Home Blog Page 1591

សមាគមពាណិជ្ជកម្មខកចិត្តចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមក លោក Somchai Pornratanacharoen ប្រធានសមាគមពាណិជ្ជកម្មលក់ដុំ និងលក់រាយប្រទេសថៃ បានបង្ហាញការខកចិត្តក្រោយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៣ ខែកក្កដា ព្រោះលទ្ធផលបង្ហាញថា លោក Pita Limjaroenrat មិនទទួលបានជោគជ័យក្នុងការបោះឆ្នោតលើកទី១ ទេ ។City Guide: Top 5 supermarkets to buy groceries in Thailand 2022 | Thaiger

ប្រធានសមាគមពាណិជ្ជកម្ម លោក Somchai លើកឡើងថា លោកមានអារម្មណ៍ខកចិត្តជាមួយមនុស្សដែលគិតថា ខ្លួនឯងមានកិត្តិយសខ្ពង់ខ្ពស់នៅក្នុងប្រទេស ហើយលោកសម្លឹងឃើញថា អ្វីគ្រប់យ៉ាងជាការរៀបចំគម្រោងទុកមុន និងមិនមែនជាការបោះឆ្នោតទេ ព្រោះគេបានរៀបចំផែនការរួចអស់ហើយ ។ ដូច្នេះ ការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែកក្កដា គ្រាន់តែជាការរៀបចំពិធីប៉ុណ្ណោះ ។

លោកបន្តថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ គឺគណបក្សនយោបាយទាំង៨ គួរតែជំរុញលោក Pita ម្តងទៀតឱ្យដល់ទីបំផុត ដើម្បីអស់ការសង្ស័យថា ហេតុអ្វីវាមិនអាចទៅមុខបាន ? ហើយបើការបោះឆ្នោតលើកទី២ នេះ លោក Pita នៅតែមិនជាប់ទៀត លោក Pita គួរតែដកថយ ។ ប៉ុន្តែចំណុចសំខាន់ គឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ ត្រូវសហការគ្នាឱ្យស្អិតរមួតដើម្បីបង្កើតរដ្ឋាភិបាល ព្រោះនេះជាសំឡេងគាំទ្ររបស់ពលរដ្ឋ បើទោះជានាយករដ្ឋមន្ត្រីថៃ មិនមែនជាលោក Pita ក្តី ។ បច្ចុប្បន្ន ទោះជាយកអ្នកណាម្នាក់មកធ្វើជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែត្រូវប្រញាប់បង្កើតរដ្ឋាភិបាល ។Pita Limjaroenrat: Thailand's parliament votes to reject progressive leader  as next prime minister | The Independent

ហេតុនេះ ការដោះស្រាយស្ថានការណ៍នយោបាយនៅប្រទេសថៃ គឺត្រូវបង្កើតរដ្ឋាភិបាលថ្មីឱ្យឆាប់រហ័សបំផុត ព្រោះសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសមិនអាចរង់ចាំបានទេ ។ សព្វថ្ងៃ កម្លាំងទិញនៅតាមទីផ្សារនានាមិនល្អដូចមុន ព្រោះពលរដ្ឋគ្មានប្រាក់ចាយ ហើយនៅពេលបង្កើតរដ្ឋាភិបាលថ្មីរួច ត្រូវចេញវិធានការជំរុញ ឬធ្វើឱ្យពលរដ្ឋមានប្រាក់ចំណូលបន្ថែមទៀតឱ្យបានឆាប់រហ័ស ។ ចំណែកស្ថានភាពតម្លៃទំនិញវិញគ្មានការឡើងថ្លៃទេ ព្រោះបើឡើងថ្លៃទំនិញ យើងនឹងគ្មានអ្នកទិញមិនខាន ៕ ប្រភព ៖ khaosod

រដ្ឋាភិបាលអេស្ប៉ាញនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនគ្រប់រូបរៀនបន្ត

0

ប្រទេសអេស្ប៉ាញ ៖ រដ្ឋមន្ត្រីក្រសួងការងារប្រទេសអេស្ប៉ាញ លោកស្រី Yolanda Diaz បានស្នើគម្រោងមួយដើម្បីដោះស្រាយបញ្ហាវិសមភាពសង្គម តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភចំនួន២ម៉ឺនអឺរ៉ូបឱ្យយុវជនគ្រប់រូប ។ ពួកគេអាចយកប្រាក់នេះទៅចំណាយក្នុងការរៀនសូត្រ, ការបណ្តុះបណ្តាលជំនាញនានា និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន នៅពេលពួកគេមានអាយុគ្រប់១៨ឆ្នាំ ។

