Home Blog Page 1595

អ្នកលេងបណ្តាញសង្គមថៃលើកឡើងថា ៖ ហាង 7-Eleven នៅកម្ពុជា លក់ទំនិញថ្លៃជាងថៃទ្វេដងឯណោះ

0

ជុំវិញបញ្ហាលក់ទំនិញថ្លៃកប់ពពករបស់ហាង 7-Eleven សាខានៅកម្ពុជា តើពិតដូចជាការលើកឡើងរបស់បណ្តាញសង្គមថៃ ដោយបង្ហាញអត្ថន័យនៅខាងក្រោមដែរឬទេ? ខណៈលក្ខខណ្ឌទំនិញមានគុណភាព បរិមាណ ការវេចខ្ចប់ដូចគ្នាទាំងស្រុង និងម្ចាស់តែមួយ គ្រាន់តែខុសប្រទេសខ្មែរ និងថៃ តែបើយោងតាមការលើកឡើង ថ្លៃទូទាត់ទំនិញខុសគ្នាច្រើនដងគួរឱ្យបារម្ភ ព្រោះជនជាតិខ្មែរជាអ្នកខាតបង់ថវិកា ចំណាយច្រើនលើសកម្រិត តែបានទំនិញតិចជាងនៅថៃ ។

ជុំវិញបញ្ហានៃការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមថៃ សារព័ត៌មាន KBN NEWS រង់ចាំការបកស្រាយបំភ្លឺពីភាគី 7-Eleven អំពីលក្ខខណ្ឌដែលនាំឱ្យកំណត់ថ្លៃទំនិញលើសទីផ្សារលក់ផលិតផលនៅថៃ ដូចការលើកឡើងរបស់បងប្អូនជនជាតិថៃ ។Now open! the first 7-Eleven store in Cambodia Contribute to the promotion  of the environment to support the community and society. Facilitate with  standard quality products and services. - CP ALL Cambodia

ជាការពិត ការធ្វើអាជីវកម្ម គឺត្រូវការស្វែងរកប្រាក់ចំណេញ តែបើចំណេញលើសហួសហេតុ ប្រជាជនកម្ពុជាអាចនឹងស្វែងរកគូប្រជែងថ្មីផ្សេងៗទៀត ព្រោះអតិថិជនមានជម្រើសច្រើន ហើយបើចំណាយលើទីផ្សារ 7-Eleven ថ្លៃហួសហេតុដូចការលើកឡើងរបស់ភាគីថៃមែននោះ ប្រាកដណាស់មិនយូរទេ គូប្រជែងនឹងមានឱកាសចាប់យកអតិថិជនកម្ពុជា បើទោះបីជាផលិតផលនៅទីនោះល្អយ៉ាងណាក៏ដោយចុះ ។ ជាការសម្រង់ខ្លឹមសារផ្សាយដែលទាក់ទងនឹងហាងលក់ទំនិញ 7-Eleven លក់ទំនិញថ្លៃជាងនៅថៃទ្វេដង អ្នកលេងបណ្តាញសង្គមបានលើកឡើង និងបង្ហាញនូវភស្តុតាងដូចខាងក្រោម ៖

ពីប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃបានចុះផ្សាយថា ក្រុមហ៊ុន CP All បានទទួលសិទ្ធិដំណើរការហាងលក់ទំនិញ 7-Eleven នៅប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ ហើយនៅកម្ពុជា មានហាង 7-Eleven សាខាដំបូងគេនៅជ្រោយចង្វារ រាជធានីភ្នំពេញ ។ លើសពីនេះ ហាង 7-Eleven មានគោលដៅពង្រីកសាខានៅទូទាំងប្រទេសកម្ពុជាបន្ថែមទៀត ។ នេះចាត់ទុកថា ជារឿងល្អមួយ ព្រោះនឹងមានការជួលបុគ្គលិក និងជាការបើកឱកាសឱ្យពលរដ្ឋខ្មែរមានការងារធ្វើបន្ថែមផងដែរ ។ បើហាង 7-Eleven ទៅបើកនៅទីណា គឺបង្ហាញថា នៅទីនោះរីកចម្រើន ព្រោះ 7-Eleven សម្រាប់វាស់ភាពរីកចម្រើនក្នុងទីក្រុងនោះ ។ មុននឹងបើកហាងនីមួយៗ គេត្រូវវិភាគពីកត្តាជាច្រើនថា តើការបើកហាងរួចនឹងចំណេញដែរឬទេ និងវិភាគពីអត្រាការលូតលាស់ ឬអត្រាការទិញ ។First 7-Eleven store in provinces opens in Poipet - CP ALL Cambodia

ទំព័រហ្វេសប៊ុក TOURLONG និយាយថា សូមដាស់តឿនពលរដ្ឋខ្មែរជាមុនថា បើអ្នកណាបានទៅប្រើប្រាស់សេវាកម្មនៅហាង 7-Eleven ពួកគេនឹងដឹងថា ទំនិញដែលដាក់លក់នៅហាងនេះ សុទ្ធតែនាំចូលពីប្រទេសថៃទាំងអស់ ។ វាជាទំនិញមានគុណភាពល្អ និងជាទំនិញដែលពលរដ្ឋខ្មែរនិយមចូលចិត្តផងដែរ មិនថាគ្រឿងសម្អាង និងម្ហូបអាហារផ្សេងៗ ។ កន្លងមក មានណេតអាយដលជនជាតិថៃល្បីឈ្មោះម្នាក់បានចូលក្នុងហាង 7-Eleven នៅកម្ពុជា និងថតវីដេអូបង្ហាញពីទំនិញផ្សេងៗឃើញថា ទំនិញដាក់លក់នៅកម្ពុជាទាំងអស់សុទ្ធតែថ្លៃជាងថៃទ្វេដង ។

ទំព័រហ្វេសប៊ុកនេះបន្តថា ណេតអាយដលជនជាតិថៃរូបនេះប្រាប់ថា ហាង 7-Eleven នៅកម្ពុជា គឺដូចគ្នានឹងហាងនៅប្រទេសថៃដែរ ព្រោះរាល់ទំនិញទាំងអស់មានសរសេរជាអក្សរថៃ និងមានអ្នកនិយាយភាសាថៃ ។ TOURLONG បានរៀបរាប់អំពីទំនិញនីមួយៗថា ៖
-បាយឆាបង្គានៅហាង 7-Eleven កម្ពុជា លក់ក្នុងតម្លៃ២ដុល្លារអាមេរិក (ស្មើ៧២បាត) ខណៈថៃលក់ត្រឹមតែ៣៧បាត
-មីកញ្ចប់នៅកម្ពុជា តម្លៃ២,៩ដុល្លារ (ស្មើ១០៤បាត) ខណៈថៃលក់ត្រឹមតែ៦៨បាត
-ការ៉ែមកីនៅកម្ពុជា តម្លៃ១,៥៣ដុល្លារ (ស្មើ៥៥បាត) ខណៈថៃលក់ត្រឹមតែ៤៥បាត
-នំប៉័ងនៅកម្ពុជា តម្លៃ១,៩ដុល្លារអាមេរិក (ស្មើ៦៨បាត) ខណៈថៃលក់ត្រឹមតែ២២បាតប៉ុណ្ណោះTiada huraian foto disediakan.

