Home Blog Page 1593

កោះធំជាងគេលើលោក កំពុងត្រៀមខ្លួនប្រកាសឯករាជ្យ ក្លាយជាប្រទេសផ្លូវការ

0

​ស្ថិតនៅ​ក្នុងតំបន់មហាសមុទ្រ​អាត្លង់ទិកខាងជើង មាន​ផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ បានធ្វើឱ្យ Greenland ក្លាយជាកោះធំជាងគេនៅលើពិភពលោក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក។A trip that will stay with me forever': Why you need to visit Greenland in 2022 | Euronews

ថ្វីបើជាផ្នែកមួយ​នៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែ​វាជាកោះស្វយ័ត ពោលគឺ​មានរដ្ឋអំណាច​គ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះ​មាននាយករដ្ឋមន្រ្តី​ ដែលធ្វើឱ្យពួកគេកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីប្រកាសរាជ្យ។11 Awe-Inspiring Things to Do in Greenland | Celebrity Cruises

នៅដើមឆ្នាំ២០២២ ប្រជាជនលើកោះនេះ បានបោះឆ្នោតប្រជាមតិ ដោយជោគជ័យ ដើម្បី​ទាមទារតំបន់ស្វ័យភាពពីប្រទេសដាណឺម៉ាក។The view from above: mapping Greenland's melting glaciers – NASA Sea Level Change Portal

យោងតាមច្បាប់របស់រដ្ឋាភិបាលរបស់ដាណឺម៉ាក ដែលបានចែងកាលពីឆ្នាំ២០០៩ បានចែងថា៖” កោះ Greenland អាចប្រកាសឯកភាពបានគ្រប់ពេល ព្រោះថាប្រជាជននៅលើកោះនេះត្រូវបានគេទទួលស្គាល់ និងមានសិទ្ធគ្រប់គ្រាន់សម្រាប់បង្កើតជាប្រទេសឯករាជ្យមួយ ក៏ប៉ុន្តែតម្រូវឱ្យមានរដ្ឋបាល និងនាយករដ្ឋមន្រ្តី​ត្រឹមត្រូវ”។Elections in Greenland – a rejection of Danish imperialism | Denmark | Europe

អ្វីដែលនៅតែជាភាពស្ទាក់ស្ទើរបស់រដ្ឋបាលកោះ Greenland គឺថវិការជាតិ ដើម្បីកសាងប្រទេសជាតិ។ ព្រោះថាដើម្បីកសាងប្រជាជាតិមួយ ត្រូវការថវិការចាំបាច់ជាច្រើនក្នុងការអភិវឌ្ឍន៍ និងបង្កើតឱ្យបានល្អនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស។

នាចុងឆ្នាំនេះ កោះ Greenland នឹងធ្វើការបោះប្រជាមតិមួយលើកទៀត ដើម្បីសម្រេចថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសឯករាជ្យ ក្លាយជាប្រទេសផ្លូវការមួយនៅលើពិភពលោក៕A rare poll hints at real differences between Danish and Greenlandic thinking on Greenland independence - ArcticToday7 Fascinating Facts About Greenland

ប្រភព៖ visitgreenland

 

ប្រទេសកូរ៉េកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

0

កូរ៉េខាងត្បូង៖ ភ្លៀងមូសុងរបស់កូរ៉េខាងត្បូងបានបង្កឱ្យមានការបាក់ដី និងទឹកជំនន់យ៉ាងខ្លាំងដែលបណ្តាលឱ្យមនុស្សចំនួន ៣៧ នាក់បានបាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មាន The New York Time កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា បានឱ្យដឹងថា ក្រុមមន្ត្រី និងបុគ្គលិកសង្រ្គោះ រួមមាន អ្នកមុជទឹក ជិត ៤០០ នាក់បានរកឃើញមនុស្សចំនួន ៨ នាក់បាត់បង់ជីវិតក្នុងរូងផ្លូវក្រោមដីនៅទីក្រុងឆុងជូ( Cheongju) នៃប្រទេសកូរ៉េខាងត្បូង ដែលបច្ចុប្បន្ននាំឱ្យចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់នាពេលថ្មីៗនេះកើនឡើងរហូតដល់ ៣៧ នាក់។Floods and Landslides in South Korea After Heavy Rain - The New York Times

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ទឹកជំនន់ និងការបាក់ដីក៏បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៥ នាក់រងរបួស និង ៩ នាក់ផ្សេងទៀត បានបាត់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ។ រថយន្តចំនួន ១៥ គ្រឿងក៏បានលិចទឹកក្នុងផ្លូវក្រោមដីនៃទីក្រុង Cheongju ដែលមានចម្ងាយប្រហែល ៧០ ម៉ាយពីភាគខាងត្បូងនៃទីក្រុងសេអ៊ូល នៅពេលដែលវាបានជន់លិចប្រហែលម៉ោង ៨:៣០ នាទីយប់ម្សិលមិញនេះ។South Korea floods: More than 26 dead and thousands evacuated due to  torrential rain and landslides | CNN

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានជួបប្រទះនឹងការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃទី ៩ ខែកក្កដា មកម្លេះ ដោយបង្ខំឱ្យមនុស្សជិត ៦.០០០ នាក់ភៀសខ្លួននិងផ្ទះជិត ៣០.០០០ គ្មានអគ្គិសនីប្រើប្រាស់នៅប៉ុន្មានថ្ងៃមកនេះ ដោយទឹកជំនន់បានបំផ្លាញផ្ទះជាច្រើន នេះបើយោងតាមក្រសួងមហាផ្ទៃនិងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូង ក៏បាននិយាយថា ផ្នែកខ្លះនៃប្រទេសនឹងបន្តជួបការធ្លាក់ភ្លៀងយ៉ាងខ្លាំងបន្ថែមទៀត៕South Korea flood death toll rises to 39, Yoon blames botched responses |  Reuters