យោងតាមព័ត៌មានក្នុងគេហទំព័ររបស់លោកស្រី Yolanda Diaz បានប្រកាសពីគោលនយោបាយគណបក្សលោកស្រី មុនពេលការបោះឆ្នោតនៅទូទាំងប្រទេសអេស្ប៉ាញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា បញ្ជាក់ថា គម្រោងនេះបានត្រៀមថវិកាប្រមាណ១ម៉ឺនលានអឺរ៉ូ ដែលបានមកពីការប្រមូលពន្ធពីអ្នកមានទ្រព្យសម្បត្តិច្រើន ។Yolanda Díaz Is Fighting to Make the Spanish Left Work

គោលដៅរបស់គម្រោងខាងលើ គឺការធានាឱ្យយុវជនទាំងអស់មានឱកាសស្មើគ្នា ដោយមិនគិតពីប្រវត្តិគ្រួសារ ឬប្រាក់ចំណូលទេ ។ យុវជនអេស្ប៉ាញគ្រប់រូបដែលមានអាយុ១៨ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាបន្តបន្ទាប់ រហូតដល់ពួកគេមានអាយុ២៣ឆ្នាំ ដើម្បីគាំទ្រដល់ការរៀនសូត្រ, ការបណ្តុះបណ្តាលជំនាញ និងអាចបង្កើតអាជីវកម្មផ្សេងៗ ។

លោកស្រី Yolanda Diaz រដ្ឋមន្ត្រីក្រសួងការងារអេស្ប៉ាញថ្លែងថា ៖ «ការផ្តល់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល គឺជាការជួយដល់យុវវ័យអេស្ប៉ាញឱ្យមានអនាគតល្អ និងផ្តល់ឱកាសឱ្យពួកគេបានរៀនសូត្របន្ត ឬចាប់ផ្តើមបង្កើតមុខរបរផ្ទាល់ខ្លួន ដោយពុំចាំបាច់ពឹងផ្អែកលើការទំនុកបម្រុងពីឪពុកម្តាយ ឬក្រុមគ្រួសាររបស់ខ្លួន» ។Learning Spanish: The Best Spanish Language Schools in Spain

លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងនេះឈ្មោះថា «ដើមទុនចាប់ផ្តើមជីវិត» នឹងអនុវត្តចំពោះយុវជនអេស្ប៉ាញគ្រប់រូប ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគេឡើយ ។ រដ្ឋាភិបាលអេស្ប៉ាញនឹងប្រមូលពន្ធពីអ្នកមានទ្រព្យសម្បត្តិច្រើន ហើយយកចំណូលពន្ធទាំងនេះមកជួយយុវជននៅទូទាំងប្រទេស ។

មូលហេតុដែលលោកស្រី Yolanda Diaz ស្នើគម្រោងនេះឡើង ដោយសារលោកស្រីមើលឃើញពីបញ្ហាវិសមភាពសង្គម ។ លោកស្រីថ្លែងថា លោកស្រីមិនអាចធ្វើការតាមក្តីសុបិនរបស់ខ្លួនបានទេ ដោយសារគ្រួសារលោកស្រីគ្មានប្រាក់គ្រប់គ្រាន់ដើម្បីបញ្ជូនលោកស្រីឱ្យរៀនផ្នែកនេះ ៕ ប្រភព ៖ beartai

រកឃើញផ្នូរសម័យសំរិទ្ធដែលពោរពេញដោយមាសនិងត្បូងមានតម្លៃយ៉ាងច្រើន

0

បរទេស៖ យោងតាមការចុះផ្សាយរបស់ Live Science កាលពីថ្ងៃទី ១៣ ខែកក្កដា បានឱ្យដឹងថា ក្រុមអ្នកបុរាណវត្ថុវិទូបានរកឃើញផ្នូរបុរាណសម័យសំរិទ្ធជាច្រើននៅលើកោះ Cyprus ក្បែរមហាសមុទ្រមេឌីទែរ៉ាណេ ដែលក្នុងផ្នូរបុរាណនោះមានកំណប់ដូចជាមកុដមាសសុទ្ធ រួមទាំងវត្ថុនិងត្បូងមានតម្លៃជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIL_VCFU-qy66x1wVu2Ir79Bm9b4bqqbZzGGCN4LAH_hHxNgycavW0cZvkM9dCIQ9L31aUAJA5Dj0nsra7OopC0qJmvsYN81R-I0srrMmKyG3_QNArQwLQ5DlEbf-CTRN8mcPlcLc7ESqfKtkkIIxCvw2a9tCtO80TFeHim4_nkaPf1WaLBVpYkZR9k7M/s1200/photo_2023-07-15_10-27-57.jpg

