lrsIx0sBJi9Kb-2MklBXH8AYwxSIxOGlyPhFuGcai17SttK3JrAzQXO57l__s5zkZa3UQaf5YJxee4pD-A/s900/F4McdAJWMAAr7UU.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq6oFRYtHo70SEqNNKMycPcnxd17EaAnUTdppbGeq2RZu2zYxxYXdfu0CcwPP92N6jlyovpMOcl6w2KYYJNbrXxKdpkf54kuI1DDeiAA89hIcWSs-waNXIyhtvjDHcv9TVLzkSkGe4GOiRhBUTcXmkaLb-7-SF7TwvYZO-NbRma2ogpsUXjZzXR66Xd0g/s1091/1692826227-image.png