Home Blog Page 1596

លោក យុត្ថារា ឆានី បដិសេធលក់ដីខ្យល់ ខណៈមិត្តចាស់រួមជំនាន់ថាមិនទទួលបានដីនៅឡើយតាំងពីឆ្នាំ២០១៩

0

ថ្មីៗនេះបែកធ្លាយព័ត៌មានតារាសម្តែងជើងចាស់ លោក យុត្ថារា ឆានី លក់ដីខ្យល់ឱ្យអតិថិជនបន្ទាប់ពីមានការបង្ហោះចែកចាយព័ត៌មានពេញបណ្តាញសង្គម ខណៈសាមីខ្លួនចេញមកបញ្ជាក់ថាមិនមែនជារឿងពិត និងបានបន្ថែមទៀតថា បើយល់ថាលោកធ្វើខុសប្រទេសមានច្បាប់អាចប្តឹងលោកបាន។ មិនត្រឹមតែពលរដ្ឋជាអថិជនទិញដីរបស់តារាសម្តែងជើងចាស់រូបនេះប៉ុណ្ណោះទេ តែគេឃើញអតីតតារាសម្តែងជើងចាស់លោកស្រី កែវ កល្យាណ អតីតមិត្តរួមជំនាន់ជាមួយគ្នាចេញមកអះអាងដូចគ្នាមិនទាន់បានដីនៅឡើយតាំងពីឆ្នាំ២០១៩ ដែលខំបង់ផ្តាច់ជិត៦ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4s3q-v0fZiLupDc9sFAVcjb7r8yZT224o95mX0ur1Le9arBuPlLFYTdDCt_MWhAI2XFcaO-sTsKU6Ee7-sxSlH69VdePKwynBrJqn_LI9TQcwEG4sQcjelUXfTax7CH2UvEk_dmcaXVvtO5Xdk_YsGcLxJTF_YR9rey7bkTHckEbTW8SJRlwj23OzY1g/s2048/315074541_6015922405085439_3800206364991404_n.jpg

កាលពីព្រឹកថ្ងៃទី១៣ ខែសីហា គណនីហ្វេកប៊ុកមួយមានឈ្មោះ « Seng Kim» ចេញមកបង្ហោះថា «ខំទុកចិត្ត និង ស្រលាញ់idol តាំងពីក្មេង ក៏នាំបងស្រីទៅទិញដី របស់idol បង់រំលោះបានជាង២ម៉ឺនដុល្លារ ប៉ុន្តែបែជាអត់មានដីទៅវិញ ដីដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ ចាំidol ដោះ ស្រាយក៏មិនឃើញ សុំតែលុយដើមវិញឬ ដូរដីផ្សេងក៏បាន ប៉ុន្តែអត់មានដំណោះស្រាយ ឱ្យចាំហើយចាំទៀត សូមបងប្អូនជួយស៊ែរឱ្យ លោកពូ យុត្ថារា ឆានី បានឃើញផង បងខ្ញុំខំប្រឹងធ្វើការណាស់ដើម្បីយកលុយទៅបង់ឱ្យលោកពូរាល់ខែ មិនដែលយឺត សូម្បី១ថ្ងៃ សូមបងប្អូនជួយស៊ែរឱ្យគាត់ឃើញផង»។

បន្ទាប់ពីដំណឹងនេះសាយភាយពេញបណ្តាញសង្គមនៅល្ងាចថ្ងៃទី១៣ សីហា លោក យុត្ថារា ឆានី ចេញមកបង្ហោះសារថា«ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធ រាល់ការចុះផ្សាយព័ត៌មានមិនពិត ។ ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4-TRrT7qylW-4fARSXraMV5_YsiJwe5pWHFU4ib65chZtSRxS2q9YCKRzFCUyWFuUa_qpKPvyIrsWc_rzEjPUzW7ulA67_Wg3vtYMz4i40xWXGgsMPYEzrvCSqf6ZkW8-jUruOW0YjJyyRDEhG2jpMKEic2ZP63xOmAvFTUUODcX6lzQ3UFWhItNcf8/s960/356254116_972277364161327_6087761192008653788_n.jpg

បន្ទាប់ពីបដិសេធថាមិនបានលក់ដីខ្យល់ឱ្យអតិថិជនហើយ ងាកទៅកាន់អតីតតារាជើងចាស់ដ៏ល្បីលោកស្រី កែវ កល្យាណ វិញដែលត្រូវជាមិត្តរួមជំនាន់សិល្បៈរបស់លោកយុត្ថារា ឆានី ក៏ចេញមកអះអាងដែរថាខ្លួនបានទិញដីតាំងពីឆ្នាំ២០១៩ ដោយបានបង់ផ្តាច់ជិត៦ម៉ឺនដុល្លារ តែនៅមិនទាន់បានដូចគ្នា។

