ស្ថិតនៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងជើង មានផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ បានធ្វើឱ្យ Greenland ក្លាយជាកោះធំជាងគេនៅលើពិភពលោក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក។
ថ្វីបើជាផ្នែកមួយនៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែវាជាកោះស្វយ័ត ពោលគឺមានរដ្ឋអំណាចគ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះមាននាយករដ្ឋមន្រ្តី ដែលធ្វើឱ្យពួកគេកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីប្រកាសរាជ្យ។
នៅដើមឆ្នាំ២០២២ ប្រជាជនលើកោះនេះ បានបោះឆ្នោតប្រជាមតិ ដោយជោគជ័យ ដើម្បីទាមទារតំបន់ស្វ័យភាពពីប្រទេសដាណឺម៉ាក។
យោងតាមច្បាប់របស់រដ្ឋាភិបាលរបស់ដាណឺម៉ាក ដែលបានចែងកាលពីឆ្នាំ២០០៩ បានចែងថា៖” កោះ Greenland អាចប្រកាសឯកភាពបានគ្រប់ពេល ព្រោះថាប្រជាជននៅលើកោះនេះត្រូវបានគេទទួលស្គាល់ និងមានសិទ្ធគ្រប់គ្រាន់សម្រាប់បង្កើតជាប្រទេសឯករាជ្យមួយ ក៏ប៉ុន្តែតម្រូវឱ្យមានរដ្ឋបាល និងនាយករដ្ឋមន្រ្តីត្រឹមត្រូវ”។
អ្វីដែលនៅតែជាភាពស្ទាក់ស្ទើរបស់រដ្ឋបាលកោះ Greenland គឺថវិការជាតិ ដើម្បីកសាងប្រទេសជាតិ។ ព្រោះថាដើម្បីកសាងប្រជាជាតិមួយ ត្រូវការថវិការចាំបាច់ជាច្រើនក្នុងការអភិវឌ្ឍន៍ និងបង្កើតឱ្យបានល្អនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស។
នាចុងឆ្នាំនេះ កោះ Greenland នឹងធ្វើការបោះប្រជាមតិមួយលើកទៀត ដើម្បីសម្រេចថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសឯករាជ្យ ក្លាយជាប្រទេសផ្លូវការមួយនៅលើពិភពលោក៕

ប្រភព៖ visitgreenland










