ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Glasgow នៅប្រទេសស្កុតឡេន បានចង្អុលបង្ហាញថា កូនៗទទួលបានភាពឆ្លាត និងប្រាជ្ញាពីម្តាយច្រើនជាងឪពុក ។ ការលើកឡើងបែបនេះ ដោយសារហ្សែនដែលមានឥទ្ធិពលដល់ភាពឆ្លាតរបស់មនុស្ស នឹងប្រមូលផ្តុំគ្នានៅក្រូម៉ូសូម X ។ ក្មេងស្រីមានក្រូម៉ូសូម X ក្នុងចំនួនទ្វេដង ហើយច្រើនជាងក្មេងប្រុសដែលមានក្រូម៉ូសូម X ត្រឹមតែ១ដងប៉ុណ្ណោះ ។
តាមការស្រាវជ្រាវទៅលើសត្វកណ្តុរអំពីហ្សែនប្រាជ្ញាពីមេទៅកូន ក្នុងនោះក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញថា សត្វកណ្តុរទាំងនេះទទួលបានហ្សែនច្រើនពីមេរបស់វា ហើយពួកវានឹងមានទំហំខួរក្បាលធំ ប៉ុន្តែមានដងខ្លួនតូច ។ ផ្ទុយពីនេះ ចំពោះសត្វកណ្តុរដែលទទួលបានហ្សែនពីបារបស់វាច្រើនជាង គឺពួកវានឹងមានទំហំខួរក្បាលតូច ប៉ុន្តែមានដងខ្លួនធំ ។:max_bytes(150000):strip_icc():focal(999x0:1001x2)/smart-baby-4-2000-4cb03fe9e322426eafa968c5216a1132.jpg)
ហ្សែនប្រាជ្ញាដែលកូនៗទទួលបានពីម្តាយ វានឹងប្រមូលផ្តុំច្រើននៅត្រង់បរិវេណខួរក្បាល ។ ដូច្នេះ វាគឺជាផ្នែកមួយដែលបញ្ជាការគិតផ្សេងៗដូចជា ការរៀនសូត្រអំពីភាសា ឬការដាក់ផែនការ ។ ចំណែកហ្សែនដែលទទួលបានពីឪពុក វានឹងប្រមូលផ្តុំនៅត្រង់ប្រព័ន្ធ Limbic ហើយពាក់ព័ន្ធនឹងការងារផ្លូ.វភេ.ទ, ការបរិភោគចំណីអាហារ និងអារម្មណ៍ ។
ទោះយ៉ាងណា ហ្សែនមិនមែនជាកត្តាតែមួយគត់ដែលកំណត់ភាពឆ្លាតនោះទេ ពីព្រោះ៤០% ទៅ៦០% គឺវាអាស្រ័យនៅលើបរិស្ថានជុំវិញខ្លួន និងការចិញ្ចឹមថែទាំកូនផងដែរ ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបង្ហាញថា ទំនាក់ទំនងផ្លូវអារម្មណ៍រវាងម្តាយនិងកូន គឺវាមានសារៈសំខាន់សម្រាប់ការលូតលាស់របស់ផ្នែកខ្លះក្នុងខួរក្បាល ៕ ប្រភព ៖ chiangmai news










