Home Blog Page 1597

សហរដ្ឋអាមេរិកហាមឃាត់ពលរដ្ឋធ្វើដំណើរទៅចិន

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានហាមឃាត់ពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅប្រទេសចិន ដោយសារបារម្ភពីការចាប់ខ្លួន ហើយអាមេរិកក៏បានហាមពលរដ្ឋចេញក្រៅប្រទេសដោយគ្មានមូលហេតុផងដែរ ។ ការហាមឃាត់នេះក្រោយពីមានពលរដ្ឋអាមេរិកម្នាក់អាយុ៧៨ឆ្នាំ ត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម កាលពីខែឧសភា ឆ្នាំ២០២៣ ។U.S. recommends Americans reconsider traveling to China due to arbitrary  law enforcement and exit bans

ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ពលរដ្ឋអាមេរិកនៅប្រទេសចិនអាចត្រូវបានចិនចាប់ខ្លួន ហើយពួកគេមិនអាចស្វែងរកការអន្តរាគមន៍ពីកុងស៊ុលអាមេរិក ឬព័ត៌មានពាក់ព័ន្ធនឹងការប្រព្រឹត្តខុសរបស់ខ្លួនទេ ។ ដូច្នេះ ពលរដ្ឋអាមេរិកត្រូវពិចារណាឡើងវិញក្នុងការធ្វើដំណើរទៅប្រទេសចិន ។

កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ប្រទេសចិនបានចេញច្បាប់មួយថា នឹងចាត់វិធានការចំពោះទង្វើណាមួយដែលចិនមើលឃើញថា វាជាការគំរាមកំហែងផលប្រយោជន៍របស់ចិន ។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានយកច្បាប់ប្រឆាំងចារកម្មមកអនុវត្ត ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនអន្តរជាតិ និងការដាក់ទោសជនបរទេសដែលរិះគន់រដ្ឋាភិបាលចិន ។US will require COVID-19 testing for travelers from China | AP News

ក្រសួងការបរទេសអាមេរិកក៏បានហាមឃាត់ពលរដ្ឋចេញក្រៅប្រទេសផងដែរ បើពួកគេមានចំណែករួមក្នុងការត្រួតពិនិត្យរដ្ឋាភិបាលចិន ឬហាមឃាត់សមាជិកគ្រួសារពួកគេទៅកាន់ប្រទេសចិន ។ ក្រៅពីប្រទេសចិនហើយ អាមេរិកក៏បានហាមឃាត់អ្នកសារព័ត៌មានទាំងអស់ធ្វើដំណើរទៅហុងកុង និងម៉ាកាវ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ។US warns citizens traveling to China to exercise caution | China | The  Guardian

កាលពីប៉ុន្មានឆ្នាំមុននេះ អាមេរិកកក៏បានដាស់តឿនពលរដ្ឋរបស់ខ្លួនផងដែរមិនឱ្យធ្វើដំណើរទៅប្រទេសចិន ក្នុងអំឡុងពេលចិនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយ «កូវីដស្មើសូន្យ» ។ ចំណែកប្រទេសចិនវិញក៏បានដាស់តឿនពលរដ្ឋចិនដូចគ្នាហាមធ្វើដំណើរមកអាមេរិក ដោយបារម្ភពីគ្រោះថ្នាក់ផ្សេងៗ ដែលគេនឹងផ្តោតលើមនុស្សមកពីតំបន់អាស៊ី ។ ទោះយ៉ាងណា ការហាមឃាត់លើកចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ប្រទេសចិនមិនទាន់បានបង្ហាញការឆ្លើយតបវិញទេ ៕ ប្រភព ៖ Nation World

ភ្លៀងមួយមេធំលិចខ្លាំងនៅភ្នំពេញតារាសម្តែង Ella លើកឡើងបែបនេះដាក់អ្នកកាប់ព្រៃនិងអ្នកចោលសំរាមរាយពពាយ

0

បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះនៅរាជធានីភ្នំពេញរងការជន់លិចយ៉ាងខ្លាំងតាមបណ្តោយផ្លូវនានា។ ស្ថានភាពនេះធ្វើឱ្យតារាសម្តែង Ella បានបង្ហោះសារនៅលើបណ្តាញសង្គមថាអ្នកមួយចំនួនបំផ្លាញធម្មជាតិ តែធម្មជាតិនឹងបំផ្លាញគ្រប់គ្នា និងសំណូមពរបញ្ឍប់ការកាប់ព្រៃ។ បន្ថែមពីលើនេះតារាស្រីរូបនេះក៏និយាយពីបញ្ហាសំរាមដូចគ្នាដែលអ្នកមួយចំនួននៅតែគ្មានរបៀបរាបរយក្នុងការទុកដាក់សំរាមនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOV2dKuIS4NwhznqMOcTEJ9ZBoCP5IOikiCNZ2qkuGyOSGJkKmd_FqmSaota9Wd_3MSAYRPkwnLsTstpRS9JoEFWxI4F6hlIBS5gsFpzV_KVEXY9v6GTgHps8-sAj3Q64FkalC9b5bw6gP2WU680l71O9MsvgGmdl_Wvof72WDshRfqCVzfR8gG7JD1tM/s2048/image_2023-07-04_14-18-38%20(2).png