សំណេររបស់លោកស្រី កែវ កល្យាណ បានសរសេរថា «បើខ្ញុំវិញ ជិត៦ម៉ឺនដុល្លារ បង់លុយផ្តាច់អស់ តាំងមុនកូវីតទៀតហើយសន្យាកាត់ប្លង់រឹងបំបែកក្បាលដីឱ្យ ចាំរហូតមកដល់ឥលូវ នៅតែសន្យា ប្អូនអើយខ្ញុំធ្លាប់ថតជា១រាប់អាននិងទុកចិត្តជឿជាក់ខំជួយទិញតាមការអះអាងធានាសព្វគ្រប់ មិត្តឆានី បើបានឃើញហើយគួរជួយដោះស្រាយតាមសន្យាដោយការគួរផងលុយញើសឈាមណាមិត្ត ហើយខ្ញុំបាននាំមិត្តភក្រ័យើងសិល្បៈជាច្រើនទិញអីឡូវពួកគាត់ពិបាកចិត្តតឹងទ្រូង យំមិនចេញទេ ពួកគាត់បបួលខ្ញុំប្តឹងនិងបង្ហោះហ្វេកប៊ុក តែខ្ញុំនិងមិត្តអម្ពរទេវី ថាកុំទាន់ចាំមើលគាត់ដោះស្រាយសិន ចឹងសូមឆានី ជួយដោះស្រាយឱ្យបានឆាប់ផង កុំពន្យារពេលយូរទៀតអី ព្រោះយូរឆ្នាំហើយតាំងពីដើមឆ្នាំ ២០១៩ ម្ល៉េះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBImum8WXQJ9V7fc6fXnyq4cqhZALNPv28NgurR2TLFJscjEIRIuq6f2AF9CthGGpgTboK9RUyrIWorhXF1GEpkRSy-qevoNP1YP3bQ2K8p-4lt640z_pUDP7hXf7gDElThcHgtLnx0usDTUgf-acd7nlbs1LaECjUaSEVLkf9rWzZqe7PW51PnssfJlw/s828/%E1%9F%A2%20(5).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTjH33CnfbnL5bBKI7lgAzh18naYzeVdu-8_tBTs4QhYpjEB1RrcZCysl_8LKwTq1MvhJhJheNbrD3zkoJxJPJ5dgkiSLc3drNxjPSFppir_4YHKT4XCHClf8aL1K72NkVS25OEgvWCNUNXoHBg1UAG_H7Hz2R72hJzgNUDtfwutyBHCGYdxQfSd8V4dc/s735/Capture%20(61).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjhimt0j6sXtsV2dMzc5mr2Nv2RBc7Ab9PZCeMiuRiNkXt0w2UI4YQn0N0ym6SvK-H3tvBzHS9VS31BrBUspQEJCJN_9P90IijlPjx8X8BX8zq4bjHMmNW1hgFT_PPBnbdFTejyfIpdDaA9fQEdbb4-K08-oeuI9B0neiXyI_t2NJhjfJOKzdWE2UwUoI/s688/1%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNV3Z8K_XFL_wn3kK_WWdJ3LMwkzbscgkAl7qIi1zRGQENDejGKe8qAgjCpH9WAmY_Yfp-uGHSe-FoijQONgvGqmCjjpESk8y6grEm_-hsgaIlRV1zwx6PfZRyCVyxygRXASStGiceNsMKaUvu6ZDXChYm29X7K0NIcLtNBYnDXVBCbckzh_mzZF4CENU/s1280/366811802_273103768773168_1655514168827666005_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYtlZRyUxyAppaS42j_PRxdDj8zSJzhRMP9cmOJ62cDGJQt5j2-PKwsNetmHnwemH5RHe7-D5Mnss8Td2AAEihe6oYri34QfUt0JpcziwymCR-R0UO6yRQMFa30-woW0BxxlgqfQBe5nryHrtHGtKZdBkztwtVHr6EDQxhRDP6gFEh4EzjPsP3IfeOcQ/s1280/366934269_273103848773160_8522517966743960587_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrs3Noy8vBQ5i6LWy5kkL1BcVZYlUY2uYMgzoMUb_wARJkwSIIcQvyTjwdYAcu9vKt5iIUU-EiB34zSTytCFBhWFrfJO3VgSyGlYb13SSF57ZxNeo6miieJt3lGFDW0WCfEyK25Wdxpd6Zs_8S-OwomQw1-qzoxmKwDAaYDZ2ulabpmrONqIzHDy9yBt0/s1280/366995602_273103985439813_3345759977714501281_n.jpg

