Home Blog Page 1598

ក្តៅគគុក! សុខ លីមរក្សា ,ខេនឌី និងគ្នីគ្នាមិនរួចខ្លួនទេក្នុងសំណុំរឿងយកក្មេងស្រីមិនទាន់គ្រប់អាយុមកថតអា.សអាភា.ស

0

លោក សុខ លីមរក្សា ម្ចាស់ផេក Life Film និងលោក សេក ដារ័ត្ន ហៅខេនឌី រួមទាំងគ្នីគ្នាត្រូវរងបណ្តឹងពីតួសម្តែងរបស់ខ្លួនជាក្មេងស្រី៣នាក់មិនទាន់គ្រប់អាយុ និងនារីម្នាក់ទៀតអាយុ២៤ឆ្នាំពីបទ«ផ្តើមគំនិតនិងសមគំនិតក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស»ទាមទារ៣ចំណុចគឺ ផ្តន្ទាទោស ,លុបវីដេអូអាសអាភាស និងទាមទារសងជំងឺចិត្តក្នុងម្នាក់១០០លានរៀល។ រឿងក្តីនេះដែរឯកឧត្តម លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាតំណាងនារីរងគ្រោះទាំង៤នាក់បានដាក់ បណ្តឹងចូលទៅ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានី ភ្នំពេញ រួចជាស្រេចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioK7sUmBVnKgtRCst1z-rgzqNBBY6-5gxFZYV16x7keNd0cQKuogP-Y1NX3HW4fV-PR3-P_YRUQ_GcbIRLTKF9Z3ga_Lv8zl8imk0HXXw_Bjhv0rum7pmQ1-6LJXvXFSj4epKb4-SAnVFN8JaoFx1QgcCuL72uSZ7gVYKGV9U8bLr7WyRbMwNwdQiZuOg/s960/356250440_640238494805041_6352986026026007975_n.jpg

រឿងរ៉ាវរបស់ផេក Life Film ដែលថតវីដេអូអប់រំបង្កប់រូបភាពអាសអាភាស និងការLive វីដេអូបែបស្រើបស្រាលកាន់តែក្តៅទៅៗហើយបន្ទាប់ពីតួអង្គសម្តែងនៅក្នុងរឿង៣នាក់ជាក្មេងស្រីមិនទាន់គ្រប់អាយុបានចោទប្រកាន់ទៅលោក សុខ លីមរក្សា ម្ចាស់ផេក Life Film និងលោក សេក ដារ័ត្ន ហៅខេនឌី រួមទាំងគ្នីគ្នា ដែលបង្ខំពួកគេថតវីដេអូអាសអាភាស។ រឿងនេះដែរឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេច ក៏បានលូកដៃចំពោះទង្វើដែលមិនសមរម្យរបស់ក្រុម Life Film ដែលយកក្មេងស្រីមិនទាន់គ្រប់អាយុមកថតរឿងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHAEQS-eNxpHASwuc7TT6ciNQopUQUHsmrlmbltuvaPfN5sURKtxoeZIkX_xpYKKtwC9FItA-FLGThIPuyVO9ax4niBRwkWP12y-EPQ_pY3b8DL9UkUDuy7hwkYSVu-aW6H4JCp0h83xzEEdQ-ik2VhM6TKY6hP_44JzaNSmWEJQRn8NAyxgIo44DVVnI/s2048/357031841_1624864358034958_1190169810535456727_n.jpg

យ៉ាងណាមិញ រឿងនេះមិនត្រឹមតែឯកឧត្តម ដួង តារា ជួយឈឺឆ្អាលប៉ុណ្ណោះទេ តួអង្គសម្តែង៣នាក់មិនទាន់គ្រប់អាយុមាន១៤ឆ្នាំម្នាក់ និង១៧ឆ្នាំ២នាក់ និងម្នាក់ទៀតអាយុ២៤ឆ្នាំបានដាក់ពាក្យបណ្តឹងទៅលោក សុខ លីមរក្សា ម្ចាស់ផេក Life Film និងជាអ្នកគ្រប់គ្រងទូទៅ និងលោក សេក ដារ័ត្ន ហៅខេនឌី និងគ្នីគ្នាពីបទ «ផ្តើមគំនិតនិងសមគំនិតក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស» ដែលមាន ឯកឧត្តម លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ជា តំណាងនារីរងគ្រោះទាំង៤នាក់ ហើយបានដាក់បណ្តឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញរួចជាស្រេចហើយ។
ក្នុងពាក្យបណ្តឹងរបស់នារីរងគ្រោះ៣ នាក់ដែលមិនទាន់គ្រប់អាយុបានទាមទារ៣ចំណុចពីតុលាការរួមមាន៖
១. ផ្តន្ទាទោសឈ្មោះ សុខលីម រក្សា ឈ្មោះ សេក ដារ័ត្ន ហៅខេនឌី និងបក្សពួក ដាក់ពន្ធនាគារ តាមផ្លូវច្បាប់
២. ទាមទារឲ្យលុបវីដេអូអាសអាភាសរបស់ពួកគេចេញពីផេក ឡាយ ហ្វឹម (Life Film) និង ឡាយ តារា ញូ (LifeDara News)។
៣. ទាមទារសំណងជំងឺចិត្តចំនួន ៣០០.០០០.០០០ (បីរយ) លានរៀល។
មិនខុសពីក្មេងស្រី៣រូបខាងលើនារីវ័យ២៤ឆ្នាំក៏ទាមទារដូចគ្នានិងទឹកប្រាក់សំណងជំងឺចិត្ត១០០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx47gNgHcxXx6B5o4EGr75ZvM99WXviRhfhDeK_tavylHfROjUtGvDwylXwESSOAoQWm8t3wDX0Jopz2Ko2_nfnfUJd0yZ-ldTSAqtj-8prXo766gWxk9fbKgRemoQNnTG2ME6SPu4ixlmLeBuDmQYo3LUWk-ve7cP-VsH5woAdHvX7mdmiHXEhs1CcDk/s1430/357581279_832635651555940_1118956453427234884_n.jpg

