Home Blog Page 1595

ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមថ្មី Threads កំពុងថយចុះយ៉ាងឆាប់រហ័ស

0

បរទេស៖ យោងតាមរបាយការណ៍ថ្មីៗនេះដោយ CNBC បានឱ្យដឹងថា បណ្តាញសង្គមថ្មី Threads ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta កំពុងមានការថយចុះយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។
Threads គឺជាបណ្តាញសង្គមថ្មីមួយដែលចាប់ផ្តើមដំណើរការដំបូងនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ នឹងមានអ្នកចូលទៅប្រើប្រាស់រហូតដល់ ១០០ លាននាក់ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ។ លើសពីនេះ Threads ក៏បានក្លាយជាវេទិកាអនឡាញលឿនបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងចំនួននៃការចុះឈ្មោះឈានដល់ ១០០ លានព្រឹត្តិការណ៍។Threads users must delete their Instagram to quit the app | The Star

ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យស្ថិតិពី SimilarWeb និង Sensor Tower កាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញថាចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ក៏ដូចជាពេលវេលាដែលពួកគេចំណាយនៅលើកម្មវិធី Threads បានធ្លាក់ចុះប្រហែល ២០% គិតចាប់ពីថ្ងៃអង្គារ (១១ កក្កដា) និងថ្ងៃពុធ (១២ កក្កដា) បើធៀបនឹងថ្ងៃសៅរ៍មុន (៨ កក្កដា)។ លើសពីនេះទៀត ជាមួយនឹងការកាត់បន្ថយ ៥០% នៃពេលវេលាជាមធ្យមដែលអ្នកប្រើប្រាស់ចំណាយលើកម្មវិធីបានថយចុះពី ២០ ទៅ ១០ នាទី។Threads app: Meta officially launches Twitter rival | CNN Business

ដូចគ្នានេះដែរ ទិន្នន័យពី Similarweb ក៏បានបង្ហាញទៀតថាចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃនៅលើ Threads ក៏បានធ្លាក់ចុះប្រហែល ២៥% នៅចន្លោះម៉ោង ៧/៧ និង ១០/៧។ ក្រុមហ៊ុនវិភាគក៏ណែនាំផងដែរថាចំនួនពេលវេលាជាមធ្យមដែលអ្នកប្រើប្រាស់អាមេរិកចំណាយលើ Threads បានធ្លាក់ចុះពី ២០ នាទីនៅថ្ងៃទី ៦ ខែកក្កដា មកប្រហែល ៨ នាទីវិញនៅថ្ងៃទី ១០ ខែកក្កដា។ ដូច្នេះ Threads គឺជាអ្នកចំណូលថ្មីនៅក្នុងទីផ្សារអនឡាញ ហើយត្រូវការពេលវេលាខ្លះដើម្បីឱ្យតួលេខមានស្ថេរភាពល្អឡើងវិញ៕ ប្រភព៖cafef.com

ប្រទេសថៃនឹងពិន័យជាប្រាក់៤ម៉ឺនបាតសម្រាប់អ្នកធ្វើបាបឆ្កែ និងឆ្មា

0

ប្រទេសថៃ ៖ បញ្ហាសត្វឆ្កែ និងឆ្មាអនាថាកើតឡើងដោយសារកត្តាជាច្រើន ហើយកត្តាមួយក្នុងចំណោមនោះ គឺការយកសត្វចិញ្ចឹមទៅលែងចោល ។ គេបានសង្កេតឃើញជាទូទៅ គឺមានការយកសត្វទាំងនេះទៅលែងនៅទីវត្តអារាម និងតាមកន្លែងសាធារណៈផ្សេងៗ ។ ប៉ុន្តែតើគ្រប់គ្នាដឹងឬទេថា ការយកសត្វចិញ្ចឹមទៅលែងចោល គឺចាត់ទុកថា ជាការបទល្មើសនឹងច្បាប់របស់ប្រទេសថៃ ហើយបើពលរដ្ឋថៃណាម្នាក់បំពាន ពួកគេនឹងត្រូវទទួលទោសតាមច្បាប់ ។Dog, cat drop-off rules get tougher at Palm Beach County shelter – Sun  Sentinel

ច្បាប់ស្តីពីការទប់ស្កាត់ការធ្វើទារុណកម្ម និងសុខុមាលភាពសត្វ ឆ្នាំ២០១៤ របស់ប្រទេសថៃ បានការពារសិទ្ធិទាំងសត្វចិញ្ចឹមធម្មតា, សត្វចិញ្ចឹមសម្រាប់ប្រើប្រាស់ការងារ, សត្វចិញ្ចឹមសម្រាប់ធ្វើជាអាហារ, សត្វចិញ្ចឹមសម្រាប់ការសម្តែងផ្សេងៗ រួមទាំងសត្វគ្មានម្ចាស់ដែលវារស់នៅតាមធម្មជាតិ ។ អ្វីដែលអ្នកចិញ្ចឹមសត្វនៅប្រទេសថៃត្រូវដឹង គឺមាត្រា២៣ ចែងថា ហាមលែង និងបោះបង់សត្វឱ្យរួចផុតពីការថែទាំរបស់ខ្លួន លើកលែងតែការផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកដទៃមើលថែទាំ ។

បើពលរដ្ឋណាល្មើសនឹងច្បាប់នេះ នឹងត្រូវបានគេពិន័យជាប្រាក់មិនលើសពី៤ម៉ឺនបាត ។ អាជ្ញាធរពាក់ព័ន្ធបានសំណូមពរទៅកាន់ពលរដ្ឋថា បើអ្នកណាម្នាក់យកសត្វទាំងនេះមកចិញ្ចឹម ត្រូវតែស្រឡាញ់ពួកវា ហើយសូមកុំបោះបង់វាឱ្យក្លាយជាសត្វអនាថា ។Niagara (NY) SPCA under scrutiny | Worms & Germs Blog