ភឿថៃ នឹងមានឱកាសដឹកនាំប្រទេសថៃ បើមេបក្សឆ្ពោះទៅមុខ មិនអាចក្លាយជានាយករដ្ឋមន្រ្ដីថ្មី

0

រាជធានីបាងកក៖ ក្រុមអ្នកជំនាញវិស័យឯកជន មានការរំពឹងទុកទៅលើគណបក្សភឿថៃ នឹងដឹកនាំសេដ្ឋកិច្ចឲ្យរីកច្រើនឡើងវិញ ប្រសិនបើគណបក្សប្រឆាំងមួយនេះ នឹងត្រូវសភាទាំង២បោះឆ្នោតផ្ដល់ទំនុកចិត្ដ ហើយការលើកឡើងបែបនេះ បានកើតឡើង ក្រោយពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលបានការគាំទ្រ ពីសភាឲ្យបានគ្រប់គ្រាន់តាមច្បាប់កំណត់ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៣ ខែកក្កដា។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកក្កដា ថា វិស័យឯកជន នៅក្នុងប្រទេស កំពុងតែចាប់អារម្មណ៍ និង បង្ហាញនូវការគាំទ្រយ៉ាងខ្លាំង ទៅលើគណបក្សភឿថៃ (Pheu Thai) សម្រាប់ការដឹកនាំរដ្ឋាភិបាលថ្មី ព្រោះគោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សមួយនេះ នឹងជួយបង្វែរសេដ្ឋកិច្ច ឲ្យវិលមករកភាពប្រក្រតី និង រីកចម្រើនឡើងវិញ។Thai opposition party struggles to take power after election win | Politics  News | Al Jazeera

លោក សាណាន អានហ្គូបូលគុល (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃ បានប្រាប់ដល់ Bangkok Post ថា វិស័យឯកជន មានទំនុកចិត្ត ទៅលើការរីកច្រើនយ៉ាងលឿន ប្រសិនបើគណបក្សភឿថៃ អាចបង្កើតរដ្ឋាភិបាលថ្មីបាន ដោយមានបេក្ខជនរបស់ខ្លួនជានាយករដ្ឋមន្រ្ដី និង គណបក្សចំនួន៧ផ្សេងទៀត ជាសម្ពន្ធភាព ស្ថិតក្នុងកិច្ចព្រមព្រៀងអនុស្សរណៈរបស់ពួកគេ ដែលបានចុះហត្ថលេខារួមគ្នា។

លោក សាណាន អានហ្គូបូលគុល បានបញ្ជាក់ ថា «គណបក្សភឿថៃ បានឆ្លងកាត់បទពិសោធន៍ជាច្រើន នៅក្នុងការដឹកនាំប្រទេស នាពេលកន្លងមក។ គោលនយោបាយជាច្រើនរបស់គណបក្សភឿថៃ ក៏បានយកទៅអនុវត្ដ ប្រកបដោយជោគជ័យរួចមកហើយផងដែរ។ អ្នកជំនាញជាច្រើន នៅក្នុងគណបក្សភឿថៃ ពោរពេញទៅដោយសមត្ថភាព និង បទពិសោធន៍ នៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ច»។

លោកប្រធានសភាពាណិជ្ជកម្មថៃ បានសង្កត់ធ្ងន់ ថា «សភាពាណិជ្ជកម្មថៃ មានទំនុកចិត្តយ៉ាងខ្លាំង ប្រសិនបើគណបក្សភឿថៃ វិលមកដឹកនាំបង្កើតរដ្ឋាភិបាលថៃជាថ្មី។ គោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សមួយនេះ អាចនឹងជួយជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃ ឲ្យដើរឆ្ពោះទៅមុខ ជាពិសេស ការជំរុញកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយនូវវិសមភាព»។Sanan Angubolkul” becomes the 25th Chairman of the Thai Chamber of Commerce  To continue the TCC

ស្របគ្នានេះដែរ គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP របស់លោក ភីថា លីមចារឿនរ៉ាត ក៏បានអះអាង ផងដែរ ថា គណបក្ស MFP នឹងមានសុច្ឆន្ទៈ បើកផ្លូវជូដៃគូចម្រុះរបស់ខ្លួន គឺគណបក្សភឿថៃ មានលទ្ធភាពបង្កើតរដ្ឋាភិបាល ប្រសិនបើបរាជ័យរបស់មេដឹកនាំគណបក្ស MFP គឺលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) នៅក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

បន្ថែមពីលើនេះ លោក សាណាន អានហ្គូបូលគុល បានជំរុញឲ្យរដ្ឋាភិបាលថ្មីរបស់ប្រទេស ត្រូវតែដោះស្រាយនូវបញ្ហាជាច្រើន ដោយទាមទារឱ្យមានវិធានការជាបន្ទាន់ ជាពិសេស បញ្ហានានា នាំឲ្យប៉ះពាល់ដល់ជីវភាពជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់នូវការជួយគាំទ្រ ដល់សហគ្រាសខ្នាតតូច និង ខ្នាតមធ្យម។ រដ្ឋាភិបាល ក៏គួរតែសម្លឹងមើលនូវការកាត់បន្ថយ សម្រាប់ការចំណាយលើជីវភាពរស់នៅ និង ជួយបង្កើនប្រាក់ចំណូលដោយផ្ទាល់ សម្រាប់ប្រជាពលរដ្ឋ ឲ្យមានប្រាក់ចំណូលបន្ថែមទៀត សម្រាប់ការចំណាយ។ រីឯសហគ្រាសខ្នាតតូច និង មធ្យម ត្រូវការចាំបាច់ ត្រូវតែទទួលបានប្រភពមូលនិធិជាច្រើន សម្រាប់ការកសាងអាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីវិបត្ដិកូវីដ-១៩។ រដ្ឋាភិបាល ក៏គួរតែតាមដាននូវការវិវឌ្ឍតាមប្រព័ន្ធឌីជីថល ដើម្បីកែលម្អសេវាសាធារណៈ និង ធានាឱ្យមានតម្លាភាព។Thai PM candidate Pita willing to let ally form government | The Japan Times

