រដ្ឋបាលស្រុកទឹកឈូ បានធ្វើការណែនាំ៤ចំណុចសំខាន់ៗដល់អ្នកប្រកបអាជីវកម្មនៅតាម មាត់ទឹក មាត់ជ្រោះ អូរ ព្រែក នៅពេលមានភ្ញៀវទេសចរមកកម្សាន្តបោះតង់ស្នាក់នៅ តំបន់រមណីយដ្ឋានទេសចរណ៍ផ្សេងៗរួមមាន ទឹកឈូ ជ្រោះឪម៉ាល់ ទឹកជ្រោះតាដា ដូងទេរ ទំនប់ប្រទ័ក្សក្រឡា សូមមានការប្រុងប្រយ័ត្ន និងណែនាំដល់ភ្ញៀវទេសចរមានដូចជា៖

១. អ្នកដំណើរត្រូវពាក់អាវពោងសុវត្ថិភាពជានិច្ច នៅពេលជិះទូកចម្លងពីកន្លែងមួយទៅកន្លែងមួយ
២. ត្រូវរៀបចំទីតាំង ដែលមានសុវត្ថិភាពឱ្យអ្នកបោះតង់ នឹងរាយការណ៍ជូនអាជ្ញាធរមាន សមត្ថកិច្ច ពាក់ព័ន្ធ
៣. ត្រូវណែនាំភ្ញៀវទេសចរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ នៅពេល ទឹកឡើង ពិសេសនៅពេលមានភ្លៀងធ្លាក់ ទឹកហូរ តាមជ្រោះ ជ្រលងភ្នំ អូរ ព្រែក នារដូវវស្សា
៤ .ត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ចនៅកន្លែងកម្សាន្តទាំងអស់ ។

ការណែនាំនេះរដ្ឋបាលស្រុកទឹកឈូបានបញ្ជាក់ប្រាប់ថាដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ បណ្ដាលមកពីអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ជំនន់ ទឹកព្រែក ជាដើម៕