ក្រុមអ្នកបុរាណវិទូ បាននិយាយថា វត្ថុបុរាណដែលធ្វើអំពីមាសសុទ្ធទាំងនេះ ត្រូវបាននាំចូលពីប្រទេសអេហ្ស៊ីប និងអរិយធម៌សំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់ រួមទាំង មីណូអាននៅលើកោះក្រេត និងមីស៊ីណានក្នុងប្រទេសក្រិច។ អ្នកបុរាណវិទូលោក Peter Fischer សាស្រ្តាចារ្យទទួលបន្ទុកនៅសកលវិទ្យាល័យ Gothenburg ក្នុងប្រទេសស៊ុយអែត ក៏បាននិយាយថា ការនាំចូលមាសនាសម័យនោះ ជួយបញ្ជាក់ពីទំហំពាណិជ្ជកម្មនៅមេឌីទែរ៉ាណេ កំឡុងសម័យយុគសំរិទ្ធ ប្រហែលឆ្នាំ ១០៥០ ដល់ ១៦៤០ មុនគ.ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSG_jDriYUGcyKdmxJTQShn9yuI3pwnjKGvX7NvD6ELLKPVYAY36VyKuQY5TX5BQZyoecsn76A3sCaljjnqHPU9pqVQ3VcQ7gOeTAFG8LcWr4iCFcBUkpaD6oC1zeshRZmZCmAjrCpIbRWzySqCrVUnGnHVSTp29XY6zVZOtobDTsWHiblO81uNOBjnzI/s1280/photo_2023-07-15_10-28-08.jpg

ដូច្នេះវត្ថុបុរាណដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺមកុដមាសដែលមានរូបគោ ក្របី សត្វតោ និងផ្កា។ នៅក្នុងរចនាប័ទ្ម Minoan មកុដនេះប្រហែលជាត្រូវបានធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីបនាកំឡុងរាជវង្សទី ១៨ ចន្លោះឆ្នាំ ១២៩៥ និង ១៥៥០ មុនគ.ស ក្នុងរជ្ជកាលរបស់ស្តេចផារ៉ោន Akhenaten និង Nefertiti ។ លោក Fisher បានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ឥស្សរជនរបស់កោះនេះបានមកពីការគ្រប់គ្រងរ៉ែទង់ដែងនៅក្នុងជួរភ្នំ Troodos ភាគខាងលិចនៃប្រទេស Cyprus ដូច្នេះ ទង់ដែងដែលធ្វើអំពីមាសសុទ្ធនេះគឺជាតម្រូវការដ៏អស្ចារ្យបំផុតនាសម័យនោះ៕ ប្រភព៖vnexpress

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ កក្កដា អាកាសធាតុនៅបន្តភ្លៀងធ្លាក់ដដែល

0

ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងថា មហាសមុទ្រភាគខាងជើងប្រទេស សម្ពាធទាបសកម្មមួយកំពុងនឹងចិត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី៤។ នៅថ្ងៃទី១៥ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា។

ឥទ្ធិពលខាងលើនេះនឹងធ្វើឱ្យកម្ពុជានៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦-២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិត បង្ហូរទៅច្រើន ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។

ជាមួយការជូនដំណឹងនេះផងដែរ ក្រសួងណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕May be an image of text

មិនធម្មតាមែន! មាន សូនីតា ទៅដល់តៃវ៉ាន់ហើយមានហ្វេនបុរសៗសុំថតរូបព្រាត

0

តារាសម្តែងលេចធ្លោ មាន សូនីតា ពិតជាមិនធម្មតានោះទេ ទោះបីកំពុងរីករាយដំណើរកម្សាន្តផ្ទាល់ខ្លួនជាមួយលោក ម៉ានិត និងពិធីការិនី ណា សាឌី នៅលើទឹកដីតៃវ៉ាន់ក្តី ប៉ុន្តែនៅតែមានហ្វេនបុរសៗនៅតៃវ៉ាន់ មកសុំថតរូបជាមួយព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjqjTdv8C6cFEmm2tP9XLCio916TMkCMPeghJc2COuGrsDcy5PejvnbTn1CjUoll2y64b4OXaBWolyE9f-64fZDlWrJ2aHeWwUj93ma690zSjXmchp2b1MRXsnahy3Z9UUd6JpW2Z1EMYeJoU0hs-Bfr-l_a9zmVjK8DSh77ituWW2PbCOoEla6FwRwvA/s1349/359803843_801934204966441_4968448978269481324_n.jpg