លោក សាណាន អានហ្គូបូលគុល ប្រធានសភាពាណិជ្ជកម្ម បានបន្ថែម ថា រដ្ឋាភិបាល ត្រូវតែបង្កើតផែនការដោះស្រាយបញ្ហាគ្រោះរាំងស្ងួត អាចកើតឡើង ដោយសារបាតុភូតអាកាសធាតុ El Niño (អែលនីញ៉ូ) ព្រោះវាអាចនឹងនាំឲ្យប៉ះពាល់ ដល់វិស័យកសិកម្ម។ បច្ចុប្បន្ន តម្លៃកសិផល កំពុងតែឡើងថ្លៃ ខណៈតម្រូវការស្បៀងអាហារជាសកល ក៏កំពុងតែកើនឡើង។ សកម្មភាពទាំងនេះ នឹងក្លាយជាឱកាសដ៏ល្អបំផុត សម្រាប់ប្រទេសថៃ ត្រូវចាប់យក។ ដូច្នេះ ទាំងរដ្ឋាភិបាល និង វិស័យឯកជន ក៏គួរតែរួមគ្នាបង្កើតផែនការគ្រប់គ្រងទឹក សម្រាប់ធានាដល់ការផ្គត់ផ្គង់ទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ដល់វិស័យកសិកម្ម និង ឧស្សាហកម្ម។

ការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មរបស់ប្រទេសថៃ បានកើតឡើង ក្រោយពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា មិនទទួលបានគាំទ្រ ពីសភាទាំង២ នៅក្នុងការក្លាយជានាយករដ្ឋមន្រ្ដី។ ក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ចែងថា នាយករដ្ឋមន្រ្ដី ត្រូវតែទទួលបានសំឡេងគាំទ្រ យ៉ាងតិច ៣៧៦នាក់ ពីក្នុងចំណោមសមាជិកសភា ៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់។ ប៉ុន្ដែបច្ចុប្បន្ន សម្ពន្ធមិត្តចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ មានសមាជិកសរុប ៣១២នាក់ នៅក្នុងរដ្ឋសភា ឬសភាជាន់ទាប។Thai Parliament Blocks Pita in First Round of PM Votes: What to Know | Time

សភាទាំង២របស់ប្រទេសថៃ កាលពីថ្ងៃព្រស្បតិ៍ ទី១៣ ខែកក្កដា បានប្រជុំរួម និង បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ប៉ុន្ដែលោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ តាមច្បាប់កំណត់ សម្រាប់តំណែងនាយករដ្ឋមន្រ្ដីថៃ។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ គឺលោក ភីថា ត្រូវការសំឡេងគាំទ្រ យ៉ាងតិចបំផុតចំនួន៣៧៥សំឡេង មកពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នោះ ខណៈឥឡូវសមាជិកព្រឹទ្ធសភា នៅសល់តែ ចំនួន២៤៩នាក់ ដោយសារសមាជិកព្រឹទ្ធសភាម្នាក់ បានលាលែងពីតំណែង នៅមុនថ្ងៃបោះឆ្នោតនាយករដ្ឋមន្រ្ដី ត្រឹមតែ១ថ្ងៃ។ នៅក្នុងចំណោមសមាជិកសភាទាំង២នោះ បានចូលរួមបោះឆ្នោតគាំទ្រលោក ភីថា ឲ្យធ្វើជានាយករដ្ឋមន្រ្ដី ត្រឹមតែចំនួន៣២៤សំឡេង ដោយរួមបញ្ចូលទាំងសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេងផងដែរ។ រីឯសំឡេងប្រឆាំង មានចំនួន១៨២សំឡេង និង អនុបវាទ ចំនួន១៩៩សំឡេង។Pita Limjaroenrat | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai and English. We  bring Thailand to the world

ដូច្នេះសភារបស់ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតជាថ្មី នៅសប្តាហ៍នេះ។ បេក្ខជនដដែល នឹងនៅតែអាចឈរឈ្មោះជាម្ដងទៀត ឬ ក៏បេក្ខជនផ្សេង ត្រូវបានតែងតាំងឱ្យចូលរួមប្រជែងតំណែងកំពូលមួយនេះ។ រីឯនីតិវិធីរបស់សភា នឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនណាម្នាក់ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនបានកំណត់ពីចំនួន នៃការបោះឆ្នោត ឬ កាលបរិច្ឆេទផុតកំណត់នោះទេ៕

ស្គាល់ទេ! ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយនេះ បើកដំណើរការ២ឆ្នាំ ក៏ក្ស័យធន

