Home Blog Page 1599

នូវែលសេឡង់ហាមឃាត់ការប្រើប្រាស់ផលិតផលផ្លាស្ទិក

0

ប្រទេសនូវែលសេឡង់ ៖ គេហទំព័ររបស់ក្រសួងបរិស្ថាននូវែលសេឡង់ចុះផ្សាយថា នូវែលសេឡង់បានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកនៅទូទាំងប្រទេសក្នុងដំណាក់កាលទី២ ដោយបានអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ ។ ផលិតផលផ្លាស្ទិកស្ថិតក្នុងការហាមឃាត់នេះ រួមមាន ថង់ដាក់បន្លែ និងផ្លែឈើនៅផ្សារទំនើប, ចាន, ស្លាបព្រា, សម, ស្ទិកគ័របិទម្ហូបអាហារនិងផ្លែឈើ និងបំពង់ផ្លាស្ទិក ប៉ុន្តែគេបានលើកលែងសម្រាប់ជនពិការ និងអ្នកចាំបាច់ត្រូវប្រើប្រាស់ផ្លាស្ទិកក្នុងវេជ្ជសាស្ត្រ ។New Zealand says it's the first to ban thin plastic bags from supermarkets  | The Independent

ការហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកដំណាក់កាលទី២ នេះ គេបានប្រមូលផ្លាស្ទិកទាំងអស់ចេញពីធ្នើរដាក់ទំនិញនៅផ្សារទំនើប ព្រមទាំងហាមលក់ផ្លាស្ទិក និងហាមផលិតផ្លាស្ទិក ចាប់ពីថ្ងៃទី១ ខែកក្កដា ។ ចំណែកហាងទំនិញណាល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ចំនួន១សែនដុល្លារនូវែលសេឡង់ ។ ក្នុងគេហទំព័រនេះបញ្ជាក់ច្បាស់ថា បម្រាមនេះបានហាមឃាត់នៅតំបន់ណាខ្លះ និងលើកលែងផ្លាស្ទិកប្រភេទណា ហើយពលរដ្ឋគួរត្រៀមខ្លួនប្រើប្រាស់អ្វីជំនួសវិញ ។Plastic Waste

ក្រសួងបរិស្ថានបញ្ជាក់ថា បម្រាមប្រើប្រាស់ផ្លាស្ទិកលើកនេះ គឺផ្តោតលើផ្លាស្ទិកដែលប្រើតែម្តងរួចបោះចោល ។ កាលពីខែតុលា ឆ្នាំ២០២២ ប្រទេសនូវែលសេឡង់បានហាមលក់ផ្លាស្ទិក ឬផលិតសំឡីត្បាលអាចម៍ត្រចៀកដែលប្រើរួចបោះចោល, ឈើកូរភេសជ្ជៈ និងថាសជ័រដាក់សាច់ ជាដើម ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក David Parker បានថ្លែងកាលពីខែកញ្ញា ឆ្នាំ២០២២ ថា ការឈប់លក់ផលិតផលផ្លាស្ទិកនឹងជួយកាត់បន្ថយសំរាម, កែលម្អប្រព័ន្ធកែច្នៃឡើងវិញ និងជំរុញការប្រើផ្លាស្ទិកឡើងវិញ ឬទទួលខុសត្រូវដល់បរិស្ថាន ។Can You Recycle Plastic? Tesco's Plastic Pledge Falls Short

ពលរដ្ឋនូវែលសេឡង់ម្នាក់បានបោះចោលសំរាមផ្លាស្ទិកប្រមាណ៧៥០គីឡូក្រាមក្នុង១ឆ្នាំ ក្នុងនោះសំរាមមួយចំនួនមិនអាចកែច្នៃប្រើឡើងវិញបានទេ ។ ការចេញច្បាប់ថ្មីសង្ឃឹមថា នឹងអាចកាត់បន្ថយបរិមាណសំរាមទាំងនេះ ។ នូវែលសេឡង់នឹងហាមឃាត់ការប្រើផ្លាស្ទិកដំណាក់កាលទី៣ ព្រមទាំងហាមការវេចខ្ចប់អាហារ និងភេសជ្ជៈដោយប្រើផ្លាស្ទិក PVC ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ តទៅ ៕ ប្រភព ៖ environman

ថែរក្សាសុខភាព! ពេញមួយសប្តាហ៍ទៀត កម្ពុជា នៅបន្តមានភ្លៀងលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់

0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថាប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់រយៈពេលមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °C
និង សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៦ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕May be an image of text

រដ្ឋបាលរាជធានីភ្នំពេញ សុំចិត្តប្រជាពលរដ្ឋយោគយល់ចំពោះការលិចទឹក ព្រោះវាជាកត្តាធម្មជាតិ

0

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសសុំចិត្តបងប្អូនប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះ ការលិចទឹកសឹងតែគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញកាលពីម្សិលមិញនេះ។

រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា៖” ដោយសារតែភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ ដោយរយៈកម្ពស់ ១៥៣មម ប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ។ សូមបងប្អូនមេត្តាយោគយល់នឹងអធ្យាស្រ័យនូវស្ថានភាពបែបនេះ ដែលជាកត្តាធម្មជាតិ”។May be an image of 6 people, motorcycle and road

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ថា៖”ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកម្ពស់រហូតដល់ ១៥៣មម ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលអោយទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ ជាមួយនឹងប្រសិទ្ធភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបាននិងកំពុងស្រកយ៉ាងលឿន។ សូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងកាយសំរាមស្ទះទឹកនៅមុខចម្រ៉ឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន”៕May be an image of 8 peopleNo photo description available.May be an image of 5 people

ញាក់ណាស់! ឈុតទទួលពានរង្វាន់នៅប្រទេសថៃរបស់ យូប៊ីន ជាក្បាច់ផ្កាចន្ទន៍ខណៈគ្រឿងអលង្ការរំលេចពី ព្យញ្ជនៈលេខនិងស្រះ របស់ខែ្មរ

0

ទន្ទឹមនឹងទទួលបានការកោតសរសើរពីសំណាក់មហាជនជាតារាសម្តែងកម្ពុជាដែលទទួលបានពានរង្វាន់ពីប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែកាន់តែពិសេសឈុតដែល ស៊ីន យូប៊ីន គ្រងនោះមានលក្ខណៈពិសេសយ៉ាងខ្លាំងប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍រចនាបទបុរាណ បានរំលេចជាមួយព្យញ្ជនៈ លេខ និង ស្រះ របស់ខែ្មរ បង្ហាញនៅលើឆាកអន្តរជាតិក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7NiLKGzcQJONb_gjBriPnDRxQWe2tWfWxyR7oqXIXpC86uQnotJ-SM--TClhZZSBBL74QRJIB8xDkhBLaf8j26MO7g0dvXF35uwrcIbbWKlbeybkT1ATa5eN9-eNWgWs-57Fj1ZiNiPSWeieGQ_VleUOJU3b8fe_hTr0RTehc3NO_o4SARMaGK6uJ6lA/s2048/357742536_827082275445945_7464343979098002231_n.jpg

កាលពីពេលថ្មីៗនេះមហាជនអ្នកគាំទ្រកម្ពុជាសម្តែងនូវក្តីរំភើបចិត្តយ៉ាងខ្លាំងទៅដល់គូស្នេហ៍ ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានទទួលពានរង្វាន់តារាសម្តែងស្រី និងតារាសម្តែងប្រុសដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year) ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 នៅឯប្រទេសថៃ។ ភាពជោគជ័យនេះតារាសម្តែងទាំងពីររូបបានបង្ហាញថាមិនត្រឹមតែជោគជ័យសម្រាប់អ្នកទាំងពីរនាក់ប៉ុណ្ណោះទេ តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnezWOY35hBfF9zEPZ3xGS6GLVFShcAwMi3VaD1st5S1V_rU6W-0eEtBOuJFrUBLd0-c_gxcILf8NIxOs_6TjzhlKcnCEOACBiJsLD5IhVCOa-u_sRCRvHTqWpH5CJCIKpLFRQhXO53Gx4JXD6jo5w4JgkIK5aqyW-S28qONa8gzbPwTGF_bf4jNW0uAw/s2048/347269673_774670231115990_6589539482684103343_n.jpgអ្វីដែលកាន់តែពិសេស តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញទៀតថាឈុតដែលនាងគ្រងទៅទទួលពានរង្វាន់នេះគឺជាឈុតប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍រចនាបទបុរាណ ឯទម្ងន់ឈុតនោះជិត១០គីឡូឯណោះដែលច្នៃដោយហាង«សុផលកាត់ដេរ»។ មិនត្រឹមតែឈុតដែលមានលក្ខណៈពិសេសប៉ុណ្ណោះទេ គ្រឿងអលង្ការវិញតារាស្រីក្រសោបពានច្រើនក្នុងដៃរូបនេះបានរំលេចជាមួយតួព្យញ្ជនៈ និង លេខ និង ស្រះ របស់ខែ្មរទៀតផងដែលនាងតាំងចិត្តបង្ហាញក្នុងកម្មវិធីនេះ ព្រមទាំងសូមខន្តីអភ័យទោសពីមហាជនផងដែរប្រសិនខុសត្រូវយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSMKtIuM7PxrUYr5ZppxBdz9zbk81wzWZxzrqMfpENhW1Pdf3hEDXHzuH0a7eSvvxrCElJC23v8zxinY_Aaj-JGPZy-JemPAQQybqGtRb0DvM9tiAT6YgoDnlCQuKCyVvQ8SFCHzvLWEIQ_TAWtfNVNfGvBqzW5j4TiKyfqeLxg-mF-wEtCs4_Hl5M3Zc/s2048/357677558_827082368779269_7410027479202713189_n.jpg