សាលារាជធានីភ្នំពេញបានជម្រាបជូនសាធារណជនថា ភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៣ ខែកក្កដា នេះមានរយៈកម្ពស់ ១៥៣មម ដូច្នេះប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ និងសូមឱ្យពលរដ្ឋយោគយល់នឹងអធ្យាស្រ័យនូវស្ថានភាពបែបនេះដែលជាកត្តាធម្មជាតិ។ ខណៈកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។May be an image of 6 people, motorcycle and road

ស្ថានភាពនៃការជន់លិចនេះអ្នកលេងបណ្តាញសង្គមក៏បានបង្ហោះរូបភាពវីដេអូនៅតំបន់ដែលរងការជន់លិចផងដែរហូតតារាសម្តែង Ella លើកឡើងពីបញ្ហាការកាប់ព្រៃ និងអ្នកចោលសំរាមផ្តេសផ្តាសឥតសណ្តាប់ធ្នាប់។
តួឯកស្រីក្នុងរឿង «ស្នាមញញឹមចុងក្រោយ» បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះឃើញតែវីដេអូទឹកលិចពេញផ្លូវ ម៉ូតូអណ្តែត ទឹកលិចចូលផ្ទះខូចខាតអីវ៉ាន់លក់ដូរអស់។ អ្នកមួយចំនួនបំផ្លាញធម្មជាតិ តែធម្មជាតិនឹងបំផ្លាញគ្រប់គ្នា។ សូមបញ្ឃប់ការកាប់ព្រៃឈើ បឹងបួរនានា គួរចោលសំរាមឱ្យមានរបៀបរាបរយដើម្បីការពារការស្ទះលូជាដើម។ ចាប់ផ្តើមពីខ្លួនយើង កុំចាំការចាប់ផ្តើមពីអ្នកដទៃ។ កុំរង់ចាំតែអាជ្ញាធរ ឬ អន្តរាគមន៍ពីរាជរដ្ឋាភិបាល យើងជាប្រជាពលរដ្ឋមានតួនាទីពេញលេញក្នុងថែរក្សា និង ការពារដូចៗគ្នា។ ចូលរួមទាំងអស់គ្នាដើម្បីប្រទេសជាតិរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeSgfTZy19KsIBuiLBQGd2FOegIH1Rh-AoIAKEoQcasAnoCncKjKwzp0qDiqB57ZKUl8VebYwIzvmUeGRM2-cR0TFxeg3XwsH00UeGR2tGlAxd-GoQlrBke-nM8BKHYEZf7e7w6scnMdPVB56f1NfhQ2dxlC-STjO-RhViydQM3UfFd620EhD_sGeyuJU/s2048/image_2023-07-04_14-18-39.png

គួរបញ្ជាក់ផងដែរ យោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីប្រកាសថា កម្ពុជានៅតែមានភ្លៀងធ្លាក់ លាយឡំ ដោយខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១១ ខែកក្កដា ដូច្នេះបងប្អូនកុំភ្លេចថែរក្សាសុខភាពនិងប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរពេលមានភ្លៀងធ្លាក់៕

ជីកបឹងក្នុងផ្ទះខ្លួនឯងសោះ Neymar ត្រូវអជ្ញាធរពិន័យជិត៤លានដុល្លារ

0

ព្រះរាជអាជ្ញានៅប្រទេសប្រេស៊ីលបានពិន័យកីឡារករNeymar ក្នុងទំហំទឹកប្រាក់១៦លានរាស (reais) ដែលស្មើនឹងប្រមាណជា៣.លានដុល្លារ សម្រាប់ការសាងសង់បឹងនៅវិឡាដ៏ស្កឹមស្កៃរបស់គាត់នៅជាយក្រុង Rio de Janeiro។Brazil's Neymar fined in USD 3.3 million for illegal artificial lake at  mansion outside Rio - The Economic Times

លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ប្រេស៊ីល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​៖” Neymar បានជីកបឹងនៅក្នុងផ្ទះដ៏មិនសូមការអនុញ្ញាតពីមន្រី្តពាក់ព័ន្ធ ដែលធ្វើបែបនេះ វាជា​​ការ​បំពាន​ច្បាប់បរិស្ថាននៅក្នុងប្រទេសប្រេសុីល”។Say What? Neymar Fined USD 3.3 Million for Building Lake at Mansion Near  Rio - News18