0

ក្រុមហ៊ុនអាកាសចរណ៍ទន្លេសាប ធ្លាប់ជាក្រុមហ៊ុនអាកាសចរណ៍មួយដែលល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក៏បានបាត់ខ្លួន ក្រោយបម្រើសេវាកម្មប្រជានជនកម្ពុជាបានត្រឹមតែ២ឆ្នាំ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានដាក់ឱ្យដំណើរការដឹកអ្នកដំណើរលើកដំបូងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ដោយកាលនោះ ផ្តោតទៅតែជើងហោះហើរក្នុងស្រុក និងប្រទេសជិតខាងតែប៉ុណ្ណោះ។ កាលនោះក្រុមហ៊ុននេះ មិនមានយន្តហោះផ្ទាល់ខ្លួននោះទេ ដោយបានជួលយន្តហោះ B737 និង B757 សម្រាប់ធ្វើអជីវកម្ម។

លុះដល់ខែសីហា ឆ្នាំ២០១៣ ក្រុមហ៊ុនអាកាសចរណ៍ទន្លេសាប ក៏បានប្រកាសថាក្ស័យធន នឹងបានប្តូរឈ្មោះមក ក្រុមហ៊ុន​អាកាសចរណ៍​វត្ត​ភ្នំវិញនៅឆ្នាំដដែល។

គ្រានោះ ពួកគេក៏បានជំពាក់លុយថ្លៃសាំងប្រមាណជា១០៥ ០០០​ដុល្លារ និងថ្លៃ​រដ្ឋបាល​អាកាសចរណ៍​តៃវ៉ាន់​២មុឺន​ដុល្លារ នៅព្រលានយន្តហោះ​អន្តរជាតិ​តៃវ៉ាន់ Taoyuanផងដែរ។

ដោយខាងព្រលានយន្តហោះ​អន្តរជាតិ​តៃវ៉ាន់ លើកឡើងថា៖” ទោះក្រុមហ៊ុនអាកាសាចរណ៍ទន្លេសាបប្តូរឈ្មោះទៅជាក្រុមហ៊ុន​អាកាសចរណ៍​វត្ត​ភ្នំ ក៏ពួកយើងនៅអាចស្នើសុំទាមទារប្រាក់ជំពាក់របស់យើងមកវិញបានដែរ”៕AirExlore flies for Cambodians - AirExplore

ថៃប្រកាសហាមពលរដ្ឋបរិភោគប្រហិតចិន ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ក្រុមការងារប្រតិបត្តិការសុនកហិតក្លិន (DLD-Quarantine and Inspection Canine unit) បានបង្ហោះសារមួយ ក្នុងបណ្តាញសង្គមដើម្បីដាស់តឿនទៅកាន់ពលរដ្ឋទាំងអស់ ក្រោយពីពួកគេបានត្រួតពិនិត្យឃើញប្រហិតខ្ចប់សម្បកពណ៌ក្រហមជាច្រើនត្រូវបានលួចនាំចូលពីប្រទេសចិនមកកាន់ប្រទេសថៃ តាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-HJSZ6gXhoIz36UxGCtCFfXXsoIwKeikpc7yirXHUdCG7CIKkZgQy1_ExufkpoFrTviVLWE8bjliSkvlknMomsQeapM-EdgafPVgz8H8c94um9CASJL_r32dqrmCWMTTcaELWTXmuzC2Mmd_5kC_B_3fBDVIxmK2BVLD_P10BRmpJ_5Eu_CoT1VON7k8/s1280/photo_2023-07-17_08-49-07.jpg

ក្រុមការងារប្រតិបត្តិការសុនកហិតក្លិនបានសរសេរថា ៖ «បើពលរដ្ឋណាប្រទះឃើញផលិតផលបែបនេះនៅប្រទេសថៃ សូមជូនដំណឹងមកកាន់អាជ្ញាធរជាបន្ទាន់ ដោយសារវាជាផលិតផលមានហានិភ័យក្នុងការចម្លងជំងឺជាមួយសត្វពាហនៈ ដូចជា ជំងឺប៉េស្តជ្រូកអាហ្វ្រិកជាដើម ។ ប្រហិតនាំចូលពីប្រទេសចិននេះ គ្មានការបញ្ជាក់ផ្នែកសុខភាពអនាម័យត្រឹមត្រូវពីខាងនាយកដ្ឋានអភិវឌ្ឍន៍ និងមិនទាន់អនុញ្ញាតឱ្យនាំចូលប្រទេសថៃទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtY4ACsWfy5_TCIfgCcaxUq5cO1Pnj2d6kzuf-Q30YE_5pR8oR98XphqJ8aZHUgsNigLMHJoOCKAFRxzyg-M6TkbmeiLWHGIkrlrc2L9Rdd_KYtVng5F3-6gayFR-CtwK53f-dOMNDtPzuDcE39VbBAlkxo_m6Zu9XUcwhkOkEIyvUu5MKfQnPSRsa8Y4/s1280/photo_2023-07-17_08-49-05.jpg

ប្រហិតបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនេះ ត្រូវបានលួចនាំចូលក្នុងបរិវេណអគារអ្នកដំណើរនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងអីវ៉ាន់អ្នកដំណើររបស់ជើងហោះហើរឈ្មោះ HU 7939 របស់ Hainan Airlines ដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Meilan ទីក្រុង Haikou ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggd6eciavn1b-13w_hQG8s2n16jFBz-XNAzAPvLJYe-w-RijkB7dDSS8y2pvfFiEvjm_Qg-YTA7G6rXOUDKymT_G4kFmhR_piwZ7pkx0YhKuxa545IcEl4yN7toAHJOhstP0KSP-P_6L1U0GbpAZVjV1rJ3J_jUAyI2mDlunrozGVHAteqPMZDu9oYzGI/s1280/photo_2023-07-17_08-49-01.jpg