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ស៊ីន យូប៊ីន និងគូស្នេហ៍ ខាត់ វៃហាំង ទទួលពានរង្វាន់ពីប្រទេសថៃកន្លងមកអ្នកទាំងពីរក៏ទទួលពានរង្វាន់ជាច្រើនផងដែរ ខណៈកាលពីប៉ុន្មានខែមុនពេលនាងចូលរួមក្នុងកម្មវិធីនៅប្រទេសបារាំង យូប៊ីន ក៏ខំច្នៃរ៉ូបបង្ហាញអ្វីដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy1nRexZyXRX2XylfHhrGOo36Y_N4c1ObqB4JfB5g_e5LapoQYGkAKCsaXpiv8D1fSayT4_Ehtbzk79szlVXLsqOXaI-5StMuaUlWVWMwSMkIOr3DKXS9DDP4q03o1LpjWYIcY7_F-S1JH4n8gibXnofKKKUu6vf55jqQVxTjjl6qC1sTDaADyaeCHES4/s2048/357738907_827105002110339_150120048780888971_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcjF2n3qHzS0IBRQ0sz4afRFhOqV0qwP51e5taUx5LjAWb92FopbqyidNtCnVufa5HkBClphiMQzF6tsw55H33YV4Uf7Y9_mGAoV2TCeqCNMwaKeRCjlIoiwrDc3dePSDpmOlZhftYnVKdi_1bLhwdpdLkHtbYESvUq_TIidTKtrL9CNUuLaNjy0kPlcU/s2048/357678374_827104995443673_2887043345728673272_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-JNW-NV6YF_ltSGM2kJp4-2-QkG0OeRpjZau2h1lzK0gEngepxvqvYSkSGdvXRsjN4k12oPImcwT2OTt3hIZFo7bkqiTRPcFRX7A-1sIAFozWvOS5b1ndpL6ENPyKdtLU1fUradpSNxliredYmVrwChqt2XIwmJ5fvSxMRI19JDSSjVa7TeiGApkoGc/s1170/357517326_827101468777359_7080003715111145743_n.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIuowErKqKg2nJd314xLPchzQC5VuCLGUyde68e1BiaCP8-J90fzZGgV903FRZh4as0kuv1Ts6Pun9-FQxVlyqP8aWbQqNvxJ8A4e0vMjmbKBfD8KCmK4cTxtPA3rA5__OqewHeLquntmErJmQCzG8Fnu3DnXMGhvLZAWyJPGu39LLyhSoJP5rQlHX9vs/s2048/357764403_827082455445927_7282735155228797109_n.jpg

ថុល សុភិទិ និង ម៉ានីន កាន់តែផ្អែមល្ហែមទោះមានអ្នកដៀមដាមដាក់ថាមិនទាន់រៀបការនៅផ្ទះជាមួយគ្នាដូចប្តីប្រពន្ធ

0

ជីវិតស្នេហារបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថុល សុភិទិ និងអ្នកជំនួញអនឡាញល្បីឈ្មោះ ឡុង ម៉ានីន កាន់តែស្រស់បំព្រងយល់ចិត្តយល់ថ្លើមគ្នាយ៉ាងខ្លាំង និងបញ្ចេញភាពផ្អែមល្ហែមថើបគ្នាជាញឹកញាប់បង្អួតហ្វេននៅលើបណ្តាញសង្គមផងដែរនិងរួមរស់ជាមួយគ្នាក្នុងផ្ទះតែមួយទៀតផង។ រឿងនេះដែរក៏មានអ្នកដៀមដាមឱ្យអ្នកទាំងពីរដែរថាជាអ្នកសិល្បៈគួរធ្វើជាគម្រូដល់មហាជនមិនទាន់រៀបការផងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហើយ។ ទោះយ៉ាងណារឿងនេះមិនបានធ្វើឱ្យអ្នកទាំងពីរខ្វល់ខ្វាយឡើយ ថែមទាំងបញ្ចេញភាពផ្អែមល្ហែមលើសដើម។May be an image of 1 person, wingtip shoes and text

ភិទិ និង ម៉ានីន កាន់តែធ្វើឱ្យអ្នកមិនមានសង្សារច្រណែនគ្នាយ៉ាងខ្លាំងព្រោះអ្នកទាំងពីរបញ្ចេញសកម្មភាពមិនលាក់បាំងពីមហាជនឡើយគឺត្រូវថើបៗ ត្រូវឱបៗ មិនដូចគូស្នេហ៍សិល្បៈឯទៀតឡើយ។ ជាពិសេស ចុងក្រោយនេះអាជីពសិល្បៈរបស់តារាចម្រៀង ភិទិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ចំណែកឯគូស្នេហ៍វិញជំនួញអនឡាញរបស់នាងក៏ជោគជ័យ ព្រោះអ្នកមួយចំនួនដឹងស្រាប់ហើយថា ដ្បិតតែម៉ានីនទើបតែវ័យ២៦ឆ្នាំមែនពិតតែការរកស៊ីរបស់នាងជោគជ័យសស់ផ្ទះសល់ដីជាច្រើនកន្លែងរស់នៅផ្ទះធំវីឡាយ៉ាងប្រណីត។May be an image of 2 people and people smiling