គួរបញ្ជាក់ផងដែរថា បើតាមការបកស្រាយរបស់ភាគី សុខលីម រក្សា និង ខេនឌី ពួកគេបានបញ្ជាក់ថាមិនបានបង្ខិតបង្ខំនារីទាំងនោះឱ្យថតវីដេអូអាសអាភាសឡើយគឺជាការស្ម័គ្រចិត្តរបស់ពួកគេ ហើយអ្នកទាំងនោះក៏មិនមែនជាមនុស្សមានចរិតរម្យទុំឡើយ នៅលើទិកតុកពួកគេចូលចិត្តថតវីដេអូបញ្ចេញភាពស៊ិចស៊ីនិងរោលរាលដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFIi0PCstaVAK9ySYyzjy7uSi8hI0nxM8ckjObK17xfdPK18PSpdE3M9oH_MSzqadGcGLXvFSSqBvNs1KNR7oZ__fGbGV1Tc5cAu3sdPHNblsD7kEYgK7q9FaB5ULuNQGZomTzCvqt9bxxPf_cjTnDVoG4lebEV6Z89PpvOSnhkcNqpdGHAY_GudyVYEk/s1634/357687248_832635714889267_8020722669042411213_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6FVeX36YpnYT7uYfimLBzPUeWlg--DhdIdQQexrvV4WBqqS66hR-8ouqzOEdhYWwlMOx-5wBdolHoMVRCN1oepv4-soJS_y-7oIJFWsG6DfdqqnY65GUUUl2rpfWeXcU_k42GOWdQ__Fitl8h7uefqQy4IhP38yTyyk1mZ3T2gpkwXFrlY5EvHKLIhw/s960/358058385_832632341556271_4178650246173830423_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrG1Xwks8PDdzSWT-6LmdXeFGA9KQnNg01vkpNlboh7Nwq0kyqGCddDu4u52cbnAyQ_nR4R6gFzXA-Rdl0CxC4uNDfVrCds1M6hbX5fbzfIqMpa9Tr-1-91sRi7wRiyPZgmhdaWNqywntdjEMLBqSjSQI8XC5ITIQdZHNZiirPxczlq0xMCGR7aTKwa20/s1109/357695391_832635741555931_5855210182876337419_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF8rAT2wdVPi2T6YNg0V8NikAGUoMlUyFb9ruVX0kR_uBPYMP0v2PuUg1041GkcYvJkhIkiyBAW070I5nnAdGVnAk9I8x2gkcUqY8JJwCKXj1xDpx_RXng1pdoOaNS5oOwc3UCJlQv6Y0-v02BhDDKfcYiTSPi-_clxpYWK6OZ2m4xox0F5l4Q7LRk3Q/s960/357706765_832635641555941_2773552253066227628_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYp7SS_1RTeEdqXsc9UmyvTLVCWNXa1Lr90UcdFHKSc9BQ5YKPuBBYoBhK3H_jSFrZsMDd_Upa5aEqwVgaA7toJCelrNt05lpppLxXAPDbZLCUr4v2GHGnoKacibqxwaW8eVFWOvKYMSNw_3U66aKEPWAw_LI-g5gy0qeGUuxcCuJVtCtgSNdRTqtaw68/s925/358087562_832635891555916_4697097843619134782_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOiUx49jKc3Ejd1MXvI2Dudqgw5Bra8WrZdLFKpYYy-ZHZ109tZ3Tv1Bo3Pe9yZdHkwZ-uDTbL38bXOTtmx3QDVe-Y1l3ZfYr6xzNcjWsKWBvAVIB0jnoeuZmpcfFxP_hd0UAiIuW5nfxvDwgF4iguYA3xO4gDwjplbDIv1gWFcBTMVtc48_ogj5r3eEY/s1142/358108969_832635828222589_265435452270745886_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivp3P3osCrIbJ2OPCLLbVKS9G71mj5XKr9rCTAl7pek514ShC-yeCS4M8CIbceQTH7_miBzqOsXoBgFmFImp6PuPQ0S4Em-yW4_jJ4ZqAnLo00g5frWkQNV6HT24GmMcEwJ1z1tbHgDpc-8KKpGmX8-IAynVg_QqDWseJkS4EJ8bIFAny2fQVDkbBIglg/s2048/358130179_832635934889245_1004090567648209665_n.jpg

អាហារ ៧មុខ ជួយព្យាបាលការទល់លាមកយ៉ាងមានប្រសិទ្ធភាព

0

ពិតណាស់ ការទល់លាមកគឺជាបញ្ហាដែលរំខានយ៉ាងខ្លាំងទៅដល់មនុស្សទូទៅ ហើយជំនួសឱ្យការប្រើថ្នាំគ្រាប់ ឬថ្នាំបញ្ចុះលាមក សូមមកសាកល្បងប្រើវិធីធម្មជាតិ ដោយការបរិភោគអាហារសុខភាពទាំង ៧ មុខនេះដូចខាងក្រោម ដើម្បីជួយសម្រួលដល់ការទល់លាមកឬពិបាកបត់ជើងធំជាដើម ដែលអាហារទាំងនោះមានដូចជា៖