បើអ្នកមិនអាចចិញ្ចឹមវាបន្តទៀតបានទេ ត្រូវតែរកផ្ទះថ្មីឱ្យវានៅ មិនមែនយកវាទៅលែងចោលពាសវាលពាសកាលទេ ពីព្រោះក្រៅពីការបំផ្លាញសត្វហើយ គឺជាការបន្ថែមបញ្ហាដល់សង្គមជាតិផងដែរ ។ ដូច្នេះ សត្វអនាថាដែលត្រូវបានគេបោះបង់ចោល នឹងអស់ពីសង្គមថៃ បើអ្នកទាំងអស់ជួយគ្នា ៕ ប្រភព ៖ chiangmai news

គណបក្សកូនស្រីរបស់ថាក់ស៊ីន ដាក់បេក្ខភាពឲ្យត្រៀមខ្លួន កាន់កាប់តំណែងនាយករដ្ឋមន្រ្ដី

0

រាជធានីបាងកក៖ ស្របពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាទាំង២របស់ប្រទេសថៃ ដើម្បីកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី នោះ គណបក្សភឿថៃ ក៏បានត្រៀមខ្លួនរួចជាស្រេច សម្រាប់តំណែងកំពូលមួយនេះ ដើម្បីដឹកនាំប្រទេសថៃ ស្ដារសេដ្ឋកិច្ចឡើងវិញ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ស្ថិតក្នុងចំណោមបេក្ខជនចំនួន៣រូបរបស់គណបក្សភឿថៃ បានប្រកាស ថា គាត់បានត្រៀមខ្លួនរាល់ហើយ សម្រាប់ការឈរឈ្មោះ កាន់កាប់តំណែងនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សរបស់គាត់ បានផ្ដល់ទំនុកចិត្តមកលើរូបគាត់ ដើម្បីឈរឈ្មោះឲ្យសភា បោះឆ្នោតគាំទ្រដល់គាត់ កាន់កាប់តំណែងកំពូលនេះ។Pita's election as PM a green light for jobs - Thai Examiner

លោក ស្រេតថា ថាវីស៊ីន មានវ័យ៦០ឆ្នាំ ជាអតីតនាយកប្រតិបត្ដិ និង ប្រធានក្រុមហ៊ុន Sansiri Pcl (សានស៊ីរី) ហើយត្រូវគេស្គាល់ ថា ជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) នាយករដ្ឋមន្រ្ដីថៃ ដែលត្រូវបានពួកយោធា បានបណ្ដេញចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦ ឥឡូវនេះ កំពុងតែឆ្លើយតបទៅនឹងសំណួរជាច្រើន ជុំវិញពាក្យចចាមអារ៉ាម បានលេចឮមក ថា គាត់នឹងត្រូវតែងតាំង សម្រាប់ឈរឈ្មោះជានាយករដ្ឋមន្ត្រី ប្រសិនបើលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្ស Move Forward (MFP) អាចនឹងមិនត្រូវតែងតាំងជាថ្មី សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ដែលនឹងត្រូវបោះឆ្នោតជុំទី២ នៅក្នុងសភា នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។

អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសថៃ រូបនេះ បានបញ្ជាក់ ថា «យើងនៅគណបក្សភឿថៃ បានពិភាក្សាគ្នា អស់រយៈពេល៤ខែកន្លងមកហើយ អំពីបញ្ហានេះ ប្រសិនបើខ្ញុំនៅមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការងារនេះទេ ខ្ញុំក៏នឹងមិនជាប់ឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ស្ថិតក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីនាក់របស់គណបក្សភឿថៃ នោះដែរ។ បញ្ហាសំខាន់ជាងនេះទៀត គណបក្ស ត្រូវបង្កើនល្បឿន បង្កើតរដ្ឋាភិបាលចម្រុះថ្មី និង ចាប់ផ្ដើមវិធានការ ជំរុញសេដ្ឋកិច្ចឡើងវិញ»។Thailand's Move Forward Party leader falls short in vote for prime minister

លោក ស្រេតថា ថាវីស៊ីន បានសង្កត់ធ្ងន់ ថា ឥឡូវនេះ មនុស្សជាច្រើន ពិតជាកំពុងតែប្រឈមមុខនឹងបញ្ហា ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ។ ការទទួលខុសត្រូវដ៏ចម្បងរបស់គណបក្សភឿថៃ ត្រូវតែដោះស្រាយរាល់បញ្ហាទាំងអស់នេះ ជាបន្ទាន់។ រីឯការពិភាក្សា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ការផ្លាស់ប្តូរគួរឱ្យភ័យខ្លាច សម្រាប់ការវិនិយោគបរទេស ចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសជិតខាង ក៏កំពុងតែក្លាយជាបញ្ហាដអាទិភាពបំផុត ត្រូវតែដោះស្រាយ ឱ្យបានទាន់ពេលវេលា។

បុរសវ័យ៦០ឆ្នាំ ជាមនុស្សជំនិតបំផុតរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ បានអះអាងទៀត ថា «ខ្ញុំតែងតែជាអ្នកដើរតួដ៏សំខាន់មួយរូប ហើយយើងជាគណបក្សភឿថៃ ត្រូវតែប្រកាន់គោលការណ៍តាមលទ្ធិប្រជាធិបតេយ្យ។ បើទោះជាក្រុមប្រឹក្សាភិបាល សម្រេចចិត្តបែបណា យើងក៏ត្រូវតែធ្វើតាមការសម្រេចចិត្តនោះ ហើយខ្ញុំនឹងគោរពតាម»។