ការបើកចំហចំណងស្នេហ៍ជាសាធារណៈនេះ និងបង្ហាញថាពួកគេរស់នៅផ្ទះជាមួយគ្នានេះដែរក៏មានអ្នកដៀមដាមឱ្យពួកគេថា «ជាតារាល្បី ជាអាយដល ឱបថើបកៀកកើយ នៅផ្ទះជាមួយគ្នាមុនការគួរកុំបង្ហាញជាសាធារណៈព្រោះវាជាគំរូមិនល្អ ប៉ះពាល់ប្រពៃណី។May be an image of 2 people, beard and beachលាក់ៗទៅត្រឹមជាសង្សារទេ ចាំក្រាបដល់កន្ទេលចាំបង្ហាញព្រោះយើងខ្មែរប្រពៃណីបើយើងមិនថែឱ្យបរទេសណាមកថែឱ្យយើង»។ ការលើកឡើងនេះដែរគណនីនេះបានលុបចេញពីទំព័រហ្វេសប៊ុករបស់ខ្លួនហើយទោះមិនសម្តៅចំឈ្មោះ ភិទិ និង ម៉ានីន ក៏គេដឹងថាគណនីមួយនេះចង់សម្តៅដល់ពួកគេទាំងពីរនាក់។May be an image of 2 people, white lily, prairie gentian and text

ទោះបីជាមានអ្នកដៀមដាមឱ្យខ្លួនក្តី ភិទិ និង ម៉ានីន កាន់តែមានភាពផ្អែមល្ហែមដាក់គ្នាសំខាន់ជាក្តីសុខរបស់ពួកគេ ហើយក៏មិនអាចផ្គាប់ចិត្តបានគ្រប់គ្នាដែរ ខណៈរឿងនេះមានទាំងមតិវិជ្ជមាន និងអវិជ្ជមានទៅលើគូស្នេហ៍នេះដែលរស់នៅជាមួយគ្នាទាំងមិនទាន់មានចំណងអាពាហ៍ពិពាហ៍៕

អេស្ប៉ាញគ្រោងផលិតស្បូនសិប្បនិម្មិតសម្រាប់ទារកមិនគ្រប់ខែ

0

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មាន Reuters កាលពីថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថា អ្នកជំនាញកំពុងធ្វើការដើម្បីបង្កើតស្បូនសិប្បនិម្មិតសម្រាប់ទារកមិនគ្រប់ខែ បន្ទាប់ពីការធ្វើតេស្តដោយជោគជ័យទៅលើសត្វ។
នៅក្នុងការធ្វើតេស្តនោះ គំរូសុកសិប្បនិម្មិតបានបង្កើតឡើងវិញនូវបរិយាកាសការពារជាមួយនឹងធុងថ្លាដែលធ្វើពីវត្ថុធាតុដើមដែលឆបគ្នានឹងជីវសាស្រ្ត ដោយនៅខាងក្នុងសួត ពោះវៀន និងខួរក្បាលរបស់ទារកអាចបន្តអភិវឌ្ឍបាន។ កុងតឺន័រទាំងនោះបានតភ្ជាប់ទៅនឹងប្រព័ន្ធឈាមរត់សារធាតុរាវ amniotic ដើម្បីរក្សាទារកឱ្យនៅដាច់ដោយឡែកពីការរំញោចខាងក្រៅ ប៉ុន្តែនៅតែអាចចូលដំណើរការបានសម្រាប់ការត្រួតពិនិត្យអ៊ុលត្រាសោន។Parents can look at their foetus in real time': are artificial wombs the  future? | Pregnancy | The Guardian

គោលបំណងនៃការបង្កើតស្បូនសិប្បនិម្មិតនេះ គឺដើម្បីថែរក្សាអាយុជិវិតរបស់ទារក ព្រោះកន្លងទៅយោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ទារកភាគច្រើននៅលើពិភពលោកបានបាត់បង់ជីវិត ឬពិការ ដោយសារហានិភ័យនៃការកើតមិនគ្រប់ខែ។We may one day grow babies outside the womb, but there are many things to  consider first ដូច្នេះហើយបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ BCNAtal និង Fundacion La Caixa កំពុងព្យាយាមបង្កើតប្រព័ន្ធដែលអនុញ្ញាតឱ្យទារកត្រូវបានរក្សាទុកនៅខាងក្រៅរាងកាយរបស់ម្តាយ ប៉ុន្តែនៅតែស្ថិតក្រោមលក្ខខណ្ឌគភ៌ ដូចជាបន្តដកដង្ហើមតាមទងផ្ចិត ការញ៉ាំតាមរយៈទងផ្ចិត រុំព័ទ្ធដោយសារធាតុរាវនៅសីតុណ្ហភាពថេរ។ ក្រុមអ្នកជំនាញក៏បានធ្វើការសិក្សាលើសត្វចៀម និងរក្សាទារកក្នុងផ្ទៃរយៈពេល ១២ ថ្ងៃ ដោយពួកគេក៏មានគម្រោងធ្វើការពិសោធន៍ជាមួយសត្វជ្រូកផងដែរ មុនពេលណែនាំការសាកល្បងនេះទៅឱ្យមនុស្សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Kelly Werner សាស្ត្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យ Columbia បាននិយាយថា គម្រោងនេះគឺពិតជាស្មុគស្មាញណាស់ ពាក់ព័ន្ធនឹងឯកទេសវេជ្ជសាស្ត្រផ្សេងៗគ្នា ហើយត្រូវការវិស្វករមកពីគ្រប់វិស័យទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលវិជ្ជមានរបស់ក្រុមអេស្ប៉ាញត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ក្នុងការសាកល្បងព្យាបាលមនុស្សដើម្បីវាយតម្លៃសុវត្ថិភាព និងផលប៉ះពាល់។ លោកក៏បានបន្តទៀតថា “នេះគឺជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយ ប៉ុន្តែសុកសិប្បនិម្មិតមិនមានបំណងជំនួសសុកធម្មជាតិនោះទេ៕ ប្រភព៖vnexpress