ទំព័រហ្វេសប៊ុកនេះបន្ថែមថា ទំនិញដាក់លក់នៅហាង 7-Eleven កម្ពុជា ខុសគ្នាពីនៅថៃ រហូតដល់៣ដងឯណោះ ។ ប៉ុន្តែបើទោះជាទំនិញទាំងនេះមានតម្លៃថ្លៃ ក៏នៅតែលក់ដាច់ដែរនៅកម្ពុជា ព្រោះវាជាទំនិញពេញនិយម ។ ក្រៅពីនេះ ក៏មានអាជីវកម្មផ្សេងទៀតរបស់ថៃបានល្បីល្បាញដល់កម្ពុជាផងដែរ ដូចជា ផ្សារម៉ាក្រូនៅរាជធានីភ្នំពេញ, ផ្សារទំនើប Big C សាខាដំបូងនៅក្រុងប៉ោយប៉ែត, mini Big C សាខានៅភ្នំពេញ និងកាហ្វេ Amazon ដែលបច្ចុប្បន្ន កាហ្វេនេះបានពង្រីកសាខានៅទូទាំងប្រទេសកម្ពុជា ចំនួន១៥០សាខា ។

ទំព័រហ្វេសប៊ុកនេះបន្ថែមទៀតថា មានជនជាតិថៃជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះជនជាតិថៃដំបូងគេនិយាយថា ៖ «ជាប្រទេសអ្នកមានណាស់ ដែលបរិភោគសុទ្ធតែរបស់ថ្លៃៗ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ហូបរបស់ថៃ និងប្រើប្រាស់ទំនិញថៃរួចហើយ មើលទៅល្អ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ប្រើទំនិញថៃតាំងពីព្រឹករហូតដល់ល្ងាច គឺភ្ញាក់ឡើង ដុសធ្មេញដោយថ្នាំដុសធ្មេញថៃ, កក់សក់ដោយសាប៊ូកក់សក់ថៃ, ងូតទឹកដោយសាប៊ូដុសខ្លួនថៃ, ផាត់មុខដោយគ្រឿងសម្អាងថៃ, បើកយានជំនិះទៅធ្វើការ ក៏ចាក់ប្រេងនៅស្ថានីយ PTT ថៃ, ផឹកកាហ្វេ Amazon ថៃ, ថ្ងៃត្រង់ ហូបម្ហូបថៃ និងពេលល្ងាច ផឹកស្រាបៀរថៃ» ។Tiada huraian foto disediakan.

ជនជាតិថៃម្នាក់ទៀតថា ៖ «ការចូលមកនៃហាង 7-Eleven នៅកម្ពុជា បានធ្វើឱ្យការទាមទារម្ហូបថៃ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនលំបាកជាងមុន ព្រោះកាលពីមុន កម្ពុជានាំចូលគ្រឿងទេសមិនផ្លូវការចូលប្រទេស ។ ប៉ុន្តែចាប់ពីពេលនេះ ពលរដ្ឋខ្មែរត្រូវទិញគ្រឿងទេសនៅហាង 7-Eleven» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ឃើញទំនិញ ទឹកជ្រលក់ និងគ្រឿងផ្សំគ្រប់មុខនាំចូលពីថៃ ។ ដូច្នេះ យើងប្រាកដចិត្តថា ចាប់ពីពេលនេះ លំនៅឋានពលរដ្ឋខ្មែរទាំងអស់នឹងទទួលយកវប្បធម៌ថៃ និងវិធីធ្វើម្ហូបថៃ ។ នេះហើយគេហៅថា Soft Power យ៉ាងពិតប្រាកដ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ចាប់ពីពេលនេះទៅ ខ្មែរត្រូវរៀននិយាយភាសាថៃ ធ្វើជាភាសាទី២» ។

ទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា មុននេះ មានពលរដ្ឋខ្មែរមួយចំនួនប្រាប់ថា ៖ «នឹងមិនទិញទំនិញថៃទេ ព្រោះមានតម្លៃថ្លៃ ហើយនឹងទិញទំនិញនៅផ្សារល្អជាង» ។ ពិតហើយ ទំនិញថៃថ្លៃជាងបន្តិចមែន ប៉ុន្តែបើធៀបនឹងគុណភាព ស្តង់ដារ និងបានបញ្ជាក់ពីទីតាំងផលិតពិតប្រាកដ គឺអាចទុកចិត្តថា មិនមែនជាទំនិញក្លែងក្លាយទេ ។ វាចំណេញជាងទិញទំនិញគ្មានស្តង់ដារ និងគ្មានបញ្ជាក់ពីទីតាំងផលិត ហើយអ្នកបរិភោគឈឺពោះ ឬមានអ្វីកើតឡើងនោះ តើអ្នកណាទទួលខុសត្រូវ ?Tiada huraian foto disediakan.

TOURLONG បញ្ជាក់ថា បើពលរដ្ឋខ្មែរណានិយាយថា ទំនិញថៃថ្លៃ បង្ហាញថា គេមិនបានផលិតទំនិញនេះសម្រាប់លក់ឱ្យអ្នកទេ គឺគេផលិតមកសម្រាប់លក់ឱ្យអ្នកដែលត្រូវការមានគុណភាពជីវិតល្អ ហើយមិនចង់ទិញទំនិញក្លែងក្លាយដាក់សារធាតុគីមីការពារសត្វល្អិត និងសារធាតុគីមីផ្សេងទៀតបង្កឱ្យកើតជំងឺ ។ មុននេះ មានពលរដ្ឋខ្មែរខ្លះទៀតប្រាប់ថា ៖ «ហាង 7-Eleven មិនមែនជារបស់ថៃទេ វាជារបស់ជប៉ុន ហើយថៃអះអាងថា ជារបស់ខ្លួន» ។

TOURLONG សូមបញ្ជាក់ថា ការពិត ថៃបានទិញកម្មសិទ្ធិពីអាមេរិក ហើយជប៉ុនក៏ Take over ក្រុមហ៊ុននេះ បន្ទាប់មក នៅក្រោមកិច្ចសន្យានេះ គឺជាកម្មសិទ្ធិរបស់ថៃ និងអាមេរិក ។ ហាង 7-Eleven នៅកម្ពុជាបច្ចុប្បន្ន មានម្ចាស់ជាជនជាតិថៃ គឺក្រុមហ៊ុន CP ALL របស់ថៃបានបើកក្រុមហ៊ុននៅកម្ពុជា ។Tiada huraian foto disediakan.