ទន្ទឹមគ្នានេះ​ ​Neymar ​មាន​រយៈ​​​ពេល​២០​ថ្ងៃ​ ​ដើម្បី​​ប្តឹង​ទៅសាលា​​ឧទ្ធរណ៍​ ខណៈ​​​​ការ​​ពិន័យ​ដំបូង​ឡើង​កំណត់​ត្រឹម​ជិត​មួយលាន​ដុល្លារ​ប៉ុណ្ណេះ​ ក៏ប៉ុន្តែប្រសិនបើ Neymar ចាញ់ក្តីគេនឹងត្រូវពិន័៣.៣លានដុល្លារ៕Ligue 1 » acutalités » Neymar fined $3.3 million for building lake at  mansion

ប្រភព៖ france24

ថៃ ជ្រើសរើសប្រធានសភាថ្មី ពោរពេញដោយបទពិសោធន៍ច្រើន

0

រាជធានីបាងកក៖ ក្រោយពេលគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានឈានដល់កិច្ចព្រមព្រៀងរួចមក នៅទីបំផុត សមាជិកសភាទើបនឹងជាប់ឆ្នោតថ្មី បានសម្រេចជ្រើសរើសប្រធានគណបក្សប្រាឆាឆាត ឲ្យក្លាយជាប្រធានសភាបន្ទាប់ កាលពីព្រឹក ថ្ងៃអង្គារ សម្រាប់ដឹកនាំបន្ដទៅមុខទៀត ព្រោះគាត់មានបទពិសោធន៍ច្រើន ទាំងនៅស្ថាប័ននីតិប្បញ្ញត្ដិ និង នៅក្នុងជួរគណៈរដ្ឋមន្រ្ដីរបស់ប្រទេសថៃ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៤ ខែកក្កដា ថា លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) បានតែងតាំងលោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាឆាឆាត (Prachachat Party) ជាបេក្ខជនប្រធានសភា ខណៈសភាបានចាប់ផ្តើមសម័យប្រជុំជាដំបូងរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយមានតំណាងរាស្រ្ដថ្មីចំនួន ៤៩៦នាក់ចូលរួម នៅក្នុងចំណោម៥០០នាក់។Move Forward leader Pita Limjaroenrat ready to form Thai government after  electoral win - CNA

លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាឆាឆាត ក្លាយជាបេក្ខជនតែម្នាក់គាត់ សម្រាប់ការទទួលតំណែងប្រធានសភាថ្មីរបស់ប្រទេសថៃ ក្រោយពេលសមាជិកសភា បានជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃអង្គារ ហើយបានប្រកាស ថា គាត់ជាប់ឆ្នោតជាប្រធាន ក្រោមបទប្បញ្ញត្តិរបស់រដ្ឋសភា។

លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា វ័យ៧៩ឆ្នាំ បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំសភា ដោយបង្ហាញ អំពីចក្ខុវិស័យរបស់គាត់ សម្រាប់ការងារតម្រូវធ្វើ តាមបទប្បញ្ញត្តិរបស់សភា។ គាត់នឹងត្រូវតែរក្សាភាពអព្យាក្រឹតខាងនយោបាយ និង ធ្វើតាមព្រះរាជឱង្ការរបស់ព្រះមហាក្សត្រ ទ្រង់បានព្រះរាជប្រោសប្រទាន នៅក្នុងការបើកសម័យប្រជុំសភាថ្មី កាលពីថ្ងៃចន្ទ។Will "Wan Nor" help Thaksin make inroad into deep South? | Thai PBS World :  The latest Thai news in English, News Headlines, World News and News  Broadcasts in both Thai and

លោកប្រធានសភាថ្មីរបស់ប្រទេសថៃ រូបនេះ បានបញ្ជាក់ ថា គាត់នឹងបំពេញការងាររបស់គាត់ ដោយស្មោះអស់ពីចិត្ដ ហើយគោរពតាមច្បាប់ និង បទប្បញ្ញត្ដិរបស់រដ្ឋសភា។

បើតាមបទប្បញ្ញត្តិរបស់រដ្ឋសភា លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា ក្លាយជាប្រធានសភា ដោយស្វ័យប្រវត្តិ ព្រោះមានតែគាត់ម្នាក់ឯង ត្រូវបានតែងតាំង ឲ្យទទួលតំណែងនេះ។

លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា បានជាប់ឆ្នោត ជាសមាជិកសភា ចំនួន៩លើក ហើយគាត់ក៏ធ្លាប់ធ្វើជាប្រធានសភា និង ជាអតីតប្រធានសភា។ ក្រៅពីនេះ គាត់ក៏ធ្លាប់កាន់តំណែងសំខាន់ៗជាច្រើនបន្ថែមទៀត នៅក្នុងជួរគណៈរដ្ឋមន្រ្ដីថៃ រួមមាន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងគមនាគមន៍-ដឹកជញ្ជូន និង រដ្ឋមន្ត្រីក្រសួងកសិកម្ម ផងដែរ។Wan Muhamad Noor Matha elected as House Speaker - Pattaya Mail

ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺគណបក្សឆ្ពោះទៅមុខ បានទទួលសំឡេងឆ្នោតច្រើនជាងគេ ជាមួយនឹងអាសនៈចំនួន១៥១ ខណៈគណបក្សភឿថៃ បានឈរនៅលំដាប់លេខ២ ជាមួយនឹងអាសនៈចំនួន១៤១។ ក្រោយមក គណបក្សប្រឆាំងដ៏ធំទាំង២នេះ បានចងសម្ពន្ធភាព ជាមួយនឹងគណបក្សនយោបាយ ចំនួន៦ផ្សេងទៀត ដោយមានអាសនៈសរុប ៣១៣ សម្រាប់ការប្រមូលសំឡេងភាគច្រើន ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

បើទោះជាយ៉ាងណា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នៅតែតស៊ូមតិគ្នាយ៉ាងស្វិតស្វាញ សម្រាប់ការកាន់កាប់តំណែងប្រធានសភា។ ប៉ុន្ដែក្រោយការចរចាបានទទួលបរាជ័យ កាលពីថ្ងៃអាទិត្យ រួចមក ទើបចុងក្រោយ គណបក្សទាំង២នេះ បានឯកភាពគ្នា ប្រគល់ការតែងតាំងតំណែងប្រធានសភា ជូនលោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាឆាឆាត កាលពីថ្ងៃចន្ទ ដោយមិនមានបេក្ខភាពណាមួយ មកពីគណបក្សចម្រុះជាសម្ពន្ធមិត្ត មកចូលរួមប្រកួតប្រជែងនោះឡើយ។Thai parliament opens to discuss pro-democracy protests

ដោយឡែក គណបក្សឆ្ពោះទៅមុខ ក៏នឹងទទួលយកការតែងតាំងតំណែងអនុប្រធានសភាទី១ ខណៈបក្សភឿថៃ នឹងទទួលយកការតែងតាំងតំណែងអនុប្រធានទី២។ រីឯសម្ពន្ធភាពគណបក្សចម្រុះទាំង៨ ក៏បានយល់ព្រម លើការសម្រេចចិត្តនេះ។ ក្រោយការជ្រើសរើសប្រធានសភារួចហើយ នៅថ្ងៃអង្គារដដែលនេះ រដ្ឋសភា ក៏នឹងត្រូវបន្តបោះឆ្នោតជាសម្ងាត់ សម្រាប់អនុប្រធានសភា ចំនួន២រូបបន្ថែមទៀត។ ប៉ុន្ដែគេរំពឹង ថា តំណែងទាំងនេះ នឹងត្រូវចែករំលែកគ្នា ទៅគណបក្សធំៗទាំងពីរ៕

ល្អហួស និង ដេននីក្វាន់ ចេញមុខបកស្រាយរឿងយកជាងធ្វើសក់មកពីថៃដូចមិនផ្តល់តម្លៃឱ្យជាងខ្មែរ

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកគួរឱ្យកត់សម្គាល់ក្រោយពីម្តាយល្អហួស អ្នកនាង ដេននីក្វាន់ បានប្រកាសថាក្នុងថ្ងៃប្រលងផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss preteen international Cambodia នឹងយកជាងមកពីប្រទេសថៃមកធ្វើសក់ឱ្យ ល្អហួស ខណៈមានមតិរិះគន់ថា ធ្វើបែបនេះដូចមិនផ្តល់តម្លៃឱ្យជាងខ្មែរជាជាតិសាសន៍ឯង។ រឿងនេះដែរ ល្អហួស និងម្តាយបកស្រាយថាដោយសារជាងល្បីនៅស្រុកខ្មែរត្រូវគេកក់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8XtmAfoV3nmvBt6gC4tvqNVSwt4zJtXOZaUkxXat9tbPjqoDG5C77K_wr14Di5iQohS4xQ-AC08EcDtDlBfrz4CJLBbrS7pqDeVnJ8b68xUgN3wd7kD_iCsIIoPf3I8u7ugota0QTkA3_6xPACkAI-vmZMlyKx4X5a9RgosgDJuQsLyQm9DbVR371RTo/s2048/357741922_597101642554735_8231088777106987330_n.jpg