១.ទឹកសណ្តែក៖ ទឹកសណ្តែក ត្រូវបានគេចាត់ទុកថាជាអាហារដែលមានជាតិសរសៃខ្ពស់ មានប្រូតេអ៊ីនល្អបំផុតសម្រាប់ការរំលាយអាហារ និងជួយសម្រួលដល់ការទល់លាមកផងដែរ។How to make soy milk - Omnivore's Cookbook

២.នំប៉័ងស្រូវសាលី៖ នំបុ័ងស្រូវសាលី ឬផលិតផលស្រូវសាលីគ្រប់ប្រភេទ ត្រូវបានគេចាត់ថ្នាក់ជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលជំនួយដល់ពោះវៀន និងសុខភាពបេះដូង។100% Whole Wheat Bread Recipe: Homemade and Delicious - 31 Daily

៣.ផ្លែប៉ោម៖ ផ្លែប៉ោមមានផ្ទុកសារជាតិ pectin ដែលជួយដល់ការរំលាយអាហារ ជួយការពារជំងឺផ្ដាសាយ ការពារជំងឺក្រិន ហើយវាក៏ជួយការពារមហារីកពោះវៀនផងដែរ។Apple News: Apples aren't what they used to be. Commercialisation has made  the fruit almost tasteless - The Economic Times

៤.ផ្លែចេក៖ ចេក មានជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើន ដែលជួយកាត់បន្ថយការទល់លាមកយ៉ាងមានប្រសិទ្ធភាព ហើយវាក៏ជួយធ្វើឱ្យប្រព័ន្ធបញ្ចេញចោលមានតុល្យភាពផងដែរ។Bananas: Health benefits, tips, and risks

៥.ផ្កាខាត់ណាបៃតង៖ ផ្កាខាត់ណាបៃតងមានផ្ទុកសារធាតុ sulforaphane ដែលសារធាតុនេះ ជួយថែរក្សាបំពង់រំលាយអាហារ និងការពារការទល់លាមកបានយ៉ាងមានប្រសិទ្ធភាពបំផុត។Green Cauliflower Information and Facts

៦.ទឹកដោះគោជូ៖ ទឹកដោះគោជូ មានផ្ទុកសារធាតុ probiotics ដែលជួយកែតម្រូវស្ថានភាពពោះវៀន ក៏ដូចជាជួយបន្ទន់លាមកធ្វើឱ្យប្រសើរឡើងនូវការឆ្លងកាត់ពោះវៀនចំពោះអ្នកដែលមានការទល់លាមករ៉ាំរ៉ៃ។Greek Yogurt Parfait (Make Ahead Recipe) - Foolproof Living

៧.ស្វាយទុំ៖ ស្វាយទុំមានវីតាមីន C ខ្ពស់ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A បេតាការ៉ូទីន និងជួយបន្ទន់លាមកផងដែរ។ ប៉ុន្តែការប្រុងប្រយ័ត្នគឺ កុំបរិភោគផ្លែស្វាយច្រើនពេក ព្រោះផ្លែស្វាយទុំមានផ្ទុកជាតិស្ករច្រើនអាចធ្វើឱ្យធាត់៕10 health benefits of mango and how to eat them - Vegan Food & Living ប្រភព៖sanook

សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋចេះថែរក្សាសុខភាព ខណៈមានការផ្ទុះមកវិញនូវការឆ្លងមេរោគអេដស៍

0

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ដល់ប្រជាពលរដ្ឋខ្មែរយើងបន្ដការខិតខំ រួមគ្នាតទៅទៀតរ ក្សាភាពសុខសាន្តតាមរោងចក្រ ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការចម្លងមេរោគអេដស៍។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា៖”ឥលូវមានបញ្ហាជំងឺអេដស៍ ដែលត្រូវប្រកាសអាសន្នឡើងវិញ សម្រាប់គ្រប់គ្រងជំងឺអេដស៍ ដែលវាបានកើតឡើង គួរឱ្យព្រួយបារម្ភ។ ជំងឺអេដស៍នៅប្រទេសកម្ពុជា ធ្លាក់ចុះជាមួយនឹងយុទ្ធនាការផ្សេងៗ ដើម្បីគ្រប់គ្រងជំងឺ និងឈានដល់ការលុបបំបាត់ជំងឺ រាប់ទាំងជំងីគ្រុនចាញ់ ឱ្យចប់ត្រឹមឆ្នាំ២០២៥ ប៉ុន្ដែបែរជាជំងឺអេដស៍ នៅឆ្នាំ២០២២កន្លងទៅ កើនឡើង៣០០ករណី ហើយសំដៅទៅរក អ្នកដែលយកភេទដូចគ្នា ប្រុសនិងប្រុស។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមឱ្យចេះការពារខ្លួន ព្រោះថា អេដស៍មិនទាន់ចប់ទេ ហើយកូវីដក៏មិនទាន់ចប់ដែល ដែលសូមលើកទឹកចិត្ដឱ្យបន្ដ ការយកវ៉ាក់សាំងដូសជំរុញតទៅទៀត៕

 