មហាជនហួសចិត្ត! តើបុរសម្នាក់នោះមានចេតនាអ្វីឱ្យប្រាកដទៅលើ វណ្ណដា ទោះបីដឹងច្បាស់ថាជាខ្មែរហើយ តែមិនព្រមបកស្រាយ

0

មហាជនសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងទៅលើបុរសម្នាក់ដែលមានហ្វេកប៊ុកថា Heng-Creator បានធ្វើវីដេអូដើរសួរជនជាតិថៃនៅប្រទេសថៃមានប៉ុន្មានភាគរយដែលស្គាល់តារាចម្រៀងរ៉េប វណ្ណដា ប៉ុន្តែបែរជាមិនបកស្រាយថា វណ្ណដា ជាជនជាតិអ្វីដែលគេចោទសួរជាជនជាតិមីយ៉ាន់ម៉ាឬសិង្ហបុរី សុខចិត្តដើរចេញទៅវិញ ព្រមទាំងមិនបានបកស្រាយរឿង ភ្លេងបុរាណខ្មែរទាំងគេនិយាយថាជាភ្លេងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8s2a_Gj1SKgF5n3i0CxgWT9brvxmZriAd_FdZyGMcgjXvlzz_sdkEY7Jp4HKcidwjWNT1s6u-eZ2mb5VyNNNdo3s1tNlgZ3-VDWR4z9yo4SBA5VFBnj6W6yFwdOZpk5uq-ABbKM_WmwqddqWCA6fA9T0Q1vAJ86dRjKFCFJaQ5L-V9YhDy9Q7HzxaVu0/s960/326545377_737479590953310_3265812862668984881_n.jpg

នៅលើបណ្តាញសង្គមកំពុងរិះគន់យ៉ាងចាស់ដៃទៅលើបុរសម្នាក់ដែលមានហ្វេកប៊ុកផេក Heng-Creator ធ្វើវីដេអូខំហោះពីប្រទេសកម្ពុជាទៅប្រទេសថៃសួរជនជាតិថៃគេស្គាល់វណ្ណដាដែរឬអត់ដោយសារតែ វណ្ណដា ជាតារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងធ្លាប់ទៅប្រគំតន្រ្តីនៅប្រទេសថៃ និងសហការណ៍ចេញបទចម្រៀងជាមួយជនជាតិថៃដូចជាបទ «Run The Town» និង «BONG » ជាដើម។ នៅក្នុងវីដេអូនោះ អ្នកធ្វើវីដេអូនោះបានដើរសម្ភាសសួរជាច្រើននាក់តែមិនមានអ្នកស្គាល់ វណ្ណដា ទេ ហើយលោកបានព្យាយាមដើរសួរបន្តទៀតរហូតបានជួបអ្នកបានស្គាល់តារាចម្រៀង វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_khWt-nWeWUhQPR7mYhPOO4Q4BW12BWpSn0zoriWc7t8hQEYKUMe4mvoDVMtJHtWtL2ZSftu_FDWH2V41GKysOm4iIZkjbBw4vKaxM0VFukypez-NMELQF5whdLgj802SygkFlG1XGdT4inGJgVd1lNzXYPmKKhaLwecEUhIubSL9aMPrHkxDiq4xcmA/s2048/293395499_104961465625271_1072337574235950316_n.jpg

អ្វីដែលធ្វើឱ្យមហាជនខកចិត្តនិងរិះគន់បុរសរូបនោះដោយសារតែពេលប៉ះអ្នកស្គាល់ វណ្ណដា ហើយគេមិនដឹងថាជាជនជាតិខ្មែរនោះទេផ្ទុយមកវិញគេបានសួរទៅ Heng-Creator វណ្ណដា ជាជនជាតិមីយ៉ាន់ម៉ា ឬសិង្ហបុរី ហើយថែមទាំងនិយាយទៀតថា វណ្ណដា ធ្វើបទចម្រៀងលាយជាភ្លេងបុរាណថៃ ខណៈអ្នកធ្វើវីដេអូរូបនេះសុខចិត្តដើរចេញដោយមិនពន្យល់ថា វណ្ណដា ជាជាតិអ្វីព្រមទាំងមិនប្រាប់ថាឧបករណ៍នោះជាភ្លេងបុរាណខ្មែរទាល់តែសោះ។May be an image of 3 people

