ស៊ុត ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាហារពេលព្រឹក និងផ្តល់ប្រូតេអ៊ីនដល់រាងកាយ។ ស៊ុតមួយគ្រាប់ មានវីតាមីន និងសារធាតុរ៉ែសំខាន់ៗចំនួន ១៣ មុខ និងជាប្រូតេអ៊ីនដែលមានគុណភាពខ្ពស់។ លើសពីនេះ ការស្រាវជ្រាវអាហារូបត្ថម្ភបានបង្ហាញថា “ស៊ុត” ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់។

ជាទូទៅការទទួលទានស៊ុតឱ្យបានត្រឹមត្រូវនឹងមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ គឺស៊ុតស្ងោរ។ ស៊ុតស្ងោរ គឺពិតជាជួយដល់សុខភាពរាងកាយរបស់យើងខ្លាំងណាស់ ដូចជា ការកសាងសាច់ដុំ ការពារឆ្អឹង ជំនួយខួរក្បាល ជំនួយភ្នែក ពង្រឹងប្រព័ន្ធភាពស៊ាំ និងជាច្រើនទៀត…។How long to boil an egg | BBC Good Food ស៊ុតគឺជាប្រភពអាហារូបត្ថម្ភខ្ពស់នៃប្រូតេអ៊ីន ពួកវាផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ រួមមាន វីតាមីន A, វីតាមីន B, និង B-១២, វីតាមីន D, អ៊ីយ៉ូត, ហ្វូឡាត, និងអូមេហ្គា ៣។ វិធីល្អបំផុតក្នុងការទទួលទានស៊ុតគឺ មួយឬបីគ្រាប់ក្នុងមួយថ្ងៃ។Traditional Scotch Eggs - Culinary Ginger

ស៊ុតមានប្រយោជន៍ច្រើន ប៉ុន្តែគួរញ៉ាំឱ្យបានត្រឹមត្រូវ ជាពិសេសវិធីចម្អិនដែលគួរចៀសវាងគឺការចៀនជាមួយប្រេង ព្រោះវាអាចធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សទាំងអស់អាចទទួលទានស៊ុតបានទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាក្រុមមនុស្សដែលត្រូវប្រុងប្រយ័ត្នក្នុងការទទួលទានស៊ុត៖
១.អ្នកជំងឺលើសឈាម។
២.មនុស្សចាស់។
៣.អ្នកជំងឺដែលមានជាតិខ្លាញ់ក្នុងឈាម៕ ប្រភព៖sanook