ជាការល្អ ប្រសិនបើពិតដូចការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមថៃមែននោះ ភាគីក្រុមហ៊ុនគួរតែពិចារណារកចំណុចល្អស្របគ្នាមួយរវាងអ្នកទិញ និងអ្នកលក់ត្បិតផលិតផលម៉ាក 7-Eleven ទាំងអស់កំពុងតែមានវត្តមាន និងទទួលបានការគាំទ្រពីអតិថិជនកម្ពុជារួចស្រេចទៅហើយ ។

ប្រភព ៖ TOURLONG

លោក ប៊ឺត សំរេច ទទួលផ្ទះមួយខ្នង ពីបុរី HM Lucky Home

0

កាលពីម្សិលមិញលោក ប៊ឺត សំរេច ដែលជាអតីតកីឡាករប្រដាល់ល្បីមួយរូបរបស់កម្ពុជា បានអញ្ជើញទៅទស្សនាផ្ទះគំរូពិតផ្ទាល់នៅទីតាំងបុរី HM Lucky Home រួចរាល់ហេីយ​។May be an image of 3 people, bed and bedroom

តាមប្រសាសន៍លោកប្រធានរដ្ឋបាល បានអោយដឹងទៀតថា ក្រៅពីការជូនផ្ទះវីឡាភ្លោះទំហំ៥.៧០ម៉ែត្រ​ គុណ​ ១៥ម៉ែត្រខាងក្រុ​មហ៊ុនបុរី​ HM Lucky Home មានថែមជូនគ្រែគេង​ ម៉ាស៊ីនត្រជាក់​ គ្រប់បន្ទប់​ជូន​ លោក ប៊ឺត សំរេច បន្ថែមពីលេីការរៀបចំពីធីឡើងគេហដ្ឋានជាផ្លូវការជូនលោកប៊ឹត សំរេចថែមទៀតផង។May be an image of 7 people and text
មួយរយៈនេះយើងឃើញថាមានមហាជនជាច្រើនបានជួយឧបត្ថម្ភដល់ លោកប៊ឺត សំរេច ក្រោយពីលោកមានរឿងចម្រូងចម្រាស់ជាមួយនឹងគ្រួសារលោកតា សុិន សុីសាមុត ដែលលោកអះអាងថាលោកជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាស៕May be an image of 2 people and textMay be an image of bedroom and indoorsMay be an image of indoors

 

UN លើកឡើងថា ក្រុមហ៊ុនសិង្ហបុរីបានបញ្ជូនអាវុធឱ្យកងទ័ពមីយ៉ាន់ម៉ា

0

លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) លើកឡើងថា ក្រុមហ៊ុនរបស់សិង្ហបុរីចំនួន៩១ បានពាក់ព័ន្ធនឹងការបញ្ជូនអាវុធឱ្យកងទ័ពមីយ៉ាន់ម៉ាប្រព្រឹត្តអំពើហិង្សាមកលើពលរដ្ឋ ។ នាពេលមុននេះ គេសង្កេតឃើញថា មានក្រុមហ៊ុនសិង្ហបុរីចំនួន៤៧ បានបញ្ជូនអាវុធឱ្យកងទ័ពមីយ៉ាន់ម៉ា ។Singapore has worked to prevent the flow of arms into Myanmar: MFA in  response to UN expert - CNA

របាយការណ៍របស់អង្គការសហប្រជាជាតិបញ្ជាក់ថា ទំនិញរបស់ក្រុមហ៊ុនសិង្ហបុរីដែលបានបញ្ជូនឱ្យមីយ៉ាន់ម៉ា ស្មើនឹងទឹកប្រាក់ចំនួន២៤៥លានដុល្លារអាមេរិកក្នុងរយៈពេល២ឆ្នាំ ហើយក្រុមហ៊ុនលក់អាវុធទាំងនេះបានប្រើសេវាកម្មធនាគាររបស់សិង្ហបុរីយ៉ាងច្រើន ។

លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបានចង្អុលបង្ហាញថា រដ្ឋាភិបាលសិង្ហបុរីគ្មានវិធានការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាទេ ។ ប្រទេសសិង្ហបុរីនឹងស្វែងរកព័ត៌មានលម្អិតទាក់ទងនឹងការចោទប្រកាន់ថា នាពេលកន្លងមក សិង្ហបុរី និងមីយ៉ាន់ម៉ា បានជួញដូរអាវុធស្មើទឹកប្រាក់ចំនួន៤.២០០លានដុល្លារអាមេរិក ។India sells arms to junta while claiming concern over crisis in Myanmar —  Radio Free Asia

ម្យ៉ាងទៀត ការរារាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងជីវិតរបស់ពលរដ្ឋមីយ៉ាន់ម៉ា ហើយសិង្ហបុរីនឹងពិសោធន៍ឱ្យច្បាស់ថា តើការដំណើរការពាណិជ្ជកម្មទាំងនេះមានជាប់ពាក់ព័ន្ធនឹងការផលិតអាវុធឱ្យមីយ៉ាន់ម៉ាយ៉ាងដូចម្តេច ។ ដូច្នេះ ការត្រួតពិនិត្យ និងការស៊ើបអង្កេតរបស់សិង្ហបុរីនឹងដំណើរការយ៉ាងមានប្រសិទ្ធភាពតាមភស្តុតាងជាក់ស្តែង ។

លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបានបញ្ជាក់ដែរថា សិង្ហបុរីព្យាយាមការពារការបញ្ជូនអាវុធទៅមីយ៉ាន់ម៉ារហូតមក ហើយសិង្ហបុរីក៏មានគោលជំហរប្រឆាំងនឹងកងទ័ពមីយ៉ាន់ម៉ាប្រព្រឹត្តអំពើហិង្សាមកលើពលរដ្ឋខ្លួនផងដែរ ៕ ប្រភព ៖ Mono News

ហ្វេន BLACKPINK នៅវៀតណាមត្អូញត្អែររឿងតម្លៃសំបុត្រ «BORN PINK» ថ្លៃខ្លាំង ខណៈ YG ចេញមុខបកស្រាយហើយ

0

នៅលើប្រព័ន្ធអ៊ីនធឺណែតប្រទេសវៀតណាមកំពុងក្តៅគគុក និងត្អូញត្អែរយ៉ាងខ្លាំងចំពោះតម្លៃសំបុត្រនៃការប្រគំតន្រ្តី «BORN PINK» របស់ BLACKPINK នៅទីក្រុងហាណូយដែលមានតម្លៃថ្លៃខ្លាំងជាងគេបើធៀបនឹងតម្លៃសំបុត្រនៅប្រទេសផ្សេងទៀតមានដូចជាថៃ ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម។ រឿងតម្លៃសំបុត្រនៅវៀតណាមដែលកំពុងត្រូវប្រជាជនវៀតណាមត្អូញត្អែរនេះខាងផលិតកម្ម YG ក៏បានចេញសេចក្តីថ្លែងការណ៍ហើយនាព្រឹកថ្ងៃទី៥ ខែកក្កដា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSjRpkk2by9AKzT5KNodNA4_eHe8XhpBtI_A0DS_Qh-jvh-3hyUm-aCBH5X9Mpo8eYSpLCcLBWQ3YV-mWrOO-nWIlz08nXqYk5WtNWxl2WZnjP7qlz02v8u9pqYyH5CjRn4LlQKB2Zk8iSwJnn0bLPIQbrK8HRa5qAa4QQhAmYOzuZqNeRpebkt68DKRE/s2048/image_2023-07-05_11-33-16.png

