កាកកាហ្វេ គឺជាម្សៅកាហ្វេនៅសល់ពីការឆុងកាហ្វេជាមួយទឹកក្តៅ ហើយវានៅមានសំណើម ក្រោយពីគេបានឆុងយកទឹកកាហ្វេចេញរួច ។ មនុស្សភាគច្រើនមិនដឹងថា ត្រូវយកកាកកាហ្វេទៅប្រើជាប្រយោជន៍អ្វីខ្លះ ក៏បោះចោលតែម្តង ។ ការពិត កាកកាហ្វេបានផ្តល់ប្រយោជន៍ជាច្រើន និងគួរមានវានៅក្នុងលំនៅឋានផងដែរ ។

*ផលប្រយោជន៍របស់កាកកាហ្វេ ៖
១-កម្ចាត់ក្អិនស្អុយក្នុងទូរទឹកកក ៖
យើងអាចយកកាកកាហ្វេសល់ពីការប្រើប្រាស់មកដាក់ក្នុងចានតូចមួយ រួចយកវាទៅដាក់ក្នុងទូរទឹកកក រយៈពេល១យប់ ។ ដូច្នេះ វានឹងជួយកាត់បន្ថយក្លិនស្អុយក្នុងទូរទឹកកកយ៉ាងមានប្រសិទ្ធភាព ។ គួរតែផ្លាស់ប្តូរកាកកាហ្វេរៀងរាល់សប្តាហ៍ ដើម្បីបំបាត់ក្លិនស្អុយ ។អត្ថប្រយោជន៍3យ៉ាង របស់កាកកាហ្វេ ចំពោះស្បែកមុខ - TrueID

២-កម្ចាត់ក្លិនខ្ទឹមសនៅជាប់ដៃ ៖
ក្រៅពីកាកកាហ្វេអាចកម្ចាត់ក្លិនស្អុយហើយ វាក៏អាចកម្ចាត់ក្លិនខ្ទឹមសនៅជាប់ដៃផងដែរ ក្រោយពីការចម្អិនអាហាររួច ។ ទោះជាយើងលាងដៃនឹងអ្វីក៏ដោយ ក៏ក្លិនខ្ទឹមសនៅតែជាប់ដៃរហូត ដូច្នេះ យើងអាចយកកាកកាហ្វេទៅដុសនៅលើដៃឱ្យសព្វ ជាពិសេស ដុសនៅត្រង់ចុងម្រាមដៃនិងក្រចក រួចទុកវាមួយរយៈ ទើបលាងដៃជាមួយទឹកស្អាត ។ ក្រោយមក វានឹងកាត់បន្ថយក្លិនខ្ទឹមសនៅជាប់ដៃ រហូតដល់បាត់ធុំក្លិនតែម្តង ។

៣-ប្រឡាក់សាច់ឱ្យទន់ ៖
លំនៅឋានណាដែលចូលចិត្តអាំងសាច់ ឬបរិភោគបែប Steak ត្រូវតែសាកល្បងតាមវិធីនេះ មិនថាសាច់ជ្រូក ឬសាច់គោ ដោយគ្រាន់តែយកកាកកាហ្វេមករោយពីលើសាច់ រួចប្រឡាក់វាជាមួយសាច់ទុកប្រមាណ១ម៉ោង ទៅ២ម៉ោង វានឹងធ្វើឱ្យសាច់ផុយ ព្រោះកាកកាហ្វេមានផ្ទុកជាតិអាស៊ីត និង Enzyme ។ វិធីមួយទៀត គេអាចយកកាហ្វេទៅឆុងជាមួយទឹកក្តៅ រួចយកតែទឹករបស់វាមកប្រឡាក់ជាមួយសាច់ទុក១យប់ ចាំយកមកធ្វើម្ហូបក៏បានដូចគ្នា ។ទិញគេថ្លៃចង់ងាប់! នេះរូបមន្តធ្វើ Scrub  ខាត់សាច់ខ្លួននិងដៃជើងឡើងរលោងស្អាតនិងទន់ល្មើយ - TNAOT

៤-ដុសស្នាមប្រឡាក់នៅជាប់ឆ្នាំង ៖
កាកកាហ្វេអាចប្រើជំនួសដែកដុសឆ្នាំងបាន ដោយយើងយកក្រណាត់សស្តើងមករុំកាកកាហ្វេ រួចយកវាមកដុសនៅបរិវេណមានស្នាមប្រឡាក់ គឺធានាថា ស្នាមប្រឡាក់នៅលើឆ្នាំង និងខ្ទះពិតជារបូតចេញមិនខាន គឺដូចគ្នានឹងយើងមានសម្ភារៈថ្មីប្រើប្រាស់ ។

៥-កម្ចាត់ក្លិនស្អុយនៅជាប់ជ្រុញ ៖
យកកាកកាហ្វេមកដុសនៅលើជ្រុញដែលមានក្លិនឆ្អាប និងលាងមិនជ្រះ មិនថាជ្រុញប្លាស្ទិក ឬជ្រុញឈើ គឺធានាថា ក្លិនឆ្អាបនៅជាប់ជ្រុញនឹងបាត់អស់មិនខាន ។BizKhmer - តើកាកកាហ្វេដែលអ្នកឆុងរួចហើយបម្រុងយកទៅចោល​នោះ  មានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?

៦-កាត់បន្ថយផេះហុយក្នុងចង្ក្រានធ្យូង ៖
លំនៅឋានណាចូលចិត្តបរិភោគសាច់អាំងជាប្រចាំដោយប្រើប្រាស់ចង្ក្រានធ្យូង ហើយមានផេះហុយនោះ គឺអាចយកកាកកាហ្វេមករោយក្នុងចង្ក្រានបាន ព្រោះភាពសើមរបស់កាកកាហ្វេនឹងជួយកាត់បន្ថយផេះហុយ ។

៧-កាត់បន្ថយក្លិនស្អុយក្នុងផ្ទះបាយ ឬលំនៅឋានទាំងមូល ៖
យើងអាចយកកាកកាហ្វេហាលថ្ងៃឱ្យស្ងួត រួចដាក់វាក្នុងថង់ក្រណាត់មួយ បន្ទាប់មក យកវាទៅដាក់នៅតាមចំណុចផ្សេងៗក្នុងផ្ទះបាយ ឬលំនៅឋាន ឬរថយន្ត ដើម្បីកម្ចាត់ក្លិនអ័ព្ទ ឬក្លិនស្អុយទាំងឡាយ ៕ ប្រភព ៖ TNN Health