អ្នកលេងបណ្តាញសង្គម លើកឡើងថា តើ Heng-Creator មានចេតនាអ្វីឱ្យពិតប្រាកដបានជាមិនព្រមបកស្រាយពេលគេយល់ច្រលំ វណ្ណដា ជាជនជាតិផ្សេង ថែមទាំងមិនពន្យល់ថាភ្លេងក្នុងបទចម្រៀងរបស់ វណ្ណដា ជាភ្លេងបុរាណខ្មែរមិនមែនជាភ្លេងថៃហើយសុខចិត្តដើរចេញដោយមិនបកស្រាយទៅវិញ។ អ្នកខ្លះទៀតក៏លើកឡើងទៀតថា ចេះដើរសួរគេតែមិនចេះបកស្រាយទៅវិញ និងផ្សេងទៀតថា ជនជាតិថៃមួយចំនួនទោះស្គាល់ វណ្ណដា ក៏និយាយថាមិនស្គាល់ដែរ៕

គណបក្សឆ្ពោះទៅមុខនិងគណបក្សភឿថៃ បន្ដឈ្លោះគ្នារឿងតំណែង ដល់ថ្ងៃជ្រើសរើសប្រធាន

0

រាជធានីបាងកក៖ ស្របពេលការបោះឆ្នោតជ្រើសរើសតំណែងប្រធានសភាថ្មី នៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ប៉ុន្ដែគណបក្សប្រឆាំង ចំនួន២ ដែលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា នៅតែមិនទាន់ត្រូវរ៉ូវគ្នា លើការដណ្ដើមកាន់កាប់តំណែងកំពូល នៅក្នុងស្ថាប័ននីតិប្បញ្ញត្ដិមួយនេះ ប៉ុន្ដែតំណាងសម្ពន្ធភាពគណបក្សចម្រុះទាំង៨របស់ពួកគេ នៅតែមានសង្ឃឹម ថា នឹងអាចសម្របសម្រួល បញ្ចប់នូវការជាប់គាំងនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែកក្កដា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party ) ហៅកាត់ MFP ជាអ្នកទទួលបានអាសនៈច្រើនជាងគេ និង គណបក្សភឿថៃ (Pheu Thai) ជាអ្នកទទួលបានសំឡេងលំដាប់លេខ២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្ដែរហូតមកដល់ពេលនេះ គណបក្សទាំង២ នៅក្នុងចំណោមសម្ពន្ធភាពទាំង៨គណបក្ស នៅតែមិនអាចបញ្ចប់នូវការជាប់គាំង អំពីជម្លោះតំណែងប្រធានសភា នៅក្នុងកិច្ចប្រជុំរបស់ពួកគេ ជាមួយគណបក្សជាដៃគូចំនួន៦ផ្សេងទៀត កាលពីថ្ងៃអាទិត្យ។Pita Limjaroenrat: Thailand's Move Forward Party leader says he will  'demilitarize' country | CNN

បើទោះជាយ៉ាងនេះក្ដី ក្រុមតំណាងគណបក្សទាំងនេះ បានអះអាង ថា ពួកគេសង្ឃឹម ថា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នឹងអាចដោះស្រាយបញ្ហាទាំងនេះរួចរាល់ នៅថ្ងៃចន្ទ នេះ។

សម្ពន្ធភាពគណបក្ស ចំនួន៨ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ បានចូលរួម នៅក្នុងកិច្ចប្រជុំ នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សឆ្ពោះទៅមុខ នៅក្នុងមានគោលបំណង ដោះស្រាយជម្លោះ អំពីការការប្រជែងតំណែងប្រធានសភា។ សម្ពន្ធភាពរបស់គណបក្សទាំង៨នេះ កាលពីមុនដំបូងឡើយ បានឯកភាពគ្នា គាំទ្រដល់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ ជានាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ។Suit seeks Pheu Thai's dissolution

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ក្រោយកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ថា ដៃគូគណបក្សចម្រុះទាំង៨ បានពិភាក្សាគ្នា លើបញ្ហាតំណែងប្រធានសភា។ រីឯការចរចានេះ បានបង្ហាញ អំពីសញ្ញាវិជ្ជមានជាច្រើន។ បើទោះជាយ៉ាងណាក៏ដោយ លោកប្រធាន បានអះអាង ថា គណបក្សរបស់គាត់ នឹងនៅតែរង់ចាំចម្លើយដ៏ជាក់លាក់ មកពីគណបក្សភឿថៃ។

លោកប្រធានគណបក្សឆ្ពោះទៅមុខ ភីថា បានសង្កត់ធ្ងន់ ថា «ប្រសិនបើប្រជាជនបដិសេធ យើងត្រូវតែសុំទោសដល់ពួកគាត់។ យើងមានគោលបំណងដ៏សំខាន់បំផុត ត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ហើយរួបរួមគ្នា ដោះស្រាយគ្រប់បញ្ហារបស់ប្រជាជន»។Pheu Thai: No early coalition deal