មាន សូនីតា គឺជាតារាសម្តែងលេចធ្លោម្នាក់របស់កម្ពុជាហើយតារាស្រីរូបនេះក៏ធ្លាប់ដើរម៉ូតនៅក្រៅប្រទេសផងដែរ ខណៈនាងគឺជាតួឯកស្រីម្នាក់ដែលត្រូវបានផលិតករក្នុងស្រុកចាប់សម្លឹងឃើញនិងហៅមកសម្តែងទាំងរឿងខ្លី និងរឿងភាគដូចគ្នាដែរ ហើយរឿងរយៈពេលចុងក្រោយនាងបានគ្រងតំណែងជាតួឯកជាមួយតារាចម្រៀង ហ្សូណូ តាមរយៈរឿងភាគបុរាណមានចំណងជើងថា«ខោល» ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស។null

មិនត្រឹមតែការងារសិល្បៈលេចធ្លោនោះទេតែ មាន សូនីតា ក៏ជាតារាស្រីម្នាក់ដែលមានជំនួញក្នុងដៃផងដែរហើយនាងតែងតែប្រើជីវិតចូលចិត្តដើរលេងក្រៅប្រទេសជាញឹកញាប់។ តួយ៉ាងថ្មីៗនេះ មាន សូនីតា និងលោក ម៉ុង ម៉ានិត និងកញ្ញា ណា សាឌី បានដឹកដៃគ្នាមានដើរកម្សាន្តនៅតៃវ៉ាន់យ៉ាងរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTh7vaY_j3RlhEaRz4Xx7ip3ko-1mgkuZDh9PbZhRz5AEV3_YNepLU16sihKS88129JHdcJtv4t2dbxca60PBmn7XJiBQVk2pItWtLw2BozuoV8fVo7yGfiJzvKWLKz86k6kkP8J1a-h_4xxCGg24_m4WXpUuydvI8YYv33CZn8woY0xnZevDrt80SBGo/s900/358755533_251016014310710_3448432874949519451_n.jpg

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ ទោះបីជាទៅដល់ទឹកដីតៃវ៉ាន់ហើយក្តីតែ តារាស្រី មាន សូនីតា ត្រូវហ្វេនបុរសៗនៅទីនោះតាមសុំថតរូបជាមួយគ្នាព្រាត សូម្បីតារាស្រី ណា សាឌី ក៏ភ្ញាកផ្អើលមិនតិចនោះដែរ។

បន្ទាប់ពីឃើញដូចនេះហើយ អ្នកលេងបណ្តាញសង្គមពោលស្ងើចសរសើរ មាន សូនីតា មិនតិចនោះទេដែលធ្វើឱ្យបរទេសស្គាល់ដូចនេះ ខណៈអ្នកខ្លះក៏បានខំមិនថា ប្រហែលដោយសារកាលពីពេលកន្លងទៅ មាន សូនីតា ធ្លាប់ដើរម៉ូតនៅក្រៅប្រទេសទើបធ្វើឱ្យនាងមានគេស្គាល់ច្រើនដូចនេះ៕

រកឃើញកប៉ាល់បុរាណអាយុ៥០០ឆ្នាំនៅកណ្តាលសមុទ្រខ្សាច់

0

គេបានប្រទះឃើញកប៉ាល់ដឹកទំនិញដ៏ធំ១គ្រឿងនៅកណ្តាលសមុទ្រខ្សាច់នាភាគនិរតីប្រទេសអាហ្វ្រិកខាងត្បូង ក្រោយពីកប៉ាល់នេះបានបាត់កាលពី៥០០ឆ្នាំមុន ។ កប៉ាល់មានឈ្មោះថា «Bom Jesus» ឬ «The Good Jesus» ជារបស់ជនជាតិព័រទុយហ្គាល់ ហើយវាបានធ្វើដំណើរចាកចេញពីទីក្រុង Lisbon កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ១៥៣៣ ។Miners Hit the Jackpot and Found Millions Worth of Gold on a 500-Year-Old  Shipwreck

ចាប់តាំងពីពេលនោះមក គ្មានអ្នកណាម្នាក់បានដឹងពីជោគវាសនារបស់កប៉ាល់នេះទេ ។ ក្រោយមក នៅឆ្នាំ២០០៨ ក្នុងអំឡុងពេលគេកំពុងជីកយករ៉ែពេជ្រក្នុងសមុទ្រខ្សាច់ Namibia នៅជិតឆ្នេរសមុទ្រប្រទេសអាហ្វ្រិកខាងត្បូង ស្រាប់តែគេប្រទះឃើញកម្ទេចកម្ទីនាវា ។Archaeology: 'Priceless' 500-year-old shipwreck treasure found in  'forbidden zone' | World | News | Express.co.uk