កាលពីថ្ងៃទី១ ខែកក្កដា អ្នកនាង ដេនីក្វាន់ ម្តាយរបស់ ល្អហួស បានបង្ហោះថា ជាងធ្វើសក់ដ៏ល្បីប្រចាំប្រទេសថៃឈ្មោះ korawat ជាជាងធ្វើសក់ឱ្យបវរកញ្ញាជាច្រើនរូបនឹងមកធ្វើសក់ឱ្យ ល្អហួស ក្នុងថ្ងៃប្រកួត Miss preteen international Cambodia វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃ៥ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ ការសម្រេចជ្រើសជាងមកពីប្រទេសថៃនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ទៅកាន់គ្រួសារល្អហួសថាធ្វើដូចនេះហាក់ដូចមិនឱ្យតម្លៃជាងខ្មែរដែលជាជាងជាតិឯងដូចដឹងស្រាប់ហើយថា ខ្មែរនិងប្រទេសជិតខាងនេះមិនសូវជាមានអារម្មណ៍ល្អចំពោះគ្នានោះទេបែរជាយកជាតិសាសន៍នេះមកទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggCEZvh8GUCORzeupGs1xSN5NGk6KLPcDikWVtXfm1OJ-hkzWqDFfmvdeOIC8IKZMa6z5zpnkQ5EHvIM9xzKz7Patw0z09R7jqsKgUk_QidXnnxy8eMfQZ1pU6LABuPVbWYqF7IF4HVlDDtQVvyTanIJ2m1cAQ4YeFimYxkzs8fIw5fQttruF46LD2bAA/s1597/357685473_597101615888071_881565757367850153_n.jpg

ជុំវិញពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមរឿងយកជាងថៃនេះអ្នកនាង ដេននីក្វាន់ និង ល្អហួសបានបកស្រាយនៅយប់ថ្ងៃទី៣ ខែកក្កដា ថា «ឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនពូមីងមួយចំនួនដែលយល់ច្រលំ ថាខ្ញុំមិនឱ្យតម្លៃជាងធ្វើសក់ស្រុកខ្មែរ ហើយទៅជួលជាងពីក្រៅប្រទេសមក នេះជាឆាតដែលពូខ្ញុំឆាតទៅកក់ជាងសក់ល្បីៗនៅស្រុកខ្មែរ ប៉ុន្តែពួកគាត់គឺជាប់កក់គេអស់ហើយ មិនអាចធ្វើឱ្យខ្ញុំបានទេ ចឹងហើយទើបសម្រេចចិត្តជួលជាងពីក្រៅប្រទេសមក សូមពុកម៉ែបងប្អូនពូមីងឈប់មានការយល់ច្រលំទៀត នឹងកុំមើលតែមួយជ្រុងគ្រប់យ៉ាងមានហេតុមានផល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGCvuKZSMw9CIOahEIzZ88zNs3xCPA-sxiGMJ8FSIXOgsiHFj31Ab58uSfiFUA9iVCIBvJSyn2BbG4KSACrl-dSXwN6mxiihBBkLD5egV8O-FpXSt08MfA3EoOErNyJ9Eny36z9tVUe-0SEO4hkzBU5TKoHnfvg06IAFGPAk7t_jr-76dFlKoX1Sxuw6M/s2048/image_2023-07-04_11-09-04.png

ទន្ទឹមនឹងមានការបកស្រាយខាងលើនេះ អ្នកនាង ដេននីក្វាន់ បានសរសេរបន្ថែមថា «05 08 2023ខាងមុខនេះ មានការប្រកួតផ្តាច់ព្រ័ត្រMiss ដល់ទៅ3 MMC, LMC, MPC ចំនួនអ្នកប្រកួតជិត100នាក់ហើយ ហើយការរកជាងសក់មិនមែនងាយទេ ព្រោះប្រកួតចំថ្ងៃតែមួយ គេក៏ត្រូវការជាងដូចយើងដែរ យើងកក់ជាងខ្មែរមិនបានវាមិនចំលែកនោះទេ ចិត្តខ្ញុំជាម្តាយត្រូវរកគ្រប់វិធីដើម្បីបានជាងមកធ្វើសក់អោយកូន ព្រោះថ្ងៃនោះជាថ្ងៃពិសេសបំផុតសំរាប់កូនស្រីខ្ញុំ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKsjq33GlenyeiJt2RkoZJ2LqVNmyGqxI2OmfmzEemPSvWrB3mXD9LHKTbzOabxvlXjiaUlDhd6edhjp7XK3pyHhF6ga402-oqiKqEf8V3W2YstUSDSJCu5oUUYd_celQvoBBwK1fDK4JCugF_FduFHFzLLWKpvIrWkOOAFgNiOkVs7Uan03tySwKwFcw/s737/Capture%20(29).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvzlv6lMpefYT1akwe3SxI-u85viwutHccmhY6yWFIE-YiWZzyt0X4R6ksdYU6ReVfwznELAGW-brwlBZO0FocQEO6tOUFUjTkCcUHYjqUvtuNJ7-KORtXWpM3F1JHxvBTwAV53FpjLCAKfEnJg_Y7ZIPEyl2Si-Obd87RhlNRwHVPtJTDNVU_MUEMjo/s687/r.PNG

ត្រឹម១សប្តាហ៍ចុងខែមិថុនានេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុត

0

ក្រសួងទេសចរណ៍បានបង្ហាញស្ថិតិភ្ញៀវទេសចរចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានទេសចរដើរលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់ទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់ ខណៈខេត្តព្រះសីហនុជាគោលដៅធំជាងគេដែលស្រូបភ្ញៀវទេសចរបានច្រើនក្នុងចំណោមខេត្តផ្សេងទៀត។ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល AMS Centralតាមរបាយការណ៍បញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlU39Ta0d26-7Qv0MnfkLWqSu5QqlB21Q32_8-NgPsJMi4UJ97WMxik7NdxavoQIljwdC6s779Mu34aHKV1eAocDfnI-lcjGYOxa--Xtf_8bBkED-LuXKjqZp7-e32SY0N_TAVubIb98i6w-06E1JVqXiUiDOGPgE9Jg-qTlJBEJJrEkpQ91_dqE7Ov8U/s1092/357029026_647434437417318_1868015807067108477_n.jpg
* ខេត្តព្រះសីហនុ មានចំនួន ៦៥,៨៧២នាក់
* ខេត្តបាត់ដំបង ៤២,៤៧៣នាក់
* ខេត្តសៀមរាប ៣១,៦៣៤នាក់
* រាជធានីភ្នំពេញ ៣១,៤២៤នាក់
* ខេត្តកំពត ២៨,៨៥១នាក់
* ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់
* ខេត្តកែប ១២,៣២៦នាក់។
គួរបញ្ជាក់ថាចំនួនភ្ញៀវទេសចរខាងលើនាចុងខែមិថុនាដើមខែកក្កដានេះមានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២៕

យ៉ាងហោចណាស់កម្មករ១០នាក់បាន​ស្លា..ប់​ ក្រោយ​ពុលស្រា នៅខេត្តរតនគីរី

0

យោងតាមសេចក្ដីប្រកាសរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តរតនគិរី បានឱ្យដឹងថា៖” បន្ទាប់ពីមន្ទីរ បានទទួលដំណឹងអំពីករណីសង្ស័យពុលស្រាស្លាប់ របស់បងប្អូនកម្មករនយោជិត ធ្វើការនៅក្រុមហ៊ុន ហ័ងអាញអណ្ដូងមាស(ចំការចេក) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមន្ទីរបានចុះទៅភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ណែនាំឱ្យក្រុមហ៊ុនចាត់វិធានការសុវត្ថិភាព និងសុខភាពការងារជាបន្ទាន់ ដើម្បីបង្កាហានិភ័យ ដល់កម្មករពាក់ព័ន្ធ។

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ថែមទៀតថា៖”យោងតាមការស្រាវជ្រាវ លទ្ធផលជាផ្លូវការ របស់ជំនាញមន្ទីរសុខាភិបាលឃើញថា ករណីដែលបណ្ដាលឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់នេះ បណ្ដាលមកពីពុលស្រា ដែលគេដាក់តាំងលក់នៅតាមទីតាំងក្បែរក្រុមហ៊ុន”។

គួរបញ្ជាក់ថា ជនរងគ្រោះក្នុងករណីខាងលើនេះ មានចំនួន ១១នាក់ បានស្លាប់ចំនួន ១០នាក់ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕

ប្រទេសចិនរឹតបន្តឹងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួនទៅក្រៅបរទេស

0

ប្រទេសចិន៖ ប្រទេសចិនបានបញ្ជាឱ្យមានការរឹតបន្តឹងលើការនាំចេញហ្គាលីញ៉ូម និងហ្គេម៉ាញ៉ូម ដែលជាឧស្សាហកម្មបន្ទះឈីបដែលខ្លួនកាន់កាប់ច្រើនបំផុត និងជាធាតុផ្សំសំខាន់នៅក្នុងបន្ទះសៀគ្វីដែលមានប្រសិទ្ធភាពខ្ពស់។China Chip: Timeline of US actions against China's chip industry, ET Telecom

យោងតាមក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី ៣ ខែកក្កដា ថា ខ្លួននឹងគ្រប់គ្រងការនាំចេញលោហៈទាំងពីរនេះ ដើម្បី “ការពារសន្តិសុខ និងផលប្រយោជន៍ជាតិ”។ ចាប់ពីថ្ងៃទី ១ ខែសីហា អ្នកនាំចេញផលិតផល និងសម្ភារៈដែលមានផ្ទុកហ្គាលីញ៉ូម និងហ្គេម៉ាញ៉ូម នឹងត្រូវទទួលបានលិខិតអនុញ្ញាតពិសេស និងរបាយការណ៍លម្អិតអំពីអ្នកទិញនៅក្រៅប្រទេស ប្រសិនបើពួកគេចង់ដឹកជញ្ជូនចេញពីប្រទេសចិន។China Lashes Out at Latest US Export Controls on Chips