ការស្រាវជ្រាវបង្ហាញថា ភាពឆ្លាតរបស់កូនបានពីម្តាយច្រើនជាងឪពុក

0

ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Glasgow នៅប្រទេសស្កុតឡេន បានចង្អុលបង្ហាញថា កូនៗទទួលបានភាពឆ្លាត និងប្រាជ្ញាពីម្តាយច្រើនជាងឪពុក ។ ការលើកឡើងបែបនេះ ដោយសារហ្សែនដែលមានឥទ្ធិពលដល់ភាពឆ្លាតរបស់មនុស្ស នឹងប្រមូលផ្តុំគ្នានៅក្រូម៉ូសូម X ។ ក្មេងស្រីមានក្រូម៉ូសូម X ក្នុងចំនួនទ្វេដង ហើយច្រើនជាងក្មេងប្រុសដែលមានក្រូម៉ូសូម X ត្រឹមតែ១ដងប៉ុណ្ណោះ ។Proven! Kids inherit smartness from moms and not dads, study finds | The  Times of India

តាមការស្រាវជ្រាវទៅលើសត្វកណ្តុរអំពីហ្សែនប្រាជ្ញាពីមេទៅកូន ក្នុងនោះក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញថា សត្វកណ្តុរទាំងនេះទទួលបានហ្សែនច្រើនពីមេរបស់វា ហើយពួកវានឹងមានទំហំខួរក្បាលធំ ប៉ុន្តែមានដងខ្លួនតូច ។ ផ្ទុយពីនេះ ចំពោះសត្វកណ្តុរដែលទទួលបានហ្សែនពីបារបស់វាច្រើនជាង គឺពួកវានឹងមានទំហំខួរក្បាលតូច ប៉ុន្តែមានដងខ្លួនធំ ។Moms Who Give Birth in Their 30s Could Have Smarter Kids: Study

ហ្សែនប្រាជ្ញាដែលកូនៗទទួលបានពីម្តាយ វានឹងប្រមូលផ្តុំច្រើននៅត្រង់បរិវេណខួរក្បាល ។ ដូច្នេះ វាគឺជាផ្នែកមួយដែលបញ្ជាការគិតផ្សេងៗដូចជា ការរៀនសូត្រអំពីភាសា ឬការដាក់ផែនការ ។ ចំណែកហ្សែនដែលទទួលបានពីឪពុក វានឹងប្រមូលផ្តុំនៅត្រង់ប្រព័ន្ធ Limbic ហើយពាក់ព័ន្ធនឹងការងារផ្លូ.វភេ.ទ, ការបរិភោគចំណីអាហារ និងអារម្មណ៍ ។Why Healthy Rituals and Routines are Important for Young Children -  Celebree School

ទោះយ៉ាងណា ហ្សែនមិនមែនជាកត្តាតែមួយគត់ដែលកំណត់ភាពឆ្លាតនោះទេ ពីព្រោះ៤០% ទៅ៦០% គឺវាអាស្រ័យនៅលើបរិស្ថានជុំវិញខ្លួន និងការចិញ្ចឹមថែទាំកូនផងដែរ ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបង្ហាញថា ទំនាក់ទំនងផ្លូវអារម្មណ៍រវាងម្តាយនិងកូន គឺវាមានសារៈសំខាន់សម្រាប់ការលូតលាស់របស់ផ្នែកខ្លះក្នុងខួរក្បាល ៕ ប្រភព ៖ chiangmai news

ទីក្រុងឡុងដ៍គ្រោងនឹងបញ្ចប់ប្រព័ន្ធលូទំនើបប្រវែង ២៥ គីឡូម៉ែត្រ

0

អង់គ្លេស៖ លូដ៏ធំ របស់ចក្រភពអង់គ្លេស និងផ្លូវរូងក្រោមដីដែលមានជម្រៅជ្រៅនឹងត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០២៥។
យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការណ៍កាលពីថ្ងៃទី ១២ ខែសីហាថា ផ្លូវរូងក្រោមដី Tideway គឺជាផ្លូវរូងដ៏ទំនើបដែលវារត់ពីភាគខាងលិចទីក្រុងឡុងដ៍ទៅកាន់មាត់ទន្លេ Thames។ គោលបំណងនៃការសាងសង់ផ្លូវរូងក្រោមដីនេះគឺដើម្បីការពារបរិស្ថាន និងបង្វែរទឹកស្អុយដែលបានបំពុលក្នុងទន្លេរចូលទៅប្រព័ន្ធលូទំនើបប្រវែង ២៥ គីឡូម៉ែត្រនេះវិញ។Investors reap rewards of London super sewer long before it is built |  Financial Times