ថ្មីៗនៅលើបណ្តាញសង្គមរបស់ប្រទេសវៀតណាមសូម្បីហ្វេនរបស់ BLACKPINK ក៏បានត្អូញត្អែរពីតម្លៃសំបុត្រនៃការប្រគំតន្រ្តី «BORN PINK» ដែលបានចែកចាយនៅលើប្រព័ន្ធអនឡាញដែលមានតម្លៃខ្លាំង រហូតពួកគេលើកឡើងថាត្រូវគិតសាជាថ្មីហើយថាត្រូវចូលទស្សនាឬអត់ពីព្រោះតម្លៃខ្ពស់កប់ពពកបើធៀបនិងប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ថៃ ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម។ តម្លៃដែលប្រកាសនៅវៀតណាមនោះមានចំនួន៨ប្រភេទ ដែលកម្រិតខ្ពស់បំផុត VIP មានតម្លៃជិត១០លានដុងប្រមាណជាង៤០០ដុល្លារ និងទាបបំផុតគឺ១.២លានដុង ប្រមាណ ៥០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDkfG4T13tJeihn6aohEv5prvEhGqMFmHIayXmI7malqZT8ofJ2mwDanaPJzOstXznO2S_D4SDPvHr6KEG6ILrBi5xG8RdWQCbsbP4FiwSG_gOmtxegfCuO7d0Jfs00FrqvCIOzTDDEaNzkkBuIG5O_SZb4XLOcj5Wr5nKWo_BmRevfq7yWFDeexQlQy4/s2048/image_2023-07-05_11-33-18.png

តម្លៃសំបុត្ររបស់ BLACKPINK ត្រូវពលរដ្ឋវៀតណាមលើកឡើងថាថ្លៃជាងគេក្នុងតំបន់បើធៀបទៅនឹងការប្រគំតន្រ្តីនៅថៃដែលតម្លៃសំបុត្រពី ២,០០០បាត – ៩,៦០០ បាតប្រមាណ៥៧ដុល្លារទៅជាង ២៧០ ដុល្លារ។ តម្លៃសំបុត្រនៅឥណ្ឌូណេស៊ីចន្លោះពី៨៨ដុល្លារទៅជាង២៥០ដុល្លារ ខណៈនៅសិង្ហបុរីសំបុត្រតម្លៃពីជាង១០០ដុល្លារដល់ជិត៣០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8lDCksjSmdbSqyh32--l8a4nWsgd9MfaGVjIM3obUuZ4fOZ2_phlTu9DeyAXy4-26GOKz1qfGGqthRgjN6Bu3mX4hIckc8Fn1BvsnwyW3zvq4pvauxuzwRwgAgP85zTdxkZ1-U5sfHhT8IpmtB8i2L3RcNLA6sttz89qwBHO772WOzFhuDI81e1XKORk/s1620/image_2023-07-05_11-31-21.png

យ៉ាងណាមិញ បន្ទាប់ពីតម្លៃសំបុត្រត្រូវអ្នកគាំទ្រវៀតណាមថាថ្លៃខ្លាំងផលិតកម្ម YG បានបកស្រាយនៅថ្ងៃទី៥ខែកក្កដា នេះដោយបានបដិសេធពាក្យចចាមអារ៉ាមនេះ ព្រមទាំងនិយាយថា «បញ្ជីដែលបានកំណត់តម្លៃនៃការចូលទស្សនាការប្រគំតន្ត្រីនៅវៀតណាមរបស់ BLACKPINK ដែលកំពុងផ្សព្វផ្សាយតាមអ៊ីនធឺណិតគឺមិនពិតនោះទេ។ ការប្រគំតន្ត្រីនឹងដំណើរការក្នុងទម្រង់ដូចគ្នានៃប្រទេសដែលបានប្រគំតន្រ្តីរួចដែលមានន័យថាតម្លៃប្រហាក់ប្រហែលគ្នានៃការប្រគំតន្រ្តីប្រទេសក្នុងតំបន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOlJmxCgKI-B1t47JJTY7y5_5x5phs5VS8z2V2mW7qxxBRjV8RfbY5nNST54W_phvJcgUZXADwc1uGSTafL6n7sSMBawzuqYTidlmJy2ndK7EhzVEYGjW-39UEJA8V8plC9JxgJAd9Nnb8OgyzuoFUnYEvstt8TScmqmwkuUfIWzPARW1HhtCyoGKw8HA/s1420/blackpink-1688460914-1539-1688462076.jpg

គួរបញ្ជាក់ថា BLACKPINKនឹងប្រគំតន្រ្តីនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៩ -៣០ ខែកក្កដា នេះនៅពហុកីឡដ្ឋានជាតិ My Dihn ជាកីឡដ្ឋានធំមួយដែលអាចផ្ទុកមនុស្សបានជាង ៤០,០០០ នាក់៕

លោកជំទាវ ហ៊ុន ស៊ីណាត មានបំណងល្អចំពោះ ចំប៉ីខ្មៅ តែត្រូវហ្វេនចំប៉ីខ្មៅយល់ច្រលំវាយបកទៅវិញ

0

លោកជំទាវ ហ៊ុន ស៊ីណាត បាន Live នៅលើទំព័រហ្វេកប៊ុកកាលពីម្សិលមិញនេះឆ្លើយតបទៅអ្នកគាំទ្ររបស់ចំប៉ីខ្មៅមួយចំនួនជុំវិញរឿងលោកជំទាវបានផ្តាំផ្ញើថាបុគ្គលហូបទុរេនដៀលអ្នកស្រែជំទាវ ចន ច័ន្ទ គ្មានសិទ្ធិហៅមក Live នោះទេគឺខាងក្រសួងវប្បធម៌ និងរឿងការដាក់ញត្តិជាដើម។ ប៉ុន្តែរឿងនេះក៏ត្រូវហ្វេនៗរបស់ចំប៉ីខ្មៅវាយបកទៅវិញថាមានភាពលម្អៀង។ លោកជំទាវមានប្រសាសាន៍ថាការផ្តាំផ្ញើបែបនេះព្រោះមានបំណងល្អចំពោះចំប៉ីខ្មៅ និងរឿងហែញត្តិជាដើម ក្នុងនាមជាមនុស្សចាស់ដឹងខុសត្រូវមិនចង់ឱ្យចំប៉ីខ្មៅធ្វើហួសព្រំដែនទាំងដែលខ្លួនជាធនធានខាងផ្នែកច្បាប់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcDW0zea5DIX2TbtqE37DIpd0a9DhesBcte_tZQayzOCY9jWbhqcKZ8ybfj0ED_SHeP6ejtRMnmozizZcOZdIAvC3IMKD8IvehUf8mFt0IbWlxyotVmYwX7lmL7jWMvQp1WpyCnJPnr5568kNRH488arxrsrOOdGMpz9Zo8kpPYhO_tFM38nJWyJP-AE4/s2048/347583825_820891639392745_7376583781863717432_n%20(2).jpg