សុនកហិតក្លិនបានរកឃើញប្រហិតសាច់ជ្រូកបង្កប៉ះពាល់ដល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ ដែលមានទម្ងន់៨,៥គីឡូក្រាម ស្មើនឹងទឹកប្រាក់ប្រមាណ២.០០០បាត ។ ក្រុមការងារប្រតិបត្តិការសុនកហិតក្លិនលើកឡើងថា បច្ចុប្បន្ន ប្រទេសចិនកំពុងតែមានជំងឺឆ្លងរាតត្បាត ។ ហេតុនេះ ប្រទេសថៃមិនអនុញ្ញាតឱ្យនាំចូលប្រហិតដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9iwOzdpMMGQ0Ro1ghm4uRsBpDL9I3tXkJiYxgdEMGp0b9hQHkmiBAypmRpjjakpj53umIg7sMql_19LrqdHULuQ8xfPknLfAFailKYv6Y_eqWRFGpyZnnoXkxWtVRtfDdOmBre8FvTh_qz924xQPOrYqYmbaqLZVO2YqmqKR_Hl4_I3onaAoqm_Iunyc/s1280/photo_2023-07-17_08-48-56.jpg

ប្រហិតសាច់ជ្រូកនាំចូលពីប្រទេសចិនបានបង្កហានិភ័យចម្លងជំងឺពីសត្វមកមនុស្ស ហើយជំងឺនេះនឹងឆ្លងរាតត្បាតទៅកាន់តំបន់ផ្សេងៗ ប្រសិនបើមានការនាំចូល និងដឹកជញ្ជូនផលិតផលនេះដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរមានជំនាញរបស់រដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងការលក់ចែកចាយសាច់សត្វ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhocddPXl6ZbJtYqqMFSwByycnyobikT2dIqDrfMoYqJ2wxapZw2l9bzAMlJ2iThw1saYXglpb8NxWOGA9-Orv8kR9IU1vH9tK_hHQQVjkF0eVskYvmf9y3UKpJBPSjZx94T0kiTFQwOYnUiw0pluMUJWBMnFkKt-4g9vx24jbSktT1EFGlUkYGubqwBHg/s1280/photo_2023-07-17_08-48-51.jpg ប្រភព ៖ amarin news

ផ្អើលអស់អ្នកគាំទ្រ! ប៊ូខាវ ត្រៀមឡើងសង្វៀន ប៉ះស្តេចប្រដាល់អាសុី Manny Pacquiao

0

ស្តេចប្រដាល់សកលអាសុីកីឡាករ Manny Pacquiao នឹងត្រូវឡើងវាយជាមួយស្តេចប្រដាល់ថៃ ប៊ូខាវ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯប្រទេសថៃ។Boxing champion Manny Pacquiao ordered to pay $5.1M for breach of contract  | Fox Newsការប្រកួតរវាង Manny Pacquiao ទល់នឹង Buakaw ស្ថិតនៅក្នុងវិញ្ញា “ប្រដាល់សកល” ដែលមិនអាចប្រើជើង កែង ឬជង្គង់បានឡើយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ការប្រកួតនេះ គឺដើម្បីតែគាំចិត្តអ្នកគាំទ្រថៃ ដោយសារតែមួយរយៈចុងក្រោយនេះ នៅក្នុងវិស័យ Muay Thai ហាក់មានការមិនចុះសម្រុង និងចម្រូងចម្រាស់ជាច្រើន។

ចំពោះសន្និសីទសារព័ត៌មានផ្លូវការនៃការប្រកួតខាងលើនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នៅទីក្រុងបាងកក ប្រទេសថៃ។Buakaw announces retirement – Fighters Onlyសូមបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយបង្អស់របស់ Manny Pacquiao គឺចាញ់កីឡាករគុយបា Yordenis Ugas កាលពីខែសីហា ឆ្នាំ២០២១ ដោយបាត់បង់ខ្សែក្រវាត់ពិភពលោក WBA មុនសម្រេចចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់៕

ប្រភព៖ Boxing247

 

កូនប្រុសតារាម៉ូដែលម្នាក់មានជំងឺអូទីស្សឹមបានបង្កើតកំណត់ត្រាពិភពលោកជាមួយនឹងគំនូររថភ្លើងប្រវែងជាង២០ម៉ែត្រ

0

កូនប្រុសរបស់តារាម៉ូឌែល Katie Price មានឈ្មោះថា Harvey Price បានបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការគូររថភ្លើងវែងជាងគេ។ កូនប្រុសតារាម៉ូឌែលរូបនេះមានវ័យ ២១ ឆ្នាំដែលមានជំងឺអូទីស្សឹម រស់នៅមហាវិទ្យាល័យ National Star College ជិត Cheltenham រដ្ឋ Gloucestershire ហើយបានចាប់ផ្តើមគូររូបរថភ្លើង Thameslink មានប្រវែង ២១.៣ ម៉ែត្រកាលពីខែមុន។Harvey Price's train drawing being unrolled in a courtyard

ក្រោយពីកូនប្រុសបានបំបែកកំណត់ត្រានេះ Katie Price បាននិយាយថា ខ្លួនស្ទើរតែមិនជឿទេដែលកូនប្រុសនាងបានបំបែកកំណត់ត្រាពិភពលោកនេះ ហើយរូបគេបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចប់ការគូររបស់រូបគេពិតជាធ្វើបានល្អណាស់។ លោកស្រីបន្ថែមថា៖ «យើងមានម្ចាស់ឯតទគ្គកម្មពិភពលោកហ្គីណេសជាផ្លូវការក្នុងគ្រួសារ ហើយអ្នករាល់គ្នាសប្បាយចិត្តសម្រាប់គាត់ ជាមួយការគូររូបប្រវែងជាង២០ ម៉ែត្រនេះ»។Katie Price and Harvey Price holding his Guinness World Record certificate