ជាមួយគ្នានេះ លោក ស្រេតថា ថាវីស៊ីន បានបដិសេធនូវការធ្វើអត្ថាធិប្បាយណាមួយ ជុំវិញលទ្ធភាពផ្លាស់ប្តូរដៃគូ សម្រាប់បក្សភឿថៃ ហើយ ងាកទៅចូលរួមជាមួយប្លុករបស់គណបក្សជាគូប្រជែង រួមមាន គណបក្សភូមិចៃថៃ (Bhumjaithai) និង គណបក្សប៉ាឡាំងប្រាចារ៉ាត (Palang Pracharath) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដូចអ្វីដែលមនុស្សមួយចំនួនរំពឹងទុក។What is Thaksin Shinawatra's net worth? | Goal.com

ដោយឡែក ប្រភពព័ត៌មានមួយផ្សេងទៀត ចេញមកពីគណបក្សភឿថៃ បានអះអាង ថា ប្រសិនបើករណី ដែលលោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនត្រូវតែងតាំងជាថ្មី សម្រាប់នាយករដ្ឋមន្ត្រី ឬ មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីសភាទាំង២នោះ គណបក្សភឿថៃ នឹងស្នើទុកជាមុន សម្រាប់ការពន្យារពេលការបោះឆ្នោត រហូតដល់សប្តាហ៍ក្រោយទៀត ស្របពេលគណបក្សមួយនេះ នឹងតែងតាំងបេក្ខភាពរបស់លោក ស្រេតថា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្រ្ដី សម្រាប់សមាជិកសភា និង ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើស។

ទន្ទឹមគ្នានេះដែរ លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ កំពុងតែជំរុញទៅឲ្យគណបក្សឆ្ពោះទៅមុខ (MFP) ផ្ដោតយ៉ាងសំខាន់ទៅលើវិធីសាស្រ្ដនាំឲ្យទទួលបានជោគជ័យ សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ប្រសើរជាងការរំខាន ដោយយុទ្ធនាការចុងក្រោយរបស់ខ្លួន នៅក្នុងការធ្វើវិសោធនកម្មលើមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចប់សិទ្ធិបោះឆ្នោតរបស់ព្រឹទ្ធសភា ចូលរួមជ្រើសរើសនាយករដ្ឋមន្ត្រី។Thai Enquirer on Twitter: "Pheu Thai deputy leader Phumtham said the  proposal for a national government is a differing opinion, rather than an  absolute solution. He said historically, national governments are typically

ថ្វីបើយ៉ាងណានេះក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ សមាជិកសភាថៃ តែងតែព្យាយាម យ៉ាងហោចណាស់ចំនួន៦ដងរួចមកហើយ សម្រាប់ការដកហូតសិទ្ធិអំណាចរបស់សមាជិកព្រឹទ្ធសភា ចូលរួមបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដី។ ប៉ុន្តែពួកគេមិនអាចប្រមូលបាននូវការគាំទ្រឲ្យមានចំនួនសំឡេងគ្រប់គ្រាន់ ពីក្នុងសភា ដើម្បីជំរុញឱ្យមានចលនាធ្វើវិសោធនកម្ម លើច្បាប់នេះ។ សកម្មភាពបែបនេះ ទាមទារឱ្យមានការយល់ព្រម ពីសមាជិកព្រឹទ្ធសភាយ៉ាងតិច ១ភាគ៣ ឬ ស្មើនឹងសមាជិកព្រឹទ្ធសភា ចំនួន៨៤នាក់ ចូលរួមអនុម័តផងដែរ។

លោក អនុប្រធានគណបក្សភឿថៃបានសង្កត់ធ្ងន់ ថា «លោក ភីថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនអាចប្រមូលបានសំឡេងចំនួន៦៤សំឡេង មកពីសមាជិកព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា។ គាត់ពឹងផ្អែក លើមេបក្ស MFP លោក ភីថា បញ្ជាក់អំពីពេលណា និង វិធីសាស្រ្ដ មានគោលបំណងជំរុញប្រទេសជាតិ ឲ្យធ្វើដំណើរឆ្ពោះទៅមុខ ចំពេលមានជម្លោះកំពុងតែបន្ត ជុំវិញការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ជាឧទាហរណ៍ វិស័យទេសចរណ៍ ចង់ដឹង ថា តើនៅពេលណារដ្ឋាភិបាលថ្មី នឹងចូលកាន់តំណែង។ វិស័យមួយនេះ ព្រួយបារម្ភ និង ភ័យខ្លាច ថា ប្រទេសថៃ អាចនឹងរងផលប៉ះពាល់ ព្រោះតែភាពមិនច្បាស់លាស់ខាងនយោបាយ នៅក្នុងប្រទេស»៕

ប្រទេសដំបូងគេ ដែលនឹងបាត់ខ្លួនចេញពីពិភពលោកនៅរយៈពេល៥០ឆ្នាំខាងមុខ

0

ការកើនឡើងកម្រិតទឹកសមុទ្រ បានធ្វើឱ្យប្រទេសដែនកោះមួយ កំពុងប្រឈមមុខនឹងការបាត់ខ្លួនចេញពីផែនដី ខណៈកោះមួយចំនួននៃប្រទេសនេះកំពុងលិចជាបណ្តើៗ។

ទូវ៉ាលូ គឺជាប្រទេសដីកោះមួយ ដែលមានទីតាំងស្ថិតនៅក្នុងអនុតំបន់ Polynesia នៃមហាសមុទ្រប៉ាសុីហ្វិក ជាមួយនឹងផ្ទៃដីទំហំ២៦ គីឡូម៉ែត្រការ៉េ។One day we'll disappear': Tuvalu's sinking islands | Global development | The Guardian

ប្រទេសដ៏តូចនេះស្ថិតនៅចន្លោះរវាងប្រទេសអូស្រ្តាលីនិងកោះហាវ៉ៃរបស់ សហរដ្ឋអាមេរិក ដែលមានប្រជាជនប្រមាណជា១១,៥០០នាក់ រស់នៅលើកោះនេះ។

ប្រជាជននៅលើកោះនេះ កំពុងព្យាយាមដាំដើមឈើ និងចាក់ដីបំពេញកន្លែងមួយចំនួន ដើម្បីទប់ស្កាត់ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ដែលអាចធ្វើឱ្យពួកគេ បាត់បង់ទីលំនៅ ឬបាត់ខ្លួនចេញពីពិភពលោកតែម្តងនៅក្នុងរយៈពេលត្រឹមតែ៥០ឆ្នាំខាងមុខទៀត តែប៉ុណ្ណោះ។Tuvalu turns to Metaverse as islands disappear under rising sea levels - NZ Herald

ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាសុីហ្វិក នៅលើកោះនេះមានអកាសធាតុប្រែប្រួលលឿន ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រ និងប្រជាជននៅលើកោះណេះក៏ពិបាកនៅប៉ាន់ស្មានផងដែរ។

ដំបូងឡើងកោះនេះ ត្រូវបានគេរំពឹងថានឹងលិចក្នុងមហាសមុទ្រប៉ាសុីហ្វិក នៅ១០០ឆ្នាំខាងមុខ ក៏ប៉ុន្តែដោយសារតែកម្ពស់ទឹកហោះឡើងខ្ពស់លើសពីការរំពឹងទុក កោះនេះអាចនឹងលិចត្រឹមរយៈ៥០ឆ្នាំខាងមុខ។Rising sea levels are threatening this Pacific paradise - CNN.com

សូមបញ្ជាក់ផងដែរថា កោះនេះមានកម្ពស់ត្រឹមតែ៣ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រតែប៉ុណ្ណោះ ខណៈកម្ពស់ទឹកសមុទ្រនៅ៥០ឆ្នាំខាងមុខ នៅឡើងខ្ពស់ដល់២០ម៉ែត្រ ដែលធ្វើឱ្យប្រទេសនេះប្រឈមមុខខ្ពស់ពីការបាត់ខ្លួនចេញពីពិភពលោក។Rising sea levels are threatening this Pacific paradise - CNN.com

ជុំវិញរឿងនេះ អង្គការសហប្រជាជាតិ ក៏កំពុងស្វែងរកដោះស្រាយផងដែរ ដោយឱ្យប្រជាជនរស់នៅលើកោះនេះ ផ្លាស់ទីលំនៅទៅកោះផ្សេងៗមួយចំនួន ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាសុីហ្វិក៕Is the Pacific island nation of Tuvalu growing, and not sinking, as Craig Kelly says? - ABC News

ប្រភព៖ The Guardian 

ការឡាយលក់ផ្លែឈើតាមអនឡាញកំពុងរីកចម្រើននៅវៀតណាម

0

ប្រទេសវៀតណាម ៖ ការឡាយលក់ផ្លែឈើ និងផលិតផលកសិកម្មតាមអនឡាញកំពុងតែរីកចម្រើននៅប្រទេសវៀតណាម និងបានជំរុញឱ្យប្រទេសនេះកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមអេឡិចត្រូនិកផងដែរ ។ អតិថិជនទិញផលិតផលតាមអនឡាញអាចប្តូរយកប្រាក់វិញបាន បើផលិតផលមានគុណភាពអន់ ។4,000+ Fruit Market With Price Tag Stock Photos, Pictures & Royalty-Free  Images - iStock

កសិករ ក្រុមហ៊ុនអាជីវកម្មចាស់ និងក្រុមហ៊ុនអាជីវកម្មថ្មីជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បានផ្លាស់ប្តូរវិធីការលក់របស់ខ្លួន ហើយពួកគេងាកមកលក់ផលិតផលតាមអនឡាញបន្ថែមទៀត ដើម្បីជំរុញការលក់នៅនឹងកន្លែង ។ លើសពីនេះ ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើនឱ្យទិញផលិតផលតាមរយៈការឡាយក្នុងអ៊ីនធើរណេត ក្រុមហ៊ុនអាជីវកម្ម ឬហាងលក់ទំនិញភាគច្រើនបានបញ្ចុះតម្លៃផលិតផល និងអនុញ្ញាតឱ្យអតិថិជនអាចបញ្ជូនផលិតផលត្រឡប់មកវិញ ឬផ្តល់ប្រាក់ឱ្យអតិថិជន ប្រសិនបើរកឃើញថា ផលិតផលទាំងនោះមានគុណភាពអន់ ។

Do Quang Huy ជាអ្នកជំនាញផ្នែក e-commerce និយាយថា ការលើកកម្ពស់ការលក់ផលិតផលតាមអនឡាញ នឹងជួយទាក់ទាញការវិនិយោគឱ្យកាន់តែរឹងមាំ ។ ទោះយ៉ាងណា ទិន្នផលកសិកម្មថ្មីៗចាំបាច់ត្រូវតែដឹកជញ្ជូនឱ្យបានឆាប់រហ័ស ចំណែកផលិតផលដែលបញ្ជូនត្រឡប់មកវិញអាចត្រូវបោះចោល ដោយសារវាខូចគុណភាព ។ ហេតុនេះ ត្រូវផ្តល់ភាពសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមអេឡិចត្រូនិក ។