នៅពេលដំណើរការពេញលេញ គម្រោងនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយ ៩៥ ភាគរយនៃកាកសំណល់ដែលជាធម្មតាហូរចូលទៅក្នុងទន្លេ Thames និងចែករំលែកសម្ពាធមួយចំនួនលើប្រព័ន្ធលូ Victorian របស់ទីក្រុងឡុងដ៍ ដែលកំពុងតែតស៊ូក្នុងការគ្រប់គ្រងបរិមាណកាកសំណល់ចូលទៅក្នុងទន្លេ Thames នឹងការបំភាយឧស្ម័នដ៏ច្រើនពីចំនួនប្រជាជនដែលកំពុងកើនឡើង។Inside the huge London super sewer designed to fight river pollution | New  Scientist

លោក Taylor Geall អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅគម្រោង Tideway Tunnel បាននិយាយថា តម្រូវការរបស់ទីក្រុងសម្រាប់បណ្តាញលូបានកើនឡើងតាមពេលវេលា។ ផ្លូវរូងក្រោមដី Tideway នឹងជួយការពារទន្លេដ៏ល្បីដែលហូរកាត់ទីក្រុងឡុងដ៍ ហើយក៏ជួយកែលម្អផ្លូវទឹកក្នុងចក្រភពអង់គ្លេសឱ្យកាន់តែទូលំទូលាយ៕New pictures reveal work on London super sewer | BelfastTelegraph.co.uk ប្រភព៖vnexpress

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឱ្យចាប់អធិការរងនគរបាលខណ្ឌចំការមន

0

កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។

ក្រោយតែពីទទួលបានដំណឹងនេះ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន អធិការរងនគរបាលខណ្ឌចំការមន ដែលបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋនោះយកមក អនុវត្តតាមច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លោកក៏បានសង្កត់ធ្ងន់ថា៖”ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់”៕

ប្រាសាទមួយនៃទឹកដីខេត្តតាកែវ មានសម្រស់ស្អាតមិនចាញ់ប្រាសាទភ្នំជីសូរ

0

ប្រាសាទភ្នំបាយ៉ង់កោ ស្ថិតនៅក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ។ ប្រាសាទនេះ មានភាពល្បីរន្ទឺ និងចំណាស់ដែលមានក្បាច់ចម្លាក់ដូចជា ក្បាច់គូឌុ ក្បាច់រំយោល ក្បាច់ភ្ញីវល្លិ ក្បាច់ចិញ្ចៀន ក្បាច់អង្កាំ និងក្បាច់ផ្កាចន្ទន៍។

យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ២ ប៉ុន្តែសភាពផ្លូវនៅលំបាកបន្តិច។ ពេលទៅដល់ទីនោះ យើងអាចធ្វើដំណើរថ្មើរជើងដែលមានផ្លូវចាក់បេតុង ប្រវែង ២៥០០ ម៉ែត្រ ហើយយើងត្រូវបន្តដំណើរថ្មើរជើងតាមជណ្តើរ ៣៥០ កាំ។ សព្វថ្ងៃនេះ​គេ​អាចធ្វើ​ដំណើរ ដោយ​ងាយស្រួល​ជាង​មុន​ដើម្បី​ឡើងទៅ​ទស្សនា​ទីនោះ​គឺ​បើក​ម៉ូតូឌុប​គ្នា​តាមផ្លូវ​បុរាណ នៅ​ចំណុច ភូមិ​ត្រពាំង​សង់ ដែល​បាន​ផ្សារភ្ជាប់​ពី​ជើងភ្នំ ដល់​ផ្នែក​ខាងលើ​នៃ​ប្រា សាទ​នោះ​តែម្តង​។

ប្រាសាទត្រូវបានកសាងដោយព្រះបាទ ភវវរ័្មនទី២ នៅសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ការកសាងប្រាសាទនេះពីឥដ្ឋ ថ្មបាយក្រៀម និងថ្មផ្សេងៗនៅលើកំពូលភ្នំកម្ពស់៣១៣ម៉ែត្រ។

ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាល ប្រាសាទមានតម្កល់នូវលិង្គ ព្រះឥសូរសម័យបុរាណ៕ភ្នំបាយ៉ង់កោ មានលក្ខណៈពិសេស ៤ យ៉ាងស្មានមិនដល់ ទាក់ទាញខ្លាំង គួរឱ្យចង់ទៅឃើញ – Popular Magazine

តើការទទួលទានស៊ុតបែបណាទើបមានប្រយោជន៍ចំពោះសុខភាព?