ជាមួយនឹងវិញ្ញាបនបត្រមួយបន្ទាប់ពីអ្នកវិនិច្ឆ័យមកពី Guinness World Records បានធ្វើដំណើរទៅមហាវិទ្យាល័យ ហើយបានពន្លាគំនូរនៅក្នុងទីធ្លាដើម្បីវាស់វា។ កំណត់ត្រានេះត្រូវបានសម្រេចក្រោមគំនិតផ្តួចផ្តើម នៃកំណត់ត្រាពិភពលោក Guinness ដែលត្រូវបានបង្កើតឡើងរួមជាមួយ Mencap និងអនុញ្ញាតឱ្យមានការកែតម្រូវសមហេតុផលសម្រាប់ការដេញថ្លៃដើម្បីរួមបញ្ចូលជនពិការក្នុងការសិក្សាកាន់តែប្រសើរឡើង៕

រាជវាំង ចំណាស់ជាងគេបំផុតនៅក្នុងតំបន់អាសុីអាគ្នេយ៍

0

បើ​ទោះ​ជា​បច្ចុប្បន្ន​ប្រទេស​ខ្លះ​កែប្រែ​របប​ពី​មាន​ស្ដេច​ មក​ជា​​របប​ប្រធានាធិបតី​គ្រប់គ្រង​ ក៏​ពិត​មែន​ប៉ុន្តែ​ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ នៅ​គោរព​ប្រតិបត្តិ​​ព្រះមហាក្សត្រ​ដដែល​តួយ៉ាង​ដូចជា​ កម្ពុជា, ថៃ, ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ​ ជា​ដើម។ ដោយ​ឡែក​ប្រទេស​​លែង​មាន​ស្ដេច​​គ្រប់គ្រង​មួយ​ចំនួន​វិញ​​ ក៏​នៅ​តែ​​ ថែ​រក្សា និង​អភិរក្ស​បាន​យ៉ាង​ល្អ នូវ​​ប្រពៃណី​ ទំនៀមទម្លាប់​​ សំណង់​ពាក់ព័ន្ធ​នឹង​រាជា​និយម​ ដូចជា​រាជវាំង​ រាជ​ដំណាក់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Yogyakarta Keraton: The Royal Sultan Palace in Yogyakarta

​នៅ​អាស៊ាន​ ព្រះរាជវាំង​ដែល​នៅ​រក្សា​រូប​រាង​បាន​ល្អ​ ហើយ​បន្ត​សេសសល់​ដល់​សព្វថ្ងៃ​ និង​ចាស់​ជាង​គេ​គឺ​រាជវាំង​ The Palace of Yogyakarta។

ព្រះរាជវាំង​នេះ ត្រូវបានកសាងឡើងនៅឆ្នាំ ១៧៥៥-១៧​៥៦​ នៅទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេសុី។ វិមានដ៏ប្រណិតនេះត្រូវបានសាងសង់ឡើងដោយផ្អែកលើជំនឿបុរាណ នៃទំនាក់ទំនងរវាងព្រះ មនុស្ស និងអាណាចក្រធម្មជាតិ។Kraton (Sultan Place and Kingdom) - Yogyakarta Tours

ព្រះរាជវាំង​នេះ ត្រូវ​បាន​គេ​សាងសង់​ដោយ​បែរ​មុខ​ទៅ​ទិស​ខាងជើង​ផ្ទាល់​ឆ្ពោះ​ទៅ​កាន់​ភ្នំ Merapi ដោយផ្នែកខាងត្បូងត្រូវបានសាងសង់បែរមុខទៅមហាសមុទ្រឥណ្ឌា ដែលគេជឿថាកន្លែងគង់នៅរបស់ ម្ចាស់ក្សត្រីនៃសមុទ្រខាងត្បូង និងជាមហេសីអាថ៌របស់ស្តេចស៊ុលតង់។The Kraton, Reflection of Javanese Cosmos

ដោយឡែកព្រះបរមរាជវាំងកម្ពុជា ស្ថិតនៅលេខ៥ ក្នុងចំណោម រាជវាំងដែលចាស់ជាគេបំផុត នៅក្នុងតំបន់អាស៊ានយើង៕Sultan Palace in Yogyakarta Stock Photo | Adobe StockKeraton Yogyakarta, Singgasana Sultan yang Penuh Makna Filosofis - Indonesia KayaThe Kraton, Reflection of Javanese Cosmos - Indonesia Travel

ប្រភព៖ Indonesia Travel

ផលប្រយោជន៍របស់កាកកាហ្វេដែលមិនគួរមើលរំលង

0

កាកកាហ្វេ គឺជាម្សៅកាហ្វេនៅសល់ពីការឆុងកាហ្វេជាមួយទឹកក្តៅ ហើយវានៅមានសំណើម ក្រោយពីគេបានឆុងយកទឹកកាហ្វេចេញរួច ។ មនុស្សភាគច្រើនមិនដឹងថា ត្រូវយកកាកកាហ្វេទៅប្រើជាប្រយោជន៍អ្វីខ្លះ ក៏បោះចោលតែម្តង ។ ការពិត កាកកាហ្វេបានផ្តល់ប្រយោជន៍ជាច្រើន និងគួរមានវានៅក្នុងលំនៅឋានផងដែរ ។

