កូរ៉េខាងត្បូង៖ ភ្លៀងមូសុងរបស់កូរ៉េខាងត្បូងបានបង្កឱ្យមានការបាក់ដី និងទឹកជំនន់យ៉ាងខ្លាំងដែលបណ្តាលឱ្យមនុស្សចំនួន ៣៧ នាក់បានបាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មាន The New York Time កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា បានឱ្យដឹងថា ក្រុមមន្ត្រី និងបុគ្គលិកសង្រ្គោះ រួមមាន អ្នកមុជទឹក ជិត ៤០០ នាក់បានរកឃើញមនុស្សចំនួន ៨ នាក់បាត់បង់ជីវិតក្នុងរូងផ្លូវក្រោមដីនៅទីក្រុងឆុងជូ( Cheongju) នៃប្រទេសកូរ៉េខាងត្បូង ដែលបច្ចុប្បន្ននាំឱ្យចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់នាពេលថ្មីៗនេះកើនឡើងរហូតដល់ ៣៧ នាក់។Floods and Landslides in South Korea After Heavy Rain - The New York Times

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ទឹកជំនន់ និងការបាក់ដីក៏បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៥ នាក់រងរបួស និង ៩ នាក់ផ្សេងទៀត បានបាត់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ។ រថយន្តចំនួន ១៥ គ្រឿងក៏បានលិចទឹកក្នុងផ្លូវក្រោមដីនៃទីក្រុង Cheongju ដែលមានចម្ងាយប្រហែល ៧០ ម៉ាយពីភាគខាងត្បូងនៃទីក្រុងសេអ៊ូល នៅពេលដែលវាបានជន់លិចប្រហែលម៉ោង ៨:៣០ នាទីយប់ម្សិលមិញនេះ។South Korea floods: More than 26 dead and thousands evacuated due to  torrential rain and landslides | CNN

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានជួបប្រទះនឹងការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃទី ៩ ខែកក្កដា មកម្លេះ ដោយបង្ខំឱ្យមនុស្សជិត ៦.០០០ នាក់ភៀសខ្លួននិងផ្ទះជិត ៣០.០០០ គ្មានអគ្គិសនីប្រើប្រាស់នៅប៉ុន្មានថ្ងៃមកនេះ ដោយទឹកជំនន់បានបំផ្លាញផ្ទះជាច្រើន នេះបើយោងតាមក្រសួងមហាផ្ទៃនិងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូង ក៏បាននិយាយថា ផ្នែកខ្លះនៃប្រទេសនឹងបន្តជួបការធ្លាក់ភ្លៀងយ៉ាងខ្លាំងបន្ថែមទៀត៕South Korea flood death toll rises to 39, Yoon blames botched responses |  Reuters