អ្នកប្រទះឃើញប្រាប់ថា កប៉ាល់នេះបានដឹកទំនិញ និងទ្រព្យសម្បត្តិជាច្រើនដូចជា មាសប្រាក់ ទង់ដែង និងកាក់មាសសុទ្ធជាច្រើនដុំ ប៉ុន្តែវាបានជួបខ្យល់ព្យុះបោកបក់ខ្លាំងក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ហើយបណ្តាលវាឱ្យលិចទៅក្នុងទឹកសមុទ្រ ។ លើសពីនេះ គេក៏បានប្រទះឃើញឆ្អឹងមនុស្សចំនួន២ដុំ ឬ៣ដុំនៅតាមចំណុចផ្សេងៗលើកប៉ាល់ផងដែរ ។Sunken treasures - World Archaeology

នាយកស្ថាប័នស្រាវជ្រាវបុរាណវិទ្យាផ្នែកសមុទ្រនៅអាហ្វ្រិកខាងត្បូងលើកឡើងថា គេបានប្រទះឃើញកំណប់ទ្រព្យផ្សេងទៀតដូចជា ចានសំរិទ្ធ និងបង្គោលលោហៈទំហំធំក្នុងកប៉ាល់នេះ ក្រៅពីមាសប្រាក់ដែលគេរកឃើញនាពេលកន្លងមក ។ ក្រៅពីនេះ មានកាំភ្លើងបុរាណដែលមានអាយុមិនក្រោម៥០០ឆ្នាំ, ត្រីវិស័យ និងដាវជាច្រើនប្រភេទ ៕ ប្រភព ៖ Bangkok biznews

ផ្ទុះជំងឺមេរោគស្វាដែលកំពុងវាយប្រហារប្រទេសចិនជាង ១០០ ករណី

0

បរទេស៖ កាលពីថ្ងៃទី ១៤ ខែកក្កដា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន បាននិយាយថា ចាប់តាំងពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១០ ខែកក្កដា ប្រទេសចិនកំពុងជួបប្រទះនឹងការផ្ទុះជំងឺមេរោគស្វា Monkey B virus ចំនួន ១០៦ ករណី។

ក្នុងចំណោម ១០៦ ករណី ខេត្តក្វាងទុងមាន ៤៨ ករណីច្រើនជាងគេ បន្ទាប់មកទីក្រុងប៉េកាំងមាន ៤៥ ករណី ខេត្តជាំងស៊ូ ៨ ករណី ខេត្តហ៊ូប៉ី និងសានទុង ២ ករណី និងហ្សឺជាំង ១ ករណី។ ទោះជាយ៉ាងណាក៏ដោយ យោងតាម CDC របស់ចិន ជំងឺមេរោគស្វា Monkey B virus មិនទាន់មានលក្ខណៈណាមួយធ្ងន់ធ្ងរ ឬស្លាប់បាននោះទេ។Campus update on monkeypox | UCLA

ការផ្ទុះឡើងនេះមានលក្ខណៈមួយចំនួនដូចជាករណីភាគច្រើនចំពោះបុរសដែលរួមភេទជាមួយបុរសដូចគ្នា ហើយឆ្លងជាចម្បងតាមរយៈការទំនាក់ទំនងពីបុរសទៅបុរស។ ហានិភ័យនៃការឆ្លងតាមរយៈរបៀបទំនាក់ទំនងផ្សេងទៀតមានកម្រិតទាប ហើយអ្នកទំនាក់ទំនងជិតស្និទ្ធភាគច្រើនដែលមិនសកម្មផ្លូវភេទមិនត្រូវបានឆ្លងទេ។ ជំងឺមេរោគស្វា Monkey B virus នេះមានរោគសញ្ញាដូចជា គ្រុនក្តៅ ផ្តាសាយ និងហើមកូនកណ្តុរ។What is the rare Monkey B virus that killed vet in China? | The Week UK

យោងតាមប្រធាន CDC របស់ចិន មនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងករណីជំងឺមេរោគស្វា មិនចាំបាច់នៅដាច់ដោយឡែកនោះទេ គ្រាន់តែត្រូវតាមដានសុខភាពដោយខ្លួនឯងតាមការណែនាំរយៈពេល ២១ ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃការទាក់ទងចុងក្រោយជាមួយករណីនេះ។ ក្នុងអំឡុងពេលនៃការតាមដានដោយខ្លួនឯង ទំនាក់ទំនងជិតស្និទ្ធអាចរស់នៅ និងធ្វើការបានជាធម្មតា ប៉ុន្តែគួរតែជៀសវាងការរួមភេទ និងបរិច្ចាគឈាម ហើយអ្នកត្រូវវាស់សីតុណ្ហភាពរាងកាយប្រចាំថ្ងៃ និងទៅមណ្ឌលសុខភាពនៅពេលបង្ហាញរោគសញ្ញាសុខភាពខុសប្រក្រតី។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នរោគស្វាជាសកល (PHEIC) នៅក្នុងខែកក្កដា ឆ្នាំ ២០២២ ហើយបានបញ្ចប់វានៅខែឧសភា ឆ្នាំ ២០២៣ ។ ទោះបីជាករណីនៃជំងឺនេះជាទូទៅមាននិន្នាការធ្លាក់ចុះជាសាកលក៏ដោយ ក៏ប្រទេស និងដែនដីមួយចំនួនកំពុងមើលឃើញការកើតឡើងវិញនៃករណីជំងឺមេរោគស្វា ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ប្រភព៖vnexpress

វ៉ាន់ នីឡា ពោលពាក្យនេះឡើងក្រោយផលិតកម្មបារមីផ្តល់ឱកាសធ្វើជាMCក្នុងកម្មវិធីធំមួយខណៈជាក្តីស្រមៃតាំងពីតូច

0

ក្រោយពីទទួលបានឱកាសពីផលិតកម្មបារមីធ្វើជាពិធីការិនីនៅក្នុងកម្មវិធីធំមួយគឺ The Rapper Cambodia វ៉ាន់ នីឡា បានទម្លាយអារម្មណ៍ដែលមិនអាចគណនាបានព្រោះនេះជាឱកាសនឹកស្មានមិនដល់នៅក្នុងជីវិត ហើយវាក៏ជាក្តីស្រមៃតាំងពីតូចរបស់នាងដូចគ្នាក្រៅពីអាជីពជាតារាចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeEQ3qeO5yfrNl-Pin2YOdea8qfBaNAM2zuS1_x9sHE0HBCJpxelDpf90Cpr5VotACz8m-cedfmume-y4rdQh5PbLS5J8ZeRaWDzp2j7p_6sbw29oOAOIA3hw1vJaP1Llrpl9Gz0zNgmJ9NGZE50Of8qe2ofuF1On9ZOqqs5QeW1c6XA4fU7zdLrvDQWw/s2048/352658387_807599214260227_5361150179297552375_n.jpg

សន្ទុះបទចម្រៀងរ៉េបនៅប្រទេសកម្ពុជាកាន់តែទទួលបានការគាំទ្រពីសំណាក់យុវវ័យដែលគេអាចនិយាយបានថា វណ្ណដា ជាផ្នែកមួយដែលជំរុញឱ្យវិស័យរ៉េបនៅប្រទេសកម្ពុជាកាន់តែឈានទៅមុខ។ ទន្ទឹមនឹងការរីកសាយភាពពីវិស័យនេះផលិតកម្មបារមី បានរៀបចំកម្មវិធីធំមួយដែលផ្តល់ឱកាស យុវជន យុវនារី ដែលស្រលាញ់វិស័យរ៉េបមកប្រកួតនៅក្នុងកម្មវិធី The Rapper Cambodia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Mo1wnGV8Ybf8F3co0p1bdSrvQwW1aYBCVTL6OpxUdP6WAe5MjSVRu54861fz-bcSSwZdlEyqNDjwy1O7jjuiXuYgfd6CF5v9aaq-__8deBatszfkV_322ZciNRkVpdMra-KSNbHsFaOif04FZJcduTwV7zFqKDVtgOTN-9cXy0dK-1aTwF_V0FfKQRg/s2048/357020283_813197250367090_6873044954159184402_n.jpg

ជាមួយគ្នានេះដែរ តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានជ្រើសរើសធ្វើជាពិធីការិនីនៅក្នុងកម្មវិធី ខាងលើនេះជាមួយដៃគូពិធីករគឺលោក វីន វិទូ (Vin Vitou) ។ ទទួលបានឱកាសនេះ វ៉ាន់ នីឡា បានទម្លាយអារម្មណ៍មួយនៅពីក្រោយថាអាជីពពិធីការិនីនេះគឺជាក្តីស្រមៃរបស់នាងតាំងពីតូចក្រៅពីអាជីពតារាចម្រៀង។
វ៉ាន់ នីឡា បានរៀបរាប់លើបណ្តាញសង្គមថ្ងៃទី១៤ ខែកក្កដា នេះថា «អារម្មណ៍មួយនេះមិនដឹងត្រូវរៀបរាប់ចាប់ពីកន្លែងណាទីបំផុតបំណងប្រាថ្នារបស់ខ្ញុំតាំងពីតូចគឺបានសម្រេចហើយ។ អាជីពជាពិធីការនីគឺជាអ្វីដែលខ្ញុំស្រលាញ់ខ្លាំងបន្ទាប់ពីបំណងជាតារាចំរៀង។ នាងខ្ញុំសូមយកឱកាសនេះអរគុណទៅដល់ផលិតកម្មបារមី ដែលបានផ្តល់ឱកាសមួយនេះមកកាន់នាងខ្ញុំ។ វាជារឿងដ៏អស្ចារ្យមួយដែលកើតឡើងដោយមិននឹកស្មានដល់ នាងខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព …»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFP5m7RRQqTJyQaGCPK3DGMcsp9S1YAcQ0OSp5u_D_FCSVdRFoqYZFDg1oMCKQOB2w7UjGbANq8UBeasXpXX2-RRiuZzNKPyJvjeG_ou2Nd0TgWHUK6__-5dHZDVPRuayRQLAspgOvOug3ukgoA2b7fMJdzb8-HNkDyn4m9npAVQoft_JsksML24ADBo/s2048/360094735_821086962911452_4216247643465157293_n.jpg