មហាជនមួយចំនួនដែលតាមដានរឿងចំប៉ីខ្មៅជ្រាបមកហើយថា ជុំរិញរឿងស្នើឱ្យប្រធានសមាគមសិល្បករអ្នកនាង ចន ច័ន្ទលក្ខណា ហៅបុគ្គលដៀលអ្នកស្រែឱ្យមក Liv eសូមទោសមហាជនជាសាធារណៈដូចខ្លួនកាលពីឆ្នាំ២០១៨ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ផ្តាំផ្ញើទៅចំប៉ីខ្មៅថារឿងនេះគឺខាងក្រសួងវប្បធម៌ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរជាអ្នកចាត់ចែង ចន ច័ន្ទលក្ខណា មិនមានសិទ្ធិនោះទេ។ រឿងដែលលោកជំទាវផ្តាំផ្ញើនេះដែរក៏ត្រូវហ្វេនៗរបស់ចំប៉ីខ្មៅបានបញ្ចេញមតិជាច្រើននៅលើសារព័ត៌មាន KBN News ថាមានភាពលំអៀង ដោយសារចំប៉ីខ្មៅគ្មានខ្សែទើបជួបរឿងអយុត្តិធម៌បែបនេះ និងការបញ្ចេញមតិជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj8oZQtRZ6V11BxBCK_nlIc3BXihutICh9HFcS7mqn4fz5QhDkvx71txoozBA5-ZeFUl4oOL0oX59m1vj00qYAFUXxFeiZ0d-tZ03nkpyFGmF04kqxkWaDlA6BSWvNQUbLK1y6NA0iGOMqNtTewa2sUi4WlzLLYkY9Dd6VMEPTUdTfXNeFvDk5Yxvp9-Y/s2048/image_2023-07-05_11-36-23.png

ជុំវិញមតិរិះគន់ថាមានភាពលម្អៀងនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត បាន Live នៅលើហ្វេកប៊ុកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ផ្តាំផ្ញើទៅអ្នកគាំទ្ររបស់ចំប៉ីខ្មៅថា កុំនាំឱ្យចំប៉ីខ្មៅកាន់តែផុងជ្រៅខុសដោយមិនដឹងខ្លួនតទៅទៀត។
នៅក្នុងការ Live លោកជំទាវថា ការដែលខ្លួនបានផ្តាំផ្ញើទៅចំប៉ីខ្មៅថា ចន ច័ន្ទលក្ខណា គ្មានតួនាទីហៅបុគ្គលដៀលអ្នកស្រែមកLiveសូមទោសនោះគឺលោកជំទាវបានទាក់ទងទៅខាងក្រសួងពាក់ព័ន្ធរួចហើយតាំងរឿងកើតឡើងថ្មីៗមកម្ល៉េះ ទើបលោកជំទាវផ្តាំទៅចំប៉ីខ្មៅបែបនេះ ព្រោះតែបំណងល្អប៉ុណ្ណោះ ខាងក្រសួងដែលមានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ គេជាអ្នកចាត់ចែងរឿងនេះ។ លោកជំទាវ ហ៊ុន ស៊ីណាត ថាគេចេះចាត់ចែងហើយនឹងធ្វើទៅតាមដំណាក់កាលរបស់គេលើកទី១ ត្រូវវិន័យយ៉ាងមិច មានលើកទី២យ៉ាងមិច គឺទៅតាមនីតិវិធីរបស់គេ មិនមែនចេះតែចង់បានតាមចិត្តចំប៉ីខ្មៅស្រែកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjOK7sj1ev13mH83OJLMC9sTruFp96I08fDdSh9vep5wukUzTa2O6kW3_JYKqJzrB2XUReFxi2Md-YVmEI8M2zTaExi1-WUdTSeuQPU7pXSduQik6ZMxxF5IgnK9VRWA2m0NkQhE-S6GlSyLb4gjuBYImY8Ka7vw-0edSaUceK-1sfEfqPV9o_Ps6OoWc/s2048/353446646_3475513612707874_8485917164319466222_n%20(2).jpg

លោកជំទាវបន្ថែមថា ចំពោះការដែលហ្វេនចំប៉ីខ្មៅថាលោកជំទាវ លម្អៀង គ្មានខ្សែគ្មានពួរទើបមិនមានយុត្តិធម៌ សូមឱ្យគិតពិចារណាម្តងទៀតព្រោះលោកជំទាវតែងតែជួយឈឺឆ្អាលព្រោះលោកជំទាវក៏ស្អប់អ្នកណាដៀលអ្នកស្រែដែរ និងបុគ្គលធ្វើឱ្យសង្គមអាប់ឱន ដូចអ្នកផលិតវីដេអូមិនសមរម្យ ជាដើមទើបទាក់ទងគ្រប់មធ្យាបាយទៅក្រសួងពាក់ព័ន្ធឱ្យជួយមើលរឿងមិនសមរម្យទាំងនេះ។ លោក ជំទាវបន្តទៀតថា អ្នកដៀលអ្នកស្រែថ្ងៃមុនក៏មិនរួចខ្លួនដែរ តែគេធ្វើតាមដំណាក់កាលរបស់គេ និងកុំឱ្យចំប៉ីខ្មៅកាន់តែផុសជ្រៅដោយមិនបានគិតពិចារណាព្រោះតែសំឡេងគាំទ្ររបស់ហ្វេនខ្លួនទើបលោកជំទាវផ្តាំផ្ញើទៅចំប៉ីខ្មៅក្នុងនាមជាមនុស្សចាស់ទុំប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRH3nKVdVQdgSfBFv_RcWJHKvhs8CqfRkbK1zoNC5d0uSj6DUnvFj_qO9H7ZtggFZw0Tloe5e8ffH_b1ioQj3Yw29mfruBhzb7ErQoziNBA3cV0Zck5qfueq2Bad3B6ogRbXxwM9ObeCeRnjEmpXK9KG2xcN_jhDuBQ0a4EvvXq3X4GBs5IVwfbCDmq6M/s2048/image_2023-07-05_11-36-24.png

បច្ចេកវិទ្យា AI បង្កើតរូបភាពពីកុមាររបស់មេដឹកនាំប្រទេសលើពិភពលោក

0

បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) បានរីកចម្រើនខ្លាំងណាស់ ដោយវាអាចបង្កើតរូបភាពរបស់បុគ្គលល្បីៗដូចបេះបិទនឹងមនុស្សពិត រហូតដល់គេបែងចែកមិនដាច់ថា មួយណាជារូបភាពពិតប្រាកដ និងមួយណាក្លែងក្លាយ ។ ចុងក្រោយនេះ គេបានបង្កើតរូបកុមារភាពរបស់មេដឹកនាំប្រទេសល្បីៗនៅលើពិភពលោក ដូចជា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUJRs6RpB2hUFZP5WEw1njmERrcKIeGr5crwZJpUa73S2-j7fM_okyDcymM_0H8_XX71b3nRPEmO7ic2SY1kurU7RLs1YwBy30MjQu0AruahYGnkNaSW7AIZTvwywhfvp8lhRQZUPHdyenKypPpz3SpRp-lnKmIhJJ7_qtM-6A49d5SUnUKJcPJYkwVKE/s1280/photo_2023-07-05_15-15-32%20(2).jpg