ស្ពានដែកសម្រាប់អ្នកថ្មើរជើងដែលវែងជាងគេបំផុតលើពិភពលោក

0

បរទេស៖ ស្ពានដែក SKYWALK WILLINGEN របស់អាល្លឺម៉ង់ មានទីតាំងនៅកម្ពស់ ១០០ ម៉ែត្រ និងអាចទប់ទល់នឹងទម្ងន់មនុស្សចំនួន ៧៥០ នាក់ ដែលដើរឆ្លងកាត់ស្ពាននេះក្នុងពេលតែមួយ។
យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ស្ពានដែកដ៏វែងបំផុតរបស់ពិភពលោក ដែលមានប្រវែង ៦៦៤ ម៉ែត្រ ត្រូវបានសម្ពោធនៅថ្ងៃទី ១ ខែកក្កដា ដែលស្ថិតនូវតំបន់ជិះស្គី Willingen នៃកណ្តាលទីក្រុង Hesse ប្រទេសអាល្លឺម៉ង់។Endlich Eröffnung: Skywalk Willingen ist längste Hängebrücke - wp.de

ស្ពាន Skywalk Willingen គឺជាស្ពានដែកសម្រាប់អ្នកថ្មើរជើងដែលវែងជាងគេបំផុតនៅលើពិភពលោក។ ស្ពាននេះមានទម្ងន់ ១២០ តោន បោះយុថ្កាដោយគំនរដែកចំនួន ៣៦ ដែលខួងជម្រៅ ២១ ម៉ែត្រចូលទៅក្នុងភ្នំនឹងអាចផ្ទុកទម្ងន់បាន ៧៥០ នាក់ក្នុងពេលតែមួយ។ នៅពេលឆ្លងកាត់ស្ពាន អ្នកថ្មើរជើងអាចរីករាយនឹងទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រងនៅលើភ្នំនៃតំបន់ Willingen និងជម្រាលខាងក្រោមដំណើរការដោយគំរូ 3D។ ស្ពាននេះក៏អាចទប់ទល់នឹងព្យុះប្រភេទទី ២ ជាមួយនឹងព្រិលធ្លាក់ព្រមជាមួយភាពមានទំនុកចិត្ត និងសុវត្ថិភាពនៃស្ពានផងដែរ។Skywalk in Willingen eröffnet heute

អ្នកដំណើរលោក Alexander Mikus បាននិយាយថា គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលវិស្វករអាចសាងសង់ស្ពានដ៏វែងមួយឆ្លងកាត់ជ្រលងភ្នំនេះ។ យោងតាមលោក Arndt Bruene ដែលជាសហនាយកប្រតិបត្តិនៃ Skywalk ក៏បាននិយាយថា ស្ពាននេះរៀងរអិលបន្តិចជាមួយនឹងគន្លងជើង ប៉ុន្តែនៅចុងបញ្ចប់វារឹងខ្លាំងណាស់។Hängebrücke "Skywalk" in Willingen ist fertig | hessenschau.de | Panorama

គួរបញ្ជាក់ដែរថា ស្ពានដែលវែងជាងគេបំផុតលើពិភពលោកមិនមែនមានតែស្ពានដែក SKYWALK WILLINGEN តែមួយទេគឺមានស្ពានជាច្រើនទៀតដូចជាស្ពានអាកាស ៧២១ នៅសាធារណរដ្ឋឆេក ដែលមានប្រវែង ៧២១ ម៉ែត្រ និងស្ពាន Golden Skybridge ដែលជាស្ពានខ្ពស់បំផុតរបស់ប្រទេសកាណាដា ដែលអនុញ្ញាតឱ្យមនុស្សឆ្លងកាត់ជ្រលងភ្នំក្នុងខេត្ត British Columbia ក្នុងរយៈកម្ពស់ ១៣០ ម៉ែត្រ៕The 'longest unsupported pedestrian suspension bridge in the world' set to  open in Germany | Daily Mail Online ប្រភព៖vnexpress

តើមានមូលហេតុអ្វីដែលទាក់ទាញឱ្យមនុស្សចង់មករស់នៅលើកោះតូចចង្អៀតនេះ ?

0

កោះតូចមួយបានហ៊ុព័ទ្ធទៅដោយទឹកសមុទ្រពណ៌ខៀវ ឆ្នេរខ្សាច់ពណ៌ស និងមានទេសភាពស្រស់ស្អាតខ្លាំង ប៉ុន្តែនៅលើកោះនេះគ្មានអ្វីពិសេសផ្សេងទៀតឡើយ ។ អ្នករស់នៅលើកោះចូលចិត្តនេសាទត្រី ហើយបើមានសំឡេងអ្វីនៅពេលយប់ អ្នកភូមិដឹងទាំងអស់ ។ ទោះជាការរស់នៅមានសភាពបែបនេះក្តី ប៉ុន្តែគ្មានអ្នកណាម្នាក់ចង់ផ្លាស់ទីលំនៅចេញពីទីនេះទេ ។

អ្នកសារព័ត៌មានម្នាក់ឈ្មោះ ដេវីត បានសួរអ្នកគ្រប់គ្រងនៅកោះតូចថា ហេតុអ្វីបានជាមានកោះធំនៅក្បែរនេះ ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍រស់នៅ ? អ្នកគ្រប់គ្រងកោះតូចប្រាប់ថា ដោយសារមានរឿងដំណាលតគ្នាថា បើអ្នកណាបានទៅកោះធំនោះ ពួកគេនឹងបាត់បង់សតិ ។ ហេតុនេះ មនុស្សម្នាក៏បាននាំគ្នាមករស់នៅលើកោះតូចចង្អៀតវិញ ។ ពេលមកដល់កោះតូច មេឃងងឹតទៅហើយ លោក ដេវីត ក៏បានទៅកាន់សណ្ឋាគារធំបំផុតនៅលើកោះ ។ លោក ដេវីត បន្តថា បន្ទប់សម្រាករបស់លោកមិនធំប៉ុន្មានទេ ហើយលោកប្លែកចិត្ត ដោយសារឃើញទឹក១ដបនៅក្នុងបន្ទប់ ។The island is only half a football field, but there are 1,500 people living