គួរបញ្ជាក់ផងដែរថា The Rapper Cambodia គឺជាកម្មវិធីប្រលងរ៉េបដ៏ពេញនិយមដែលមានប្រភពពីប្រទេសថៃ ហើយក៏ត្រូវបានប្រទេសវៀតណាមទិញសិទ្ធិផលិតកម្មវិធីក្រោមឈ្មោះ Rap Viet ផងដែរ។ សម្រាប់កម្ពុជាវិញតារាចម្រៀង វណ្ណដា និង Juvie (ជូវី)ជា
ផលិតករនៅក្នុងកម្មវិធី The Rapper Cambodia ហើយមាន Coach ៤រូបគឺ ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ខណៈម្ចាស់ជ័យលាភីនិងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmoDyTOlpjt-XHtfXwISVNP3PPjGVD-GEphbuI7pyVPZjOmEu0E03UK7_-73Iynv-ttcGVbElB6Kl9Qc8cPiRsN83MtSDdvsnUjWtvcIEyLEMqQ7M4tf5OYXbbuXzBb3TEYb9M0KP2tDwQ_7WBW-SZszEgi1fKPmJMCrYB602ibyhJGMsyWIJFW9j4myM/s1280/359784491_821086982911450_22964630564037993_n.jpg

វិស័យឯកជនបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច និងទេសចរណ៍ប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមក បណ្តាផ្នែកឯកជន និងអ្នកជំនាញជាច្រើននាក់បានសម្តែងការបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច និងទេសចរណ៍ប្រទេសថៃ ក្រោយពីលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ មិនបានជាប់ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែកក្កដា ។ លោក Pita ទទួលបានសំឡេងគាំទ្រត្រឹមតែ៣២៤ពិន្ទុប៉ុណ្ណោះ ហើយមានសមាជិកព្រឹទ្ធសភាត្រឹមតែ១៣រូបប៉ុណ្ណោះដែលបោះឆ្នោតគាំទ្រលោក ។Thailand votes 2023 – DW – 05/15/2023

ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ និងប្រធានមជ្ឈមណ្ឌលប្រឹក្សាការព្យាករសេដ្ឋកិច្ច និងធុរកិច្ច បានលើកឡើងថា បើការបង្កើតរដ្ឋាភិបាលនៅអូសបន្លាយរហូតដល់ខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣ ផលប៉ះពាល់សេដ្ឋកិច្ចនឹងមិនធ្ងន់ធ្ងរទេ ព្រោះវាស្ថិតក្រោមការកំណត់ Timeline ប៉ុន្តែបើពេលនោះ មិនអាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបានទេ វានឹងឈានដល់ការប្រឆាំងតវ៉ាដោយប្រើហិង្សា ។ ហេតុនេះ ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរបរទេសចំនួន១លាននាក់ក្នុង១ខែ រហូតដល់ចុងឆ្នាំ២០២៣ ហើយថៃនឹងបាត់បង់ប្រាក់ចំណូលទេសចរណ៍រាប់លានបាតផងដែរ ។Banding together in the darkest times

ចំណែកលោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍បានបង្ហាញក្តីបារម្ភថា បើមានការធ្វើបាតុកម្មតវ៉ាខ្លាំងក្លាដោយសារការបង្កើតរដ្ឋាភិបាលយឺតយ៉ាវនោះ វានឹងមានផលប៉ះពាល់ដល់វិស័យទេសចរណ៍មិនខាន ។ ដូច្នេះ ប្រទេសថៃត្រូវតែជំរុញការបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់រហ័ស ។