ប្រព័ន្ធផ្សព្វផ្សាយថេប្លេត Daily Mail បានស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើរូបកុមារភាពរបស់មេដឹកនាំផ្តាច់ការលើពិភពលោក ដើម្បីបង្ហាញឱ្យឃើញថា បើទោះជាមេដឹកនាំទាំងនេះបង្កជម្លោះជាមួយគ្នាជាច្រើនក្តី ប៉ុន្តែពេលមួយ ពួកគេក៏ធ្លាប់ជាកុមារម្នាក់ដែលមិនដឹងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvV9UgA-AGyjvbqyZHdmY80op9Z2kCdjLpKLV7FaWHBq_7SOlFSKKEYHmcIJNJay5JcICZ18I1O9Z6yBCu3bzdFhcRlDM1ATamyELnUWIKmWrACUx_MdwBnbur4oM6Z9aqeQNIifs6fgicgYCPw-uYk-lB6w5dO9usiIeY9QFUrESSdLSY0n8uxPzV8rc/s1280/photo_2023-07-05_15-15-32.jpg

រូបភាពកុមាររបស់មេដឹកនាំប្រទេសល្បីៗបង្កើតឡើងដោយក្រុម Midjourney ដែលពួកគេបានប្រើប្រាស់ Software បង្កើតរូបភាពដោយ AI ។ រូបភាពបង្កើតឡើងមកមានលក្ខណៈដូចគ្នានឹងមនុស្សពិតប្រាកដដែរ ដូចជា ម៉ូដសក់ និងសម្លៀកបំពាក់ ។ ការបង្កើតរូបភាពកុមាររបស់មេដឹកនាំទាំងនេះ ក្រោយពីគេបានយករូបលោក Elon Musk មកធ្វើជារូបកុមារ និងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងក្នុងបណ្តាញសង្គម កាលពីខែមិថុនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbfNmr9GJXukq4uGyOVV5bXAcl7VOWgVUE8RiHkUTU0aN1MZQSD28uPOnE69fINuTwcBetkDjP0MKoQJxJw7LNt5rrj97I9PCgXalBkT3oljzm-g12NxK6ViveLUtWDPzoo3GRauMu_2vev_Nw_p9kieJcSNk0mf0ndZKeP9CFcB8MndDLrE3wvgGWECA/s1280/photo_2023-07-05_15-15-33.jpg

ពេលខ្លះ ភាពច្នៃប្រឌិតរបស់ AI មានលក្ខណៈកម្សាន្ត ប៉ុន្តែពេលខ្លះទៀត វាក៏បានបង្កើតភាពចម្រូងចម្រាស់ផងដែរ ។ បើទោះជាគេបង្កើតរូបភាពទាំងនេះសម្រាប់ជាការកម្សាន្ត ប៉ុន្តែរូបភាពផ្សេងទៀតដូចជា រូបភាពផ្ទុះគ្រាប់បែកនៅ Pentagon (ក្រសួងការពារជាតិអាមេរិក) កាលពីខែឧសភា ឆ្នាំ២០២៣ បង្ហាញថា បច្ចេកវិទ្យា AI បានធ្វើឱ្យប៉ះពាល់ដល់ពិភពលោកពិតប្រាកដកម្រិតណា ជាពិសេស ជាមួយទីផ្សារភាគហ៊ុនដែលមានភាពចលាចលដោយសារតែរូបភាពទាំងនេះ ៕ ប្រភព ៖ Nation World News

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ របស់ប្រេងអូលីវ

0

ប្រេងអូលីវ គឺជាប្រេងធម្មជាតិដែលចម្រាញ់ចេញពីផ្លែអូលីវ ហើយត្រូវបានគេចាត់ទុកថាជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាព។ លើសពីនេះប្រេងអូលីវ ក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ សម្រាប់រាងកាយរបស់យើងផងដែរ ដូចជា៖Olive Oil Boasts a Wealth of Health Benefits for Delawareans

១.ផ្តល់សំណើមដល់ស្បែក៖ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចជួយឱ្យស្បែកមានសុខភាពល្អ ភ្លឺថ្លា និងមានសំណើម ដោយគ្រាន់តែលាបស្រទាប់ស្តើងនៃប្រេងអូលីវ ហើយម៉ាស្សាថ្នមៗលើស្បែក ជាការស្រេច។How To Moisturize A Vagina: Guide to Healthier Intimate Skin

២.ជួយបំបាត់សក់អង្គែ៖ អង្គែគឺបណ្តាលមកពីស្បែកក្បាលស្ងួត ដូចនេះប្រេងអូលីវ អាចជួយកម្ចាត់អង្គែលើស្បែកក្បាលបានផងដែរ ដោយគ្រាន់តែលាបប្រេងអូលីវលើស្បែកក្បាល និងសក់ រួចទុកចោល ១០-២០ នាទី បន្ទាប់មកលាងចេញជាមួយសាប៊ូកក់សក់ និងទឹកក្តៅឧណ្ហៗជាការស្រេច។ ប្រេងអូលីវក៏ជួយបំប៉នសក់ឱ្យភ្លឺរលោងមិនស្ងួត មិនងាយខូច និងរឹងមាំផងដែរ។4 Types of Dandruff, Plus the Best Shampoos to Treat Them

៣.បំបាត់ការទល់លាមក៖ ប្រេងអូលីវក៏អាចជួយកាត់បន្ថយការទល់លាមកបានផងដែរ ដោយអ្នកគ្រាន់តែដាក់ប្រេងអូលីវចម្អិនជាមួយអាហារសុខភាពរបស់អ្នកជាការស្រេច។When is constipation an emergency? - New Life Nutrition

៤.កាត់បន្ថយការក្អក៖ ប្រេងអូលីវគឺល្អណាស់សម្រាប់បំបាត់ការក្អក ដោយគ្រាន់តែលាយប្រេងអូលីវប្រហែល ៣-៤ ស្លាបព្រាជាមួយ rosemary, eucalyptus និងប្រេង peppermint ហើយលាបលើទ្រូង មុនពេលចូលគេង ដូចនេះវាអាចបំបាត់អាការក្អក និងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការដេកលក់។When is a cough more than just a cough?

៥.ប្រើសម្រាប់ចម្អិនអាហារ៖ ប្រេងអូលីវពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយនិងសុខភាព ដែលវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារជំងឺបេះដូង និង ជំងឺទឹកនោមផ្អែម យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះប្រេងអូលីវក៏អាចប្រើសម្រាប់ចម្អិនអាហារដល់កុមារដែលមានអាយុចាប់ពី ៦ ខែឡើងទៅផងដែរ៕ 11 Proven Benefits of Olive Oilប្រភព៖sanook

ដំណាំល្ហុងងាយស្រួលដាំ ឆាប់ធំ និងប្រមូលផលបាន១ឆ្នាំ

0

ល្ហុងគឺជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ឆាប់ធំលូតលាស់ និងអាចប្រមូលទិន្នផលបានរយៈពេល១ឆ្នាំ ។ យើងអាចដាំដំណាំនេះសម្រាប់ទុកហូបក្នុងគ្រួសារ និងសម្រាប់លក់ក៏បាន ។ ល្ហុងនឹងចេញផ្លែក្រោយពីបានដាំអស់រយៈពេល៨ខែ ហើយល្ហុងអាចដាំបានស្ទើរគ្រប់សណ្ឋានដីទាំងអស់ លើកលែងតែដីមានទឹកដក់ ។ បើអ្នកណាចង់ដាំដំណាំល្ហុង គួរតែអនុវត្តតាមវិធីខាងក្រោមនេះ ។Papaya Farming Information Guide | Asia Farming

*វិធីដាំដុះល្ហុង ៖
-ត្រៀមផ្ទៃដីដាំដុះដោយការភ្ជួរដី រួចទុកឱ្យស្ងួតចាប់ពី៥ថ្ងៃ ទៅ៧ថ្ងៃ ។ បន្ទាប់មក ត្រូវលើកដីឱ្យខ្ពស់ ដែលមានទទឹង១,៥ម៉ែត្រ និងកម្ពស់៥០សង់ទីម៉ែត្រ
-ជីករណ្តៅដាំក្នុងជម្រៅ៥០សង់ទីម៉ែត្រ និងរក្សាចម្ងាយរវាងដើម ៣x៣ម៉ែត្រ
-ដាក់ជីលាមកសត្វក្នុងរណ្តៅដី ឬជីសរីរាង្គ ឬស្លឹកឈើរលួយ
-យកកូនល្ហុងមានអាយុពី៣០ថ្ងៃ ទៅ៦០ថ្ងៃមកដាំក្នុងរណ្តៅ ដោយដាំល្ហុងចំនួន៣ដើមក្នុង១រណ្តៅ
-ក្រោយពីបានដាំល្ហុងរយៈពេលពី៣ខែ ទៅ៤ខែ វានឹងចាប់ផ្តើមចេញផ្កា ។ ដូច្នេះ យើងត្រូវកាត់ដើមល្ហុងឈ្មោលចេញពីរណ្តៅ ហើយទុកតែដើមណាដែលមានផ្កាល្អប៉ុណ្ណោះ គឺ១ដើមក្នុង១រណ្តៅPapaya: sow, grow & harvest papaya at home - Plantura-ថែទាំដាក់ជីក្រោយដាំបានរយៈពេល១ខែ ហើយគួរប្រើប្រាស់ជីប្រភេទ 15-15-15 ចំនួន១ស្លាបព្រាបាយក្នុង១ដើម ។ លើសពីនេះ គេអាចដាក់ជីលាមកសត្វ និងជីកំប៉ុស ដោយដាក់ម្តងក្នុង១ខែ ហើយនៅពេលល្ហុងចេញផ្លែ ត្រូវដាក់ជីប្រភេទ 13-3-21 ចំនួន១-២ស្លាបព្រាបាយក្នុង១ដើម
-ល្ហុងជាដំណាំចូលចិត្តទឹក ប៉ុន្តែវាមិនចូលចិត្តទឹកដក់ទេ ។ ដូច្នេះ គួរស្រោចទឹកចំនួន២ដងក្នុង១ថ្ងៃ គឺពេលព្រឹក និងល្ងាច ។ យើងមិនគួរស្រោចទឹកច្រើនពេករហូតដល់លិចគល់របស់វាទេ ព្រោះនឹងធ្វើឱ្យដើមស្អុយ
-កម្ចាត់ស្មៅចេញពីគល់ល្ហុង
-ដោតបង្គោលដើម្បីជួយទប់ដើមល្ហុងមិនឱ្យរលំ ហើយធ្វើឱ្យល្ហុងដុះជាជួរបានល្អ និងមានរបៀប ។ ដូចនេះ ក្រោយពីបានដាំដុះល្ហុងរយៈពេលពី៦ខែ ទៅ៨ខែ វាក៏ចេញផ្លែឱ្យយើងបេះបរិភោគ ឬយកទៅលក់បានហើយ ។Papaya: sow, grow & harvest papaya at home - Plantura

*ផលប្រយោជន៍របស់ល្ហុង ៖
-ផ្លែល្ហុង ៖ ផ្លែល្ហុងខ្ចីជួយបណ្តេញសត្វល្អិតក្នុងពោះវៀន និងដោះស្រាយបញ្ហានោមទាស់ ។ ចំណែកល្ហុងទុំផ្តល់វីតាមីនចាំបាច់ដល់រាងកាយដូចជា ជាតិសរសៃ កាល់ស្យូម ប៉ូតាស្យូម បេតាការ៉ូទីន ជាតិដែក វីតាមីន A និងវីតាមីន C ។ Mango Vs. Papaya: What's The Difference?គេនិយមយកល្ហុងទុំទៅធ្វើទឹកផ្លែឈើ យ៉ែម (ចាហួយ) ល្ហុងកំប៉ុង និងនំកញ្ចប់
-ជ័រល្ហុង ៖ គេយកជ័រល្ហុងទៅប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗដូចជា ការផលិតស្រាបៀរ និងទឹកត្រី ។ លើសពីនេះ គេអាចផលិតជាថ្នាំការពារការឆ្លងមេរោគមុខរបួស និងសម្លាប់សត្វល្អិតក្នុងពោះវៀន
-គ្រាប់ល្ហុង ៖ យកទៅហាលឱ្យស្ងួត បន្ទាប់មក លាយវាជាមួយគ្រាប់ល្ពៅ និងទឹក រួចយកវាទៅបិទលើមុខរបួសដើម្បីបន្ថយការឈឺចុកចាប់
-សម្បកល្ហុង ៖ ធ្វើជាចំណីសត្វ
-ត្រួយខ្ចី និងស្លឹកខ្ចី ៖ ធ្វើជាបន្លែបង្ការ
-ឫស ៖ យកមកស្ងោរផឹកដើម្បីព្យាបាលជំងឺនោមទាស់ និងជួយឱ្យស្រ្តីមានទឹកដោះសម្រាប់ទារក ៕Papaya Benefits, Nutrition, Recipes and Side Effects - Dr. Axe

ប្រភព ៖ Kaset Go

អាហារ៥មុខជួយសម្រួលការបន្ទោរបង់នៅពេលព្រឹក

0

មនុស្សភាគច្រើនមានបញ្ហាទល់លាមក និងបត់ជើងធំមិនទៀងទាត់តាមពេលវេលា ។ ដូច្នេះ អាហារទាំង៥មុខនេះអាចជួយយើងឱ្យបត់ជើងបានស្រួលជាងមុន និងទៀងទាត់ពេលវេលាផងដែរនៅពេលព្រឹក ខណៈអាហារទាំងនេះផ្តល់ផលល្អសម្រាប់សុខភាពរាងកាយផងដែរ ។

១-ផឹកទឹកស្អាតនៅពេលក្រោកពីគេង ៖
ការផឹកទឹកស្អាតយ៉ាងតិចពី១កែវ ទៅ២កែវនៅពេលក្រោកពីគេង និងជាពេលពោះទទេ វានឹងជំរុញឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ព្រោះនៅពេលយើងផឹកទឹកស្អាតចូលពេលពោះទទេ គឺពោះវៀននឹងធ្វើការបានល្អ ដែលធ្វើឱ្យការបត់ជើងធំទៀងទាត់តាមពេលវេលា ព្រមទាំងមិនទល់លាមក ។ ក្រៅពីនេះ ទឹកស្អាតបានជួយចិញ្ចឹមស្បែកឱ្យភ្លឺថ្លាផងដែរ ដូច្នេះ គួរផឹកទឹកយ៉ាងតិចចំនួន៨កែវក្នុង១ថ្ងៃដើម្បីសុខភាពល្អ ។How Much Water Should You Drink In a Day?

