តម្លៃប្រេងនៅកម្ពុជាមានការឡើងបើធៀបនឹងតម្លៃចាស់ក្នុងនោះតម្លៃសាំងរក្សាតម្លៃដដែល និងម៉ាស៊ូតឡើងថ្លៃ២៥០រៀលបន្ថែមក្នុងមួយលីត្រ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺរក្សាតម្លៃចាស់គឺ ៤ ៥៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៧០០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕










