ក្រុមហ៊ុនអាកាសចរណ៍ទន្លេសាប ធ្លាប់ជាក្រុមហ៊ុនអាកាសចរណ៍មួយដែលល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក៏បានបាត់ខ្លួន ក្រោយបម្រើសេវាកម្មប្រជានជនកម្ពុជាបានត្រឹមតែ២ឆ្នាំ។
ក្រុមហ៊ុនអាកាសចរណ៍នេះ បានដាក់ឱ្យដំណើរការដឹកអ្នកដំណើរលើកដំបូងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ដោយកាលនោះ ផ្តោតទៅតែជើងហោះហើរក្នុងស្រុក និងប្រទេសជិតខាងតែប៉ុណ្ណោះ។ កាលនោះក្រុមហ៊ុននេះ មិនមានយន្តហោះផ្ទាល់ខ្លួននោះទេ ដោយបានជួលយន្តហោះ B737 និង B757 សម្រាប់ធ្វើអជីវកម្ម។
គ្រានោះ ពួកគេក៏បានជំពាក់លុយថ្លៃសាំងប្រមាណជា១០៥ ០០០ដុល្លារ និងថ្លៃរដ្ឋបាលអាកាសចរណ៍តៃវ៉ាន់២មុឺនដុល្លារ នៅព្រលានយន្តហោះអន្តរជាតិតៃវ៉ាន់ Taoyuanផងដែរ។
ដោយខាងព្រលានយន្តហោះអន្តរជាតិតៃវ៉ាន់ លើកឡើងថា៖” ទោះក្រុមហ៊ុនអាកាសាចរណ៍ទន្លេសាបប្តូរឈ្មោះទៅជាក្រុមហ៊ុនអាកាសចរណ៍វត្តភ្នំ ក៏ពួកយើងនៅអាចស្នើសុំទាមទារប្រាក់ជំពាក់របស់យើងមកវិញបានដែរ”៕