ចំណែក Luong Quang Thi ជាប្រធានក្រុមហ៊ុនផ្តល់សេវាកម្មការប្រមូលផល និងដឹកជញ្ជូនផលិតផលគ្រប់គ្រងសីតុណ្ហភាព និយាយថា E-commerce Logistics នៅប្រទេសវៀតណាមមានកម្រិតនៅឡើយ ជាពិសេស ផលិតផលមានតម្លៃទាបដែលត្រូវការពេលវេលាដឹកជញ្ជូនឱ្យបានឆាប់រហ័ស ៕ ប្រភព ៖ AEC connect

វណ្ណដា ជោគជ័យខ្លាំងចេញទៅច្រៀងលើកដំបូងនៅប្រទេសជប៉ុន

0

តារាចម្រៀង វណ្ណដា បានបញ្ចប់បេសកម្មរបស់ខ្លួនលើកដំបូងនៅទីក្រុងតូក្យូប្រទេស ជប៉ុនហើយ ក្រោយពីមានការអញ្ជើញតារាល្បីឈ្មោះរូបនេះអង្រួននៅក្នុងក្លិបកម្សាន្តមួយ។ មិនត្រឹមតែប៉ុណ្ណោះ ការចេញទៅច្រៀងនិងសម្តែងរបស់ វណ្ណដា ទទួលបានជោគជ័យខ្លាំងមានអ្នកគាំទ្រយ៉ាងច្រើនកុះករទៅគាំទ្រតារាចម្រៀងរូបនេះ។May be an image of 4 people, saxophone and crowd

នៅយប់ថ្ងៃទី១៦ ខែកក្កដា ជាពេលវេលាមួយរបស់អ្នកគាំទ្រតារាចម្រៀង វណ្ណដា នៅប្រទេសជប៉ុនដែលទន្ទឹមរង់ចាំយ៉ាងយូរ ទីបំផុតក៏បានមកដល់ពោរពេញដោយការរំភើបចិត្តនិងរីករាយយ៉ាងខ្លាំងព្រោះតារាចម្រៀងកម្ពុជាមានឱកាសបានចេញទៅសម្តែងនៅប្រទេសនេះ។May be an image of 6 people, crowd and textដ្បិតជាការច្រៀងលើកទីមួយក្នុងទីក្រុងទំនើបនេះរបស់ វណ្ណដា ប៉ុន្តែគេសង្កេតឃើញថាបងប្អូនប្រជាជនខ្មែររស់នៅទីនោះ រួមទាំងជនបរទេសដែលស្គាល់តារាចម្រៀងរូបនេះបានគាំទ្រតារាចម្រៀងរូបនេះយ៉ាងខ្លាំងស្រែកហ៊ោច្រៀងតាម វណ្ណដា ពេញក្លិបកម្សាន្តតែម្តង។May be an image of crowd and textមិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ត្រូវអុ្នកគាំទ្ររបស់ខ្លួនតាមសុំថតរូបជាមួយជាហូរហែរហូតដល់តារាចម្រៀងរូបនេះដាច់ចិត្តសុំអនុញ្ញាតិអ្នកគាំទ្រទៅញុំាអាហារសិនព្រោះរូបគេពុំទាន់បានទទួលទាននៅឡើយទេ។May be an image of crowd

ការសម្តែងលើកទីមួយនៅប្រទេសជប៉ុនរបស់ វណ្ណដា ទទួលបានជោគជ័យហើយធ្វើឱ្យមិត្តភាពតារាចម្រៀងរ៉េបកម្ពុជា និងតារារ៉េបជប៉ុនកាន់តែបង្កើនភាពស្និទ្ធស្នាល ព្រោះតារាចម្រៀងល្បីឈ្មោះ Awich បានបង្ហាញពីការយកចិត្តទុកដាក់លើ វណ្ណដា យ៉ាងខ្លាំង។ ជាក់ស្តែងមុន វណ្ណដា ចេញទៅសម្តែងនាងបានបង្ហោះបទចម្រៀង ROCKSTAR ឬ HOT BOY II របស់ វណ្ណដា នៅលើបណ្តាញសង្គម ខណៈក្នុងថ្ងៃច្រៀងនៅក្នុងក្លិបតារាចម្រៀងពីររូបនេះថតរូបជាមួយគ្នាយ៉ាងស្រស់ស្អាត ហើយពេល វណ្ណដា ច្រៀងបទ «Time To Rise » តារាចម្រៀងរូបនេះក៏add Story លើបណ្តាញសង្គមរបស់នាងផងដែរ៕May be an image of crowd

៧ វិធីងាយៗដើម្បីកម្ចាត់ការលើសជាតិខ្លាញ់ ដែលបុរសគួរយល់ដឹង

0

ដើម្បីកម្ចាត់ជាតិខ្លាញ់លើស និងទទួលបានរាងស្អាតសង្ហាគ្រប់ពេលវេលា ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងពេកនោះ បុរសគួរដឹងវិធីទាំងនេះ ដើម្បីទទួលបានសុខភាពល្អ រួមជាមួយរូបរាងសង្ហា និងមាំមួន។

១.ញ៉ាំអាហារប្រូតេអ៊ីន៖ ការជ្រើសរើសអាហារដែលមានប្រូតេអ៊ីន នឹងជួយក្នុងលក្ខខណ្ឌនៃការកសាងម៉ាសសាច់ដុំ ហើយថែមទាំងជួយឱ្យសាច់ដុំកាន់តែរឹងមាំ និងកម្ចាត់ជាតិខ្លាញ់លើសបានយ៉ាងល្អ។15 High-Protein Foods With More Protein Than an Egg

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការ កម្ចាត់ជាតិខ្លាញ់លើស ដូចនេះអ្នកគួរផឹកទឹក ១.៥-២ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយឱ្យសាច់ដុំរឹងមាំ និងមានសុខភាពល្អ។When's the Best Time to Drink Water and Stay Hydrated | Health