លោក ភីថា លីមចារឿនរ៉ាត បានបន្ថែម ថា គាត់បដិសេធនូវការធ្វើអត្ថាធិប្បាយ អំពីលទ្ធភាពបេក្ខជនផ្សេងទៀត សម្រាប់ទទួលតំណែងប្រធានសភា។ ចំណែកការរំពឹងទុកថ្មីផ្សេងទៀត នឹងមិនត្រូវទទួលយកនោះឡើយ ព្រោះវានាំឲ្យប៉ះពាល់ ដល់ការបង្កើតរដ្ឋាភិបាល និង ធ្វើឲ្យប្រជាជន មានការយល់ច្រឡំ។

លោក ឆូលណាន ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃ បានអះអាង ក្រោយកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ថា គណបក្សភឿថៃ នឹងពិគ្រោះយោបល់ជាមួយនឹងសមាជិកទាំងអស់របស់គណបក្ស នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ នៅថ្ងៃចន្ទនេះ។ បើទោះជាយ៉ាងណាក៏ដោយ គាត់នៅតែសង្ឃឹម ថា បញ្ហានេះ នឹងត្រូវតែមានដំណោះស្រាយមួយដ៏សមស្រប។ ប្រសិនបើលទ្ធផល ខុសពីការរំពឹងទុករបស់ប្រជាជន វានឹងប៉ះពាល់ដល់សម្ពន្ធមិត្ត និង ការបង្កើតរដ្ឋាភិបាល។ ប៉ុន្ដែគាត់សង្ឃឹម ថា បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយបាន នៅថ្ងៃត្រង់ នាថ្ងៃចន្ទ។Explainer: Challenges ahead as Thailand's reformist party eyes PM post |  Reuters

លោក ឆូលណាន ស្រីកែវ មេដឹកនាំបក្សភឿថៃ បានថ្លែង កាលពីដំបូង ថា គណបក្សឆ្ពោះទៅមុខ គួរនឹងទទួលបានកៅអីរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងនាយករដ្ឋមន្រ្ដី ហើយគណបក្សភឿថៃ គួរនឹងទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងប្រធានសភា។

លោក វ៉ាន់ មូហាម៉ាដ ណ័រម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាចាឆាត ( Prachachat) ជាសម្ពន្ធភាពមួយ នៅក្នុងចំណោម៨គណបក្ស បានអះអាង កាលពីថ្ងៃអាទិត្យ ថា គាត់នៅតែសង្ឃឹមយ៉ាងមុតមាំ ថា គណបក្សឆ្ពោះទៅមុខ (MFP) និង ភឿថៃ (Pheu Thai) នឹងប្រើប្រាស់ រយៈពេល៤០ម៉ោងបន្ទាប់ពីនេះ សម្របសម្រួលគ្នា ព្រោះវាជាពេលវេលា សម្រាប់ជ័យជម្នះរបស់ប្រជាជន។

ស្របគ្នានេះដែរ លោក ឆៃថាវ៉ាត ទូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ បានអះអាង ថា គណបក្សរបស់គាត់ នឹងសម្របសម្រួល ជាមួយនឹងគណបក្សភឿថៃ លើបញ្ហាងនេះ នៅថ្ងៃចន្ទ ព្រោះការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មី នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ ៕

បែកធ្លាយរូបរាង iPhone 15 ដែលគ្រោងបញ្ចេញនាប៉ុន្មានខាងមុខនេះ

0

ក្រុមហ៊ុន Apple ត្រូវបានរំពឹងថា នឹងចាប់ផ្តើមផលិត iPhone15 នៅក្នុងខែមិថុនានេះ ហើយនឹងគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញា តាមទម្លាប់រាល់ដង។Is the iPhone's 'Made in India' era beginning as Apple breaks with China? | CNN Business

នាថ្មីៗនេះ មានព័ត៌មានចរាមអារ៉ាមមួយចំនួនបានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។

batch_10-15-15plus-backs-fronអ្វីដែលគេសង្ស័យថាទៀតនោះគឺថា Apple ប្រហែលជាត្រូវបង្ខំចិត្តផ្លាស់ប្តូររន្ធសាក មកខ្សែ Type C វិញ ដើម្បីអាចលក់នៅទ្វីបអឺរ៉ុបបាន។

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងគ្នាលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C ៕
The iPhone 14 with USB C and no Lightning port? Europe votes yes - Market Research Telecast

ប្រភព៖ sanook

 