Gallium និង germanium គឺជាលោហធាតុសំខាន់ដែលប្រើសម្រាប់ផលិត semiconductors ស្ថានីយ៍មូលដ្ឋាន 5G និងបន្ទះស្រូបពន្លឺព្រះអាទិត្យ។ សមាសធាតុហ្គាលីយ៉ូមមួយចំនួនមានលក្ខណៈសម្បត្តិដូចជាធន់ទ្រាំនឹងកំដៅ រួមជាមួយសំណើមកាន់តែច្រើន ដែលធ្វើឱ្យចរន្តអគ្គិសនីប្រសើរជាងស៊ីលីកុន នឹងជាធាតុផ្សំដ៏សំខាន់មួយនៅក្នុងបន្ទះសៀគ្វីដែលមានប្រសិទ្ធភាពខ្ពស់បំផុតរបស់ពិភពលោកផងដែរ។ ទន្ទឹមនឹងនេះដែរ germanium ក៏មានសមត្ថភាពពិសេសអាចបំពេញបន្ថែមស៊ីលីកុន ដែលត្រូវបានប្រើជាញឹកញាប់នៅក្នុងកោសិកាពន្លឺព្រះអាទិត្យ និងប្រព័ន្ធខ្សែកាបអុបទិកផងដែរ។Dutch curb chip equipment exports, drawing Chinese ire | Reuters

យោងតាមទិន្នន័យគយ តម្លៃនៃការនាំចេញ germanium និង gallium របស់ប្រទេសចិនគឺ $៥៤ លានដុល្លារ និង ៣៦ លានដុល្លាររៀងគ្នា។ លោហធាតុទាំងពីរដែលបានរៀបរាប់ខាងលើគឺស្ថិតនៅក្នុងបញ្ជីវត្ថុធាតុដើមដែលត្រូវបានវាយតម្លៃថា “មានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចអឺរ៉ុប”។ ឯកសារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកក៏បានបញ្ជាក់ផងដែរថា ប្រទេសចិនគឺជាប្រទេសផលិតហ្គាលីយ៉ូម និងហ្គេម៉ាញ៉ូមលំដាប់កំពូលរបស់ពិភពលោក។Chinese chips will keep powering your everyday life | MIT Technology Review

ទោះជាយ៉ាងណាក៏ដោយ លោក Alastair Neill អ្នកជំនាញដែលមានបទពិសោធន៍ជិត ៣០ ឆ្នាំជាមួយឧស្សាហកម្មលោហៈរបស់ប្រទេសចិនបាននិយាយថា គោលបំណងជាក់លាក់នៃការរឹតបន្តឹងឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិនគឺដើម្បីសងសឹកប្រឆាំងនឹងការហាមឃាត់ពីលោកខាងលិច។ ខណៈពេលដែលប្រទេសចិនកំពុងត្រូវការបច្ចេកវិទ្យាដូចជា lithography របស់អឺរ៉ុបដើម្បីផលិតបន្ទះសៀគ្វី ប្រទេសលោកខាងលិចក៏ត្រូវការប្រទេសចិនសម្រាប់វត្ថុធាតុដើមសំខាន់ៗផងដែរ៕ ប្រភព៖vnexpress

ទៅដល់សំឡូតហើយ បើមិនបានចូលលេងទឹកជ្រោះមួយនេះ ប្រយ័ត្នស្តាយក្រោយ

0

ក្រៅពីជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្មនិងឧស្សាហកម្ម ខេត្តបាត់ដំបងក៏បានផ្សារភ្ជាប់នឹងវិស័យទេសចរណ៍បែបធម្មជាតិជាច្រើនទៀតក្នុងនោះយើងផ្តោតសំខាន់និងទឹកធ្លាក់បរឡាងដែលជាកន្លែងលំហែរអារម្មណ៍ដ៏អស្ចារ្យសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍បរទេសផងដែរ

ទឹកធ្លាក់បរឡាង ឬក៏គេច្រើនហៅថា ជ្រោះបរឡាង មានទីតាំងស្ថិតនៅ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល ៩០គីឡូម៉ែត្រ ពីរង្វង់​មូល​លោក​តា​ដំបង​ក្រញ៉ូង។No photo description available.

ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបង ទៅតាមផ្លូវលេខ ៥៧ ឆ្ពោះទៅកាន់ស្រុកសំឡូត បត់ខាងឆ្វេងតាមផ្សារត្រែងចូលក្នុងប្រមាណជា១៨គីឡូម៉ែត្រ នោះលោកអ្នកនឹងឃើញស្លាករមណីយដ្ឋាននោះ។ទឹកធ្លាក់បរឡាង ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិត ជាទឹកធ្លាក់ពីលើភ្នំ ដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ ស្តាប់សំលេងទឹកធ្លាក់មកពីលើកំពូលភ្នំ និងងូតទឹកលេងកម្សាន្ត៕

No photo description available.