អ្នករស់នៅលើកោះមិនចង់នៅក្នុងបន្ទប់យូរពេកទេ ដោយពេលយប់ ពួកគេចូលចិត្តចេញទៅស្រូបយកខ្យល់អាកាសបរិសុទ្ធនាបរិវេណខាងក្រៅ ។ បើទោះជាកោះនេះតូចក្តី ប៉ុន្តែមនុស្សជាច្រើនបាននាំគ្នាមករស់នៅលើកោះ ដោយសារពួកគេប្រាប់ថា កោះនេះមានអ្វីគ្រប់យ៉ាង ។

នៅពេលព្រឹក លោក ដេវីត បានទៅកាន់ហាងកាហ្វេនៅលើកោះ ហើយលោកប្រាប់ថា កាហ្វេ១កែវៗមានតម្លៃថោក ។ បន្ទាប់មក លោកក៏អង្គុយហូបបាយព្រឹក ហើយពេលបាយព្រឹករួច លោកក៏អង្គុយលេងបន្តទៀត ។Life on the world's most crowded island: Tiny Caribbean islet is size of  two football pitches but home to 1,200 people - World News - Mirror Online

កោះនេះស្ថិតនៅទន្លេសាបវិចទ័រៀ តំបន់អាហ្វ្រិកខាងកើត ហើយកោះនេះមានទំហំស្មើនឹងទីលានប្រកួតកីឡាប៉ុណ្ណោះ ប៉ុន្តែជនជាតិ Uganda មិនគិតបែបនេះទេ ហើយពួកគេចង់មករស់នៅលើកោះជាបន្តបន្ទាប់ ។ កោះនេះ គឺជាកម្មសិទ្ធប្រទេសកេនយ៉ា (Kenya) ហើយជនជាតិ Uganda ដែលមករស់នៅលើកោះ ពួកគេត្រូវបង់ពន្ធឱ្យប្រទេសទាំងពីរ ។

លោក ដេវីត លើកឡើងថា នៅលើកោះមានហាងលក់ដូរ១កន្លែង, គ្លីនិក១កន្លែង និងគ្រូពេទ្យតែម្នាក់គត់ ។ គ្រូពេទ្យរូបនេះបានរស់នៅលើកោះអស់រយៈពេល១១ឆ្នាំហើយ ដោយបើកគ្លីនិកដោយខ្លួនឯង ។ លោកគ្រូពេទ្យនិយាយថា ការបង់ពន្ធឱ្យប្រទេស Uganda និង Kenya បានធ្វើឱ្យប្រាក់ដែលគាត់រកបានស្ទើរតែចាយមិនគ្រប់ ។ គាត់អាចព្យាបាលជំងឺទូទៅបានទាំងអស់ ហើយមនុស្សនៅលើកោះគោរពស្រឡាញ់លោកគ្រូពេទ្យណាស់ ។Inside Migingo Island - tiny crop of rocks where 500 Africans live on space  half the size of a football pitch - World News - Mirror Online

បន្ទាប់មក លោក ដេវីត បានមកកាន់ហាងលក់ម្ហូបអាហារលើកោះ ហើយហាងលក់ម្ហូបនេះបានឱ្យលោកសាកថ្មទូរស័ព្ទមិនគិតថ្លៃទៀតផង ។ លោកនិយាយថា យើងមិនអាចដាំដំណាំអ្វីនៅលើកោះបានទេ ហើយយើងមិនអាចរស់នៅទីនេះដោយមានក្តីសុខទេ បើគ្មានប្រាក់ ។

ចំណែកការនេសាទ គឺជាមុខរបរចម្បងសម្រាប់រកប្រាក់ចំណូលរបស់អ្នករស់នៅទីនេះ ព្រោះសមុទ្រនៅក្បែរៗសម្បូរត្រីធំៗ ។ ពួកគេអាចនេសាទបានត្រីធំជាច្រើន ប៉ុន្តែវាក៏មានគ្រោះថ្នាក់ផងដែរ ព្រោះទូកនេសាទរបស់ពួកគេបានឆ្លងសមុទ្រទៅប្រទេសជាប់គ្នានេះ ។ ជាធម្មតា អ្នកនេសាទតែងចេញនេសាទនៅពេលយប់ ហើយពួកគេក៏សម្រាកនៅទីនោះ១យប់ ។ លុះព្រឹកឡើង ពួកគេក៏ប្រមូលសំណាញ់ត្រឡប់មកផ្ទះវិញ ។ បុរសក្នុងភូមិអាចចាប់ត្រីបានជាច្រើនក្បាលមកឱ្យស្រីៗលក់ឱ្យអ្នកភូមិ ហើយនេះជាការងារដែលស្រីៗអាចធ្វើបាន ។A tiny, 0.49-acre island in Africa houses 131 inhabitants and caused  'Africa's smallest war' | BusinessInsider India