ផ្លែស្រកានាគងាយស្រួលដាំ និងផ្តល់ទិន្នផលឆាប់រហ័ស

0

ស្រកានាគ គឺជាដំណាំមួយប្រភេទងាយស្រួលដាំដុះជាមួយសណ្ឋានដីស្ទើរទាំងអស់ និងឆាប់ធំលូតលាស់ ។ លើសពីនេះ វាអាចធន់នឹងភាពរាំងស្ងួត និងធំលូតលាស់ល្អនៅក្នុងដីមានសារធាតុសរីរាង្គខ្ពស់ និងមានប្រព័ន្ធទឹកស្រោចស្រពសមស្រប ។ វានឹងចេញផ្លែផ្កាក្រោយពីការកាត់មែករយៈពេលពី៨ខែ ទៅ១០ខែ ។ផ្លែស្រកានាគសាច់ក្រហមខេត្ត Son La (វៀតណាម) ត្រៀមខ្លួននាំចេញទៅកាន់ប្រទេសជប៉ុន

វិធីដាំដុះដើមស្រកានាគ ៖
១-ត្រូវត្រៀមផ្ទៃដីដាំដុះ និងពង្រាបដីឱ្យស្មើគ្នា
២-ធ្វើបង្គោលឱ្យដើមស្រកានាគតោង ដោយយើងអាចយកបង្គោលថ្ម ឬបង្គោលឈើរឹងមាំល្អ ហើយបង្គោលនេះត្រូវមានកម្ពស់ចាប់ពី១,៥ម៉ែត្រ ទៅ២ម៉ែត្រ ។ ផ្នែកខាងលើបង្គោល ត្រូវធ្វើជាធ្នើរដើម្បីឱ្យមែកស្រកានាគដុះរាយប៉ាយ ។ រីឯការដាំស្រកានាគ គឺត្រូវមានគម្លាតគ្នាពីបង្គោលចំនួន៣ម៉ែត្រ
៣-ជីករណ្តៅចំនួន៤នៅជុំវិញបង្គោល ហើយរណ្តៅនីមួយៗមានជម្រៅប្រមាណ៣០សង់ទីម៉ែត្រ បន្ទាប់មក ត្រូវដាក់ជីចូលក្នុងរណ្តៅទាំងនោះ
៤-យកមែកស្រកានាគមកដាំចំនួន១មែកក្នុង១រណ្តៅ
៥-ស្រោចទឹកឱ្យបានជាប្រចាំ និងគួរប្រើប្រាស់ចំបើង ឬយកស្មៅស្ងួតមកគ្របពីលើដីដើម្បីឱ្យដីមានសំណើម ។ បន្ទាប់មក យើងត្រូវដាក់ជីសរីរាង្គបន្ថែមសារធាតុចិញ្ចឹមដល់ដើមរបស់វា ។ នៅក្រោយពេលប្រមូលផល គួរដាក់ជីបន្ថែមទៀតសម្រាប់ផ្តល់សារធាតុចិញ្ចឹមដើមស្រកានាគ ។ដើម្បី​ដាំ​ស្រកានាគ បាន​ទិន្នផល​ល្អ តើ​កសិករ​គួរ​ធ្វើ​បែបណា​?| Thmey Thmey  25

មូលហេតុធ្វើឱ្យដើមស្រកានាគមានជំងឺ គឺដោយសារយើងស្រោចទឹកច្រើនពេក ។ ហេតុនេះ គួរស្រោចទឹកក្នុងបរិមាណសមស្រប និងអាចជីកដីមើល បើឃើញដីមានសំណើមហើយ យើងមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកទេ ។ ម្យ៉ាងទៀត បើដើមរបស់វាកើតជំងឺ យើងត្រូវកាត់ដើមស្អុយចេញ រួចយកកំបោរក្រហម (កំបោរស្លា) មកលាបពីលើដំបៅ ឬលាបថ្នាំការពារមេរោគក៏បាន ។ ចំណែកសត្រូវធំបំផុតរបស់ដើមស្រកានាគ គឺស្រមោចភ្លើងស៊ីត្រួយរបស់វា ។ ដូច្នេះ យើងអាចប្រើប្រាស់ថ្នាំសម្លា.ប់ស្រមោច ឬថ្នាំបាញ់មូសនៅបរិវេណសំបុកស្រមោច ។ដំណាំស្រកានាគ ងាយស្រួលដាំ ងាយស្រួលថែទាំ និងមានទីផ្សារល្អ

គួរបញ្ជាក់ថា ផ្លែស្រកានាគសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលជំនួយដល់ប្រព័ន្ធរំលាយអាហារ ។ លើសពីនេះ វាមានជាតិដែក, កាត់បន្ថយភាពស្លេកស្លាំង, ផ្តល់នូវវីតាមីន B1 B2 B3, វីតាមីន C, ផូស្វ័រ ប្រូតេអ៊ីន និងកាល់ស្យូម ។ ផ្លែស្រកានាគមានគុណសម្បត្តិជួយការពារជំងឺបេះដូង, លើសឈាម, ថ្លើម, ទឹកនោមផ្អែម និងមហារីកពោះវៀនធំ ៕យុវជនហេង សេងហ៊ាត អាចរកចំណូលបានពីការដាំផ្លែស្រកានាគក្នុងមួយរដូវជាង  ៨០០០ដុល្លារអាមេរិក - ក្រសួងព័ត៌មាន ប្រភព ៖ Kaset Go