0

ស៊ុត ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាហារពេលព្រឹក និងផ្តល់ប្រូតេអ៊ីនដល់រាងកាយ។ ស៊ុតមួយគ្រាប់ មានវីតាមីន និងសារធាតុរ៉ែសំខាន់ៗចំនួន ១៣ មុខ និងជាប្រូតេអ៊ីនដែលមានគុណភាពខ្ពស់។ លើសពីនេះ ការស្រាវជ្រាវអាហារូបត្ថម្ភបានបង្ហាញថា “ស៊ុត” ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់។

ជាទូទៅការទទួលទានស៊ុតឱ្យបានត្រឹមត្រូវនឹងមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ គឺស៊ុតស្ងោរ។ ស៊ុតស្ងោរ គឺពិតជាជួយដល់សុខភាពរាងកាយរបស់យើងខ្លាំងណាស់ ដូចជា ការកសាងសាច់ដុំ ការពារឆ្អឹង ជំនួយខួរក្បាល ជំនួយភ្នែក ពង្រឹងប្រព័ន្ធភាពស៊ាំ និងជាច្រើនទៀត…។How long to boil an egg | BBC Good Food ស៊ុតគឺជាប្រភពអាហារូបត្ថម្ភខ្ពស់នៃប្រូតេអ៊ីន ពួកវាផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ រួមមាន វីតាមីន A, វីតាមីន B, និង B-១២, វីតាមីន D, អ៊ីយ៉ូត, ហ្វូឡាត, និងអូមេហ្គា ៣។ វិធីល្អបំផុតក្នុងការទទួលទានស៊ុតគឺ មួយឬបីគ្រាប់ក្នុងមួយថ្ងៃ។Traditional Scotch Eggs - Culinary Ginger

ស៊ុតមានប្រយោជន៍ច្រើន ប៉ុន្តែគួរញ៉ាំឱ្យបានត្រឹមត្រូវ ជាពិសេសវិធីចម្អិនដែលគួរចៀសវាងគឺការចៀនជាមួយប្រេង ព្រោះវាអាចធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សទាំងអស់អាចទទួលទានស៊ុតបានទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាក្រុមមនុស្សដែលត្រូវប្រុងប្រយ័ត្នក្នុងការទទួលទានស៊ុត៖
១.អ្នកជំងឺលើសឈាម។
២.មនុស្សចាស់។
៣.អ្នកជំងឺដែលមានជាតិខ្លាញ់ក្នុងឈាម៕ ប្រភព៖sanook

មេដឹកនាំកូរ៉េខាងជើង បង្កើនការផលិតគ្រឿងសព្វាវុធទំនើបៗ ធ្វើឲ្យអាមេរិកសង័្សយជួយរុស្ស៊ី

0

រដ្ឋធានីព្យុងយ៉ាង៖ នៅក្នុងដំណើរទៅត្រួតពិនិត្យដល់រោងចក្រផលិតមីស៊ីល រថពាសដែក និង គ្រឿងសព្វាវុធទំនើបៗ នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រ និង ថ្ងៃសៅរ៍ នោះ មេដឹកនាំកូរ៉េខាងជើង បានជំរុញឲ្យបង្កើននូវការផលិតគ្រឿងសព្វាវុធឲ្យបានកាន់តែច្រើនឡើង តាមអ្វីដែលមេដឹកនាំផ្ដាច់ការរូបនេះ បានប្រកាស អំពីការត្រៀមខ្លួន ធ្វើសង្គ្រាម។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៤ ខែសីហា ថា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹង ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យរោងចក្រផលិតគ្រាប់រំសេវសំខាន់ៗ រួមទាំង រោងចក្រផលិតមីស៊ីលយុទ្ធសាស្ត្រផងដែរ។ ទន្ទឹមគ្នានេះ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យផលិតមីស៊ីល គ្រាប់រ៉ុក្កែត និង អាវុធផ្សេងៗទៀត កាន់តែច្រើនឡើង។What Happens If Kim Jong Un Dies? | The New Republic