៣.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាឱកាសដ៏ល្អមួយសម្រាប់ការសម្រកទម្ងន់ រួមទាំងការលុបបំបាត់ជាតិខ្លាញ់លើសផងដែរ។How long should a nap be? Tips and benefits of napping

៤.ធ្វើលំហាត់ប្រាណ៖ ពិតណាស់ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់អាចជួយកម្ចាត់ជាតិខ្លាញ់លើសយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត។8 Ways Strength Training Boosts Your Health and Fitness

៥.ញ៉ាំអាហារដែលសម្បូរជាតិសសៃ៖ ចូរញ៉ាំអាហារដែលសម្បូរជាតិសសៃឱ្យបានច្រើន ដើម្បីជួយកាត់បន្ថយហានិភ័យនៃការមានខ្លាញ់ក្បាលពោះ និងកាត់បន្ថយការចង់ញ៉ាំអាហារហឹរ ដែលជាមូលហេតុនៃការប្រមូលផ្តុំជាតិខ្លាញ់ក្នុងខ្លួន។Here's How Much Fiber You Should Have – Cleveland Clinic

៦.កាត់បន្ថយអាហារកែច្នៃ៖ អាហារកែច្នៃច្រើនតែមានជាតិសូដ្យូម ស្ករ និងខ្លាញ់ឆ្អែត វាក៏ជាមូលហេតុនៃការប្រមូលផ្តុំជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនផងដែរ។ ដូច្នេះអ្នកគួរកាត់បន្ថយអាហារទាំងនេះ ដើម្បីការពារសុខភាពរាងកាយរបស់អ្នក។The Best New Fast Food Menu Items We've Tried In 2023 So Far

៧.កាត់បន្ថយគ្រឿងស្រវឹង៖ ភេសជ្ជៈដែលមានជាតិអាល់កុល គឺជាហេតុផលដែលរាងកាយទទួលបានថាមពលលើស រហូតដល់រាងកាយមិនអាចប្រើថាមពលបាន ដូច្នេះអ្នកគួរតែកាត់បន្ថយជាតិស្រវឹង៕Alcohol and Cholesterol: What's the Relationship? ប្រភព៖sanook

លំហាត់ប្រាណដ៏ល្អបំផុតចំនួន ៦ ស័ក្តិសម​សម្រាប់អនុវត្តនៅពេលព្រឹក

0

ប្រសិនបើអ្នកចង់មានអារម្មណ៍ល្អពេញមួយថ្ងៃ អ្នកគួរតែចាប់ផ្តើមអនុវត្តជាមួយលំហាត់ដ៏សាមញ្ញទាំងនេះ ដោយគ្រាន់តែចំណាយពេល ៥ ទៅ ១០ នាទីប៉ុណ្ណោះជារៀងរាល់ព្រឹក ដើម្បីទទួលបានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ។

១.ដើរ ឬរត់៖ ការរត់ ឬដើរនៅពេលព្រឹកគឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើនការរំលាយអាហារ និងជំរុញការដុតបំផ្លាញជាតិខ្លាញ់កាន់តែច្រើន។What Happens To Your Body When You Take A Walk Every Day

២.Plank poses៖ Plank poses គឺជាលំហាត់ប្រាណពេលព្រឹកដ៏ល្អមួយ សម្រាប់ជួយពង្រីកឆ្អឹងខ្នង និងធ្វើឱ្យអ្នកឈរ ឬអង្គុយបានល្អពេញមួយថ្ងៃ ដោយមិនចុកចង្កេះ ចុកខ្នង ឡើយ។Plank Pose

៣.Jumping Jacks៖ ការលោត Jack ៣០-៥០ ដងនៅពេលព្រឹក គឺជាការហាត់ប្រាណដ៏អស្ចារ្យមួយ ក្នុងការជួយឱ្យឈាមហូរកាន់តែច្រើនទៅកាន់សាច់ដុំ និងសរីរាង្គរបស់អ្នក។7 Facts You Might Not Know about Jumping Jacks • Cathe Friedrich

៤.squats៖ លំហាត់ប្រាណនេះដែរ ជួយឱ្យអ្នកដុតកាឡូរីបានច្រើន កាត់បន្ថយហានិភ័យនៃការរងរបួសជង្គង់ កជើង ត្រគាក និងបង្កើនការរំលាយអាហាររបស់អ្នកផងដែរ។What Happens to Your Body When You Do Squats Every Day — Eat This Not That

៥.Pushups៖ Pushups គឺល្អសម្រាប់ការកសាងសាច់ដុំ រុញទ្រូង ស្មា និង កំភួនដៃ។How to do push ups properly plus best push up variations | T3

៦.យូហ្កា៖ អ្នកគួរចំណាយពេលប្រហែល ៥ ទៅ ១០ នាទីនៅពេលព្រឹកដើម្បីទទួលបានសុខភាពដ៏ល្អ មាំមួន និងអារម្មណ៍ស្រស់ស្រាយ៕ Ashtanga Yoga: Definition, Principles, Practices & Historyប្រភព៖sanook

លោក ស៊ុក សុភា ដាក់ធ្ងន់ៗទៅ Coach កម្មវិធី The Voice ព្រោះស្តាយបេក្ខជន ណារ៉ាត់ ខណៈមហាជនស្តាយបេក្ខនារីមួយរូបទៀត

