ការកើនឡើងនៃការបញ្ជាទិញនាវាមុជទឹក នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថាមានការប្រកួតប្រជែងរវាងជាខ្លាំងនាបណ្តាប្រទេសនីមួយៗ ដែលភាគច្រើនប្រទេសទាំងនោះត្រូវបានគាំទ្របញ្ជាទិញដោយសហរដ្ឋអាមេរិក និងចិន។

ការអភិវឌ្ឍន៍នាវាមុជទឹករបស់ប្រទេសនៅក្នុងតំបន់អាស៊ាន គឺដើម្បីរក្សាសន្តិសុខរបស់ប្រទេសពួកគេ និងបង្ហាញឥទ្ធិពលនៅក្នុងតំបន់។

នាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់មានតែ៥ប្រទេសប៉ុណ្ណោះ ដែលមាននាវាមុជទឹក ក្នុងនោះរួមមាន៖

  • វៀតណាម៦គ្រឿង
  • ឥណ្ឌូនេសុី ៤គ្រឿង
  • សិង្ហបុរី ៤គ្រឿង
  • ម៉ាឡេសុី ២គ្រឿង
  • មីយ៉ាន់ម៉ា ១គ្រឿង

ដោយឡែកថៃ​ និងហ្វីលីពីន កំពុងដាក់ផែនការបញ្ជាទិញ នាវាមុជទឹក ដើម្បីពង្រីកកម្លាំងកងទ័ព នៅក្នុងតំបន់អាស៊ាន៕

ប្រភព៖ scmp