ស្តេចប្រដាល់សកលអាសុីកីឡាករ Manny Pacquiao នឹងត្រូវឡើងវាយជាមួយស្តេចប្រដាល់ថៃ ប៊ូខាវ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯប្រទេសថៃ។ ការប្រកួតរវាង Manny Pacquiao ទល់នឹង Buakaw ស្ថិតនៅក្នុងវិញ្ញា “ប្រដាល់សកល” ដែលមិនអាចប្រើជើង កែង ឬជង្គង់បានឡើយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ការប្រកួតនេះ គឺដើម្បីតែគាំចិត្តអ្នកគាំទ្រថៃ ដោយសារតែមួយរយៈចុងក្រោយនេះ នៅក្នុងវិស័យ Muay Thai ហាក់មានការមិនចុះសម្រុង និងចម្រូងចម្រាស់ជាច្រើន។
ការប្រកួតរវាង Manny Pacquiao ទល់នឹង Buakaw ស្ថិតនៅក្នុងវិញ្ញា “ប្រដាល់សកល” ដែលមិនអាចប្រើជើង កែង ឬជង្គង់បានឡើយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ការប្រកួតនេះ គឺដើម្បីតែគាំចិត្តអ្នកគាំទ្រថៃ ដោយសារតែមួយរយៈចុងក្រោយនេះ នៅក្នុងវិស័យ Muay Thai ហាក់មានការមិនចុះសម្រុង និងចម្រូងចម្រាស់ជាច្រើន។
ចំពោះសន្និសីទសារព័ត៌មានផ្លូវការនៃការប្រកួតខាងលើនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នៅទីក្រុងបាងកក ប្រទេសថៃ។ សូមបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយបង្អស់របស់ Manny Pacquiao គឺចាញ់កីឡាករគុយបា Yordenis Ugas កាលពីខែសីហា ឆ្នាំ២០២១ ដោយបាត់បង់ខ្សែក្រវាត់ពិភពលោក WBA មុនសម្រេចចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់៕
សូមបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយបង្អស់របស់ Manny Pacquiao គឺចាញ់កីឡាករគុយបា Yordenis Ugas កាលពីខែសីហា ឆ្នាំ២០២១ ដោយបាត់បង់ខ្សែក្រវាត់ពិភពលោក WBA មុនសម្រេចចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់៕
ប្រភព៖ Boxing247
 
		 
	









