ប្រទេសអូទ្រីស ៖ ប្រទេសអូទ្រីសបានប្រទះឃើញសត្វពីងពាងប្រេស៊ីលមានពិសខ្លាំងក្នុងផ្សារទំនើបមួយកន្លែងនៅជិតទីក្រុងវីយែន ។ បើតាមការស្រាវជ្រាវជាច្រើនបញ្ជាក់ថា ប្រសិនបើវាខាំអ្នកណាម្នាក់ គឺនឹងធ្វើឱ្យអ្នកនោះមានសីតុណ្ហភាពក្នុងរាងកាយទាបជាងធម្មតា ហើយអវៈយ.វៈភេ.ទរបស់បុរសនឹងរឹ.ងជាច្រើនម៉ោងទៀតផង ។

ហេតុការណ៍នេះបានកើតឡើងក្នុងផ្សារទំនើបមួយឈ្មោះ Penny នៅទីក្រុង Krems an der Donau និងនៅឆ្ងាយពីទីក្រុងវីយែន ទៅទិសខាងលិចប្រមាណ៧២គីឡូម៉ែត្រ ។ សត្វពីងពាងដែលគេប្រទះឃើញនេះ គឺជាពីងពាងប្រេស៊ីលមានពណ៌ខ្មៅលាយក្រហម ហើយវាបានលាក់ខ្លួននៅក្នុងស្និតចេក ដែលគេបានបញ្ជូនមកកាន់ទីនេះ ។ បន្ទាប់ពីបានប្រទះឃើញពីងពាង ផ្សារទំនើប Penny បានបិទទ្វារតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យរកពីងពាងខាងលើ ប៉ុន្តែនៅតែរកពុំឃើញ ។The image shows a rescuercalled to catch a Brazilian wandering spider sealing a banana box. (feuerwehr-krems)

Guinness Book បានកត់ត្រាថា ពីងពាងប្រេស៊ីល គឺជាសត្វមួយប្រភេទដែលមានពិសខ្លាំងបំផុតនៅលើពិភពលោក ហើយបើវាបានខាំអ្នកណាម្នាក់ នឹងធ្វើឱ្យអ្នកនោះមានសីតុណ្ហភាពរាងកាយទាបជាងធម្មតា សម្ពាធឈាមឡើងខ្ពស់ ឈឺតាមខ្លួនប្រាណ ហើយនឹងធ្វើឱ្យអវៈយ.វៈភេ.ទរឹ.ងយូរអស់ជាច្រើនម៉ោង ។

លោកវេជ្ជបណ្ឌិតឈ្មោះ Romulo Let មកពីសាកលវិទ្យាល័យពេទ្យ Georgia លើកឡើងថា លោកបានសិក្សាស្រាវជ្រាវលើសត្វពីងពាងមួយប្រភេទនេះ ហើយលោកសង្ឃឹមថា នឹងអាចឈានដល់ការអភិវឌ្ឍថ្នាំសម្រាប់ព្យាបាលការងាប់អវៈយ.វៈភេ.ទរបស់បុរស ។Brazilian Wandering Spider: "Kinda looks like a Pokemon": Brazilian  wandering spider shuts down Austrian supermarket, sparking hilarious  reactions online

កាលពីឆ្នាំ២០១២ ទស្សនាវដ្តី Smithsonian ធ្លាប់បានណែនាំថា គេអាចយកពីងពាងប្រភេទនេះទៅផលិតជាថ្នាំ Viagra ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន នៅមិនទាន់មានអ្នកណាម្នាក់ធ្វើការស្រាវជ្រាវ និងផលិតជាថ្នាំនៅឡើយទេ ៕ ប្រភព ៖ 3plus