ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកហាក់ផ្ទុះសង្រ្គា.មពាក្យសម្តីគ្នាទៅវិញទៅមករវាងអ្នកគាំទ្រតារាចម្រៀង លីម តិចម៉េង និងអ្នកគាំទ្រ តារាចម្រៀង ថុល សុភិទិ ទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» កើតបានជារឿងដ្រាម៉ាលើប្រព័ន្ធផ្សព្វផ្សាយជម្លោះរវាងហ្វេននិងហ្វេន។

ដូចមហាជនជ្រាបមកហើយថាមិត្តភាព Top 4 មានការគោរពស្រលាញ់គ្នាយ៉ាងខ្លាំងហើយអ្នកទាំង៤ ថែមទាំងដាក់ Cover រូបពួកគេនៅលើបណ្តាញសង្គមហ្វេកប៊ុកផងដែរកាលពីដើមខែកក្កដា កន្លងមកនេះដោយភ្ជាប់ជាមួយខ្លឹមសារថា «បែបនេះរហូត»។No photo description available.

ទោះយ៉ាងណា ជម្លោះរវាងអាយដលនិងអាយដលគេពុំសូវឃើញមាននោះទេនៅលើសង្គមសិល្បៈទេតែភាគច្រើនហើយញឹកញាប់នោះគឺកើតទៅលើអ្នកគាំទ្ររបស់ពួកគេដែលប៉ះសម្តីគ្នាទៅវិញទៅមក ចេញមកការពារអាយដលរៀងៗខ្លួននៅលើបណ្តាញសង្គម។

ជាក់ស្តែង ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកចាប់ផ្តើមមានសង្គ្រាមពាក្យសម្តីតបតគ្នាទៅវិញមករវាងហ្វេនខាង ថុល សុភិទិ និង ហ្វេន លីម តិចម៉េង ជុំវិញទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» ជាសំនៀងដើមរបស់ តិចម៉េង ដែលបានចេញផ្សាយប្រមាណ៥ខែមកនេះព្រមទាំងទទួលបានរហូតដល់ជាង៦លានដងនៅលើឆាណែលរស្មីហង្សមាស។
ដើមហេតុដែលនាំឱ្យមានការដ្រាម៉ានេះកើតឡើងក្រោយពីមានការបង្ហោះថា គ្រាន់តែ ភិទិ Cover ក៏មានអ្នកទស្សនាខ្ទង់លានដែរដោយបង្ហាញពី ភិទិ ច្រៀង Cover បទខាងលើ នេះទទួលបានជាង២លានដងហើយចាប់ពួកគេចាប់ផ្តើមជជែកគ្នាថាយ៉ាងណាក៏មិនអាចឈ្នះម្ចាស់ដើមដែរ។May be an image of 1 person

បន្ថែមពីលើនេះហ្វេនទាំងសងខាងជជែកគ្នាអ្នកណាយកមកច្រៀងលើឆាកមុនទៀតផងដោយហ្វេនភិទិថា ភិទិ យកមក Cover លើឆាកមុនម្ចាស់បទ ខណៈហ្វេន តិចម៉េង ថា តិចម៉េង យកមកច្រៀងមុនពេលបទទម្លាក់បាន៥ម៉ោងទៅលើបទចម្រៀងមានចំណងជើងថា «គេភ្លេចអស់ហើយ» ដែលទើបចេញប្រមាណ១០ថ្ងៃមកនេះ ថែមទាំងផ្លែផ្កាពាក្យសម្តីជាច្រើនទៀត។

មិនទាន់អស់នោះទេ ហ្វេន ភិទិ ក៏បានបោះសម្តីផ្លែផ្កាទៅវិញដែរថា ២១M ហើយកុំចង់ហក់ម្ចាស់ពានមិនទាន់បានផង ដែលពួកគេចង់សម្តៅទៅលើបទ «មួយឆាវ» របស់ ថុល សុភិទិ ដែលមួយបទនេះមានអ្នកទស្សនាចំនួន២១Mហើយ។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះតារាចម្រៀង ភិទិ ធ្លាប់និយាយនៅលើឆាកថា ពួកគេទាំង៤នាក់តែងតែជួយច្រៀង Cover ទៅវិញទៅមកតាមដែលអាចធ្វើទៅបាន ហើយជុំវិញជម្លោះខាងលើនេះគឺកើតឡើងរវាងហ្វេនៗតែប៉ុណ្ណោះ ខណៈទំនាក់ទំនងរបស់តារាចម្រៀងទាំង២ដួងពុំមានបញ្ហាចោទនោះទេនៅតែជាមិត្តភក្តិល្អដដែល៕