មុនពេលចាកចេញពីកោះនេះ លោក ដេវីត បានទៅកាន់កន្លែងលក់ចេក ដែលចេកជាអាហារចម្បងមួយរបស់ជនជាតិអាហ្វ្រិក និងអាចផលិតជាស្រាបាន ។ លោកប្រាប់ថា ស្រានេះមានរសជាតិឆ្ងាញ់ ហើយធ្វើឱ្យលោកអាចជជែកគ្នាជាមួយអ្នករស់នៅទីនេះកាន់តែច្រើន និងសប្បាយរីករាយ ។ លើសពីនេះ គេអាចលេងបៀរនៅលើកោះនេះបាន ព្រោះនៅលើកោះគ្មានអាថ៌កំបាំងទេ ដោយសារពួកគេគិតថា វាជារឿងធម្មតា ។ ចំណែកស្រីៗភាគច្រើនគ្មានការងារធ្វើទេ ហើយពួកគេក៏មិនបានតវ៉ាអ្វីដែរ ៕

ប្រភព ៖ Glory School & College

ចូលរួមសោកស្តាយ! លោកជំទាវ មិញ កុសនី នាដការីរបាំព្រះរាជទ្រព្យសម័យសង្គមរាស្រ្តនិយម បានបា..ត់ប..ង់ជីវិ..តហើយ

0
លោកជំទាវ មិញ កុសនី វរសិល្បការិនីរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញសម័យសង្គមរាស្រ្តនិយម និងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលមរណភាព នៅវេលាម៉ោង៤:៥០នាទីព្រឹកនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគពាធ ។May be an image of 3 people, hospital and text
លោកជំទាវ ជាមរតកមនុស្សរស់នៃរបាំព្រះរាជទ្រព្យដោយលោកមានទេព្យកោសល្យខ្ពង់ខ្ពស់ណាស់ ហើយការចាកចេញរបស់លោកជំទាវ នឹងធ្វើឱ្យការបាត់បង់ធនធានផ្នែករបាំព្រះរាជទ្រព្យនៅកម្ពុជា។ លោកជំទាវ មុិញ កុសនី អញ្ជើញដឹកនាំប្រជុំ អនុគណ:កម្មការបច្ចេកទេស នៃក្រុមការងារស្រាវជ្រាវ និងចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ ...
ខាងក្រោមនេះគឺជាប្រវត្តិការងាររបស់លោកជំទាវ មិញ កុសនី ដែលបានបម្រើប្រជាពលរដ្ឋកន្លងទៅ៖
  •  ឆ្នាំ ២០០៨    : រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ឆ្នាំ ១៩៩៩    : អគ្គនាយករងបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ឆ្នាំ ១៩៩៨    : ជំនួយការជូនរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ឆ្នាំ ១៩៩០    : សាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ
  • ឆ្នាំ ១៩៨០    : ប្រធានផ្នែករបាំបុរាណ នៃក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
  • ឆ្នាំ ១៩៧៩    : ប្រធានផ្នែករបាំក្បាច់បុរាណ និងជាសមាជិករណសិរ្ស , សមាជិកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ, ក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
  •  ឆ្នាំ ១៩៧០    : ជានាដការីឯក និងជាគ្រូបង្ហាត់ នៅក្នុងព្រះបរមរាជវាំង
  •  ឆ្នាំ ១៩៧៥    : គ្រូបង្ហាត់សិល្បៈ នៅការិយាល័យរបាំព្រះរាជទ្រព្យ
  • ឆ្នាំ ១៩៦៨    : គ្រូបង្ហាត់សិល្បៈ ការិយាល័យរបាំព្រះរាជទ្រព្យ នៅក្នុងព្រះបរមរាជវាំងMay be an image of 3 people

ម្ចាស់ពានប៉ះគ្នា! តិចម៉េង និង ទេព ពិសិដ្ឋ cover បទរបស់ «ក្មេងខ្មែរ» កំពុងផ្ទុះការសរសើរ

0

នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយហើយក៏ជាលើកដំបូងដែលគេឃើញម្ចាស់ពានទាំង២រូបគឺ លីម តិចម៉េង និង ទេព ពិសិដ្ឋ បានបកស្រាយបទចម្រៀងជាមួយគ្នាខណៈអ្នកទាំងពីរបាន Cover បទ «សៀវភៅកំណត់ហេតុស្នេហ៍» របស់រៀមច្បង ក្មេងខ្មែរ បានយ៉ាងរលូនធ្វើឱ្យហ្វេនៗសរសើរពួកគេទាំងពីរនាក់យ៉ាងខ្លាំងថាច្រៀងចូលគ្នាបានល្អរួមទាំងការរ៉េបផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilb0MGLQBz-sEEgD4IHVuE07XyRurZ2qgJgMDjdc5eQe25jio1-TdUYTSbEsJpF0HBqjNmce0eOXssOcIwlLIBdxShRgy7esRBQPCv4qkCk3EQLc4SukmwfYUemWfzbBm97iQHyd5TbGL3uyaBBBsaxJ-RmuQal4lUAf7shwOvUgZ9gs-ucDS8qsYQQAg/s1280/316670387_1264792210745750_5114563580003744474_n.jpg

លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូលកាលទី៤ និង ទេព ពិសិដ្ឋ ម្ចាស់ពាន The Voice Kid រដូវកាលទី២ កំពុងធ្វើឱ្យមហាជនចាប់ចិត្តទៅលើអ្នកទាំងពីរយ៉ាងខ្លាំងក្រោយពីសហការបកស្រាយបទរៀមច្បងជាមួយគ្នា។

