អង់គ្លេស៖ លូដ៏ធំ របស់ចក្រភពអង់គ្លេស និងផ្លូវរូងក្រោមដីដែលមានជម្រៅជ្រៅនឹងត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០២៥។
យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការណ៍កាលពីថ្ងៃទី ១២ ខែសីហាថា ផ្លូវរូងក្រោមដី Tideway គឺជាផ្លូវរូងដ៏ទំនើបដែលវារត់ពីភាគខាងលិចទីក្រុងឡុងដ៍ទៅកាន់មាត់ទន្លេ Thames។ គោលបំណងនៃការសាងសង់ផ្លូវរូងក្រោមដីនេះគឺដើម្បីការពារបរិស្ថាន និងបង្វែរទឹកស្អុយដែលបានបំពុលក្នុងទន្លេរចូលទៅប្រព័ន្ធលូទំនើបប្រវែង ២៥ គីឡូម៉ែត្រនេះវិញ។Investors reap rewards of London super sewer long before it is built |  Financial Times

នៅពេលដំណើរការពេញលេញ គម្រោងនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយ ៩៥ ភាគរយនៃកាកសំណល់ដែលជាធម្មតាហូរចូលទៅក្នុងទន្លេ Thames និងចែករំលែកសម្ពាធមួយចំនួនលើប្រព័ន្ធលូ Victorian របស់ទីក្រុងឡុងដ៍ ដែលកំពុងតែតស៊ូក្នុងការគ្រប់គ្រងបរិមាណកាកសំណល់ចូលទៅក្នុងទន្លេ Thames នឹងការបំភាយឧស្ម័នដ៏ច្រើនពីចំនួនប្រជាជនដែលកំពុងកើនឡើង។Inside the huge London super sewer designed to fight river pollution | New  Scientist

លោក Taylor Geall អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅគម្រោង Tideway Tunnel បាននិយាយថា តម្រូវការរបស់ទីក្រុងសម្រាប់បណ្តាញលូបានកើនឡើងតាមពេលវេលា។ ផ្លូវរូងក្រោមដី Tideway នឹងជួយការពារទន្លេដ៏ល្បីដែលហូរកាត់ទីក្រុងឡុងដ៍ ហើយក៏ជួយកែលម្អផ្លូវទឹកក្នុងចក្រភពអង់គ្លេសឱ្យកាន់តែទូលំទូលាយ៕New pictures reveal work on London super sewer | BelfastTelegraph.co.uk ប្រភព៖vnexpress