*ផលប្រយោជន៍របស់កាកកាហ្វេ ៖
១-កម្ចាត់ក្អិនស្អុយក្នុងទូរទឹកកក ៖
យើងអាចយកកាកកាហ្វេសល់ពីការប្រើប្រាស់មកដាក់ក្នុងចានតូចមួយ រួចយកវាទៅដាក់ក្នុងទូរទឹកកក រយៈពេល១យប់ ។ ដូច្នេះ វានឹងជួយកាត់បន្ថយក្លិនស្អុយក្នុងទូរទឹកកកយ៉ាងមានប្រសិទ្ធភាព ។ គួរតែផ្លាស់ប្តូរកាកកាហ្វេរៀងរាល់សប្តាហ៍ ដើម្បីបំបាត់ក្លិនស្អុយ ។អត្ថប្រយោជន៍3យ៉ាង របស់កាកកាហ្វេ ចំពោះស្បែកមុខ - TrueID

២-កម្ចាត់ក្លិនខ្ទឹមសនៅជាប់ដៃ ៖
ក្រៅពីកាកកាហ្វេអាចកម្ចាត់ក្លិនស្អុយហើយ វាក៏អាចកម្ចាត់ក្លិនខ្ទឹមសនៅជាប់ដៃផងដែរ ក្រោយពីការចម្អិនអាហាររួច ។ ទោះជាយើងលាងដៃនឹងអ្វីក៏ដោយ ក៏ក្លិនខ្ទឹមសនៅតែជាប់ដៃរហូត ដូច្នេះ យើងអាចយកកាកកាហ្វេទៅដុសនៅលើដៃឱ្យសព្វ ជាពិសេស ដុសនៅត្រង់ចុងម្រាមដៃនិងក្រចក រួចទុកវាមួយរយៈ ទើបលាងដៃជាមួយទឹកស្អាត ។ ក្រោយមក វានឹងកាត់បន្ថយក្លិនខ្ទឹមសនៅជាប់ដៃ រហូតដល់បាត់ធុំក្លិនតែម្តង ។

៣-ប្រឡាក់សាច់ឱ្យទន់ ៖
លំនៅឋានណាដែលចូលចិត្តអាំងសាច់ ឬបរិភោគបែប Steak ត្រូវតែសាកល្បងតាមវិធីនេះ មិនថាសាច់ជ្រូក ឬសាច់គោ ដោយគ្រាន់តែយកកាកកាហ្វេមករោយពីលើសាច់ រួចប្រឡាក់វាជាមួយសាច់ទុកប្រមាណ១ម៉ោង ទៅ២ម៉ោង វានឹងធ្វើឱ្យសាច់ផុយ ព្រោះកាកកាហ្វេមានផ្ទុកជាតិអាស៊ីត និង Enzyme ។ វិធីមួយទៀត គេអាចយកកាហ្វេទៅឆុងជាមួយទឹកក្តៅ រួចយកតែទឹករបស់វាមកប្រឡាក់ជាមួយសាច់ទុក១យប់ ចាំយកមកធ្វើម្ហូបក៏បានដូចគ្នា ។ទិញគេថ្លៃចង់ងាប់! នេះរូបមន្តធ្វើ Scrub  ខាត់សាច់ខ្លួននិងដៃជើងឡើងរលោងស្អាតនិងទន់ល្មើយ - TNAOT

៤-ដុសស្នាមប្រឡាក់នៅជាប់ឆ្នាំង ៖
កាកកាហ្វេអាចប្រើជំនួសដែកដុសឆ្នាំងបាន ដោយយើងយកក្រណាត់សស្តើងមករុំកាកកាហ្វេ រួចយកវាមកដុសនៅបរិវេណមានស្នាមប្រឡាក់ គឺធានាថា ស្នាមប្រឡាក់នៅលើឆ្នាំង និងខ្ទះពិតជារបូតចេញមិនខាន គឺដូចគ្នានឹងយើងមានសម្ភារៈថ្មីប្រើប្រាស់ ។

៥-កម្ចាត់ក្លិនស្អុយនៅជាប់ជ្រុញ ៖
យកកាកកាហ្វេមកដុសនៅលើជ្រុញដែលមានក្លិនឆ្អាប និងលាងមិនជ្រះ មិនថាជ្រុញប្លាស្ទិក ឬជ្រុញឈើ គឺធានាថា ក្លិនឆ្អាបនៅជាប់ជ្រុញនឹងបាត់អស់មិនខាន ។BizKhmer - តើកាកកាហ្វេដែលអ្នកឆុងរួចហើយបម្រុងយកទៅចោល​នោះ  មានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?

៦-កាត់បន្ថយផេះហុយក្នុងចង្ក្រានធ្យូង ៖
លំនៅឋានណាចូលចិត្តបរិភោគសាច់អាំងជាប្រចាំដោយប្រើប្រាស់ចង្ក្រានធ្យូង ហើយមានផេះហុយនោះ គឺអាចយកកាកកាហ្វេមករោយក្នុងចង្ក្រានបាន ព្រោះភាពសើមរបស់កាកកាហ្វេនឹងជួយកាត់បន្ថយផេះហុយ ។

៧-កាត់បន្ថយក្លិនស្អុយក្នុងផ្ទះបាយ ឬលំនៅឋានទាំងមូល ៖
យើងអាចយកកាកកាហ្វេហាលថ្ងៃឱ្យស្ងួត រួចដាក់វាក្នុងថង់ក្រណាត់មួយ បន្ទាប់មក យកវាទៅដាក់នៅតាមចំណុចផ្សេងៗក្នុងផ្ទះបាយ ឬលំនៅឋាន ឬរថយន្ត ដើម្បីកម្ចាត់ក្លិនអ័ព្ទ ឬក្លិនស្អុយទាំងឡាយ ៕ ប្រភព ៖ TNN Health