«សៀវភៅកំណត់ហេតុស្នេហ៍» ជាបទមួយក្នុងចំណោមបទផ្សេងទៀតរបស់ក្រុមក្មេងខ្មែរដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យជាបទបែបមនោសញ្ចេតនារួមទាំងលាយការរ៉េបផងដែរ។ បទនេះគឺបានចេញកាលពី៦ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQVPAT5Y4ElCz_uU--yONbFH-8wK1OR5Nle4-OWwMdNjJL5IqtDwbQt2E_ZHydfpyTYaPzkL4eSELIgifCYoJxsKGHs1BfIsIp9mhi9pdIZUylCsr0eDbgCN40WxAbEK63s6oViN-_AbaJkPJF6jWCHRxwwh9RlZJnlo7J6XD5BjJ762uiX3pOAI4WiPE/s1440/346305031_247181957974224_6777514765033868605_n.jpg

ជាក់ស្តែង ថ្មីៗនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ សៀវភៅកំណត់ហេតុស្នេហ៍ បានឆាបឆក់ម្ចាស់ពាន២រូបគឺ តិចម៉េង និង ទេព ពិសិដ្ឋ ពួនដៃគ្នាបកស្រាយបទនេះបានយ៉ាងល្អ មិនថាការច្រៀងឬរ៉េប ពិសិដ្ឋ និងតិចម៉េង គឺបានល្អស៊ីចង្វាក់គ្នាយ៉ាងខ្លាំងរហូតហ្វេនៗសរសើរពួកគេមិនដាច់ពីមាត់ថាពីរោះខ្លាំងក្នុងបទចម្រៀងនេះ ព្រមទាំងសង្ឃឹមថាពេលណាមួយអ្នកទាំងពីរសហការចេញបទចម្រៀងជាមួយគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះ ទេព ពិសិដ្ឋ ត្រូវមហាជនសម្លឹងឃើញថារូបគេមានសមត្ថភាពយ៉ាងខ្លាំងនឹងអាចក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្មហង្សមាសទៅលើខាងការ ច្រៀងបទ រ៉េបប្រសិនខាងផលិតកម្មជួយជ្រោមជ្រែងរូបគេឱ្យកាន់តែខ្លាំង៕

ក្រុមហ៊ុនចិននឹងសាងសង់រោងចក្រផលិតម៉ូតូអគ្គិសនីនៅអាស៊ីអាគ្នេយ៍

0

ប្រទេសហ្វីលីពីន ៖ ក្រុមហ៊ុនរបស់ចិនឈ្មោះ Yadea Group Holdings គឺជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក មានគម្រោងវិនិយោគសាងសង់រោងចក្រផលិតម៉ូតូអគ្គិសនីនៅប្រទេសហ្វីលីពីន ក្នុងទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ។Yadea Eyeing $1 Billion Investment In New Factory In The Philippines

លោក Tereso Panga អគ្គនាយកតំបន់សេដ្ឋកិច្ចហ្វីលីពីន (Philippine Economic Zone Authority: PEZA) លើកឡើងថា ក្រុមហ៊ុន Yadea ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានសម្លឹងមើលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីករោងចក្របន្ថែមទៀត ។ ក្រុមហ៊ុន Yadea មានមជ្ឈមណ្ឌលផលិតកម្មចំនួន៦កន្លែងនៅប្រទេសចិន និង១កន្លែងទៀតនៅវៀតណាម ហើយការផលិតរថយន្តរបស់ក្រុមហ៊ុននេះស្មើជាង១២លានគ្រឿងក្នុង១ឆ្នាំ ។Yadea Shines with Cutting-Edge Electric Two-Wheeler Technologies at Wuxi International Electric Vehicle Exhibition

ក្រៅពីនេះ ក្រុមហ៊ុន Yadea បានបង្ហាញថា ក្រុមហ៊ុនចាប់អារម្មណ៍សាងសង់រោងចក្រក្នុងតំបន់សេដ្ឋកិច្ចហ្វីលីពីន (PEZA) នៅខេត្តបាតាងហ្គាស ដែលស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ។ ក្រុមហ៊ុនមានគម្រោងផលិតម៉ូតូអគ្គិសនីក្នុង១ឆ្នាំ ចាប់ពី៣លាន ទៅ៥លានគ្រឿងសម្រាប់លក់ក្នុងប្រទេស និងការនាំចេញ ។ តាមទិន្នន័យរបស់ ASEAN Automotive Federation បង្ហាញថា នៅឆ្នាំ២០២២ ប្រទេសហ្វីលីពីនបានផលិតម៉ូតូ និង Scooter សរុបប្រមាណ៩៣ម៉ឺន៥ពាន់គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1mNUhTSgkSqqiKc7XdKmu4hvpUhBHqcx2trV7VWAKtL-zia05ccQEo_g36wCs7FQeTVY439xUuD3xhrcDaiIiExG1PJlBb55LKbcr7DSfFsfDAe_xS2nzqoIUufc_pZiCNOEpoZvN5GkxT9QAGxjdIDj_B2_Mo3nVMQGSCAK5klh5x9jyMJkiEvgvCH0/s900/YADEA-Group-A-Leading-Brand-In-E-vehicle-Industry_motorcycle_and_electric_bike_news_MEGA_CHINAMOTOR_ver2.jpg