បទបញ្ជារបស់មេដឹកនាំកូរ៉េខាងជើង បានកើតឡើង ស្របពេលកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក រៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន នៅចុងខែសីហា ដែលធ្វើឲ្យកូរ៉េខាងជើង ចាត់ទុក ថា នេះជាការហាត់សមឈ្លានពាន។ ប៉ុន្ដែក្រុមមន្ត្រីសហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន ជឿ ថា ប្រទេសរុស្ស៊ី កំពុងតែស្វែងរកគ្រឿងសព្វាវុធរបស់កូរ៉េខាងជើង សម្រាប់យកទៅធ្វើសង្គ្រាមរបស់ក្រុងវ៉ាស៊ីនតោន នៅលើទឹកដីរបស់អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយ ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅត្រួតពិនិត្យរោងចក្រនានា ផលិតមីស៊ីលមីស៊ីលតាក់ទិក រថពាសដែក និង គ្រាប់កាំភ្លើងផ្លោង កាលពីថ្ងៃសុក្រ និង សៅរ៍។ លោក គីម បានកំណត់គោលដៅមួយ សម្រាប់ជំរុញសមត្ថភាពផលិតឲ្យបានខ្លាំងក្លាឡើងបន្ថែមទៀត។ ដូច្នេះរោងចក្រទាំងនេះ អាចផលិតមីស៊ីល បានយ៉ាងច្រើន សម្រាប់បំពេញតម្រូវការរបស់អង្គភាពយោធាជួរមុខ។A look at every North Korean missile test in 2017 - ABC News

ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ ថា លោក គីម ជុងអ៊ុន បានបញ្ជាក់ ថា «កម្រិតគុណភាពរៀបចំសង្រ្គាម នឹងអាស្រ័យទៅលើការអភិវឌ្ឍន៍ឧស្សាហកម្មគ្រឿងសព្វាអាវុធ។ រោងចក្រទាំងនេះ មានការទទួលខុសត្រូវខ្ពស់ សម្រាប់បង្កើនល្បឿនរៀបចំសង្រ្គាមរបស់កងទ័ពប្រជាជនកូរ៉េ»។

ប្រទេសកូរ៉េខាងជើង អាចនឹងសាកល្បងអាវុធទំនើបៗរបស់ខ្លួនបន្ថែមទៀត នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ស្របពេលសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធារដូវក្តៅ នៅចុងខែសីហា។ ប្រទេសកូរ៉េខាងជើង បានហៅការហ្វឹកហ្វឺនរបស់អាមេរិក និង កូរ៉េខាងត្បូង ថា នេះជាការអនុវត្ត សម្រាប់ការឈ្លានពាន។ ប៉ុន្ដែសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក បានអះអាង ថា ពួកគេគ្មានចេតនា វាយប្រហារទៅលើកូរ៉េខាងជើង នោះឡើយ។Kim Jong Un: New photos show North Korean leader touring arms factories,  taking aim | CNN

មន្រ្ដីសេតវិមាន បានអះអាង កាលពីដើមខែសីហា ថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានកំណត់ ថា លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានថ្លែងទៅកាន់មន្ត្រីកូរ៉េខាងជើង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមុន អំពីការបង្កើននូវការលក់គ្រឿងអាវុធ ទៅឱ្យរដ្ឋាភិបាលក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន។

កូរ៉េខាងជើង បានបដិសេធនូវការអះអាងរបស់ក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ ថា ក្រុងព្យុងយ៉ាង បានដឹកជញ្ជូនគ្រាប់កាំភ្លើងធំ និង គ្រាប់រំសេវ ទៅកាន់ប្រទេសរុស្ស៊ី។ ប៉ុន្តែប្រទេសកូរ៉េខាងជើង បានគាំទ្រដល់រុស្ស៊ី ជាសាធារណៈដល់សង្រ្គាមរបស់ក្រុងមូស្គូ ហើយបានណែនាំឲ្យបញ្ជូនកម្មករ ទៅជួយកសាងទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់ថែមទៀតផង។North Korea Could Get a Lifeline Selling Russia Arms to Use in Ukraine -  Bloomberg

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កំពុងតែព្យាយាម ពង្រឹងនូវទំនាក់ទំនងជាមួយចិន និង រុស្ស៊ី ដើម្បីប្រឈមមុខនឹងយុទ្ធនាការដាក់សម្ពាធ ដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយការលំបាកផ្នែកសេដ្ឋកិច្ច ទាក់ទងនឹងជំងឺរាតត្បាត នៅក្នុងប្រទេសឯកោមួយនេះ៕

គ្រាន់តែសត្វពីងពាងមួយសោះ ផ្សារទំនើបមួយនៅអូទ្រីសត្រូវបានបិទទ្វារ

0

ប្រទេសអូទ្រីស ៖ ប្រទេសអូទ្រីសបានប្រទះឃើញសត្វពីងពាងប្រេស៊ីលមានពិសខ្លាំងក្នុងផ្សារទំនើបមួយកន្លែងនៅជិតទីក្រុងវីយែន ។ បើតាមការស្រាវជ្រាវជាច្រើនបញ្ជាក់ថា ប្រសិនបើវាខាំអ្នកណាម្នាក់ គឺនឹងធ្វើឱ្យអ្នកនោះមានសីតុណ្ហភាពក្នុងរាងកាយទាបជាងធម្មតា ហើយអវៈយ.វៈភេ.ទរបស់បុរសនឹងរឹ.ងជាច្រើនម៉ោងទៀតផង ។