0

វគ្គ The Battles សប្តាហ៍ទី១ នៃកម្មវិធី The Voice Cambodia រដូវកាលទី៣បានឈានមកដល់ហើយដែលជាវគ្គមួយដ៏តានតឹងព្រោះបេក្ខជនក្នុងក្រុមតែមួយត្រូវប្រកួតគ្នាដើម្បីដណ្តើមជម្នះអាចបន្តទៅវគ្គបន្តទៀត។ យ៉ាងណាមិញ វគ្គនេះក៏ជាវគ្គពិសេសប្រសិនបើបេក្ខជនណាដែលគ្រូបង្វឹកផ្ទាល់ខ្លួនសម្រេចចិត្តមិនជ្រើសនោះគ្រូបង្វឹក៣រូបផ្សេងទៀតគឺអាច Steal យកបេក្ខជនរូបនោះបាន។May be an image of 1 person and boat

ទោះយ៉ាងណាទើបតែសប្តាហ៍ទី១ លោក ស៊ុក សុភា ដែលជាអតីតតួឯកល្បីឈ្មោះក្នុងរឿងទុំទាវ និងកំពុងចាយជីវិតរីករាយលើទឹកដីនាយសមុទ្រ បានប្រតិកម្ម Coach ក្នុងកម្មវិធីព្រោះតែសោកស្តាយបេក្ខជន ស៊រ ស៊ីណារ៉ាត់ ដែលជាបេក្ខជនលេចធ្លោខ្លាំងក្នុងវគ្គ Blind Auditions ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfshZZBoEXQfBZpLBFnzFpH1fmWK9EbmenK3HOpKRqYXzA-Y_xm1bpwQ5wtsksSDGQNCsvpXL76T2hbVxR1uZgb2aZp-ziJl7EzlmeflOLZwPJAheda4o7owcNDHs73h_3F2V14OKEN3BymhSQZtJcF97migMZacQ1xamx8EJwHkW2NP56t1cA0FaPs4/s1349/%E1%9E%99%20(4).PNG

លោក ស៊ុក សុភា បានសរសេរនៅលើបណ្តាញសង្គមថា «វគ្គនេះមិនគួរយកជើងខ្លាំងដាក់ជាមួយគ្នានោះទេធ្វើចឹងអត់ត្រូវទាល់តែសោះ បើតាមការស្តាប់ច្រៀងបានពីរោះមានសមត្ថភាពល្អដូចគ្នា ហើយដល់ពេលមនុស្សមានសមត្ថភាពល្អចឹងហើយ ពេលគ្នាធ្លាក់ម្នាក់ហើយខូចអត់មានអ្នក Steal គ្នាទុកទៀត មើលហើយមានអារម្មណ៍ថាអយុត្តិធម៌ដល់ប្អូនប្រុសដល់ហើយខ្ញុំ ហេតុអ្វីមិនរក្សាគាត់ទុកទៅវគ្គបន្ត អស់លោក លោកស្រី គណ:កម្មការ ? សុំយោបល់ម្នាក់មួយមើលបងប្អូនបានមើល The Voice»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinP-ACetrrPzCXqPSiYjkmAPf9yHcc9vTFJrYgPAInPpcluVJjSc2OYBI-mxckrMTvuLYlrTZn3aXCyvD_egwpENw3NMCd7zwaighFxi3ETmA3hibFDFv4EOkXZIkT9S_a6Pq1bhBqMZDM1K6I0n3ZN040sju3ff5ba5xJRXH2IkChozDA4mCYny9fjB8/s1371/%E1%9E%99%E1%9E%99%20(2).PNG

ការលើកឡើងរបស់អតីតតួឯកល្បីឈ្មោះរូបនេះ បន្ទាប់ពី ស៊រ ស៊ីណារ៉ាត់ ត្រូវប្រកួតជាមួយបេក្ខនារី គឹម សុវណ្ណ ក្នុងបទចម្រៀងមួយបទមានចំណងជើងថា « I HATE MYSELF FOR LOVING YOU » ដោយ Coach កញ្ញា បានសម្រេចចិត្តយក គឹម សុវណ្ណ បោះបង់ចោល ស៊រ ស៊ីណារ៉ាត់ ខណៈ Coach ផ្សេងទៀតមិនមានការ Steal បេក្ខជន ណារ៉ាត់ ឡើយ។

ទន្ទឹមនឹងមានការសោកស្តាយសម្រាប់បេក្ខជនខាងលើនេះ មហាជនអ្នកលេងបណ្តាញសង្គមវិញក៏សម្តែងក្តីសោកស្តាយទៅលើបេក្ខនារីមួយរូបទៀតគឺ ធឿន លីលី ហៅ Khun Lee ដែលគេស្គាល់ថាជាអ្នកច្រៀងCover ល្បីឈ្មោះមួយរូបដែរដែលត្រូវជម្រុះចេញពីកម្មវិធីហើយមិនមានការ Steal ពីគ្រូបង្វឹកទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7b-9kSOvI-Gd87_S9DOCGtWEreCy1USbewBLAO-S9yjQjeEKMnj3tTBE_GX4_rmjhktSd9Tho8X00OLKpMV0JFTv4Vkg7qodMZmF3y-OpuP9KNx02BKVoNPzp_xKMMsobNxKnNR1cKquVaxKzWW_ZdpmX1HuCgOBgr9Re6yuSJb1CKfEl4zAHeIVnF0/s747/Capture%20(42).PNG

ក្នុងវគ្គ The Battles ធឿន លីលី ត្រូវប្រកួតជាមួយ នូ សុវណ្ណដាណេ ក្នុងក្រុមរបស់គ្រូបង្វឹក ណុប បាយ៉ារិទ្ធ ដោយត្រូវបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «លក់គោយន្ត»។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា ពិតជាការសោកស្តាយណាស់សម្រាប់បេក្ខនារី លីលី និងអ្នកខ្លះបានលើកឡើងថា ប្រសិនជាលីលីប្រកួតជាមួយនារីដូចគ្នាមានភាគរយខ្ពស់គឺបេក្ខនារីរូបនេះអាចបន្តទៅវគ្គក្រោយ និងមានអ្នកខ្លះទៀតថា ដាក់បទចម្រៀងនេះដូចចង់ទម្លាក់លីលីព្រោះត្រូវបកស្រាយបទចម្រៀងតុងប្រុស៕