ក្មេងស្រីម្នាក់នេះពិតជាគម្រូមែនរហូត ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ពោលបែបនេះព្រោះទើបជួបលើកទី១

0

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះនូវរឿងមួយដែលលោកទើបបានជួបប្រទះលើកទី១នៅក្នុងជីវិតព្រោះតែក្មេងស្រីអាយុ១៣ឆ្នាំម្នាក់។

នៅលើបណ្តាញសង្គមឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «ស្ទើរតែមួយជីវិតរបស់ខ្ញុំទៅហើយទើបតែបានជួបជាលើកទីមួយ នៅពេលខ្ញុំចុះមកដាំកូនឈើនៅក្នុងបរិវេណសាលាបឋមសិក្សាតាម៉ូងផ្អែម ខ្ញុំបានកាច់ធ្មេញឱ្យ កុមារា កុមារីជាច្រើននាក់ដោយឱ្យប្រាក់១០,០០០៛ក្នុងម្នាក់ៗ ចំឡែកតែកុមារី ហួត ស្រីនាថ អាយុ១៣ឆ្នំាបានទទួលប្រាក់យកទៅបាត់មួយសន្ទុះ ស្រាប់តែរត់យកមកឱ្យខ្ញុំ១០,០០០៛វិញហើយប្រាប់ថា ខ្ញុំជូនលុយ១០.០០០៛វិញលោកតាឱ្យខ្ញុំលើស។ ខ្ញុំទទួលយកមកវិញហើយបានថែមលុយពីលើនេះមួយចំនួនទៅឱ្យវិញ ដើម្បីជាការតបស្នងសងគុណនូវអំពើសុចរិតនេះ»។ ខ្ញុំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmyMevRv74D0x54gfctXszEe5xOk421CQu_aZjzlZP3EkNEOnz3nn_jXpmhi4WTs4_tR7OfV6YQlq-n6tL470r1hrjdwz1UaFfIhOcsIeEH1FpDr1CDM1qT8o5G9fXHLokcapCoM0C14aHoMNxNeN7YDnoRJw5EgXjgU63WB5uUujCyZLn8uEGLXrMl_c/s1280/image_2023-07-15_15-18-28.png

ឯកឧត្តម បានបន្តទៀតថា «ខ្ញុំបានឱ្យក្រុមការងារស្រាវជ្រាវរកក្រុមគ្រួសារកុមារីនេះ ឃើញថាម្តាយមានអាយុ៤៦លែងលះគ្នាជាមួយឪពុកទុកកូនឱ្យចំនួន៥នាក់ ស្រី៤នាក់ ប្រុសម្នាក់ ស្រីនាថ ជាកូនទី៣ បងៗ២នាក់បំរើការងារនៅចំការដូងប្រេង។ តាំងពីលែងលះគ្នាមកម្តាយពិបាកចិត្តពេកចេះតែហូបស្រាពេលនេះមានជម្ងឺប្រចាំកាយ ខ្ញុំបានឱ្យក្រុមការងារគណបក្សចំការដូងប្រេង ដឹកយកមកសង្គ្រោះនៅក្នុងមន្ទីរសម្រាកព្យាបាល និង សម្ភព ឧកញ៉ាម៉ុង កែវផុស ព្រឹកថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ២០២៣ នេះរូបខ្ញុំព្រមទាំងក្រុមការងារបានចូលមកសួរសុខទុក្ខ ព្រមទាំងបានជួយផ្តល់ថវិកាមួយចំនួនដល់ម្តាយនិងកុមារីនេះ ព្រមទាំងបានជួយផ្តល់ថវិកាដល់អ្នកជម្ងឺដែលកំពុងតែសម្រាកព្យាបាលផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqzzmWtWNXMaSJFDwNLhIqAK5Cc9kJ6eafey9WZi5VJZ3MNszpf3udVeRnvAU1glTjMEye4rByFaPpvxadsb3G02ly5yOBT9ZMcnh-D8YDqbeVWYQfyr4hYtM4FeIv7cJ7v7yG9q4lcfRQqy8w_EBwRl3CKhQb_lXyp34oHVtxR6XTZBgPsqywzCoE7mA/s1280/image_2023-07-15_15-18-29.png

ក្រោយពីឃើញទង្វើដ៏ល្អរបស់ក្មេងស្រីខាងលើនេះហើយ សាធារណជនលេងបណ្តាញសង្គមបានចូលទៅខំមិនលើការបង្ហោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កោតសរសើរយ៉ាងខ្លាំងចំពោះ ស្រីនាថ ដែលជាក្មេងគម្រូសម្រាប់ក្មេងឯទៀតយកតម្រាប់តាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLYr5Ts3Y2VxEzAyeCDcbq10thPnRTQVH45GSpnjXdB2wyHDweJSCiKQVYyuLupPXe_s0gNczMLTSzDHsc2Laj7OJ4gCbWAhtnplcQAzca3fIvL0gLzbAK6k41ZevJNZ_CESLh4fzglNWaqGT1zNfGqHqPNhIjXYRfosVn4Bc97tjdes3G32Nx0oDVio/s1280/image_2023-07-15_15-18-30.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39d_9MyzxKqXKxVo8_2I6jwcpCvphWDIs1jfkNnEBr58ziI-Q1L1t2hUbziIrFLZAxQYxFGbHzxW50itftCRQs2ewhelh9ReRgDsj10aI4Zndrf9tS7zuVHURcfH7d0riTGHtcW1tyGF6fXjrssqLYNHcLQewUmN1Ee7Mx-MqfkNDoyAxOlsaYeo7wys/s1280/image_2023-07-15_15-18-29%20(2).png