No photo description available.

 

 

គ្រាប់ល្ហុងអាចបរិភោគបាន និងផ្តល់ប្រយោជន៍ច្រើនយ៉ាង

0

ជាធម្មតា បងប្អូនកសិករតែងនាំគ្នាហូបផ្លែល្ហុងជាប្រចាំ ខណៈបងប្អូនខ្លះបានយកល្ហុងខ្ចីមកធ្វើជាបន្លែបង្ការដាក់ក្នុងសម្លផងដែរ ។ ចំណែកល្ហុងទុំវិញអាចយកធ្វើជាបង្អែម ហើយគេបោះចោលគ្រាប់របស់វា ។ ប៉ុន្តែតើជ្រាបទេថា យើងអាចហូបគ្រាប់ល្ហុងបាន ហើយវាបានផ្តល់ផលប្រយោជន៍ជាច្រើន ។File:Papaya seeds - Close-up of the inside of a cut papaya fruit.jpg -  Wikimedia Commons

ការហូបគ្រាប់ល្ហុងអាចជារឿងប្លែក មែនទេ ? ពីព្រោះជាទូទៅ មនុស្សភាគច្រើនមិនបានហូបគ្រាប់ល្ហុងទេ ។ ប៉ុន្តែការពិត មានការហូបគ្រាប់ល្ហុងនៅប្រទេសមួយចំនួន ក៏ដូចជាប្រទេសនៅតំបន់អាស៊ីខាងត្បូងផងដែរ ដូចជា ឥណ្ឌាបានយកគ្រាប់ល្ហុងមកហូបជាថ្នាំសម្រាប់ព្យាបាលជំងឺ ដែលវាជាចំណេះដឹងរបស់អ្នកភូមិ ។ លើសពីនេះ នៅទ្វីបអាហ្វ្រិក គឺប្រទេសនីហ្សេរីយ៉ាបានយកគ្រាប់ល្ហុងមកប្រឡាក់សម្រាប់ធ្វើគ្រឿងផ្សំម្ហូបអាហារផងដែរ ។What are the health benefits of papaya seeds? - Quora

* ផលប្រយោជន៍របស់គ្រាប់ល្ហុងមានដូចជា ៖
-ជួយការពារជំងឺមហារីក ពីព្រោះគ្រាប់ល្ហុងសម្បូរដោយសារធាតុ Isothiocyanate និង Palmitic & Oleic ។ គេជឿថា វាមានប្រសិទ្ធភាពអាចប្រឆាំងនឹងជំងឺក្រពេញប្រូស្តាត, សួត, មហារីកសុដន់, មហារីកពោះវៀនធំ និងមហារីកឈាម ។
-ជាថ្នាំបណ្តេញកាកសំណល់ចេញពីថ្លើម និងជួយធ្វើឱ្យថ្លើមរបស់យើងរឹងមាំ
-ការពារការខូចតម្រងនោម ពីព្រោះគ្រាប់ល្ហុងសម្បូរដោយសារធាតុ Flavonoids ដែលអាចការពារជំងឺផ្សេងៗបាន
-ជួយកម្ចាត់ព្រូនក្នុងពោះវៀនយ៉ាងមានប្រសិទ្ធភាព ព្រោះគ្រាប់ល្ហុងសម្បូរសារធាតុ Carpaine
-ជួយរំលាយអាហារ ដោយសារគ្រាប់ល្ហុងសម្បូរដោយសារធាតុ PapainHow to use papaya seeds

* វិធីបរិភោគគ្រាប់ល្ហុង ៖
-យើងអាចទំពារគ្រាប់ល្ហុង ដែលវាមានរសជាតិស្រដៀងគ្នានឹងម្រេច ប៉ុន្តែនៅសប្តាហ៍ដំបូង អាចហូបត្រឹម១គ្រាប់ ទៅ២គ្រាប់ប៉ុណ្ណោះក្នុង១ថ្ងៃ ព្រោះបើហូបច្រើនពេកអាចធ្វើឱ្យរាងកាយ និងប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី
-លាយវាជាមួយទឹកឃ្មុំ១ស្លាបព្រាបាយដើម្បីកាត់បន្ថយជាតិល្វីង ព្រោះជាវិធីបណ្តេញសត្វល្អិតក្នុងពោះវៀនយ៉ាងមានប្រសិទ្ធភាព
-យើងអាចយកគ្រាប់ល្ហុងទៅហាលថ្ងៃឱ្យស្ងួត រួចកិនជាម្សៅទុកប្រឡាក់សាច់មាន់ ឬសាច់ជ្រូក និងទុករយៈពេល១ម៉ោង គឺវានឹងជួយធ្វើឱ្យសាច់ទន់ និងជួយរំលាយអាហារបានល្អផងដែរ ៕Papaya Seeds: Benefits, Uses, Side Effects & More

ប្រភព ៖ Kaset Go