ហ្វីលីពីនជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពិបាកទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ប៉ុន្តែប្រទេសនេះនៅតែព្យាយាមទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងឧស្សាហកម្មផ្តោតលើការនាំចេញឱ្យចូលមកវិនិយោគនៅប្រទេសរបស់ខ្លួន ។ ហ្វីលីពីនបានទាក់ទាញក្រុមហ៊ុនវិនិយោគតាមរយៈការផ្តល់ផលប្រយោជន៍ពន្ធ និងបន្ធូរបន្ថយលក្ខខណ្ឌស្នើសុំវិនិយោគឆាប់រហ័សជាងមុន ។ ក្រៅពីនេះ ហ្វីលីពីនក៏ប្រឈមនឹងគូប្រជែងផ្សេងទៀតដូចជា ថៃ និងឥណ្ឌូណេស៊ី ខណៈប្រទេសទាំងពីរនេះព្យាយាមផលិតរថយន្តអគ្គិសនីដូចគ្នា ៕ ប្រភព ៖ AEC connect

សត្វគោរបស់ប្រេស៊ីលមានតម្លៃថ្លៃបំផុតលើពិភពលោក

0

ប្រេស៊ីល៖ គោពណ៌សមួយក្បាលរបស់ប្រេស៊ីលត្រូវបានគេលក់ក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ដែលធ្វើឱ្យវាក្លាយជាគោថ្លៃបំផុតនៅលើពិភពលោក។
យោងតាមប្រភពព័ត៌មាន Newsweek ដែលបានរាយការណ៍កាលពីថ្ងៃទី ៣០ ខែមិថុនា ថា ពូជគោ Nelore ដែលមានអាយុ ៥ឆ្នាំ និងមានឈ្មោះថា Viatina-19 FIV Mara Imóveis ត្រូវបានលក់ក្នុងតម្លៃ ១.៤៤ លានដុល្លារ នៃការដេញថ្លៃមួយដែលធ្វើឡើងនៅតំបន់ Arandú ប្រទេសប្រេស៊ីល។

ពូជគោ Nelore ត្រូវបានកំណត់លក្ខណៈដោយសម្បុរស្បែកពណ៌សភ្លឺ និងខ្ទុះធំដាច់ដោយឡែកនៅលើស្មា។ ពួកវាធន់នឹងកំដៅដោយធម្មជាតិ ដោយសារស្បែកក្រាស់របស់វា និងមានក្រពេញញើសធំជាងពីរដង និង ៣០ ភាគរយដែលច្រើនជាងពូជសត្វគោអឺរ៉ុបដទៃទៀត នេះបើយោងតាមសាកលវិទ្យាល័យអូក្លាហូម៉ា។ ពូជគោនេះមានដើមកំណើតនៅប្រទេសឥណ្ឌា ដែលដាក់ឈ្មោះតាមស្រុក Nellore ក្នុងរដ្ឋ Andhra Pradesh ។ បច្ចុប្បន្ន វាគឺជាពូជគោដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសប្រេស៊ីល ដែលភាគច្រើនដោយសារតែវាធន់និងកម្តៅ មានសមត្ថភាពក្នុងការលូតលាស់លើចំណីដែលមានគុណភាពអន់ និងការរំលាយអាហារប្រកបដោយប្រសិទ្ធភាព។

វាក៏អាចបន្តពូជបានយ៉ាងងាយស្រួលផងដែរ ពីព្រោះសត្វគោនេះមានឆ្អឹងអាងត្រគាកធំទូលាយ និងស្បូនធំ ខណៈពេលដែលក្មេងត្រូវការអន្តរកម្មរបស់មនុស្សតិច ដើម្បីអភិវឌ្ឍទៅជាមនុស្សពេញវ័យដោយជោគជ័យ។ សត្វគោ Nelore ក៏មានភាពធន់នឹងការឆ្លងមេរោគប៉ារ៉ាស៊ីតមួយចំនួនផងដែរ ពីព្រោះស្បែកក្រាស់របស់វាធ្វើឱ្យសត្វល្អិតបឺតឈាមកាន់តែពិបាកជ្រាបចូល។

ដូច្នេះហើយដោយសារគុណសម្បត្តិដ៏ច្រើនរបស់ពូជគោនេះ ទើបធ្វើឱ្យវាមានតម្លៃថ្លៃបំផុតលើពិភពលោក។ លើសពីនេះទៀត ពួកវាក៏ត្រូវបានគេជ្រើសរើសបង្កាត់ពូជដើម្បីពង្រីកលក្ខណៈល្អដោយប្រើការបណ្តុះសិប្បនិម្មិតផងដែរ៕nelore cow ប្រភព៖vnexpress

ដើមឈើចំណាស់មួយនៅប្រាសាទតាព្រហ្ម កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាកក្រុមការងារព្រៃឈើ

0

ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។May be an image of 7 people, monument and temple

ដើមស្ពង់ចំណាស់ដែលកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យជាក់ជាមិនខាន។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា៖”ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់”។May be an image of 1 person, monument and templeចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាលវាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូងបិទផ្ចិតរន្ធ។ ធ្វើដូច្នេះ គេអាចទប់ស្កាត់ការពុកផុយបន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។ នេះជាការលើកឡើងរបស់លោក គង់ សុវណ្ណារិទ្ធ ដែលធ្វើការផ្នែកកាត់ក្រីមែកឈើ និងព្យាបាលដើមឈើជាង១០ឆ្នាំមកហើយ៕May be an image of 4 people, temple and monumentMay be an image of 2 peopleMay be an image of 3 people and treeMay be an image of tree

ប្រភព៖ អជ្ញាធរជាតិអប្សរា