ធ្លា.យរឿងអេដមីន ជីងចក់ ប្រើហិ.ង្សាលើប្រពន្ធតែមហាជនថាគ្រាន់តែជាការសម្តែងព្រោះមិនមែនជាលើកទី១

0

រឿងរ៉ាវក្នុងគ្រួសារអ្នកអធិប្បាយបាល់ទាត់ល្បីឈ្មោះលោក ជឿន ប៊ុនចក់ ហៅអេដមីនជីងចក់ បានកើតឡើងម្តងទៀតហើយកាលពីព្រឹកថ្ងៃទី១៦ ម្សិលមិញនេះបន្ទាប់ពីអ្នកនាង ទ្រីញ ផល្លា ទម្លាយថាអេដមីន ជីងចក់ ត្រូវជាប្តីបានប្រើហិ.ង្សាលើខ្លួន។ ទោះយ៉ាងណាបន្ទាប់ពីធ្លាយរឿងនេះមហាជនអ្នកលេងបណ្តាញសង្គមថាដូចមិនចម្លែកទេហើយក៏មិនមែនជារឿងពិតនោះដែរគ្រាន់តែជាការសម្តែងរបស់ប្តីប្រពន្ធមួយគូនេះ ព្រោះវាមិនមែនទើបកើតឡើងលើកទី១នោះទេ។No photo description available.

តាមរយៈវីដេអូខ្លីមួយសាយភាយទាំងព្រឹកព្រលឹមកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខាងមុខមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅដែលក្នុងវីដេអូនោះអ្នកនាង ទ្រីញ ផល្លា បានបង្ហាញឱ្យដឹងថា អេដមីន ជីងចក់ បានប្រើហិង្សាលើនាង តាំងពីពាក់កណ្តាលអធាត្ររហូតដល់ព្រឹកស្ទើរស្លាប់ស្ទើររស់ថែមទាំងជនបង្កព្យាយាមរត់គេចទៀត។ អ្នកនាង ទ្រីញ ផល្លា ថា ការសម្រួលរបស់នាងអស់ត្រឹមហ្នឹងហើយនិងសូមឱ្យមហាជនជួយកាត់លើរឿងនេះ។No photo description available.

តាមរយៈវីដេអូខ្លីដែលបានបង្ហោះនោះគេមិនទាន់ដឹងថា ហិង្សាដែលអ្នកទ្រីញ ផល្លា អះអាងថាជាស្នាដៃស្វាមីរបស់ខ្លួនត្រូវជាអេដមីនជីងចក់ផ្តើមចេញពីរឿងអ្វីឱ្យបានច្បាស់លាស់នៅឡើយទេ។

យ៉ាងណាមិញ បើទោះបីជាអ្នកនាងទ្រីញ ផល្លា ថាប្តីធ្វើបាបខ្លួនក្តី ងាកទៅមហាជនមិនបានសម្តែងក្តីអាណិតនោះទេ ផ្ទុយមករិញប្តីប្រពន្ធមួយគូនេះត្រូវមហាជនរិះគន់ទៅវិញថាគ្រាន់តែជាការសម្តែងរបស់ពួកគេប៉ុណ្ណោះព្រោះមិនមែនជាលើកទី១នោះទេ។May be an image of 2 people, sleepwear and text

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «នៅមានភាគបន្ត ,ដូចដើរស្រាតអញ្ចឹង ប្ដីប្រពន្ធមួយគូនេះគ្មានមនសិការជាមនុស្សសោះ គេដៀលត្មះពេញប្រទេសហើយ នៅតែដដែលៗ ប្ដីប្រពន្ធបើដឹងថាឈ្លោះហើយត្រូវ ស៊ូកុំហែកហួរគ្នា,ចង់បាន View កើនទៀតមែន,សំដែងបានល្អណាស់, មិចទៀតហើយidol ,ជ្រេញណាស់,ហត់អត់,សម្ដែងទៀតហើយ, កាត់ក្តីអីដដែលៗ,តដូចរឿងភាគ,សម្តែងចប់នៅ,ចេញភាគថ្មីទៀតហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcKDrIl0UGM3xPuwQ6jNfJYULv-t-nm2alcCaSXCeT7f0XUivsUMP8msfpQXkYxGARAVnIDww9xFaJaIRxcKv52I2qj2dZ1Myq03CBAmef5P8HiGMohnpyJZ2OqiM4mo1CLosjil8JgqKjl2QK4nvmXHCWPPoIlRfBIg1GuO5fYvULUBpJ4MQYbHSL5L4/s1041/%E1%9F%A2%20(2).jpg

ទន្ទឹមនឹងមហាជនលើកឡើងថាគ្រាន់តែជាការសម្តែងងាកទៅកាន់បណ្តាញសង្គមរបស់អ្នកនាង ទ្រីញ ផល្លា វិញបានបង្ហោះStory បង្ហាញថានាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបង្ហាញពីស្នាមរបួសដែលត្រូវអេដមីនជីងចក់ធ្វើបាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhITF2JP8XiaCt8jRlTR6XpkkpfFlR9A9wovgdhQBVYIKfFigS6D9_n-uGOeDiNeF7Hsb4XbHQalhN4rIGkxbLZmdOU5hrdKZsDEds_6_JyGJqrDxnV2s9qzMcstGDBrBuGMV0giXDa83JHo2EsK5mBA9QHgRClzxgp4xVKzelcq8bstBV4qmEqmnibWJM/s1022/%E1%9F%A3%20(2).jpg