ហេតុការណ៍នេះបានកើតឡើងក្នុងផ្សារទំនើបមួយឈ្មោះ Penny នៅទីក្រុង Krems an der Donau និងនៅឆ្ងាយពីទីក្រុងវីយែន ទៅទិសខាងលិចប្រមាណ៧២គីឡូម៉ែត្រ ។ សត្វពីងពាងដែលគេប្រទះឃើញនេះ គឺជាពីងពាងប្រេស៊ីលមានពណ៌ខ្មៅលាយក្រហម ហើយវាបានលាក់ខ្លួននៅក្នុងស្និតចេក ដែលគេបានបញ្ជូនមកកាន់ទីនេះ ។ បន្ទាប់ពីបានប្រទះឃើញពីងពាង ផ្សារទំនើប Penny បានបិទទ្វារតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យរកពីងពាងខាងលើ ប៉ុន្តែនៅតែរកពុំឃើញ ។The image shows a rescuercalled to catch a Brazilian wandering spider sealing a banana box. (feuerwehr-krems)

Guinness Book បានកត់ត្រាថា ពីងពាងប្រេស៊ីល គឺជាសត្វមួយប្រភេទដែលមានពិសខ្លាំងបំផុតនៅលើពិភពលោក ហើយបើវាបានខាំអ្នកណាម្នាក់ នឹងធ្វើឱ្យអ្នកនោះមានសីតុណ្ហភាពរាងកាយទាបជាងធម្មតា សម្ពាធឈាមឡើងខ្ពស់ ឈឺតាមខ្លួនប្រាណ ហើយនឹងធ្វើឱ្យអវៈយ.វៈភេ.ទរឹ.ងយូរអស់ជាច្រើនម៉ោង ។

លោកវេជ្ជបណ្ឌិតឈ្មោះ Romulo Let មកពីសាកលវិទ្យាល័យពេទ្យ Georgia លើកឡើងថា លោកបានសិក្សាស្រាវជ្រាវលើសត្វពីងពាងមួយប្រភេទនេះ ហើយលោកសង្ឃឹមថា នឹងអាចឈានដល់ការអភិវឌ្ឍថ្នាំសម្រាប់ព្យាបាលការងាប់អវៈយ.វៈភេ.ទរបស់បុរស ។Brazilian Wandering Spider: "Kinda looks like a Pokemon": Brazilian  wandering spider shuts down Austrian supermarket, sparking hilarious  reactions online

កាលពីឆ្នាំ២០១២ ទស្សនាវដ្តី Smithsonian ធ្លាប់បានណែនាំថា គេអាចយកពីងពាងប្រភេទនេះទៅផលិតជាថ្នាំ Viagra ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន នៅមិនទាន់មានអ្នកណាម្នាក់ធ្វើការស្រាវជ្រាវ និងផលិតជាថ្នាំនៅឡើយទេ ៕ ប្រភព ៖ 3plus

អ្នកលេងបណ្តាញសង្គមកូរ៉េថា Lisa BLACKPINK កាន់តែចាស់កាន់តែហឹរ

0

ថ្មីៗមកនេះ Lisa សមាជិក BLACKPIN បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ស្ទើរតែគ្រប់គ្នាបន្ទាប់ពីនាងបានបង្ហោះរូបភាពស្លៀតឈុតប៊ីគីនី ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបរាងដ៏គួរឱ្យទាក់ទាញរបស់នាង។BLACKPINK Lisa's new bikini photos gain fans' reaction: 'Hot and sexy' -  Breaking News in USA Today

នៅលើវេទិកាអនឡាញក្នុងប្រទេសកូរ៉េវិញកំពុងតែបញ្ចេញមតិយ៉ាងសកម្មបន្ថែមថា Lisa កាន់តែហឹរ បើទោះបីជានាងកាន់តែចាស់ទៅៗក៏ដោយ ព្រមទាំងនិយាយទៀតថានាង «ប្រហែលជាអាចក្លាយជាតារាបង្ហាញម៉ូតអាជីព»។ បន្ថែមពីលើនេះ អ្នកខ្លះក៏ច្រណែនពីរូបរាងដ៏ស្រស់ស្អាតរបស់Lisa និងមានមតិកោតសរសើរជាច្រើនទៀតរួមទាំងនិយាយទៀតថា បើនាងខ្ពស់ជាងនេះតែបន្តិចគឺជាទម្រង់នៃតារាម៉ូដែល លំដាប់កំពូលបានយ៉ាងល្អឥតខ្ចោះ។Blackpink Star Lisa Hot Photos 4k Wallpapers and Unseen images Latest 2022  Photoshoot #LISA - BOLLYWOODVLOGE | Bollywood Vloge (FUN AND FACTS)