រីឯលោក At Phisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបញ្ជាក់ថា បើទោះជាលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រពីសមាជិកសភា និងព្រឹទ្ធសភាក្តី ប៉ុន្តែលោកត្រូវប្រឈមមុខជាមួយតុលាការធម្មនុញ្ញសម្រេចសេចក្តីលើករណីលោកកាន់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ។ បើទីបំផុត លោក Pita នៅតែគ្មានការគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី គណបក្សកាវក្លៃនឹងក្លាយជាគណបក្សប្រឆាំង ។ ដូច្នេះ គេនឹងបង្កើតគណបក្សកាន់អំណាចថ្មីទៀត ហើយលោកជឿថា រយៈពេលដឹកនាំប្រទេសថៃនឹងមិនដល់៤ឆ្នាំទេ ។Prawit: Negotiations key to formation of next government

លោក Pita មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បានផ្តល់សម្ភាសន៍ក្រោយពីបញ្ចប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា ថា លោកនៅតែមានទំនុកចិត្តជាមួយគណបក្សចូលរួមបង្កើតរដ្ឋាភិបាល ហើយលោកព្រមទទួលយក ប៉ុន្តែមិនព្រមចុះចាញ់ទេ ។ លោក Pita នឹងប្រើពេលវេលាស្វែងរកយុទ្ធសាស្ត្រប្រមូលសំឡេងគាំទ្រ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ៕ ប្រភព ៖ Mono News

មិនបាច់ទៅឆ្ងាយ! ចង់ទៅមើលចៀម និងអូទ្រីស ទៅត្រឹមខេត្តព្រះសីហនុ

0

កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស នៅខេត្តព្រះសីហនុ កំពុងអន្ទងចិត្តភ្ញៀវទៅលេងកម្សាន្ត ជាហូរហែ ដោយសារតែទីតំាងនោះមានធម្មជាតិស្រស់ស្អាត ដែលផ្សារភ្ជាប់ទៅនឹងកសិទេសចរណ៍។

លោក ឃឹម សន ប្រធានក្រុមកសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស មានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានលើកឡើងថា កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ លើទំហំផ្ទៃដី៣០ហិកតា។ ដំបូងឡើយកសិដ្ឋានមានអូទ្រីស តែ១០០ក្បាល ប៉ុន្តែពេលនេះអូទ្រីសមានជាង៤០០ក្បាល ហើយមិនតែប៉ុណ្ណោះក៏មានសត្វជាច្រើនទៀត ។

លោកបានបន្ដថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរកម្សាន្តទៅលេងខេត្តព្រះសីហនុ ដើម្បីទៅញុំាមឹកអាំង ឬទៅមើលទឹកសមុទ្រ ដើម្បីបំបាត់ភាពតានតឹងហើយនោះ ក៏អាចអញ្ជើញមកចូល លេងកសិដ្ឋានចិញ្ចឹមចៀមនិងអូទ្រីស ដែលមានទីតាំងនៅក្នុងឃុំសម្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដែរ ដើម្បីបន្ថែមចំណីអារម្មណ៍ឲ្យកាន់តែរីករាយថែមទៀត ។

 «បងប្អូនមកចូលមកទស្សនា បើនៅកន្លែងចៀមគឺយើងមានកន្លែងឃ្វាលថតរូប មានវាលស្មៅ ហើយមានស្មៅឱ្យភ្ញៀវគាត់ដាក់ហើយជារត់មកដើម្បីថត ពេលខ្លះគាត់ក៏អាចបីកូនចៀមថតរូបក៏បានដែរ។ បើសម្រាប់សត្វអូទ្រីសគឺយើងមានកន្លែងថតដែរតែនៅក្នុងរោង ហើយយើងមានផ្ដល់ជាត្រកួន ជាស្មៅ យើងសម្រាប់ដាក់ឲ្យឱ្យស៊ីហើយយើងអាចថតរូប កាលមុនយើងមានទឹកធ្លាក់ ប៉ុន្តែឥឡូវនេះយើងកំពុង អភិវឌ្ឍន៍យើងក៏បានបិទកន្លែងទឹកធ្លាក់សិន»។

លោក ឃឹម សន បានបន្ដថា ការចិញ្ចឹមសត្វអូទ្រីសនេះ មិនសូវជាលំបាកចិញ្ចឹមឡើយ គ្រាន់តែយើងយល់ពី របៀបមើលជំងឺ ចាក់វ៉ាក់សាំង របៀបដាក់ចំណីមានស្មៅធម្មជាតិ និងចំណីធ្វើដោយខ្លួនឯង។ លោកបញ្ជាក់ថា ការចិញ្ចឹមសត្វអូទ្រីសនេះ មិនមែនទាល់តែមានកសិដ្ឋានធំៗទើបអាចចិញ្ចឹមបានឡើយ សម្រាប់អ្នករស់នៅតាមភូមិក៏អាចចិញ្ចឹមបានដែរ ដើម្បីបង្កើតចំណូលបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន