ថ្មីៗនេះ លោក សៅ វណ្ណសិរីវុធ ដែលគេស្គាល់ថាជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធនឹងការរត់ការធ្វើប្លង់ដីឱ្យគេ តែបែរជាដាក់ជាកម្មសិទ្ធខ្លួនឯងទៅវិញ។
បើយោងតាមវីដេអូដែលបានបែកធ្លាយ បានឱ្យដឹងថា៖”អ្នកស្រី អាន សូនីតា ដែលពឹងពាក់អោយ លោក សៅ វណ្ណសិរីវុធ រត់ការប្លង់ដី បែរជាលួចសុីដាច់ប្លង់ យកធ្វើជាកម្មសិទ្ឌផ្ទាល់ខ្លួន ហើយអ្នកស្រី អាន សូនីតា បានសុំជួប និងទាយកឯកសារប្លង់ដីច្បាប់ដើមមកវិញ ស្រាប់តែលោកអនុរដ្ឋលេខាធិការ មិននិយាយអ្វីនោះទេ ដោយប្រឹងគេចមុខរត់យករួចខ្លួនតែម្តង”។
ពាក់ព័ន្ធនឹងករណីនេះ ហាក់មិនទាន់ឃើញមានចំណាត់ការនៅឡើយនោះទេ ពីសមត្ថកិច្ច ដូច្នេះយើងមានតែតាមដានជាបន្តទៀត៕










