រដ្ឋធានីព្យុងយ៉ាង៖ នៅក្នុងដំណើរទៅត្រួតពិនិត្យដល់រោងចក្រផលិតមីស៊ីល រថពាសដែក និង គ្រឿងសព្វាវុធទំនើបៗ នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រ និង ថ្ងៃសៅរ៍ នោះ មេដឹកនាំកូរ៉េខាងជើង បានជំរុញឲ្យបង្កើននូវការផលិតគ្រឿងសព្វាវុធឲ្យបានកាន់តែច្រើនឡើង តាមអ្វីដែលមេដឹកនាំផ្ដាច់ការរូបនេះ បានប្រកាស អំពីការត្រៀមខ្លួន ធ្វើសង្គ្រាម។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៤ ខែសីហា ថា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹង ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យរោងចក្រផលិតគ្រាប់រំសេវសំខាន់ៗ រួមទាំង រោងចក្រផលិតមីស៊ីលយុទ្ធសាស្ត្រផងដែរ។ ទន្ទឹមគ្នានេះ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យផលិតមីស៊ីល គ្រាប់រ៉ុក្កែត និង អាវុធផ្សេងៗទៀត កាន់តែច្រើនឡើង។What Happens If Kim Jong Un Dies? | The New Republic

បទបញ្ជារបស់មេដឹកនាំកូរ៉េខាងជើង បានកើតឡើង ស្របពេលកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក រៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន នៅចុងខែសីហា ដែលធ្វើឲ្យកូរ៉េខាងជើង ចាត់ទុក ថា នេះជាការហាត់សមឈ្លានពាន។ ប៉ុន្ដែក្រុមមន្ត្រីសហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន ជឿ ថា ប្រទេសរុស្ស៊ី កំពុងតែស្វែងរកគ្រឿងសព្វាវុធរបស់កូរ៉េខាងជើង សម្រាប់យកទៅធ្វើសង្គ្រាមរបស់ក្រុងវ៉ាស៊ីនតោន នៅលើទឹកដីរបស់អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយ ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅត្រួតពិនិត្យរោងចក្រនានា ផលិតមីស៊ីលមីស៊ីលតាក់ទិក រថពាសដែក និង គ្រាប់កាំភ្លើងផ្លោង កាលពីថ្ងៃសុក្រ និង សៅរ៍។ លោក គីម បានកំណត់គោលដៅមួយ សម្រាប់ជំរុញសមត្ថភាពផលិតឲ្យបានខ្លាំងក្លាឡើងបន្ថែមទៀត។ ដូច្នេះរោងចក្រទាំងនេះ អាចផលិតមីស៊ីល បានយ៉ាងច្រើន សម្រាប់បំពេញតម្រូវការរបស់អង្គភាពយោធាជួរមុខ។A look at every North Korean missile test in 2017 - ABC News

ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ ថា លោក គីម ជុងអ៊ុន បានបញ្ជាក់ ថា «កម្រិតគុណភាពរៀបចំសង្រ្គាម នឹងអាស្រ័យទៅលើការអភិវឌ្ឍន៍ឧស្សាហកម្មគ្រឿងសព្វាអាវុធ។ រោងចក្រទាំងនេះ មានការទទួលខុសត្រូវខ្ពស់ សម្រាប់បង្កើនល្បឿនរៀបចំសង្រ្គាមរបស់កងទ័ពប្រជាជនកូរ៉េ»។

ប្រទេសកូរ៉េខាងជើង អាចនឹងសាកល្បងអាវុធទំនើបៗរបស់ខ្លួនបន្ថែមទៀត នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ស្របពេលសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធារដូវក្តៅ នៅចុងខែសីហា។ ប្រទេសកូរ៉េខាងជើង បានហៅការហ្វឹកហ្វឺនរបស់អាមេរិក និង កូរ៉េខាងត្បូង ថា នេះជាការអនុវត្ត សម្រាប់ការឈ្លានពាន។ ប៉ុន្ដែសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក បានអះអាង ថា ពួកគេគ្មានចេតនា វាយប្រហារទៅលើកូរ៉េខាងជើង នោះឡើយ។Kim Jong Un: New photos show North Korean leader touring arms factories,  taking aim | CNN

មន្រ្ដីសេតវិមាន បានអះអាង កាលពីដើមខែសីហា ថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានកំណត់ ថា លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានថ្លែងទៅកាន់មន្ត្រីកូរ៉េខាងជើង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមុន អំពីការបង្កើននូវការលក់គ្រឿងអាវុធ ទៅឱ្យរដ្ឋាភិបាលក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន។

កូរ៉េខាងជើង បានបដិសេធនូវការអះអាងរបស់ក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ ថា ក្រុងព្យុងយ៉ាង បានដឹកជញ្ជូនគ្រាប់កាំភ្លើងធំ និង គ្រាប់រំសេវ ទៅកាន់ប្រទេសរុស្ស៊ី។ ប៉ុន្តែប្រទេសកូរ៉េខាងជើង បានគាំទ្រដល់រុស្ស៊ី ជាសាធារណៈដល់សង្រ្គាមរបស់ក្រុងមូស្គូ ហើយបានណែនាំឲ្យបញ្ជូនកម្មករ ទៅជួយកសាងទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់ថែមទៀតផង។North Korea Could Get a Lifeline Selling Russia Arms to Use in Ukraine -  Bloomberg

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កំពុងតែព្យាយាម ពង្រឹងនូវទំនាក់ទំនងជាមួយចិន និង រុស្ស៊ី ដើម្បីប្រឈមមុខនឹងយុទ្ធនាការដាក់សម្ពាធ ដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយការលំបាកផ្នែកសេដ្ឋកិច្ច ទាក់ទងនឹងជំងឺរាតត្បាត នៅក្នុងប្រទេសឯកោមួយនេះ៕