ជាមួយគ្នានេះ អ្នកនិយមលេងអ៊ីនធឺណេតខ្លះ ក៏បានបញ្ចេញមតិថាដាក់ Lisa បន្ថែមទៅលើពាក្យកាន់តែចាស់កាន់តែហឹរនេះ គឺជាពាក្យចចាមអារ៉ាមទំនាក់ទំនងស្នេហារបស់នាងជាមួយលោក Frédéric Arnault ដែលថា «មនុស្សកាន់តែស្អាត នៅពេលដែលស្រលាញ់គ្នា»។Berita dan Informasi Lisa blackpink Terkini dan Terbaru Hari ini - detikcom

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ Lisa BLACKPINK មានវ័យ២៦ឆ្នាំ ជាតារាKpop មានដើមកំណើតថៃដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើអាជីពតារាចម្រៀង K- Pop មានការទទួលស្គាល់យ៉ាងខ្លាំងក្លាពីមហាជននិងបុគ្គលគម្រូមួយសម្រាប់ប្រទេសជាតិពីក្មេងស្រីធម្មតាម្នាក់ប៉ុន្តែកែប្រែវាសនាខ្លួនឯងជាតារាដ៏មានឥទ្ធិពល៕

អាមេរិកគ្រោងនឹងសាងសង់ខ្សែរថភ្លើងល្បឿន ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោង

0

បរទេស៖ គម្រោងរថភ្លើងល្បឿនលឿន ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោង របស់អាមេរិកមានគោលបំណងតភ្ជាប់ទីក្រុង Houston និង Dallas ជាមួយអ្នកដំណើរជាង ៦លាននាក់ក្នុងមួយឆ្នាំ។

យោងតាមក្រុមហ៊ុន Quartz គម្រោងនេះត្រូវបានបញ្ជូនទៅកម្មវិធីជំនួយរបស់សហព័ន្ធជាច្រើនដើម្បីជួយផ្នែកហិរញ្ញវត្ថុ និងការចំណាយលើការរចនា។ តំណាងក្រុមហ៊ុន Amtrak បានធ្វើការប៉ាន់ប្រមាណថា គម្រោងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាង ១០០,០០០ តោនក្នុងមួយឆ្នាំ និងកាត់បន្ថយចំនួនរថយន្តប្រមាណ ១២,៥០០ គ្រឿងក្នុងមួយថ្ងៃពីច្រករបៀង I-៤៥ នៅក្នុងតំបន់។ ការកាត់បន្ថយចំនួនយានយន្តផ្ទាល់ខ្លួននៅលើដងផ្លូវអាចសន្សំសំចៃប្រេងបានរហូតដល់ ២៤៦ លានលីត្រក្នុងមួយឆ្នាំ។The US is about to build a 330 km/h bullet train line

អ្នករៀបចំផែនការទីក្រុងនៅសហរដ្ឋអាមេរិកបានចាប់អារម្មណ៍ជាយូរមកហើយចំពោះគំនិតនៃការសាងសង់ផ្លូវដែកល្បឿនលឿននេះ ប៉ុន្តែមិនអាចអភិវឌ្ឍបានដោយសារតែបញ្ហាជាច្រើនរួមទាំងថវិកា នយោបាយ និងឧបសគ្គខាងវប្បធម៌។ ទោះជាយ៉ាងណាក៏ដោយ ៨៥% នៃអ្នកដំណើរដែលឧស្សាហ៍ធ្វើដំណើររវាងទីក្រុង Dallas និង Houston នាពេលថ្មីៗនេះ បាននិយាយថា ពួកគេនឹងជិះរថភ្លើងក្រោមកាលៈទេសៈត្រឹមត្រូវ។
បើដូច្នេះមែន មនុស្សប្រហែល ៦ លាននាក់អាចជិះរថភ្លើងល្បឿនលឿននៅចុងទសវត្សរ៍នេះ ហើយចំនួននឹងកើនឡើងដល់ ១៣ លាននាក់នៅឆ្នាំ ២០៥០។ ដូច្នេះ គម្រោងរថភ្លើងល្បឿនលឿនបន្ទាប់ទៀតក៏កំពុងត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ទីក្រុង San Francisco – Los Angeles និង Los Angeles-Las Vegas ផងដែរ៕The world's fastest trains -- from China to France | CNN ប្រភព៖vnexpress