២-ផឹកកាហ្វេនៅពេលពោះទទេ ៖
ការផឹកកាហ្វេពេលព្រឹកនៅពេលពោះទទេ នឹងជួយជំរុញការបញ្ចេញលាមកបាន ដោយសារកាហ្វេបានជួយបង្កើនជាតិអាស៊ីតក្នុងក្រពះអាហារ បង្ខំការរំលាយអាហារ និងធ្វើឱ្យពោះវៀនធ្វើការលឿនជាងមុន ។ ពេលនោះ យើងនឹងមានអារម្មណ៍ចង់ចូលបន្ទប់ទឹក ប៉ុន្តែការផឹកកាហ្វេក្នុងបរិវេណច្រើនពេកអាចបណ្តាលឱ្យគេងមិនលក់ ញ័រទ្រូង ចង្វាក់បេះដូងលោតញាប់ សម្ពាធឈាមកើនឡើង ហើយអាចបណ្តាលឱ្យស្លា.ប់ភ្លាមៗ ។Study finds we overlook the influence of habits — like drinking coffee

៣-ផឹកទឹកដោះគោជូរ ឬយៅអ៊ួ ៖
បើយើងភ្ញាក់ឡើងហើយមានអារម្មណ៍ចង់បត់ជើងធំនៅពេលព្រឹក យើងអាចសាកល្បងរកទឹកដោះគោជូរ ឬយៅអ៊ួក៏បាន ព្រោះវាមានមីក្រូសរីរាង្គផ្តល់ប្រយោជន៍ដល់ពោះវៀន ។ ដូច្នេះ វានឹងជួយដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ និងអាចបញ្ចេញលាមកស្រួលជាងមុន ។ ទឹកដោះគោជូរ និងយៅអ៊ួ ក៏បានផ្តល់អាហារូបត្ថម្ភច្រើន ជួយបង្កើតភាពស៊ាំ និងបង្កើនអត្រាការស្រូបជាតិកាល់ស្យូមផងដែរ ។Is Too Much Yogurt Bad for Women? | livestrong

៤-ផឹកទឹកក្រូច និងទឹកក្រូចឆ្មា ៖
ទឹកក្រូច និងទឹកក្រូចឆ្មាបានផ្តល់វីតាមីន C ខ្ពស់ បើយើងបានច្របាច់វាស្រស់ៗ ហើយផឹកនៅពេលព្រឹក ពេលពោះទទេនោះ គឺធានាថា វានឹងជួយបញ្ចេញកាកសំណល់បានយ៉ាងល្អ ។ គុណសម្បត្តិរបស់ផ្លែឈើទាំងពីរប្រភេទនេះ គឺផ្លែក្រូចមានអាហារសរសៃច្រើន រីឯក្រូចឆ្មាបានរួមចំណែកជំរុញការធ្វើការរបស់ប្រព័ន្ធរំលាយអាហារ ថែមទាំងដោះស្រាយបញ្ហាទល់លាមក ។How to Juice a Lemon and Other Citrus | Epicurious

៥-ទទួលទានផ្លែចេក ក្រូច និងល្ហុងទុំ ៖
យើងបានជ្រាបស្រាប់ហើយថា ផ្លែឈើផ្តល់ប្រយោជន៍ច្រើនយ៉ាងដល់រាងកាយ ហើយវាថែមទាំងជួយបញ្ចេញលាមកបានល្អផងដែរ ដូចជា ការញ៉ាំចេកពេលពោះទទេ នឹងធ្វើឱ្យយើងបត់ជើងធំស្រួលជាងមុន ។ ចំណែកក្រូចមានវីតាមីន C និងអាហារសរសៃសម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារ ។ ដូចគ្នានេះ ល្ហុងទុំ ត្រូវបានចាត់ទុកជាថ្នាំមានប្រសិទ្ធភាពមួយផងដែរ ។ ដូច្នេះ ពេលបានញ៉ាំផ្លែឈើទាំងនេះនៅពេលព្រឹកធានាថា យើងនឹងចង់ចូលបន្ទប់ទឹកមិនខាន ។Healthy Anti Cholesterol Shake | Low Calorie Recipe

* តើនឹងមានអ្វីកើតឡើង បើមិនបត់ជើងធំពេលព្រឹក ?
ការមិនបត់ជើងធំនៅចន្លោះពីម៉ោង៥ព្រឹក ដល់ម៉ោង៧ព្រឹកអស់រយៈពេលយូរឆ្នាំ វាបណ្តាលឱ្យឈាមមិនស្អាតហូរទៅកាន់ខួរក្បាល និងបេះដូង ដែលធ្វើឱ្យយើងមិនស្រស់ថ្លា ។ នៅមុនពេលថ្ងៃត្រង់ រហូតដល់ពេលរសៀល យើងនឹងមានអារម្មណ៍ងងុយគេង ថែមទាំងមានក្លិនខ្លួន ក្លិនមាត់ ដែលបណ្តាលមកពីឈាមមិនស្អាតទៅចិញ្ចឹមសួត ហើយសួតបានបញ្ចេញមកវិញតាមរយៈស្បែក និងការដកដង្ហើម ហើយយើងមិនសូវធុំក្លិនអ្វីទេ ខណៈអ្នកផ្សេងធុំក្លិន ។ លើសពីនេះ យើងនឹងឈឺជង្គង់ ហើយនៅពេលអាយុកាន់តែច្រើនត្រូវប្រឈមនឹងជំងឺឫសដូងបាត ៕ ប្រភព ៖ sanook

កម្ពុជាឡើង១០ចំណាត់ថ្នាក់ ជាប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក

0

យោងតាមគេហទំព័រ Wise Voter បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបានហក់ឡើង១០ចំណាត់ថា្នក់ នៅក្នុងតារាងប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក។

កាលពីឆ្នាំ២០២២ កម្ពុជាស្ថិតនៅលេខ៣០ ក៏ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែ៦ កម្ពុជាបានហក់ឡើងមកលេខ២០វិញ។ បើយើងធៀបទៅប្រទេសតំបន់អាស៊ានវិញ កម្ពុជាឈរនៅលេខ១ ខណៈវៀតណាមឈរនៅលេខ២ និងលេខ៥១លើពិភពលោក។

នៅក្នុងវេបសាយនោះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាម្នាក់ ជាមធ្យមទទួលទានស្រាបៀយ៉ាងហោចណាស់៤.១២លីត្រ។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់លេខ១ដល់លេខ១០៖

  • សាធារណរដ្ឋ​ឆែក ៦.៧៧លីត្រ
  • អូទ្រីស ៦.៣លីត្រ
  • ប៉ូឡូញ ៥.៧២លីត្រ
  • អាល្លឺម៉ង់ ៥.៥៧លីត្រ
  • រូមេនី ៥.៣៣លីត្រ
  • ហ្គាបុង ៥.៣១លីត្រ
  • ប៉ាណាម៉ា ៥.២៩លីត្រ
  • សាធារណរដ្ឋកុងហ្គោ ៥.១១លីត្រ
  • អៀរឡង់ ៤.៩២លីត្រ
  • ឡាតវី ៤.៩លីត្រ

ប្រភព៖ Wise Voter